ព័ត៌មាន

ក្រសួងធម្មការនិងសាសនា និង ក្រសួងបរិស្ថាន ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ក្នុងការជំរុញការចូលរួមរបស់សហគមន៍សាសនា វត្តអារាម លើសកម្មភាពការពារបរិស្ថាន

ភ្នំពេញ៖ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង បរិស្ថាន បានចុះហត្ថលេខារួម លើអនុស្សរណៈយោគយល់គ្នា របស់ក្រសួងទាំងពីរ ដើម្បីផ្តល់កិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌបង្កើនការយល់ដឹង សាធារណៈ ការអប់រំបរិស្ថាន និងជំរុញការចូលរួមរបស់សហគមន៍សាសនា វត្តអារាម និងស្ថាប័នពាក់ព័ន្ធក្នុងសកម្មភាពការពារបរិស្ថាន នៅទីស្តីការ ក្រសួងបរិស្ថាន។


នាឱកាសនេះ ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា អនុស្សរណៈនៃការ យោគយល់គ្នានេះ គឺជាឯកសារដ៏មានសារៈសំខាន់និងជាសក្ខីភាពនៃ កិច្ចសហប្រតិបត្តិការលើការអភិរក្សធនធានធម្មជាតិ កិច្ចគាំពារបរិស្ថាន និងកា រអភិវឌ្ឍវិស័យធម្មការនិងសាសនា ប្រកបដោយចីរភាពរវាងក្រសួងទាំងពីរ ដើម្បីពង្រឹងកិច្ចសហការការពារបរិស្ថាន លើកទឹកចិត្តដល់ធុរកិច្ចបៃតង របស់វត្តអារាម សហគមន៍សាសនា មានការទទួលខុសត្រូវខ្ពស់លើបរិស្ថាន ឆ្ពោះ ទៅការអភិវឌ្ឍប្រកបដោយចីរភាព។


ដោយឡែកការចុះMOU រវាងក្រសួងទាំង២នៅថ្ងៃនេះប្រារព្ធឡើងក្រោមគោលបំណងសំខាន់ៗចំនួន៤រួមមាន៖ ១. ពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគី ទាំងពីរ លើការអភិរក្សធនធានធម្មជាតិ កិច្ចគាំពារបរិស្ថាន និងការអភិវឌ្ឍវិស័យធម្មការនិងសាសនាប្រកបដោយចីរភាព។ ២. លើកកម្ពស់ការអប់រំ សីលធម៌បរិស្ថាន និងការយល់ដឹងអំពីការការពារធនធានធម្មជាតិ តាមរយៈស្ថាប័នសាសនានិងសហគមន៍។ ៣. ជំរុញការចូលរួម ពីស្ថាប័នព្រះសង្ឃ ទាំងពីរគណៈ អង្គការ សមាគមដែលមានចរិតសាសនា សហគមន៍ និងសាធារណជន ក្នុងសកម្មភាពការពារបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។ ៤. រួមចំណែកកសាងសង្គមកម្ពុជាដើម្បីសម្រេចបាននូវភាពស្អាត បៃតង និងប្រកប ដោយចីរភាព។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា ក្រសួងធម្មការនិងសាសនា បានដាក់ចេញនៅអភិក្រម ស៣ គឺ «វត្តស្អាត វត្តស្វាង វត្តស្ងប់ » ដែលបាន ផ្សារភ្ជាប់ជំនឿ និងតួនាទីរបស់ព្រះសង្ឃ លើការបំផុសស្មារតីដល់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទឱ្យស្រឡាញ់ និងចូលរួមការពារបរិស្ថាន តាមរយៈការគ្រប់ គ្រងកាកសំណល់ និងសំរាមនៅក្នុងវត្តអារាម និងសហគមន៍ ជុំវិញឱ្យបានត្រឹមត្រូវសំដៅកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការជំរុញចលនាដាំដើមឈើ ការបង្កើតសួនច្បារបៃតងនៅក្នុងបរិវេណសាសនដ្ឋាន ព្រមទាំងកសាងទម្លាប់រស់នៅស្អាត ផ្នត់គំនិតគិតគូរពីបរិស្ថានសម្រាប់មនុស្សគ្រប់ជំនាន់ ស្របតាម យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានរបស់រាជរដ្ឋាភិបាល។


ផ្អែកលើមូលដ្ឋានគ្រឹះដ៏រឹងមាំផ្អែកលើវប្បធម៌ ប្រវត្តិសាស្ត្រ និងសាសនា ក្រោមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា សម្រាប់ការកសាងនិងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ ចង្អុលបង្ហាញយ៉ាងច្បាស់ស្តីពីការ អភិរក្ស និងការអភិវឌ្ឍវិស័យសាសនា មានជាអាទិ៍ ១) គោរពសេរីភាពខាងជំនឿ និងធ្វើប្រណិប័តន៍ខាងផ្លូវសាសនា លើកស្ទួយព្រះពុទ្ធសាសនាដែលជា សាសនារបស់រដ្ឋ និងគាំទ្រ ការគោរពប្រតិបត្តិសាសនាផ្សេងៗទៀត ក្នុងព្រះរាជាណាចក្រកម្ពុជា។ ២) ពង្រឹងសុខដុមនីយកម្មរវាងគ្រប់សាសនា ជាតិ សាសន៍ក្នុងព្រះរាជាណាចក្រកម្ពុជា។ ៣) បន្តពង្រឹងនិងពង្រីកពុទ្ធិកសិក្សាគ្រប់កម្រិត។ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្រ និងគោលនយោបាយជាសារវ័ន្ត ខាងលើ ក្រសួងបានកំណត់ដាក់ចេញនូវសរសរស្តម្ភចំនួន៥ សម្រាប់អនុវត្តរយៈពេល៥ឆ្នាំ២០២៤-២០២៨ រួមមាន៖

១). ការលើកកម្ពស់សាសនារបស់រដ្ឋ ២). ការលើកកម្ពស់សីលធម៌សង្គម ៣). ការរក្សាសុខដុមនីយកម្មសាសនា ៤). ការពង្រឹងគុណភាពពុទ្ធិកសិក្សា គ្រប់កម្រិត ៥). ការអភិវឌ្ឍសមត្ថភាពស្ថាប័ននិងធនធានមនុស្ស ដើម្បីចូលរួមដល់ការអភិរក្សវប្បធម៌ ថែរក្សាការពារ សាសនា ប្រពៃណី បរិស្ថាន ធនធាន ធម្មជាតិរបស់យើង ប្រកបដោយប្រសិទ្ធភាពនិងការទទួលខុសត្រូវខ្ពស់។


ឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា សមិទ្ធផលនិងការងារបរិស្ថាន គឺត្រូវបានកសាងឡើងនៅលើគ្រឹះដ៏រឹងមាំនៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បច្ចុប្បន្នជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ការណ៍នេះ បានអនុញ្ញាតឱ្យកម្ពុជា មានលទ្ធភាពគិតគូរ ដល់ចីរភាពបរិស្ថានយ៉ាងសំខាន់។ រាជរដ្ឋាភិបាល នីតិ កាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តដាក់ចេញគោលនយោបាយ និងយុទ្ធសាស្ត្រដ៏ច្បាស់លាស់ បញ្ចូលបញ្ហាបរិស្ថាន ទៅក្នុងបេះដូងនៃដំណើរការអភិវឌ្ឍន៍របស់កម្ពុជា ដើម្បីធានាថា ប្រទេសជាតិរបស់យើងនឹងរីកចម្រើន ទៅមុខប្រកបដោយភាពស្អាត ភាពបៃតង និងចីរភាព។


ឯកឧត្តមបានថ្លែងបន្ថែមថាអនុស្សរណៈយោគយល់គ្នា ស្តីពីការជំរុញកិច្ចគាំពារគុណភាពបរិស្ថាន ក្នុងវិស័យសាសនា បានបង្ហាញពីការយកចិត្តទុកដាក់ និងសហការខ្ពស់ រវាងក្រសួងធម្មការនិងសាសនា និងក្រសួងបរិស្ថានក្នុងការជំរុញការអនុវត្តច្បាប់ និងបទប្បញ្ញត្តិកិច្ចគាំពារបរិស្ថាន ក្នុងវិស័យសាសនា នៅកម្ពុជា សម្រាប់ការលើកកម្ពស់ការការពារសុខភាពសាធារណៈ និងបរិស្ថាន នៅតាមវត្តអារាម និងសហគមនិកាយសាសនាផ្សេងៗដែលកំពុងប្រតិបត្តិ នៅកម្ពុជា ប្រកបដោយសុខដុមនីយកម្មសាសនាជានិរន្តរ៍៕

May be an image of dais and text
May be an image of dais
May be an image of dais and text
May be an image of one or more people, dais and text
May be an image of one or more people and dais
May be an image of one or more people, dais and text
May be an image of one or more people and dais
May be an image of one or more people, dais and text
May be an image of one or more people
May be an image of one or more people
May be an image of one or more people, dais and text
May be an image of one or more people
May be an image of one or more people, dais and text
May be an image of one or more people, dais, newsroom and text
May be an image of one or more people and dais
May be an image of one or more people
May be an image of one or more people, people studying and text
May be an image of one or more people and text
May be an image of one or more people
May be an image of one or more people
May be an image of one or more people and dais
May be an image of one or more people, dais and text
May be an image of one or more people
May be an image of one or more people and text
May be an image of one or more people
May be an image of one or more people, dais and text
May be an image of one or more people and dais
May be an image of one or more people, dais and text
May be an image of one or more people, dais and text
May be an image of one or more people, dais and text
May be an image of one or more people and text
May be an image of one or more people, dais and text
May be an image of one or more people, dais and text
May be an image of one or more people and newsroom
May be an image of one or more people and text
May be an image of one or more people, newsroom, dais and text
May be an image of one or more people, newsroom and text
May be an image of one or more people, dais and text
May be an image of one or more people
May be an image of one or more people, people studying, newsroom, crowd, dais and text
May be an image of one or more people and dais
May be an image of one or more people, dais and text
May be an image of one or more people, dais, crowd, newsroom and text
May be an image of dais and text
May be an image of one or more people, dais and text

ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតី​ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ រវាងក្រសួងធម្មការនិងសាសនា និងសមាគមសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ

នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នា រវាងក្រសួងធម្មការនិងសាសនា និងសមាគមសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ស្តីពីកិច្ចសហប្រតិបត្តិការលើសកម្មភាពមនុស្សធម៌ ការអភិវឌ្ឍសហគមន៍ និងការគាំទ្រដល់ការកសាងលិខិតបទដ្ឋានគតិយុត្តិលើវិស័យជំនឿនិងសាសនា ដែលជា ព្រឹត្តិការណ៍សំខាន់ថ្មីមួយទៀតក្នុងការពង្រឹងភាពជាដៃគូរវាងអាណាចក្រ និងសាសនាចក្រ ដើម្បីសុខុមាលភាពសង្គម ផលប្រយោជន៍សាធារណៈ និងសុខដុមនីយកម្មសាសនានៅព្រះរាជាណាចក្រកម្ពុជា។ នាទីស្តីការក្រសួង។

ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងក្រសួងធម្មការនិងសាសនា និងសមាគមសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ មានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការ មន្ត្រីរាជការក្រសួង និងសាសនា លោក Mickey Lui អគ្គនាយកកិច្ចការសាសនាចក្រប្រចាំតំបន់អាស៊ី នាយកសមាគមនៃសាសនាចក្រប្រចាំកម្ពុជា និងសមាជិ សមាជិការបស់សមាគន៍ជាច្រើនរូបទៀត។

នាឱកាសនេះ លោក Mickey Lui អគ្គនាយកកិច្ចការសាសនាចក្រប្រចាំតំបន់អាស៊ី បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា សមាគមសាសនាចក្រនៃ ព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្លៃចុងក្រោយ បានមានវត្តមាននៅព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ១៩៩៤ ដោយកន្លងមកសមាគមក៏ទទួលបានការ អនុញ្ញាតចុះអនុស្សរណៈជាមួយក្រសួងមហាផ្ទៃ កាលពីឆ្នាំ២០១៤រួចមកហើយ។ ដោយឡែកការចុះអនុស្សរណៈនៅថ្ងៃនេះផ្តោតទៅលើការងារសំខាន់ៗដូចជា៖

ការងារមនុស្សធម៌ សុខុមនីយកម្មសាសនា ការអភិវឌ្ឍន៏ការងារសហគមន៍ ជាមួយគម្រោង ទឹកស្អាត ការថែទាំអាហារូបត្ថម្ភ ផ្តល់ជូនរទះរុញ កសិកម្ម សម្ភារៈសិក្សា ការជួសជុលកែលំអរសាលារៀន ។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពិធីចុះហត្ថលេខានាថ្ងៃនេះ បានប្រព្រឹត្តបានប្រារព្ធឡើងបន្ទាប់ពីឯកឧត្តមអញ្ជើញជាអធិបតី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីទស្សនាជាផ្លូវការនូវ «ព្រះវិហារបរិសុទ្ធភ្នំពេញ» របស់សាសនាចក្រ ដែលនេះជាសក្ខីភាពឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពី «សន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងសេរីភាពខាងជំនឿសាសនា» ដែលប្រជាពលរដ្ឋកម្ពុជាគ្រប់រូបកំពុងទទួលបានយ៉ាងស្មើភាពគ្នា នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ។ តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃ ហើយនាំមកនូវការបង្រួបបង្រួមជាតិ និងបើកឱកាសឱ្យគ្រប់វិស័យ រួមទាំងវិស័យសាសនា មានការរីកចម្រើនឡើងវិញ។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តការពារ ពង្រឹង និងអភិវឌ្ឍគោលនយោបាយសុខដុមនីយកម្មសាសនា ដោយចាត់ទុកគ្រប់សាសនា ជាដៃគូអភិវឌ្ឍសង្គមជាតិដ៏សំខាន់មិនអាចខ្វះបាន ស្របតាមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ»។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើង ពីការចូលរួមចំណែករបស់សាសនាចក្រ តាមរយៈអង្គការមនុស្សធម៌របស់ខ្លួន (LDS Charities) ក្នុងកិច្ចការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា ដូចជាការជួយសាងសង់សាលារៀន ការផ្តល់អណ្តូងទឹកស្អាត និងប្រព័ន្ធចម្លោះទឹកនៅតាមជនបទ ការឧបត្ថម្ភរទេះរុញសម្រាប់ជនពិការ កម្មវិធីថែទាំសុខភាពមាតានិងទារក ព្រមទាំងជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ដែល បានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ សកម្មភាពទាំងអស់នេះ បានចូលរួមចំណែកយ៉ាងសំខាន់ និងស្របនៅយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា។

ដើម្បីលើកកម្ពស់សុខដុមនីយកម្មសាសនា ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាណាចក្រ និងសាសនាចក្រ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា ដែលយើងចុះហត្ថលេខានាថ្ងៃនេះ នឹងបម្លែងទៅជាផែនការសកម្មភាពសម្រាប់ការអនុវត្តជាក់ស្តែងនាពេលខាងមុខពោលគឺ៖

១. ពង្រឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការជាផ្លូវការ សម្រាប់ការអនុវត្តគម្រោងមនុស្សធម៌ និងអភិវឌ្ឍសហគមន៍ប្រកបដោយនិរន្តរភាព នៅតាមរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនានា ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។

២. លើកកម្ពស់គុណភាពជីវិត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសជនងាយរងគ្រោះ តាមរយៈគម្រោងទឹកស្អាត អនាម័យ សុខភាព ការអប់រំ និងកសិកម្មទំនើប។

៣. គាំទ្រដល់ក្រសួងធម្មការនិងសាសនា ក្នុងការតាក់តែងច្បាប់ស្តីពីជំនឿនិងសាសនា និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ។

៤. រួមចំណែករក្សា និងលើកកម្ពស់សុខដុមនីយកម្មសាសនា នៅកម្ពុជា ដែលជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។

៥. ពង្រឹងយន្តការសម្របសម្រួល តាមដាន វាយតម្លៃ និងរបាយការណ៍ប្រចាំឆមាស និងប្រចាំឆ្នាំ ដើម្បីធានាតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពនៃ ការអនុវត្តគម្រោង។

ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នឹងបន្តខិតខំអនុវត្តគម្រោងឱ្យមាន ប្រសិទ្ធភាព និងសក្តិសិទ្ធិភាព ដោយធ្វើការពិគ្រោះយោបល់ជាមួយស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងគោរពច្បាប់ និងប្រពៃណីទំនៀមទម្លាប់ដ៏ល្អរបស់ជាតិខ្មែរ និងអនុវត្តប្រកបដោយផ្លែផ្កា ជាប្រយោជន៍ជាក់ស្តែងវិស័យធម្មការនិងសាសនា សហគមមូលដ្ឋាន និងសង្គមជាតិទាំងមូល។ ជាមួយគ្នានេះ អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងជួយលើកកម្ពស់ កិច្ចសហប្រតិបត្តិការរវាងក្រសួងនិងសមាគមបន្ថែមមួយកម្រិតទៀត ស្របតាមអភិក្រមជីវភាព នៃពប្រព័ន្ធតួអង្គតែមួយក្រោមស្មារតី រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ដោយឈរលើគោលការណ៍បុរេសកម្ម សកម្ម និងអន្តរសកម្ម ដើម្បីលើកម្ពស់គុណតម្លៃ នៃសាសនា សីលធម៌ សង្គម និងអត្តសញ្ញាណជាតិ។

រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីទស្សនាព្រះវិហារបរិសុទ្ធភ្នំពេញ របស់សាសនាចក្រនៃ ព្រះយេស៊ូវគ្រីស្តនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ

(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីទស្សនាជាផ្លូវការនូវ «ព្រះវិហារបរិសុទ្ធភ្នំពេញ» របស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្តនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពី សម្តេចព្រះមេគណ រាជធានីភ្នំពេញទាំងពីរគណៈ និងសាវ័ក Elder Gerrit W. Gong សមាជិកក្នុងក្រុមប្រឹក្សានៃពួកសាវ័ក សាសនាចក្រ ព្រមទាំងឯកឧត្តម លោកជំទាវ ព្រឹទ្ធសភា រដ្ឋសភា តំណាងក្រសួងស្ថាប័ន ឯកអគ្គរដ្ឋទូត តំណាង អង្គទូត ថ្នាក់ដឹកនាំសាសនាចក្រ មន្ត្រីរាជការក្រសួងធម្មការនិងសាសនា តំណាងអិស្លាមសាសនា និង គ្រិស្តបរិស័ទ ព្រមទាំង ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ជាច្រើនកុះករ។

តាមរយៈសុន្ទរកថាស្វាគមន៍របស់លោក អ៊ុត វិជិត សមាជិកនៃសាសនាចក្រ និងចំណាប់អារម្មណ៍ សាវ័ក Gerrit W. Gong ថ្នាក់ដឹកនាំជាន់ខ្ពស់កម្រិតពិភពលោកនៃសាសនាចក្រ បានឱ្យដឹងថា ការកសាងព្រះវិហារ បរិសុទ្ធភ្នំពេញនេះ ចាប់ផ្តើមបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំ២០២១ ហើយបានបញ្ចប់ការសាងសង់ជា ស្ថាពរនៅក្នុងឆ្នាំ២០២៦ ដើម្បីបម្រើឱ្យសកម្មភាពសាសនា និងជារមណីយដ្ឋានផ្លូវចិត្តដ៏ពិសិដ្ឋរបស់បងប្អូនគ្រិស្តបរិស័ទ។

ក្នុងឱកាសនោះ ឯកឧត្តម ចាយ បូរិន បានពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការកាយឫទ្ធិនារីកម្ពុជា ជូនដល់អង្គពិធីទាំងមូល ដែលជានិច្ចជាកាល សម្តេច តែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាជន និងសុខដុមនីយកម្មរបស់បរិស័ទគ្រប់និកាយសាសនា។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សំណង់ស្ថាបត្យកម្មដ៏វិសេសវិសាលនៃព្រះវិហារបរិសុទ្ធភ្នំពេញ មិនត្រឹម តែជាសមិទ្ធផលរូបវន្តដ៏ធំធេង ដែលបង្ហាញពីការរីកចម្រើនខាងជំនឿសាសនានៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងជាសក្ខីភាពឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពី «សន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងសេរីភាពខាងជំនឿ សាសនា» ដែលប្រជាពលរដ្ឋកម្ពុជាគ្រប់រូបកំពុងទទួលបានយ៉ាងស្មើភាពគ្នា នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ។ តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បាន បញ្ចប់សង្រ្គាមស៊ីវិលរ៉ាំរ៉ៃ ហើយនាំមកនូវការបង្រួបបង្រួមជាតិ និងបើកឱកាសឱ្យគ្រប់វិស័យ រួមទាំងវិស័យ សាសនា មានការរីកចម្រើនឡើងវិញ។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយ ភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តការពារ ពង្រឹង និងអភិវឌ្ឍគោលនយោបាយសុខដុមនីយកម្មសាសនា ដោយចាត់ទុកគ្រប់សាសនា ជាដៃ គូអភិវឌ្ឍសង្គមជាតិដ៏សំខាន់ មិនអាចខ្វះបាន ស្របតាមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ»។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់សាសនាចក្រ តាមរយៈអង្គការ មនុស្សធម៌របស់ខ្លួន (LDS Charities) ក្នុងកិច្ចការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា ដូចជាការជួយសាង សង់សាលារៀន ការផ្តល់អណ្តូងទឹកស្អាត និងប្រព័ន្ធចម្លោះទឹកនៅតាមជនបទ ការឧបត្ថម្ភរទេះរុញសម្រាប់ ជនពិការ កម្មវិធីថែទាំសុខភាពមាតានិងទារក ព្រមទាំងជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយ គ្រោះធម្មជាតិ ដែលបានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រនៅ កម្ពុជា។ ហើយបានសម្តែងមោទនភាព ចំពោះស្មារតីជាតិនិយម និងសាមគ្គីភាពរបស់ប្រជាជាតិខ្មែរគ្រប់សហ គមន៍សាសនា ដែលបានគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការប្រើប្រាស់យន្ត ការផ្សះផ្សារដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរក ដំណោះស្រាយដោយសន្តិវិធី និងយុត្តិធម៌ លើការទាមទារដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ។

ដើម្បីបន្តថែរក្សា និងលើកកម្ពស់សុខដុមនីយកម្មសាសនា ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាណាចក្រ និងសាសនចក្រ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍សំខាន់ៗចំនួន ៤ចំណុច ជូនដល់ថ្នាក់ដឹកនាំនិងគ្រិស្តបរិស័ទ ដូចខាងក្រោម៖

១. សូមឱ្យថ្នាក់ដឹកនាំ និងគ្រិស្តបរិស័ទទាំងអស់នៃសាសនាចក្រនៃព្រះយេស៊ូគ្រិស្តនៃពួកបរិសុទ្ធថ្ងៃ ចុងក្រោយ បន្តថែរក្សា និងពង្រឹងឯកភាព សាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ និងបង្កើនទំនាក់ទំនងល្អ ជាមួយ សហគមន៍សាសនាដទៃទៀតនៅក្នុងប្រទេសកម្ពុជា ដើម្បីរួមគ្នារក្សាឱ្យបាននូវសុខដុមនីយកម្មសាសនានៅកម្ពុជា។

២. បន្តសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងធម្មការនិងសាសនា ក៏ដូចជាអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការធ្វើសកម្មភាពសាសនា និងសកម្មភាពសង្គមនានា ធ្វើយ៉ាងណាឱ្យស្របទៅតាមច្បាប់ លិខិតបទដ្ឋានគតិ យុត្តជាធរមាន និងត្រូវចូលរួមអភិរក្ស ថែរក្សា ការពារប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិខ្មែរ។

៣. សូមលើកទឹកចិត្តឱ្យសាសនចក្រ បន្តពង្រីក និងបង្កើនសកម្មភាពមនុស្សធម៌ ការងារអប់រំ និងការអភិវឌ្ឍ សហគមន៍ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ជាពិសេសការជួយដល់ជនងាយរងគ្រោះ កុមារកំព្រា ជនពិការ និងចាស់ជរាគ្មានទីពឹង ព្រមទាំងការបណ្តុះបណ្តាលជំនាញទន់ ជំនាញភាសា និងបច្ចេកវិទ្យាដល់យុវជន ដើម្បីចូលរួមចំណែកអភិវឌ្ឍមូលធនមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។

៤. រួមគ្នាផ្សព្វផ្សាយ និងអប់រំដល់សាសនិករបស់ខ្លួនឱ្យចូលរួមជាកម្លាំងសរុប ក្នុងការអនុវត្តគោល នយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល តាមរយៈការចូលរួមគោរពច្បាប់ចរាចរណ៍ វៀរចាកឆ្ងាយពីគ្រឿងញៀន មិនប្រព្រឹត្តល្បែងស៊ីសងគ្រប់ប្រភេទ មិនយកសាសនដ្ឋានធ្វើជាកន្លែងជួញដូរផ្លូវភេទ មិនផ្ទុកជនអន្តោប្រវេសន៍ខុសច្បាប់ ចាប់ជំរិត និងមិនប្រព្រឹត្តអំពើឆបោកគ្រប់ប្រភេទ មានស្គែមអនឡាញជាដើម ដើម្បីរួមគ្នាកសាងសង្គមកម្ពុជាមួយប្រកបដោយសេចក្តីថ្លៃថ្នូរ សុវត្ថិភាព និងភាពសុខក្សេមក្សាន្ត។

ជាទីបញ្ចប់ តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ គ្រប់ប្រការ ប្រគេន ជូនដល់សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ព្រមទាំងអង្គពិធីទាំងមូល សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងទទួលបានជោគជ័យគ្រប់ភារកិច្ចរៀងៗខ្លួនជានិរន្តរ៍ តរៀងទៅ។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយព្រះមន្រ្តីសង្ឃខេត្ត ព្រះមន្ត្រីសង្ឃក្រុង ស្រុក និងព្រះចៅអធិការវត្តនៅទូទាំងខេត្តត្បូងឃ្មុំ

​(ត្បូងឃ្មុំ)៖​ នាព្រឹកថ្ងៃអាទិត្យ ទី២ ខែសីហា ឆ្នាំ២០២៦ ​ឯកឧត្តម ចាយ បូរិន​ រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយព្រះមន្រ្តីសង្ឃខេត្ត ព្រះមន្ត្រីសង្ឃក្រុង ស្រុក និងព្រះចៅអធិការវត្តនៅទូទាំងខេត្តត្បូងឃ្មុំ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះមេគណទាំងពីរគណៈ និងព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រម ព្រះចៅអធិការវត្ត​ក្នុងខេត្តត្បូងឃ្មុំ ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរង​ តំណាងរបស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អាជ្ញាធរក្រុង ស្រុក ការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គម មន្រ្តីរាជការនៃមន្ទីរធម្មការនិងសាសនា សរុបប្រមាណជាង ​២០០អង្គ/នាក់​។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម​ ចាយ បូរិន បានផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជានិច្ចកាល សម្តេច ព្រមទាំងលោកជំទាវ តែងតែគិតគូរយកចិត្តទុក្ខដាក់ ពីសុខទុក្ខរបស់ព្រះសង្ឃនិងបងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេសគ្រប់ពេលវេលា។

​ឯកឧត្តមរដ្ឋមន្ត្រី ​បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការអនុវត្តតួនាទី និងភារកិច្ចរបស់មន្ត្រីសង្ឃតាមឋានានុក្រម ចាប់ពីព្រះមេគណ ដែលមានតួនាទីដឹកនាំ គ្រប់គ្រងព្រះអនុគណគ្រប់ក្រុង ស្រុក ព្រះអនុគណ ដែលគ្រប់គ្រងលើចៅអធិការគ្រប់វត្ត រហូតដល់មន្ត្រីសង្ឃវត្ត ព្រមទាំងសហការីគ្រប់ជាន់ថ្នាក់ ទាំងព្រះបាឡាត់គណ ព្រះវិន័យធរ ព្រះធម្មធរ ព្រះសមុហ៍ និងព្រះលេខាធិការ ឱ្យបំពេញករណីកិច្ចរៀងៗខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេស ការដឹកនាំកិច្ចប្រជុំតាមរបបកំណត់ ការធ្វើបញ្ជីស្ថិតិវត្តអារាម ភិក្ខុ សាមណេរ ការត្រួតពិនិត្យការសិក្សាធម្មវិន័យ និងពុទ្ធិកសិក្សា ការទប់ស្កាត់ និងរម្ងាប់អធិករណ៍ ព្រមទាំងការធ្វើរបាយការណ៍ជាប្រចាំ។ ចំណែកអាចារ្យ អាចារិនី និងគណៈកម្មការវត្ត ក៏ត្រូវបំពេញតួនាទីជាដៃស្ដាំដ៏សំខាន់ ក្នុងការជួយសម្រួលកិច្ចការវត្តអារាម ដោយតម្លាភាព និងសាមគ្គីធម៌ រវាងសង្ឃ និងគ្រហស្ថ។

ឆ្លៀតក្នុងឱកាសបុណ្យចូលព្រះវស្សានេះ ឯកឧត្តមរដ្ឋមន្ត្រី បានប្រគេន និងជូននូវប្រសាសន៍ផ្ដាំផ្ញើដល់ព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រម ព្រះចៅអធិការគ្រប់វត្ត ​ព្រះមេត្តាខិតខំប្រណិបត្តធម៌វិន័យ ឱ្យបានម៉ត់ចត់ ត្រឹមត្រូវ និងខ្ជាប់ខ្ជួន ក្នុងរយៈកាលនៃការចាំព្រះវស្សានេះ ដោយផ្ដោតលើការសិក្សារៀនសូត្រព្រះធម៌វិន័យ ការចម្រើនសមថៈ និងវិបស្សនា ព្រមទាំងការអប់រំណែនាំពុទ្ធបរិស័ទ ឱ្យប្រកាន់ខ្ជាប់នូវសីលធម៌ល្អ ដើម្បីរក្សាភាពថ្លៃថ្នូរ និងជំនឿជ្រះថ្លារបស់ពុទ្ធបរិស័ទ ចំពោះព្រះពុទ្ធសាសនា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឱ្យព្រះមន្ត្រីសង្ឃ អាចារ្យ អាចារិនី និងគណៈកម្មការវត្តទាំងអស់ ចូលរួមអនុវត្តឱ្យបានសកម្ម និងមានប្រសិទ្ធភាពខ្ពស់ នូវអភិក្រម «ស៣» របស់ក្រសួងធម្មការនិងសាសនា ដើម្បីរួមគ្នាកសាងវត្តអារាម ឱ្យក្លាយជាមជ្ឈមណ្ឌលអប់រំសីលធម៌ វប្បធម៌ និងការអភិវឌ្ឍសហគមន៍ ដ៏មានរបៀបរៀបរយ ស្អាតបាត និងគួរជាទីជ្រះថ្លា។

លើសពីនេះ ឯកឧត្តម​ ក៏បានអំពាវនាវឱ្យព្រះសង្ឃ អាចារ្យ អាចារិនី និងគណៈកម្មការវត្ត ចូលរួមផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»​ របស់រាជរដ្ឋាភិបាល ដោយអប់រំណែនាំពុទ្ធបរិស័ទ ឱ្យគោរពច្បាប់ចរាចរណ៍ វៀរចាកឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីរួមចំណែកកសាងសហគមន៍ និងសង្គមកម្ពុជា ប្រកបដោយសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងភាពសុខក្សេមក្សាន្ដ និងមិនត្រូវយកវត្តអារាម និងសាសនដ្ឋាន ធ្វើជាកន្លែងប្រព្រឹត្តអំពើមិនគប្បីផ្សេងៗដែលធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាពនៃព្រះពុទ្ធសាសនា និងសេចក្ដីជ្រះថ្លារបស់ពុទ្ធបរិស័ទ និងសូមព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ព្រះមេត្តាបង្កើនការត្រួតពិនិត្យ តាមដាន ក៏ដូចជាសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីទប់ស្កាត់ជាមុន នូវរាល់សកម្មភាពអសកម្មទាំងឡាយដែលអាចកើតមានឡើងក្នុងបរិវេណវត្តអារាម។

មុននឹងបញ្ចប់ ឯកឧត្តម ចាយ បូរិន បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ព្រះមេគណ ព្រះមន្ត្រីសង្ឃ អាចារ្យ អាចារិនី និងគណៈកម្មការវត្ត នៅទូទាំងខេត្តត្បូងឃ្មុំ ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការថែរក្សាព្រះពុទ្ធសាសនា និងការអភិវឌ្ឍសង្គមជាតិកន្លងមក ព្រមទាំងបានប្រគេន និងជូនពរជ័យសិរីសួស្ដី ដល់អង្គពិធីទាំងមូល សូមប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ឯកឧត្តម ចាយ បូរិន និងលោកជំទាវ អញ្ជើញប្រគេនទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ៤ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តខេមវ័ន (ហៅវត្តបឹងស្នាយ) ខេត្តកំពង់ចាម

(ខេត្តកំពង់ចាម) នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ សូ ភក្ត្រា ព្រមទាំងបុត្រា បុត្រី អញ្ជើញប្រគេនទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ៤ ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តខេមវ័ន (ហៅវត្តបឹងស្នាយ) ស្ថិតនៅសង្កាត់សំបូរ មាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ព្រមទាំងលោកយាយ លោកតា យ៉ាងច្រើនកុះករ ។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា បុណ្យចូលព្រះវស្សា គឺជាបុណ្យមួយដែលមានសារសំខាន់ណាស់ខាងផ្នែកព្រះពុទ្ធសាសនា ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់បញ្ញត្តិក្នុងព្រះវិន័យឱ្យភិក្ខុទាំងឡាយគង់ចាំព្រះវស្សារយៈពេល៣ខែ។ នៅក្នុងអំឡុងពេលចូលព្រះវស្សា ទាំងព្រះសង្ឃ (អ្នកបួស) និង ឃរាវាស(គ្រហស្ថ ឬពុទ្ធបរិស័ទ) សុទ្ធតែមានភារកិច្ចរៀងៗខ្លួនដែលត្រូវបំពេញដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនា និងអភិវឌ្ឍផ្លូវចិត្ត។ សម្រាប់ព្រះសង្ឃជាពេលវេលាបានសម្ងំអប់រំចិត្ត និងមានឱកាសពេញលេញក្នុងការសិក្សាទាំងគន្ធធុរៈ និងវិបស្សនាធុរៈ ពិភាក្សាធម៌វិន័យ ជម្រះនូវកិលេសតាមរយៈការចម្រើនសមថកម្មដ្ឋាន និងវិបស្សនាកម្មដ្ឋាន និងសម្តែងធម៌ទេសនាទូន្មានដល់ពុទ្ធបរិស័ទដែលអញ្ជើញមកវត្តឱ្យស្គាល់បាបបុណ្យ គុណទោស។ ចំណែក ឃរាវាស ជាឱកាសមាសក្នុងការសន្សំមហាកុសល ព្រោះបានធ្វើតួនាទីជាពុទ្ធសាសនូបត្ថម្ភ(ទាយក) ក្នុងការផ្គត់ផ្គង់ចង្ហាន់ ទេយ្យទាន និងគ្រឿងសក្ការបូជាផ្សេងៗ ដើម្បីឱ្យព្រះសង្ឃគង់ចាំព្រះវស្សាមានភាពសប្បាយក្នុងការប្រព្រឹត្តកិច្ចវត្តប្រតិបត្តិផ្សេងៗ។ ដូច្នេះការនាំទៀនវស្សាមកប្រគេនដល់ព្រះភិក្ខុ សង្ឃនៅវត្តនាថ្ងៃនេះ មិនត្រឹមតែជាការអភិរក្ស ថែរក្សាប្រពៃណីព្រះពុទ្ធសាសនាឱ្យគង់វង្សស្ថិតស្ថេរជានិច្ចនិរន្តរ៍ប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមគាំទ្រដល់ ជីវភាពរស់នៅ ការសិក្សា ការប្រតិបត្តិរបស់ព្រះសង្ឃផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានសំណូមពរដល់ព្រះគ្រូចៅអធិការគ្រប់វត្តនៅក្នុងរដូវចូលព្រះវស្សានេះ បន្តយកព្រះទ័យទុកដាក់ខ្ពស់ ពង្រឹងសាលាពុទ្ធិកសិក្សាគ្រប់ កម្រិតទាំងស្មារតី និងធនធាន ធ្វើយ៉ាងណាឱ្យពុទ្ធិកសិក្សាគ្រប់កម្រិតឈានឆ្ពោះទៅរកវឌ្ឍនភាពទាំងបរិមាណ និងគុណភាព ហើយត្រូវសហការដោះ ស្រាយរាល់បញ្ហា និងអធិករណ៍ផ្សេងៗ ដែលកើតមាននៅតាមវត្តអារាមនីមួយៗទៅតាមយន្តការធម៌វិន័យ និងច្បាប់រដ្ឋ ដើម្បីធ្វើឱ្យវត្តអារាមក្លាយទៅជា បូជនីយដ្ឋាន ជាបុញ្ញខេត្ត ស្របតាម អភិក្រម ស៣ គឺ ១.វត្តស្អាត ២.វត្តស្វាង ៣.វត្តស្ងប់ របស់ក្រសួងធម្មការនិងសាសនា និងសក្តិសមជាទីសក្ការបូជា របស់ព្រះសង្ឃ និងពុទ្ធបរស័ទគ្រប់មជ្ឈដ្ឋាន។

ជាងនេះទៀត ត្រូវបន្តយន្តតាមដានត្រួតពិនិត្យ ទប់ស្កាត់រាល់សកម្មភាពប្រព្រឹត្តខុសធម៌វិន័យនិងច្បាប់រដ្ឋរបស់ព្រះភិក្ខុ សាមណេរ ដូចជា ការប្រើប្រាស់ បណ្តាញសង្គមក្នុងផ្លូវអវិជ្ជមាន ការយកវត្តអារាមធ្វើជាកន្លែងឆបោក ការលេងល្បែងស៊ីសងគ្រប់ប្រភេទ និងហ្គេមអនឡាញជាដើម ដើម្បីចូលរួម អនុវត្តគោលនយោបាយ និងវិធានការរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីលុបបំបាត់ និងបោសសម្អាត Online Scams ។ ព្រោះសកម្មភាពទាំងនេះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គុណតម្លៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយល្អសង្គម។

ព្រះសច្ចបិយោ សា វិរៈ ព្រះចៅអធិការ ព្រះសង្ឃ គ្រប់ព្រះអង្គនា វត្តខេមវ័ន (ហៅវត្តបឹងស្នាយ) បានអារាធនាប្រសិទ្ធពរជូន ឯកឧត្តម ចាយ បូរិន និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី និងមន្ត្រីរាជការរបស់ក្រសួងធម្មការនិងសាសនាទាំងអស់ សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ និងសម្រេចគ្រប់ភារកិច្ចការងារ ព្រមទាំងសូមឧទ្ទិសនូវមហាកុសល ជូនចំពោះ ដួងវិញាក្ខន្ធមហាឧបាសកឧកញ៉ាមហាសប្បុរសធម្ម សិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអី ត្រូវជាលោកឪពុកបង្កើតរបស់ ឯកឧត្តម រដ្ឋមន្ត្រី ព្រមទាំងឧទ្ទិសនូវមហាកុសលជូនដល់ វិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតាជីដូនជីតា ញាតិការទាំង៧សន្តាន ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ និង ប្រជាជន ដែលបានចែកឋានទៅ សូមដួងវិញាណក្ខន្ធអ្នកទាំងអស់នោះគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានប្រគេនទេយ្យទានដល់វត្តខេមវ័ន (ហៅវត្តបឹងស្នាយ) ទទួលបាន៖ ទៀន១គូរ, សាដក៧, អង្ករ១០០០គ.ក, មី ២០កេះ, ទឹកត្រី១៤យូរ, ទឹកបរិសុទ្ធ៧កេស, ផ្លែល្មើរ៧កេសនិងប្រគេនបច្ច័យដល់ព្រះសង្ឃ៧ព្រះអង្គ ជូនតាជី យាយជី២១០នាក់ ក្នុងម្នាក់ៗ ទទួលបាន ក្រមា១ ថវិកាមួយចំនួន ព្រមទាំងបានប្រគេនពរ និងជូនពរ ដល់ព្រះសង្ឃគ្រប់ព្រះអង្គ លោកតា លោកយាយ និងប្រជាពលរដ្ឋ សូមប្រកបដោយ ពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាបការដទៃឡើយ ៕

May be an image of temple and text

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញប្រគេនទៀនព្រះវស្សានិងទេយ្យទានដល់ព្រះសង្ឃចំនួន៩វត្ត នឹងជួបសំណេះសំណាលជាមួយនិវត្តជន ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ បានអញ្ជើញប្រគេនទៀនព្រះវស្សាដល់វត្តចំនួន៩វត្ត និង ជួបសំណេះសំណាលជាមួយនិវត្តជន ប្រារព្ធធ្វើនៅវត្តសុវណ្ណមុន្នីជោតិ ហៅវត្តស្វាយតាមែក ស្ថិតនៅភូមិជ្រៃភ្លុក ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកតំបែរ និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ព្រមទាំងលោកយាយ លោកតា យ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ ឯកឧត្តម ចាយ បូរិន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅ បំផុតពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចជាកាលតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ អតីតយុទ្ធជន និងនិវត្តជន នៅទូទាំងប្រទេស។

ឯកឧត្តមបានមានប្រសាសន៍ថា បុណ្យចូលព្រះវស្សា គឺជាបុណ្យមួយដែលមានសារសំខាន់ណាស់ខាងផ្នែក ព្រះពុទ្ធសាសនា ដែលព្រះដ៏មានព្រះភាគទ្រង់ត្រាស់បញ្ញត្តិក្នុងព្រះវិន័យឱ្យភិក្ខុទាំងឡាយគង់ចាំព្រះវស្សារយៈពេល៣ខែ”។ នៅក្នុងអំឡុង ពេលចូលព្រះវស្សា ទាំងព្រះសង្ឃ (អ្នកបួស) និងឃរាវាស (គ្រហស្ថ ឬពុទ្ធបរិស័ទ) សុទ្ធតែមានភារកិច្ចរៀងៗខ្លួន ដែលត្រូវបំពេញ ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនា និងអភិវឌ្ឍផ្លូវចិត្ត។សម្រាប់ព្រះសង្ឃ ជាពេលវេលាបានសម្ងំអប់រំចិត្ត និងមានឱកាសពេញលេញក្នុងការសិក្សាទាំងគន្ធធុរៈ វិបស្សនាធុរៈ ពិភាក្សាធម៌វិន័យ ជម្រះនូវកិលេសតាមរយៈការ ចម្រើនសមថកម្មដ្ឋាន និងវិបស្សនាកម្មដ្ឋាន និងសម្តែងធម៌ទេសនាទូន្មានពុទ្ធបរិស័ទដែលអញ្ជើញមកវត្ត ឱ្យស្គាល់ បាបបុណ្យ គុណទោស។ ចំណែកឃរាវាស ជាឱកាសមាសក្នុងការសន្សំមហាកុសល ព្រោះបានធ្វើតួនាទីជាពុទ្ធសា សនូបត្ថម្ភ (ទាយក) ក្នុងការផ្គត់ផ្គង់ចង្ហាន់ ទេយ្យទាន និងគ្រឿងសក្ការបូជាផ្សេងៗ ដើម្បីឱ្យព្រះសង្ឃគង់ចាំព្រះ វស្សាមានភាពសប្បាយក្នុងការប្រព្រឹត្តកិច្ចវត្តប្រតិបត្តិផ្សេងៗ។ ដូច្នេះ ការនាំទៀនវស្សាមកប្រគេនដល់ព្រះភិក្ខុសង្ឃ នៅតាមបណ្តាវត្តនាថ្ងៃនេះ មិនត្រឹមតែជាការអភិរក្ស ថែរក្សាប្រពៃណីព្រះពុទ្ធសាសនាឱ្យគង់វង្ស ស្ថិតស្ថេរជានិច្ច និរន្តរ៍ប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមគាំទ្រដល់ជីវភាពរស់នៅ ការសិក្សា ការប្រតិបត្តិរបស់ព្រះសង្ឃផងដែរ។

ជាងនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានសំណូមពរដល់ព្រះគ្រូចៅអធិការគ្រប់វត្តនៅក្នុងរដូវចូលព្រះវស្សានេះ បន្ថយក ព្រះទ័យទុកដាក់ខ្ពស់ ពង្រឹងសាលាពុទ្ធិកសិក្សាគ្រប់កម្រិតទាំងស្មារតី និងធនធាន ធ្វើយ៉ាងណាឱ្យពុទ្ធិកសិក្សាគ្រប់ កម្រិតឈានឆ្ពោះទៅរកវឌ្ឍនភាពទាំងបរិមាណ និងគុណភាព ហើយត្រូវសហការដោះស្រាយរាល់បញ្ហា និងអធិករណ៍ ផ្សេងៗ ដែលកើតមាននៅតាមវត្តអារាមនីមួយៗទៅតាមយន្តការធម៌វិន័យ និងច្បាប់រដ្ឋ ដើម្បីធ្វើឱ្យវត្តអារាមក្លាយទៅ ជាបូជនីយដ្ឋាន ជាបុញ្ញខេត្ត ស្របតាម អភិក្រម ស៣ គឺ ១.វត្តស្អាត ២.វត្តស្វាង ៣.វត្តស្ងប់ របស់ក្រសួងធម្មការនិង សាសនា និងសក្តិសមជាទីសក្ការបូជារបស់ព្រះសង្ឃ និងពុទ្ធបិរស័ទគ្រប់មជ្ឈដ្ឋាន។ជាងនេះទៀត ត្រូវបន្តយន្តតាម ដានត្រួតពិនិត្យ ទប់ស្កាត់រាល់សកម្មភាពប្រព្រឹត្តខុសធម៌វិន័យនិងច្បាប់រដ្ឋរបស់ព្រះភិក្ខុ សាមណេរ ដូចជា ការប្រើប្រាស់ បណ្តាញសង្គមក្នុងផ្លូវអវិជ្ជមាន ការយកវត្តអារាមធ្វើជាកន្លែងឆបោក ការលេងល្បែងស៊ីសងគ្រប់ប្រភេទ និងហ្គេម អនឡាញជាដើម ដើម្បីចូលរួមអនុវត្តគោលនយោបាយ និងវិធានការរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជាដើម្បីលុបបំបាត់ និងបោសសម្អាត Online Scams ។ ព្រោះសកម្មភាពទាំងនេះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់គុណតម្លៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយល្អសង្គម។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះបងប្អូននិវត្តជន (មន្ត្រីរាជការ បុគ្គលិក ឬកម្មករ ដែលបានចូលនិវត្តន៍) ទាំងអស់ ដែលបានលះបង់កម្លាំងកាយ ចិត្ត ពេលវេលា និងប្រាជ្ញាស្មារតី ក្នុងការបម្រើជាតិ មាតុភូមិ និងសង្គមជាតិនាពេលកន្លងមក។ ដើម្បីគាំទ្រ និងតបស្នងចំពោះគុណបំណាច់របស់និវត្តជន រាជរដ្ឋាភិបាល កម្ពុជាបាននឹងកំពុងបន្តអនុវត្តគោលនយោបាយគាំពារសង្គមសំខាន់ៗ មានដូចជា ការដំឡើង និងបើកប្រាក់សោធននិវត្តន៍ បានលឿនទាន់ពេលវេលា ២ដងក្នុងមួយខែតាមប្រព័ន្ធធនាគារ ការកែសម្រួលដំឡើងកម្រិតប្រាក់សោធនអប្បបរមា ជាបន្តបន្ទាប់ ដើម្បីជួយសម្រាលបន្ទុកជីវភាពទៅតាមស្ថានភាពសេដ្ឋកិច្ច ទទួលបានកាតមូលនិធិសមធម៌សុខភាព ឬប័ណ្ណ ប.ស.ស ដែលអនុញ្ញាតឱ្យទៅពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យដៃគូដោយមិន មានការបង់ប្រាក់ ហើយមិនត្រឹមតែមន្ត្រីរាជការប៉ុណ្ណោះទេ សូម្បីតែកម្មករនិយោជិតក្នុងវិស័យឯកជន ក៏ត្រូវបាន ដាក់ឱ្យអនុវត្តកាតព្វកិច្ចហូរចូលក្នុងប្រព័ន្ធសោធននិវត្តន៍ ប.ស.ស.ផងដែរ ដើម្បីធានាថាពួកគាត់មានចំណូលថេរ នៅពេលចាស់ជរា។ ជាងនេះទៀត ជារៀងរាល់ឆ្នាំ កម្ពុជាតែងប្រារព្ធ«ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់ អន្តរជាតិ» ដើម្បីរំលឹកគុណ និងលើកកម្ពស់តម្លៃរបស់ចាស់ព្រឹទ្ធាចារ្យ និងនិវត្តជន ព្រមទាំងមានការបង្កើតសមាគម មនុស្សចាស់នៅតាមភូមិ-ឃុំ ដើម្បីជួយគ្នាចែករំលែកបទពិសោធន៍ជីវិត។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានប្រគេនទេយ្យទានដល់វត្តនីមួយៗ ក្នុងមួយវត្តៗ ទទួលបាន៖ ទៀន១គូរ,សា ដក១, អង្ករ១០០គ.ក, មី ២កេះធំ, ទឹកត្រី៤យូរ, ទឹកស៊ីអ៊ីវ ២យួរ, ទឹកបរិសុទ្ធ២កេះ បច្ច័យមួយចំនួន ជូនតាជី យាយជី២០០នាក់ ម្នាក់ៗ ទទួលបានក្រមា ១ ថវិកាមួយចំនួន ជូនដល់និវត្តជន និងក្រុមប្រឹក្សាស្រុក ឃុំ ១៩នាក់ ម្នាក់ៗទទួលបាន អង្ករ ៥០គ.ក,មី ២កេះ,ទឹកសុទ្ធ២កេះ,ទឹកស៊ីអ៊ីវ២យួរ,ទឹកត្រី ២យួរ,ប៊ីចេង១កេះតូច,ប្រអប់ឃីត ១កញ្ចប់ និងថវិកាមួយចំនួន ព្រមទាំងបានប្រគេនពរ និងជូនពរ ដល់ព្រះសង្ឃគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំ និវត្តជន លោកតា លោកយាយ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ សូម ប្រកបដោយពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាបការៈដទៃឡើយ។

ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតី ពិធីបិទវគ្គបណ្ដុះបណ្ដាលគណៈគ្រប់គ្រង់សាលាពុទ្ធិកបឋមសិក្សាសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ នាអគ្គាធិការដ្ឋាននៃពុទ្ធិកសិក្សាជាតិ

រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតី ពិធីបិទវគ្គបណ្តុះបណ្តាលគណៈគ្រប់គ្រងសាលាពុទ្ធិកបឋមសិក្សា សម្រាប់ឆ្នាំសិក្សា២០២៦- ២០២៧ នៅអគ្គាធិការដ្ឋាននៃពុទ្ធិកសិក្សាជាតិក្រសួងធម្មការនិងសាសនា។

ពិធីនេះ មានការយាងចូលរួមពីសំណាក់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយកគណៈមហានិកាយ និងជាព្រះអគ្គធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ សម្តេចព្រះអគ្គធិការរង ព្រះអគ្គាធិការរង ព្រះសាកលវិទ្យាធិការរង ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា និងសិក្ខាកាមចូលរួមប្រមាណ ៦៤ អង្គ/នាក់ ដែលនិមន្តនិងអញ្ជើញមកពីរាជធានី-ខេត្ត និងផ្នែកជំនាញចំណុះអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ។

នាឱកាសនេះ ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ កោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះព្រះសិក្ខាកាមនិងសិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ នូវគ្រប់មុខវិជ្ជា ទទួលបានកំណើននៃបំណិន បទពិសោធន៍ ចំណេះដឹងថ្មីៗ ចំណេះធ្វើពិតប្រាកដ ម្យ៉ាងទៀតបានជួយជំរុញដំណើរការបណ្តុះបណ្តាលអភិវឌ្ឍវិស័យពុទ្ធិកសិក្សា នៅក្នុងអគ្គាធិការរដ្ឋានពុទ្ធិកសិក្សាជាតិ ឱ្យរឹតតែមានភាពរីកចម្រើន ឈានឆ្ពោះទៅផលិតបាននូវធនធានមនុស្សមានគុណភាពស្របតាមស្តង់ដាជាតិ និងអន្តរជាតិ ដើម្បីបំពេញបន្ថែមនូវចំណេះដឹងអស់ រយៈពេល ៣ថ្ងៃ រហូតបានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យ។

រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណជារបៀបវារៈនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេល២៥ ឆ្នាំខាងមុខ។ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាល ទី១ មានបាវចនា ៥ គឺកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កំណត់យកអាទិភាពគន្លឹះ ៥ គឺ៖ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ជាពិសេសគឺ “បច្ចេកវិទ្យាឌីជីថល” សម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាកម្មទី៤ និងបរិវត្តកម្មឌីជីថល នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ដោយនេះក៏ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកម្ពស់វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ខ្មែរឲ្យកាន់តែរីកចម្រើនទ្វេរឡើងថែមទៀត។

ឯកឧត្តម បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់នូវកាលានុវត្តភាព លទ្ធភាពដល់អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ពង្រឹងនិងពង្រីកវិស័យពុទ្ធិកសិក្សាពីថ្នាក់បឋម រហូតដល់ថ្នាក់ឧត្តមនិងក្រោយឧត្តមស្របតាមគោលនយោបាយនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្នុងការបណ្តុះបណ្តាលមូលធនមនុស្ស ដើម្បីចូលរួមចំណែកក្នុងការកសាងនិងអភិវឌ្ឍសង្គមជាតិ ។

ដោយឡែកសម្រាប់កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់ការកសាង និងការការពារ មាតុភូមិឆ្នាំ២០២៣-២០២៨ក៍បានចង្អុលបង្ហាញយ៉ាងច្បាស់ស្តីពីការអភិរក្ស និងការអភិវឌ្ឍវិស័យសាសនាមានជាអាទិ៍៖
១) គោរពសេរីភាពខាងជំនឿ និងធ្វើប្រតិបត្តិខាងផ្លូវសាសនា លើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងគាំទ្រ ការគោរពប្រតិបត្តិសាសនាផ្សេងៗទៀត ក្នុងព្រះរាជាណាចក្រកម្ពុជា ២) ពង្រឹងសុខដុមនីយកម្មរវាងគ្រប់សាសនា ជាតិសាសន៍ ក្នុងព្រះរាជាណាចក្រកម្ពុជារាំងស្កាត់ការធ្វើអាជីវកម្មលើសាសនា និងប្រឆាំងការរើសអើងក្នុងជំនឿនិងសាសនា សំដៅប្រែក្លាយសក្តានុពលគ្រប់សាសនា ទៅជាកម្លាំងសាមគ្គីជាតិតែមួយដ៏ខ្លាំងក្លាក្នុងការការពារសន្តិភាព ឯកភាពជាតិ អធិបតេយ្យភាពជាតិ និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ៣) បន្តពង្រឹងនិងពង្រីកការអប់រំពុទ្ធិកសិក្សាគ្រប់កម្រិត។

ដើម្បីឆ្លើយតបទៅនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលខាងលើ ឯកឧត្តម រដ្ឋមន្ត្រី បានចូលរួមផ្តល់នូវទស្សនាទានមួយចំនួន ដូចខាងក្រោម៖


១.ចំណេះដឹងដែលនៅលើក្រដាស ឬក្នុងមេម៉ូរីកុំព្យូទ័រ មិនអាចកែប្រែគុណភាពសមណសិស្ស និងសិស្សបានឡើយ ដូច្នេះ សូមឱ្យព្រះសិក្ខាកាម និងសិក្ខាកាមទាំងអស់ត្រូវយកវិធីសាស្ត្របង្រៀនបែបសកម្ម និងកិច្ចតែងការថ្មីៗ ទៅសាកល្បងនៅក្នុងថ្នាក់រៀនជាក់ស្តែង ទន្ទឹមនឹងនេះត្រូវចេះកែច្នៃបត់បែនទៅតាមស្ថានភាពជាក់ស្តែងនៃសាលារៀន និងកម្រិតយល់ដឹងរបស់សមណសិស្ស សិស្សម្នាក់ៗ ដោយមិនត្រូវរឹងឆ្អឹងនោះឡើយ។
២. ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI) និងសង្គមឌីជីថល គ្រូបង្រៀនមិនអាចដើរក្រោយសមនសិស្ស និងសិស្សផ្នែកបច្ចេកវិទ្យាបានទេ ដូច្នេះសូមលើកទឹកចិត្តឱ្យព្រះសិក្ខាកាម និងសិក្ខាកាមទាំងអស់បន្តប្រើប្រាស់ឧបករណ៍ឌីជីថល (ដូចជា ការបង្កើតស្វាយ ទស្សនាវីដេអូអប់រំ ឬកម្មវិធីគ្រប់គ្រងថ្នាក់ រៀន) ឱ្យបានជាប្រចាំ ដើម្បីធ្វើឱ្យថ្នាក់រៀនមានភាពរស់រវើក ទំនើប និងទាក់ទាញសមណសិស្ស សិស្សឱ្យចង់មករៀន។
៣.ភាពខ្លាំងរបស់គ្រូម្នាក់ឯងមិនអាចទាញសាលារៀនទាំងមូលឱ្យរីកចម្រើនបានឡើយ ដូច្នេះសូមឱ្យព្រះសិក្ខាកាម និងសិក្ខាកាមដែលបានចូលរួមបណ្តាលនេះ នាំយកចំណេះដឹង និងបច្ចេកទេសល្អៗ ទៅចែករំលែកបន្តដល់សហការី លោកគ្រូ-អ្នកគ្រូដទៃទៀតនៅក្នុងសាលាពុទ្ធិកសិក្សា ដើម្បីភាពរីកចម្រើនទៅមុខជាមួយគ្នា។
៤. គ្រូបង្រៀនល្អ មិនមែនផ្ទេរតែចំណេះដឹងផ្នែកអក្សរសាស្ត្រ ឬលេខនព្វន្តប៉ុណ្ណោះទេ ប៉ុន្តែត្រូវបណ្តុះបណ្តាលសីលធម៌ គុណធម៌ និងសុជីវធម៌ដល់ សមណសិស្ស និងសិស្សគ្រប់រូបផងដែរ។
៥. ការអប់រំ និងចំណេះដឹងសកល មានការប្រែប្រួលជារៀងរាល់ថ្ងៃ ដូច្នេះសូមឱ្យព្រះសិក្ខាកាម និងសិក្ខាកាមទាំងអស់កុំពេញចិត្តនឹងកម្រិតចំណេះដឹង ដែលមានស្រាប់ត្រូវបន្តស្រាវជ្រាវបង្កើនចំណេះដឹងថ្មីៗ និងចូលរួមវគ្គបំប៉ននានាជាប់ជាប្រចាំ ដើម្បីធ្វើបច្ចុប្បន្នភាពសមត្ថភាពខ្លួនឯងឱ្យក្លាយជា «មូលធនមនុស្ស» ដ៏រឹងមាំ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។
៦) បន្តពង្រឹងគុណភាពវិស័យពុទ្ធិកសិក្សានៅគ្រប់កម្រិតសិក្សា តាមរយៈការលើកកម្ពស់គុណវុឌ្ឍគ្រូបង្រៀន និងធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាឲ្យឆ្លើយតបទៅ នឹងបច្ចេកវិទ្យា ជាពិសេសគឺបច្ចេកវិទ្យាបរិវត្តកម្មឌីជីថល និងនិន្នាការប្រែប្រួលយ៉ាងឆាប់រហ័សទាំងនៅក្នុងប្រទេស តំបន់ និងសកលលោក។

នាឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី សូមថ្វាយព្រះពរ ប្រគេនពរ និងជូនពរ ដល់សម្តេចជាអម្ចាស់ សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ ព្រះអង្គ ឯកឧត្តម លោក ជំទាវ គ្រូឧទ្ទេស លោក លោកស្រី សិក្ខាកាម និងអង្គពិធីទាំងមូល សូមប្រកបដោយ ឧត្តមពរ ៤ប្រការ គឺអាយុវណ្ណៈ សុខៈ និងពលៈ កុំបីប្រែក្លាយទៅជាបការៈដទៃ ឡើយ៕

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើ និងចែកកូនឈើចំនួន ១២ ០០០ដើម ក្នុងយុទ្ធនាការបង្កើនគម្របបៃតងនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីដាំដើមឈើ និងចែកកូនឈើសរុបចំនួន ១២ ០០០ដើម ដល់វត្តទាំង២៩ក្នុងឃុំទាំង៧ នៅមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដើម្បីយកទៅដាំដុះបន្ត ក្នុងយុទ្ធនាការបង្កើនគម្របបៃតង ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះចៅអធិការវត្ត ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កឹម តួន សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ចាយ បូរិន បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជានិច្ចកាល សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ព្រមទាំងលោកជំទាវបណ្ឌិត លោកតែងតែ គិតគូរយកចិត្តទុក្ខដាក់ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសគ្រប់ពេលវេលា។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងព្រះពុទ្ធសាសនា និងធម្មជាតិថា ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងទ្រង់ប្រសូត ត្រាស់ដឹង សម្តែងធម្មចក្រ និងយាងចូលបរិនិព្វាន សុទ្ធសឹងតែស្ថិតនៅក្រោមម្លប់ព្រៃឈើ។ ហេតុនេះ ការដាំដើមឈើនៅតាមទីវត្តអារាម មិនត្រឹមតែជាការលើកកម្ពស់សោភ័ណភាពបៃតង ផ្តល់ម្លប់ខ្យល់អាកាសបរិសុទ្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការគោរពប្រតិបត្តិតាមពុទ្ធប្បវេណី និងការបង្កើតរមណីយដ្ឋានបែបពុទ្ធសាសនាដ៏ស្ងប់ស្ងាត់ សម្រាប់ពុទ្ធបរិស័ទមកគោរពប្រតិបត្តិធម៌ធ្វើសមាធិនិងកម្ចាត់បង់នូវកិលេសផងដែរ។

ការរៀបចំពិធីដាំ និងចែកកូនឈើនេះ ធ្វើឡើងក្នុងគោលបំណងជំរុញឱ្យគ្រប់វត្តរាមយកព្រះទ័យ និងយកចិត្តទុកដាក់អនុវត្តបានខ្ជាប់ខ្ជួននូវ អភិក្រម ស៣ ដែលបានដាក់ចេញដោយក្រសួងធម្មការនិងសាសនាគី “វត្តស្អាត វត្តស្វាង វត្តស្ងប់” និងដើម្បីចូលរួមចំណែកបង្កើនគម្របបៃតង ឆ្លើយតបបានយ៉ាងស័ក្ដិសមទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដ និយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឈានឆ្ពោះទៅសម្រេចបាននូវ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ២០៥០ ក្នុងការកសាងប្រទេសឱ្យមានសណ្តាប់ធ្នាប់ស្អាត និងមានចីរភាព។ ម្យ៉ាងទៀត ការពង្រីកការដាំដើមឈើនៅរដូវវស្សា គឺដើម្បីបង្កើតខែលការពារធម្មជាតិ ជួយស្រូបយកឧស្ម័នផ្ទះកញ្ចក់ បន្សុទ្ធខ្យល់អាកាស និងពង្រឹងភាពធន់របស់កម្ពុជាប្រឆាំងនឹងការប្រែប្រួល ព្រមទាំងបាតុភូត ធម្មជាតិផ្សេងៗ ដូចជាបាតុភូត El Niño (អែលនីញ៉ូ) ជាដើម។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអំពាវនាវដល់ព្រះចៅអធិការគ្រប់វត្ត ព្រះសង្ឃគ្រប់ព្រះអង្គ និងគណៈកម្មការ អាចារ្យវត្តទាំងអស់ ឱ្យបន្តដើរតួនាទីជាអ្នកអប់រំ និងជាគំរូដល់ពុទ្ធបរិស័ទ ក្នុងការស្រឡាញ់ ថែរក្សា និងការពារបរិស្ថានធម្មជាតិ។ វត្តអារាម ត្រូវចាត់ទុកជាទីជម្រកសុវត្ថិភាពអហិង្សាសម្រាប់សត្វព្រៃ និងជារុក្ខជាតិបៃតងសម្រាប់មនុស្សជាតិ ខណៈដែលសកម្មភាពចូលរួមដាំ និងថែរក្សាដើមឈើក៏ចាត់ទុកថា ជាការសន្សំកុសលផលបុណ្យមួយដ៏ប្រពៃ តាមទស្សនៈព្រះពុទ្ធសាសនា (ការឱ្យទានជាម្លប់ដ៏ត្រជាក់) ដែលនាំមកនូវសេចក្តីសុខ សេចក្តីចម្រើន ទាំងក្នុងជាតិនេះ និងជាតិមុខ។ លើសពីនេះ ដើមឈើដែលនឹងត្រូវបានដាំនៅតាមមូលដ្ឋានឃុំទាំង៧ នៃស្រុកតំបែរ នឹងជួយបង្កើនគម្របព្រៃឈើ និងសោភ័ណភាពបៃតងនៅតាមសហគមន៍ដែលជាកាលានុវត្តភាពសម្រាប់មូលដ្ឋានទាក់ទាញបាននូវភ្ញៀវទេសចរណ៍ អ្នកវិនិយោគ ដើម្បីបង្កើនប្រាក់ចំណូលមកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានមួយកម្រិតទៀត។

ឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានប្រគេនកូនឈើចំនួន ១២ ០០០ដើម ដល់ព្រះចៅអធិការវត្ត និងព្រះសង្ឃទាំង២៩វត្ត ក្នុងឃុំទាំង៧ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ព្រមទាំងបានប្រគេនពរ និងជូនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កឹម តួន សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ សូមប្រកបដោយពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាបការៈដទៃឡើយ៕

ឯកឧត្តមបណ្ឌិត ចាយ បូរិន អញ្ជើញជាអធិបតីក្នុង “ទិវាអធិដ្ឋានគ្រិស្តបរិស័ទកម្ពុជា ឆ្នាំ២០២៦” នៅសាលមហោស្រពកោះពេជ្រ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញជាអធិបតីភាពក្នុង “ទិវាអធិដ្ឋានគ្រិស្តបរិស័ទកម្ពុជា ឆ្នាំ២០២៦” ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងធម្មការនិង សាសនា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ព្រឹទ្ធបូជាចារ្យ ព្រឹទ្ធាចារ្យ បូជាចារ្យ គ្រូគង្វាល ថ្នាក់ដឹកនាំ និងគ្រិស្តបរិស័ទ ព្រមទាំង ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ សរុបចំនួនជាង ២ ០០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ចាយ បូរិន បានវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំកម្មវិធី ដែលបានបង្កើតកាលានុវត្តភាពដ៏ល្អប្រសើរសម្រាប់ គ្រិស្តបរិស័ទក្នុងការជួបប្រាស្រ័យទាក់ទងគ្នា ពង្រឹងសាមគ្គីភាព និងរួមចំណែកដល់ការលើកស្ទួយសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា ដើម្បីរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម ព្រមទាំងបានគូសបញ្ជាក់ថា “ទិវាអធិដ្ឋានគ្រិស្តបរិស័ទកម្ពុជា ឆ្នាំ២០២៦” មិនត្រឹមតែជាការជួបជុំ ដើម្បីអធិដ្ឋានអរព្រះគុណព្រះយេស៊ូគ្រិស្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទិវាដែលគ្រិស្តបរិស័ទនៅទូទាំងប្រទេស បានរួមគ្នាអធិដ្ឋានសូមសេចក្តីសុខដល់ប្រទេស ជាតិ និងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច រក្សាឱ្យបាននូវសាមគ្គីភាព ព្រមទាំងសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅ កម្ពុជា ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានខិតខំកសាង និងថែទាំយ៉ាងយកចិត្តទុកដាក់ ហើយបានបន្តការពារ ពង្រឹង និងអភិវឌ្ឍ ឥតឈប់ ដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការបង្ហាញឱ្យឃើញនូវការរីកចម្រើនរបស់ជំនឿគ្រិស្តសាសនានៅកម្ពុជា ដើម្បីចូលរួមចំណែកដល់ការលើក ស្ទួយ សុខដុមនីយកម្មវិស័យគ្រិស្តសាសនានៅកម្ពុជា តាមរយៈការទប់ស្កាត់ កាត់បន្ថយ និងលុបបំបាត់រាល់អំពើបាបអកុសលទាំងពួងនៅក្នុងសង្គម សំដៅរក្សាឱ្យបាននូវសុខសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពដ៏ពេញលេញ ទាំងផ្លូវកាយ ផ្លូវចិត្ត ក្នុងគោលដៅចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម និង សេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើនរុងរឿងជានិរន្តរ៍ផងដែរ។

«ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី តាងនាមឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងធម្មការនិងសាសនា ព្រមទាំងបរិស័ទគ្រប់និកាយសាសនា សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជា ជាតិស្តីពីនីតិសមុទ្រ (UNCLOS) បន្ទាប់ពីការដកខ្លួនរបស់ភាគីថៃ ពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ដែលជាមូលដ្ឋានគតិយុត្តតែមួយគត់ សម្រាប់ការចរចាទ្វេភាគីស្វែងរកដំណោះស្រាយដោយសន្តិវិធី លើការទាមទារដែនសមុទ្រត្រួតស៊ីគ្នារវាងប្រទេសទាំងពីរ។ ការអនុវត្តយន្តការផ្សះផ្សារ ដោយបង្ខំនេះ គឺជាជំហានស្របច្បាប់ ប្រកបដោយសុឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ ក្នុងការបន្តស្វែងរកដំណោះស្រាយដោយសន្តិវិធី និងយុត្តិធម៌នៅ ចំពោះមុខអន្តរជាតិ បន្ទាប់ពីក្របខណ្ឌទ្វេភាគីក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីរវាងប្រទេសទាំងពីរ ត្រូវបានប្រើប្រាស់អស់លទ្ធភាព»។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនបន្ថែមទៀត ដូចខាងក្រោម៖

១.សូមឱ្យថ្នាក់ដឹកនាំនិងគ្រិស្តបរិស័ទទាំងអស់ ត្រូវសហការគ្នា សាមគ្គីគ្នា មានឯកភាពផ្ទៃក្នុងតែមួយ ក្នុងសង្គមគ្រិស្តបរិស័ទ និងត្រូវមានទំនាក់ទំនងល្អ ជាមួយសហគមន៍សាសនាដទៃទៀត ទាំងក្នុងថ្នាក់ជាតិនិងអន្តរជាតិ ដោយឈរលើគោលការណ៍នៃសុខដុមនីយកម្មសាសនា។

២.ត្រូវរៀបចំឱ្យមានរចនាសម្ព័ន្ធដឹកនាំ ឬតំណាងច្បាស់លាស់ ក្នុងជំនឿគ្រិស្តបរិស័ទក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសហការជាមួយក្រសួងធម្មការនិង សាសនា។

៣.បង្កើនសកម្មភាពនៅក្នុងសង្គមឱ្យបានទូលំទូលាយ តាមរយៈសកម្មភាពមនុស្សធម៌ ការអប់រំ ការអភិវឌ្ឍ និងសកម្មភាពសាសនានានា ដោយប្រកាន់ ខ្ជាប់នូវគោលការណ៍នៃជំនឿ និងព្រះនាម ព្រះយេស៊ូគ្រិស្តពិតប្រាកដ។

Scroll to Top