ព័ត៌មាន

សម្តេចមហាបវរធិបតី អនុញ្ញាត្តឱ្យលោក លោក Elder Dale G.Renlund ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ Church of Jesus Christ ជួបសម្ដែងការគួរសមនិងពិភាក្សាការងារ នៅទីស្តីការគណ:រដ្ឋមន្ត្រី

(វិមានសន្តិភាព)៖ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារ ជាមួយ លោក Elder Dale G.Renlund ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ Church of Jesus Christ នាឱកាសនៃដំណើរបំពេញទស្សនកិច្ចមកព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះ លោក Elder Dale G.Renlund បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងបានគោរពជម្រាបជូន សម្ដេចធិបតីដោយសង្ខេបនូវសកម្មភាពការងាររបស់ Church of Jesus Christ ដែលផ្ដោតជាសំខាន់ការកិច្ចការមនុស្សធម៌ ការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលលើការអភិវឌ្ឍន៍វិស័យសាសនា អប់រំ សុខាភិបាល និងអនាម័យទឹកស្អាតតាមមូលដ្ឋាន​។ ក្នុងឱកាសនៃជំនួបនេះដែរ​ លោកElder Dale G. Renlund ក៍បានគោរពជម្រាបជូនសម្ដេចធិបតីអំពីគម្រោងកសាងមន្ទីរពេទ្យព្យាបាលជំងឺបេះដូងមួយកន្លែង នៅក្នុងខេត្តសៀមរាប សំដៅជួយដល់ការព្យាបាល និងលេីកកម្ពស់សុខមាភាពប្រជាជនកម្ពជា​ ព្រមទាំងបានបង្ហាញពីការប្ដេជ្ញាចិត្តរបស់ Church of Jesus Christ ក្នុងការបន្តចូលរួមចំណែកលើកកម្ពស់និងគាំទ្រវិស័យសុខាភិបាល និងលើការបណ្ដុះបណ្ដាលកសាងសមត្ថភាពរបស់ប្រជាពលរដ្ឋតាម​សហគមន៍​ នៅតាមមូលដ្ឋានផងដែរ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះលទ្ធផល​ដែលសម្រេចបាន​របស់ Church of Jesus Christ​ ក្នុងការគាំទ្រលេីគម្រោងជាច្រេីន​ ដែលបាន​ផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារ និងគម្រោងថ្មីៗរបស់ Church of Jesus Christ ដែលបានរួមចំណែកលើកកម្ពស់វិស័យសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនេះ សម្ដេចធិបតីក៏បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាលើការធានាឱ្យមានសេរីភាពខាងជំនឿសាសនា និងការធានានូវសុខដុមនីយកម្មខាងសាសនានៅក្នុងសង្គមកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសដែលធ្លាប់បានឆ្លងកាត់នូវប្រវត្តិសាស្ត្រដ៏ជូរចត់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលនៅពេលនោះ របបប្រល័យពូជសាសន៍ខ្មែរក្រហម បានលុបបំបាត់ចោលទាំងស្រុងរាល់ជំនឿសាសនារបស់ប្រជាពលរដ្ឋ។ តាមរយៈបទពិសោធន៍ដ៏ជូរចត់នេះ រាជរដ្ឋាភិបាលកម្ពុជានីតិកាលមុនៗ ក៏ដូចជារាជរដ្ឋាភិបាលនីតិកាលទី៧នេះ បានផ្ដោតយកចិត្តទុកដាក់លើការរក្សានូវសុខដុមនីយកម្មផ្នែកសាសនា ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការទទួលបាននូវសុខសន្តិភាព​ និងស្ថិរភាពពេញលេញនៅកម្ពុជា។

រដ្ឋមន្ត្រីក្រសួងធម្មការ អនុញ្ញាតឱ្យ ថ្នាក់ដឹកនាំជាន់ខ្ពស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៅសហរដ្ឋអាមេរិក(LDS)ដឹកនាំគ្រីស្ទបរិស័ទថ្ងៃចុងក្រោយ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអនុញ្ញាតឱ្យ លោក អែលឌីរ ជីវិនឡាន (Elder Dale G.Renlund) ថ្នាក់ដឹកនាំជាន់ខ្ពស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៅសហរដ្ឋអាមេរិក(LDS)ដឹកនាំគ្រីស្ទបរិស័ទថ្ងៃចុងក្រោយ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ។

លោក អែលឌីរ ជីវិនឡាន (Elder Dale G.Renlund) បានសម្តែងនៅការអរគុណប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែសហការនិងផ្តល់ការទុកចិត្ត ឲ្យវត្តមានសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៅសហរដ្ឋអាមេរិក(LDS)ដឹកនាំគ្រីស្ទបរិស័ទថ្ងៃចុងក្រោយ ធ្វើការយ៉ាងសកម្មជាមួយក្រសួងធម្មការនិងសាសនា ចាត់តាំងពីអាណត្តិទី៤រហូតដល់អាណត្តិទី៧ថ្មីនេះ។ ជាមួយគ្នានេះ លោក បានជម្រាបជូន ឯកឧត្តមរដ្ឋមន្រ្តី អំពីការងារសំខាន់ៗចំនួន៣ដែលក្រុមការងាររបស់សាសនាចក្រធ្វើការកន្លងមកនៅកម្ពុជា ដោយផ្តោតសំខាន់ទៅលើ ការអប់រំ សុខាភិបាល និងទឹកស្អាតជាដើម។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានស្វាគមន៏យ៉ាងកក់ក្តៅ និងគាំទ្រយ៉ាងពេញទំហឹងជាមួយការងារមនុស្សធម៌របស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៅសហរដ្ឋអាមេរិក ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសបានសហការយ៉ាងជិតស្និតជាមួយក្រសួងធម្មការនិងសាសនានៅក្នុងវិស័យអាទិភាពសំខាន់ចំនួន៣គឺ ការអប់រំ សុខាភិបាល និងទឹកស្អាត ដែលបានចំណាយទឹកប្រាក់អស់ប្រមាណ២២លានដុល្លា។
ឯកឧត្តមចាយ បូរិន រដ្ឋមន្ត្រី ក្រសួងធម្មការនិងសាសនាសង្ឃឹមថា លោក អែលឌីរ ជីវិនឡាន (Elder Dale G.Renlund) និងពិចារណាជួយលើវិស័យអប់រំ សុខាភិបាល និងទឹកស្អាត នៅក្នុងមូលដ្ឋានស្រុកតំបែរ ស្រុកក្រូចឆ្មា និងស្រុកមេមុត ខេត្តត្បូងឃ្មុំ ដែលជាទីតាំងប្រវត្តិសាស្រ្តរបស់ថ្នាក់ដឹកនាំកម្ពុជាក្នុងការដណ្តើមសេរី និងសន្តិភាពជូនប្រជាជនកម្ពុជា ទៅតាមលទ្ធភាពដើម្បីបន្តរួមចំនែកអភិវឌ្ឍន៏ជាមួយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងធម្មការនិងសាសនា។

នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម ចាយ បូរិន សូមជូនពរ លោក អែលឌីរ ជីវិនឡាន (Elder Dale G.Renlund)និងគណៈប្រតិភូសាសនាចក្រដែលបានអញ្ជើមកពីសហរដ្ឋអាមេរិក ទទួលបាននៅសុវត្ថិភាពក្នុងការធ្វើដំណើរ និងទទួលបានជោគជ័យគ្រប់ភារកិច្ចលើគ្រប់រូបភាពមនុស្សធម៌ផ្សេងៗជាមួយប្រជាជនកម្ពុជា ពិសេសសូមស្វាគមន៏យ៉ាងកក់ក្តៅនៅការវិលត្រលប់ជាថ្មីម្តងទៀតរបស់លោក និងគណៈប្រតិភូសាសនាចក្រមកលើទឹកដីកម្ពុជា ៕

ពិធីផ្សព្វផ្សាយខ្លឹមសារ​ អនុសំវច្ចរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលេីកទី៣១​ នៅខេត្តស្ទឹងត្រែង

ពិធីផ្សព្វផ្សាយខ្លឹមសារ​ អនុសំវច្ចរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលេីកទី៣១​ នៅខេត្តស្ទឹងត្រែង ក្រោមព្រះអធិបតីភាព​ សម្ដេច​ព្រះពុទ្ធជ័យមុនី​ បណ្ឌិត​ ឃឹម​ សន​ ព្រះប្រធានលេខាធិការដ្ឋានគណសង្ឃនាយក​ នៃព្រះរាជាណាចក្រកម្ពុជា​ ឯកឧត្តម អន ធាងអាន តំណាងឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា

ថ្ងៃអាទិត្យ ១១ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤

ពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ នៅខេត្តរតនគីរី

មន្ទីរធម្មការនិងសាសនាខេត្តរតនគិរី និងសាលាគណខេត្តទាំងពីរគណៈ បានប្រារព្ធពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ នៅខេត្តរតនគីរី ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះ​រាជតំណាង​ដ៏ខ្ពង់ខ្ពស់​សម្ដេចព្រះ​សង្ឃនាយក​ គណៈ​មហានិកាយ​ នៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តម ប៉ែន វិបុល រដ្ឋលេខាធិការ​ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា លោក ខុន តារា អគ្គនាយករង នៃនាយកដ្ឋានកិច្ចការសាសនា ឯកឧត្តម ម៉ា វិចិត្រ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ដោយមានព្រះវត្តមាននិងវត្តមានព្រះមន្ត្រីសង្ឃខេត្តទាំងពីរគណៈ ព្រះអនុគណក្រុងស្រុក ព្រះចៅអធិការ ព្រះថេរានុថេរៈ ប្រធានអនុប្រធានមន្ទីរអង្គភាព លោកអាចារ្យគណៈកម្មការវត្ត សរុបចំនួន១៥២​ អង្គ/នាក់ ។

ថ្ងៃ​សៅរ៍​ ១០កេីត​ ខែបុស្ស​ ឆ្នាំ​ថោះ​ បញ្ចស័ក​ ព.ស.២៥៦៧​ ត្រូវនឹង​ថ្ងៃ​ទី២០ ខែមករា ឆ្នាំ២០២៤

ពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ ខេត្តមណ្ឌលគិរី

ពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ ក្រោមអធិបតីភាព សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ស៊ិន សុវណ្ណិ​ អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការសាសនា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត​ ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ព្រះមេគណខេត្តទាំងពីរគណៈ ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ ព្រះសង្ឃ គណៈកម្មការគ្រប់វត្ត និងសាសនិកដទៃទៀតសរុបប្រមាណ ១៣០អង្គ/នាក់ ជាសមាជិក សមាជិកា ដែលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរធម្មការ និងសាសនាខេត្តមណ្ឌលគិរី។

ថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤

កម្មវិធីបើកវិញ្ញាសា ប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា (បាលីរង) ពុទ្ធិ​ក​វិទ្យាល័យ​ព្រះ​សុរាម្រឹត

សម្តេច​ព្រះ​ពោធិវ័ង្ស​ ​កិត្តិបណ្ឌិត​ អំ​ លីមហេង​ សម្ដេច​ព្រះ​អគ្គាធិការ​រងទទួលបន្ទុក​ពុទ្ធិ​ក​សិក្សា​​ ព្រះ​រាជ​តំណាង​ដ៏​ខ្ពង់ខ្ពស់​​ ​សម្ដេច​ព្រះ​មហា​សុមេធា​ធិបតី​ កិត្តិឧទ្ទេស​បណ្ឌិត​ នន្ទ​ ​ង៉ែត​ សម្ដេចព្រះ​អគ្គាធិការ​ នៃ​អគ្គាធិការ​ដ្ឋាន​ពុទ្ធិ​ក​សិក្សា​ជាតិ​ និងឯកឧត្តម​ នរៈ​ រតនៈវឌ្ឍនោ រដ្ឋ​លេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯក​ឧត្ដម​ ចាយ​ បូរិន រដ្ឋ​មន្រ្ដី​ក្រសួង​ធម្មការ​និង​សាសនា​ មួយ​អន្លើ​ដោយសម្ដេច​ ព្រះរាជាគណៈ​ ព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រម និង​មន្ត្រី​រាជការ​ទាំង​អស់​ បានយាង និមន្ត និងអញ្ជើញចូលរួមក្នុងកម្មវិធីបើកវិញ្ញាសា ប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា (បាលីរង) នៅមណ្ឌលរាជធានី​ភ្នំពេញ​ (ពុទ្ធិ​ក​វិទ្យាល័យ​ព្រះ​សុរាម្រឹត​)​ ក្នុង​សម័យ​ប្រឡង​ថ្ងៃ​ទី​២០-២១ ខែ​មករា​ ឆ្នាំ​២០២៤។

សូមថ្វាយព្រះពរ ប្រគេនពរ និងជូនពរ សម្តេច​ ​ព្រះ​រាជា​គណៈ ព្រះ​មន្រ្តីសង្ឃ និងថ្នាក់ដឹងនាំក្រសួង សូមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ចម្រើនគ្រប់កាលទាំងពួង ។

ថ្ងៃ​​សៅរ៍​ ១០​កេីត​ ខែ​បុស្ស​ ឆ្នាំ​ថោះ​ បញ្ចស័ក​ ព.ស.២៥៦៦៧​ ត្រូវ​នឹង​ថ្ងៃ​ទី​២០​ ខែ​មករា​ ​ឆ្នាំ​២០២៤

ពិធីការផ្សព្វផ្សាយ​អនុសំវច្ឆរៈមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលេីកទី៣១​ នៅខេត្តកែប

មន្ទីរធម្មការនិងសាសនាខេត្តកែប បានរៀបចំ​ពិធីការផ្សព្វផ្សាយ​អនុសំវច្ឆរៈមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលេីកទី៣១​ ប្រគេនដល់មន្រ្តីសង្ឃ-ព្រះសង្ឃ​ លោកអាចារ្យ-គណៈកម្មការគ្រប់វត្តទូទាំងខេត្តកែប ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម សន ប៊ុនហួរ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងសម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈាវនាថ ព្រះអគ្ត្គារធិការងនៃអគ្គារធិការដ្ឋានពុទ្ធិកសិក្សាជាតិ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្ត្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំសេះសរដ្ឋបាលខេត្តកែប ។

ថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤

ពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេសលើកទី៣១ នៅខេត្តព្រះសីហនុ

ពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេសលើកទី៣១ នៅខេត្តព្រះសីហនុ វត្តព្រហ្មកេរ្តិ៍ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមព្រះអធិបតីភាព សម្ដេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចព្រះនាយកនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សោម រតនា តំណាងដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តម​ ចាយ​ បូរិន​ រដ្ឋមន្ត្រីក្រសួងធម្មការ​និងសាសនា ក្នុងបរិយាកាសសោមនស្សរីករាយនិងស្និតស្នាល។

ថ្ងៃអង្គរ ៦កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤

ពិធីបើកការផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី ៣១ ខេត្តបាត់ដំបង

ពិធីបើកការផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី ៣១ ខេត្តបាត់ដំបងក្រោមព្រះអធិបតីភាព អធិបតីភាព៖

  • សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា
  • ឯកឧត្តម​ ខីញ​ ហង្សហួន​ រដ្ឋលេខាធិការក្រសួងធម្មការ​​ តំណាងដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តម​ ចាយ​ បូរិន​ រដ្ឋមន្ត្រីក្រសួងធម្មការ​ និងសាសនា
  • ឯកឧត្តម​ សុខ​ លូ​ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។

ថ្ងៃអង្គារ ៦កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៤។

ពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសនៃអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលេីកទី៣១​ ខេត្តកោះកុង

ពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្នីបាតមន្ត្រីសង្ឃទូទាំងប្រទេសលេីកទី៣១ នៅខេត្តប៉ៃលិន​ សហការជាមួយមន្ទីរធម្មការ​និងសាសនាខេត្ត ក្រោមព្រះអធិបតីភាព​ សម្តេចព្រះព្រហ្មរតនមុនី​ ពិន​ សែម​ តំណាងដ៍ខ្ពង់ខ្ពស់សម្តេចព្រះសង្ឃនាយក​ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ផែន​ សុផាត​ អនុរដ្ឋលេខាធិការក្រសួងធម្មការ​ និងសាសនា​ តំណាងដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តម​ ចាយ​ បូរិន​ រដ្ឋមន្ត្រីក្រសួងធម្មការ​ និងសាសនា ឯកឧត្តមបណ្ឌិត​ ម៉ើង លីដា​ អភិបាលរងខេត្តប៉ៃលិន​ តំណាងដ៍ខ្ពង់ខ្ពស់លោកជំទាវ​ បណ្ឌិត​ បាន​ ស្រីមុំ​ អភិបាល​ នៃគណ:អភិបាលខេ្តប៉ៃលិន

ថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤

Scroll to Top