ព័ត៌មាន

ភូមិចំនួន១០ក្នុងខេត្តរតនគិរី អណ្ដូងស្នប់ទឹកស្អាតអាហ្វ្រ៊ីដេស ១០អណ្តូង ពីឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា តំណាងឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រី ក្រសួងធម្មការ និងសាសនា

ឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា តំណាង ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតី ក្នុងពិធី ចុះប្រគល់អណ្ដូងស្នប់ទឹកស្អាត អាហ្វ្រ៊ី ដេស ចំនួន១០អណ្ដូង ដល់ភូមិចំនួន១០ ក្នុងខេត្តរតនគិរី។

នៅក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋ ឯកឧត្តម បាននាំក្ដីនឹករលឹក គោរពស្រលាញ់របស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា ពីការដឹកនាំ ការរួមសាមគ្គីគ្នា នៅគ្រាលំបាក ចេះចែករំលែក តាមលទ្ធភាពដែលខ្លួនមាន ស្រលាញ់គ្នាទៅវិញទៅមក ក្រោមម្លប់សុខសន្តិភាព នូវស្នាមញញឹម និងភាពរីករាយ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុល សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពីព្រោះយើង គឺជាខ្មែរ យើងគឺតែមួយ ហើយអ្វីដែលយើងធ្វើ សុទ្ធតែដើម្បីប្រទេសជាតិ និងការអភិវឌ្ឍន៏ ដោយរក្សានូវការរួមសាមគ្គីភាព ឈរលើចក្ខុវិស័យរួមជាមួយរាជរដ្ឋាភិបាលរួមគ្នាដើម្បីកម្ពុជារីកចម្រើន ។

ក្រោមការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល និងការចង្អុលបង្ហាញរបស់អាជ្ញាធរខេត្ត និងជំនាញពាក់ព័ន្ធ ឯកឧត្ដមខាន់ ខុន បានចុះប្រគល់អណ្ដូងស្នប់ទឹកស្អាត អាហ្វ្រ៊ី ដេសចំនួន១០អណ្ដូង ដល់ភូមិខ្វះខាតចំនួន១០ក្នុងខេត្តរតនគីរី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ជា ថាវរិទ្ធ អភិបាលរងខេត្តរតនគិរី លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តរតនគិរី លោក ទេព ណារ៉ា ប្រធានមន្ទីរធម្មការ និងសាសនា រួមទាំងអាជ្ញាធរ ស្រុក ឃុំ ភូមិ ដើម្បីចុះ ជួយសម្រួល ។
ក្នុងនោះកុមារចំនួន៥នាក់ទទួលបានសម្ភារៈសិក្សា សំលៀកបំពាក់ដល់កុមារខ្វះខាត និងប្រគល់ជូននៅម៉ូតូកង់៣ដល់គ្រូគង្វាលក្រុមជំនុំបេសកកម្មដំណឹងល្អ១គ្រឿងផងដែរ ។ សម្រាប់ទីតាំងទាំង១០ដែលទទួលបានអណ្ដូងទឹកស្អាតអាហ្វ្រ៊ីដេស នាឱកាសនេះរួមមាន៖
១. ភូមិឡុំកមថ្មី ឃុំប៉ក់ញ៉ៃ ក្រុងអូរយ៉ាដាវ ខេត្តរតនគិរី
២. ភូមិសំ ឃុំយ៉ាទុង ក្រុងអូរយ៉ាដាវ ខេត្តរតនគិរី
៣. ភូមិដរធំ ឃុំយ៉ាទុង ក្រុងអូរយ៉ាដាវ ខេត្តរតនគិរី
៤. ភូមិខ្វែង ឃុំយ៉ាទុង ក្រុងអូរយ៉ាដាវ ខេត្តរតនគិរី
៥. ភូមិក្រូច ឃុំឯកភាព ក្រុងអូរជុំ ខេត្តរតនគិរី
៦. ភូមិប៉ាជន់ធំ ឃុំឯកភាព ក្រុងអូរជុំ ខេត្តរតនគិរី
៧. ភូមិល្អឺនក្រែន ឃុំអូរជុំ ក្រុងអូរជុំ ខេត្តរតនគិរី
៨. ភូមិប្រាក់មួយ ឃុំសាម្គី ស្រុកអូរជុំ ខេត្តរតនគិរី
៩. ភូមិថារងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី
១០. ភូមិជ្រៃ សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី ។

ឯកឧត្តម ខាន់ ខុន បានមានប្រសាសន៏ផងដែលថា ការផ្តល់អណ្តូងជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ ជាការគិតគូរមានសុខទុក្ខបងប្អូន ពិសេសសុខភាពជាចាំបាច់ ដូច្នេះបងប្អូនគប្បីត្រូវរក្សាឲ្យបាននៅការរស់នៅស្អាត ហូបស្អាត ផឹកស្អាត ដើម្បូជៀសឆ្ងាយពីជំងឺមកបៀតបៀន និងទទួលបានសុខភាពល្អ។

សូមជម្រាបជូនថា ក្រុមជំនុំបេសកកម្មដំណឹងល្អ ជាក្រុមជំនុំគ្រីស្ទសាសនា ដោយមានការចូលរួមគ្នាបរិច្ចាគ ពីសប្បុរសជនទាំងក្នុងស្រុក និងក្រៅប្រទេស ជាថវិកានឹងការអធិដ្ឋាន ដើម្បីចូលរួមជួយដល់ប្រជាជន តាមសហគមន៍នីមួយៗ ដែលមិនទាន់មានទឹកស្អាតប្រើប្រាស់ ហើយខ្វះខាតទឹក ប្រើនៅរដូវប្រាំង និង ចែកអំណោយ សម្រាបចាស់ជរា ស្ត្រីមេម៉ាយ និងអ្នកងាយរងគ្រោះផ្សេងៗ ៕

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមិទ្ធិផលជិត ១លានដុល្លារ នៅវត្តចាក់អង្រែក្រោមត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ ដើម្បីទុកជាប្រយោជន៍ក្នុងវិស័យព្រះពុទ្ធសាសនា ក្រោមដំបូលសុខសន្តិភាព

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងលោកជំទាវ បានអញ្ជើញចូលរួមពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តចាក់អង្រែក្រោម ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

ឆ្លៀតក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណ ថ្វាយប្រគេនដល់ ព្រះគ្រូខន្តិមុនី គឹម នី រួមជាមួយ លោកឧកញ៉ា សៀង ម៉េង និង លោកជំទាវ មាន សុភា ឯកឧត្តម សូ ចាន់ធី និងលោកជំទាវ ឯកឧត្តម លោកជំទាវ អាជ្ញាធរគ្រប់លំដាប់ថ្នាក់របស់សាលារាជធានីភ្នំពេញ ខណ្ឌមានជ័យ ព្រមទាំងពុទ្ធចំណុះជើងវត្តមកពីទីជិតទីឆ្ងាយ បានរួមសាមគ្គីគ្នាកសាងសមិទ្ធិផលយ៉ាងច្រើន រួមមាន ៖ ព្រះវិហារថ្មីមួយកម្ពស់ ២ជាន់ ព្រមទាំងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ ដូចជា សាលានិច្ចភត្ត បណ្ណាល័យ កុដិព្រះសង្ឃ (កម្ពស់ ២ជាន់) របងនិងខ្លោងទ្វារ ផ្លូវបេតុង វច្ចកុដិ ជួសជុលសាលាធម្មសភា ដែលបានចំណាយពេលសាងសង់អស់រយៈពេល១០ឆ្នាំ០៩ខែ) និងបានចំណាយថវិកាសាងសង់អស់ចំនួន ៩៧២.២៩៥$ ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានមានប្រសាសន៍ផងដែរថា រាល់សមិទ្ធផលទាំងឡាយដែលបានអភិវឌ្ឍន៍ គឺដោយសារប្រទេសមានសុខសន្តិភាព ដែលយើងទាំងអស់គ្នាទទួលបានដោយសារការខិតខំប្រឹងប្រែង របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុវត្តទៅលើនយោបាយឈ្នះ ឈ្នះ ។ សម្តេចបានបន្តទៀតថា ប្រសិនបើគ្មានការឯកភាពជាតិ គ្មានសុខសន្តិភាពទេនោះ ការអភិវឌ្ឍន៍ផ្សេងៗ ក៏យើងមិនអាចរុញទៅមុខបានដែរ ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ ពោលគឺ ពុទ្ធបរិស័ទមួយរូបៗ គ្មានលទ្ធភាពបង្ករបង្កើនចំណូល យកមកចូលបច្ច័យដើម្បីកសាងសមិទ្ធផលក្នុងទីអារាម ចំណែកព្រះសង្ឃក៏គ្មានចង្ហាន់គ្រប់គ្រាន់នោះដែរ ។ ប៉ុន្តែដោយសារសន្តិភាពមាននៅក្នុងប្រទេសយើងនេះហើយ ដែលយើងអាចជំរុញការអភិវឌ្ឍនៅលើគ្រប់វិស័យ ធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃមានការរីកចម្រើនជាលំដាប់។

ជាចុងក្រោយ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើរដល់ ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវចូលរួមថែរក្សាសុខសន្តិភាព និងចូលរួមថែរក្សាសមិទ្ធិផដែលបានដាក់សម្ពោធឲ្យប្រើប្រាស់ក្នុង ថ្ងៃនេះនៅគង់វង្សស្ថិតស្ថេរ​ដើម្បីជាការចូលរួមចំណែក្នុងការការលើកស្ទួយដល់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា៕

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​ បានអញ្ជើញជាអធិបតី សម្ពោធជាផ្លូវការ​ “អគារស្នាក់ការកណ្តាល វីងថៅវ័រ (Wing Tower)” រាជធានីភ្នំពេញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ វិស័យធនាគារដើរតួនាទីសំខាន់ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ប្រៀបបានទៅនឹងបេះដូងដែលប្រមូល និងបញ្ចេញឈាម សម្រាប់ចិញ្ចឹមរាង្គកាយមនុស្ស

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ អគារធនាគារវីងថៅវើ (Wing Tower) ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងពិធីសម្ភោធជាផ្លូវការអគារ ធនាគារវីងថៅវើ ដែលជាសមិទ្ធផលថ្មីមួយរបស់ធនាគារវីង មានកម្ពស់ ២៥ ជាន់ ហើយនឹងក្លាយជាអគារពាណិជ្ជកម្មដ៏លេចធ្លោមួយនៅកណ្តាលរាជធានីភ្នំពេញ សម្រាប់បម្រើសេវាកម្មហិរញ្ញវត្ថុ ឱ្យកាន់តែទូលំទូលាយ និងប្រកប​ដោយនិរន្តរភាព ។

មានប្រសាសន៍នៅក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យធនាគារដើរតួនាទីសំខាន់ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ប្រៀបបានទៅនឹងបេះដូងដែលប្រមូល និងបញ្ចេញឈាម សម្រាប់ចិញ្ចឹមរាង្គកាយមនុស្ស នោះដែរ ។​​ ទន្ទឹមនឹងនេះ ការសម្រេចវិនិយោគសាងសង់អគារខ្ពស់ទំនើបទាន់សម័យរបស់ធនាគារវីង បានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកត្តាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍ និងនាំមកនូវវិបុលភាពសម្រាប់សង្គមជាតិយើង ព្រមទាំងបានបង្ហាញអំពីទំនុកចិត្ត និងភាពជឿជាក់របស់វិនិយោគិនឯកជន និងក្រុមប្រឹក្សាភិបាលធនាគារ មកលើបរិយាកាសធុរកិច្ច, ភាពរឹងមាំ និងភាពធន់របស់វិស័យធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា ។

សម្តេចធិបតី បានមានប្រសាសន៍បន្តទៀតថា ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថល, រាជរដ្ឋាភិបាលនីតិកាល​ទី៧ បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីជំរុញសន្ទុះនៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម សំដៅសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ ២០៥០ និងដើម្បីឆ្លើយ​តប​ទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤, ការរីកចម្រើនផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសកល ដែលបច្ចេកវិទ្យាឌីជីថលកំពុងដើរតួនាទីស្នូល និងជាចលករសំខាន់គ្របដណ្តប់លើគ្រប់​ទិដ្ឋភាពសង្គម-សេដ្ឋកិច្ច, រួមទាំងវិស័យហិរញ្ញវត្ថុ ​និង​ធនាគារ ។ បន្ថែមលើនេះ, រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត «គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨» ដែលមានចក្ខុវិស័យរយៈពេលវែង ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ, ការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ ដើម្បីចាប់យកអត្ថប្រយោជន៍ជាអតិបរមាពីបរវិត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ និងលើកកម្ពស់ភាពប្រកួតប្រជែងក្នុងវិស័យធនាគារ។ ទន្ទឹមនេះ ក៏ជាសមិទ្ធផលមួយដ៏មានសារៈសំខាន់ គួរជាទីមោទនភាព សម្រាប់ជាមគ្គុទេសក៍ ក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ «បច្ចេកវិទ្យាហិរញ្ញវត្ថុ FinTech» សំដៅចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ, រក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ ។ ក្របខ័ណ្ឌគោលនយោបាយទាំងនេះនឹងមានសារៈសំខាន់សម្រាប់វិស័យធនាគារ​នៅ​កម្ពុជាក្នុងបរិការណ៍នៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ជាពិសេស​​​បច្ចេកវិទ្យាហិរញ្ញវត្ថុ ។ ការចាប់យក និងការសម្របខ្លួនទៅនឹងប្រព័ន្ធឌីជីថលរបស់ធនាគារ មិនត្រឹមតែរួមចំណែកលើកកម្ពស់កម្រិតបរិយាបន្នហិរញ្ញវត្ថុប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំងរួមចំណែកដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់កំណើន ប្រកប​ដោយចីរភាព ។

ក្នុងឱកាសនៃពិធីនោះផងដែ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះធនាគារវីង ដែលបានសហការជាមួយក្រសួង-ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមចំណែកដល់ការអនុវត្តគោលនយោបាយ និង កម្មវិធីអាទិភាពនានារបស់រាជរដ្ឋាភិបាល តាមរយៈការជួយអនុវត្តគោលនយោបាយគាំពារសង្គម គិតចាប់ពីខែមិថុនា ឆ្នាំ២០២០ រហូតដល់ ខែតុលា ឆ្នាំ២០២៣ ដោយសម្រួលក្នុងការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ដល់ប្រជាជនប្រមាណ ៨០ ម៉ឺនគ្រួសារ ស្មើនឹងប្រជាជនចំនួនជាង ៣,៣ លាននាក់, តាមបណ្ដាញភ្នាក់ងារវីងជាង ១៥ ០០០ កន្លែង ។ ការវិវឌ្ឍរបស់ធនាគារវីង​ បានគាំទ្រ និងជួយជំរុញដំណើរប្រព្រឹត្តទៅនៃ​រដ្ឋាភិបាលអេឡិចត្រូនិក (e-Government) របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ការ​ទូទាត់សេវាកម្មរដ្ឋ និងសាធារណៈជាច្រើន ហើយនាពេលថ្មីៗនេះ ធនាគារបានធ្វើកិច្ចសហការជាមួយក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយបានព្រមព្រៀងផ្តល់កម្ចីឥណទានប្រមាណ ៥ លានដុល្លារអាមរិក ដល់ប្រជាកសិករក្នុងអត្រាការប្រាក់ទាប ដើម្បីជួយដល់ប្រជាកសិករ ក៏ដូចជា អ្នកជំនួញក្នុងវិស័យកសិកម្ម សំដៅលើកកម្ពស់កម្លាំងថាមពលនៅក្នុងការជួយជំរុញការអភិវឌ្ឍវិស័យកសិកម្មឱ្យបានបោះជំហានទៅមុខមួយកម្រិតទៀត ។ លើសពីនេះ, ធនាគារវីង ក៏បានបង្កើតភាពជាដៃគូសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីជួយសម្រួលទៅដល់យុវជន ឱ្យទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុចាំបាច់នានា ក្នុងការបង្កើនជីវភាពប្រចាំថ្ងៃរបស់ពួកគេ តាមរយៈការទទួលបានបទពិសោធន៍ហិរញ្ញវត្ថុនៃធនាគារឌីជីថលទំនើប ក៏ដូចជាចូលរួមបង្កើតគំនិតផ្តួចផ្តើមថ្មីៗជាច្រើនទៀត ៕

រដ្ឋមន្ត្រីក្រសួងធម្មការ ទទួលបដិសណ្ឋារកិច្ច ព្រះតេជគុណ យីន ស៊ុន (YIN SHUN) អនុប្រធានសមាគម ព្រះពុទ្ធសាសនា នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងកាគួរសម និងពិភាក្សាការងារ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ទទួលបដិសណ្ឋារកិច្ច ព្រះតេជគុណ យីន ស៊ុន (YIN SHUN) អនុប្រធានសមាគម ព្រះពុទ្ធសាសនា នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងកាគួរសម និងពិភាក្សាការងារ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាបានទទួលបដិសណ្ឋារកិច្ចព្រះតេជគុណ យីន ស៊ុន (YIN SHUN) អនុប្រធានសមាគម ព្រះពុទ្ធសាសនា នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងកាគួរសម បន្ទាប់ពីព្រះតេជព្រះគុណនិមន្តដឹកនាំប្រតិភូចូលរួមពិធីអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ នៅទីស្តីការក្រសួង។

នៅក្នុងឱកាសនិមន្តមកព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ ព្រះតេជគុណ យីន ស៊ុន (YIN SHUN) អនុប្រធានសមាគម ព្រះពុទ្ធសាសនា នៃសាធារណរដ្ឋប្រជាមានិតចិន បានជម្រាបជូនពីគោលបំណងសំខាន់ៗជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តី ចំនួន៥ រួមមាន ៖
១. ជម្រាបជូនពីប្រវត្តិព្រះសង្ឃខ្មែរ និមន្តទៅប្រទេសចិនហើយចូលរួបបកប្រែនៅគម្ពីព្រះពុទ្ធសាសនាពីភាសាបាលីសំស្ក្រឹតទៅជាភាសាចិន ។
២. រាយការណ៏ពីព្រះសង្ឃខ្មែរ១០អង្គ ដែលបានទទួលអាហារូបករណ៏ទៅសិក្សានៅប្រទេសចិន ។
៣. មានគោលបំណងអញ្ជើញ ឯកឧត្តម រដ្ឋមន្រ្តី ទៅទស្សនកិច្ចកម្មពិធីសាសនាចំនួន២នៅប្រទេសចិន ដើម្បផ្សព្វផ្សាយនិងចងសម្ព័ន្ធភាពរវាងវិស័យព្រះពុទ្ធសាសនាកម្ពុជា-ចិន។
៤. ទាក់ទងនិងការកសាងជួងមួយនៅប្រទេសចិន ។
៥. នៅក្នុងដំណើរទស្សនកិច្ចរបស់ ព្រះតេជគុណ អនុប្រធានសមាគម ព្រះពុទ្ធសាសនា នៃសាធារណរដ្ឋប្រជាមានិតចិន សូមកោតសរសើរព្រះរាជាណាចក្រកម្ពុជា មានការអភិវឌ្ឍន៏រីកចម្រើនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យ ពិសេសវិស័យព្រះពុទ្ធសាសនាកម្ពុជានាអាណត្តិថ្មីនេះ ពិតជាមានសន្ទុះរីកចម្រើននិងចំណងមិត្តភាពខ្ពស់ជាមួយព្រះពុទ្ធសាសនាទូទាំងពិភពលោក និងសាសនាដទៃទៀតផងដែរ។

ជាការឆ្លើយតប ឯកឧត្តម ចាយ បូរិន បានស្វាគមន៏ទៅនឹងការអញ្ជើញយ៉ាងកក់ក្តៅពីសំណាក់ព្រះតេជគុណ អនុប្រធានសមាគម ព្រះពុទ្ធសាសនា នៃសាធារណរដ្ឋប្រជាមានិតចិន ទៅកាន់ប្រទេសចិននៅក្នុងពេលខាងមុខផងដែរ។

ពិធីបិទ អនុសំវច្ចរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣១

អនុសំវច្ឆរ មហាសន្និបាត មន្ត្រីសង្ឃ ទូទាំងប្រទេស លើកទី ៣១ ឆ្នាំ២០២៣ បានប្រារព្ធពិធីបិទ ជាផ្លូវការនារសៀលថ្ងៃសុក្រ ៣កើត ខែ មិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នាវិទ្យាស្ថានជាតិអប់រំ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ។

ក្នុងរបាយការណ៍ស្វាគមន៍របស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានជម្រាបជូនថា ឆ្លៀតក្នុងឱកាសដ៏មានតម្លៃ នៃពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី ៣១ នេះ ក្រសួងធម្មការនិងសាសនា ក៏ដូចជាគណៈសង្ឃ ទាំងពីរគណៈ នៃព្រះរាជាណាចក្រកម្ពុជា បានបន្តគាំទ្រ ឥតងាករេ និងជឿជាក់ យ៉ាងមុតមាំចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបន្តគាំទ្រនៅអាណត្តិបន្តបន្ទាប់ខាងមុខទៀត។

ក្នុងពិធីបិទអនុសំវច្ចរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ នាឱកាសនេះ សម្តេចគណៈសង្ឃទាំង២គណៈនៃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចជាឯកឆ្ទ័ននៅសង្ឃប្រកាសរួម ក្នុងការពង្រឹងវិស័យសាសនា,កែលម្អបន្ថែមលើវិន័យសង្ឃ បន្តលើទឹកចិត្តមន្រ្តីសង្ឃនិងព្រះសង្ឃនៅទូទាំងប្រទេស ដើម្បីចុះអប់រំសីលធម៌ ចរិយាធម៌និងធម្មវិជ្ជាដល់កុលបុត្រ កុលធិតាក្នុងស្ថាប័នអប់រំ, បង្កើតសាសាធម្មវិន័យពុទ្ធិកសិក្សា, ពង្រឹងសាមគ្គីភាព, ពិសេសវិស័យសង្ឃក្នុងការផ្សព្វផ្សាយគ្រប់រូបភាពតាមប្រព័ន្ធសង្គមដូចជា FACEBOOK YOUTUBE TIKTOK ជាដើម។

សូមជម្រាបជូនថា អនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣១នេះ ក៍មានយាងនិមន្ត និងអញ្ជើញ ចូលរួមពី សម្តេច ព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយ, សម្តេច ព្រះសង្ឃនាយករងទី១ គណៈមហា និកាយសម្តេច ព្រះរាជាគណៈ និងព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ថ្នាក់ដឹកនាំបរិស័ទ នៃឥស្លាមសាសនា គ្រីស្ទសាសនា និងសាសនាដទៃទៀត ព្រមទាំងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ សរុបចំនួនប្រមាណជាង ១០០០ អង្គ/ នាក់៕

ពិធីបើក អនុសំវច្ចរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣១

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣១ ដែលរៀបចំឡើងដោយក្រសួងធម្មការ និងសាសនា រយៈពេល២ថ្ងៃ ថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិអប់រំ។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍ គូសបញ្ជាក់ថា អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស ត្រូវបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដើម្បីបូក សរុបសកម្មភាព ពិនិត្យ និងវាយតម្លៃលើលទ្ធផលការអនុវត្តសង្ឃប្រកាសរបស់អនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃ ដែលបានដាក់ចេញកន្លងមក ដោយមានកិច្ចពិភាក្សា និងផ្លាស់ប្តូរមតិយោបល់លើការអនុវត្ត ការងារព្រះពុទ្ធសាសនា នាពេលបច្ចុប្បន្ន និងលើកទិសដៅសម្រាប់អនុវត្តនាឆ្នាំបន្ត សំដៅពង្រឹងរចនាសម្ព័ន្ធដឹកនាំ គ្រប់គ្រង រួមទាំងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់ផែនការ យុទ្ធសាស្ត្រ និងលិខិត បទដ្ឋានគតិយុត្តដែលមានជាធរមាន និងពង្រឹងគុណភាពអប់រំពុទ្ធិកសិក្សា ការផ្សព្វផ្សាយព្រះធម៌វិន័យ ដើម្បីអភិវឌ្ឍធនធានបព្វជិត សំដៅធ្វើយ៉ាងណាឲ្យវិស័យព្រះពុទ្ធសាសនា មានភាពរីកចម្រើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាស្រែបុណ្យគួរជាទីគោរពបូជារបស់ពុទ្ធបរិស័ទ។

ឯកឧត្តមរដ្ឋមន្ត្រី ចាយ បូរិន បានលើកឡើងថា ក្រោមនយោបាយ ឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិ មានសន្តិភាពពេញលេញ ឯកភាពជាតិ ឯកភាព ទឹកដីទាំងស្រុង។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចតេជោ សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានថែរក្សាការពារយ៉ាងគត់មត់ ក្នុងរយៈពេលជាង២៥ឆ្នាំមកនេះ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ។

ក្នុងនោះវិស័យ ធម្មការ និងសាសនា ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ទាំងបរិមាណ និងគុណភាព ហើយថាបច្ចុប្បន្នក្រោមដំបូលនៃសន្តិភាព វត្តអារាម ក៏ត្រូវបានកសាងឡើងវិញ ជាបន្តបន្ទាប់ពាសពេញប្រទេស គ្រប់រាជធានី ខេត្ត-ក្រុង ស្រុក-ខណ្ឌ ក្នុងនោះព្រះពុទ្ធសាសនាថេរវាទ មានវត្តសរុប ចំនួន ៥១៣៣វត្ត មហានិកាយ ៤៨៦៦វត្ត ធម្មយុត្តិកនិកាយ ២៦៧វត្ត សរុបព្រះសង្ឃមានចំនួន ៦៨,៩៦៧អង្គ។ ដោយឡែក ពុទ្ធសាសនាមហាយាន និងសាសនាផ្សេងៗ ក៏កំពុងមានវត្តមាន និងធ្វើសកម្មភាពប្រកបដោយសុខដុម នីយកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

ថ្លែងបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងព្រះបរមនាមព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះក្រសួងធម្មការ និងសាសនា ដែលបានរៀបចំធ្វើអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣១នេះឡើង ដើម្បីផ្ដល់កាលានុវត្តភាពសម្រាប់ការពិភាក្សាលើបុព្វហេតុលើកស្ទួយព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋឱ្យបានរីកចម្រើន និងស្ថិតស្ថេរគង់វង្ស តរៀងទៅ។

សម្តេច សាយ ឈុំ បានគូសបញ្ជាក់ថា គ្រប់សាសនាទាំងអស់នៅកម្ពុជាកំពុងតែប្រតិបត្តិការងាររបស់ខ្លួន ដោយរលូននៅគ្រប់ទិសទីទូទាំងប្រទេស ដោយប្រកាន់ខ្ជាប់នូវការគោរព សហប្រតិបត្តិការ សាមគ្គីភាព យ៉ាងជិតស្និទ្ធ ស្មោះត្រង់ ដោយឈរលើគោលការណ៍គោរព អធ្យាស្រ័យ យោគយល់គ្នាទៅវិញទៅមក គ្រប់កាលៈទេសៈ ដើម្បីសម្រេចបានសាមគ្គីភាព សុខដុមរមនាសាសនា និងសង្គមជាតិ។

ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភា បានលើកឡើងថា ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ មានការរីកចម្រើន គួរឱ្យកត់សម្គាល់ទាំងបរិមាណ និងគុណភាព ដោយវិស័យពុទ្ធិកសិក្សាជាវិស័យដ៏សំខាន់សម្រាប់ការបណ្ដុះបណ្ដាលធនធានព្រះសង្ឃ ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។ តែទន្ទឹមនឹងការរីកចម្រើនទាំងឡាយ យើងក៏នៅមានបញ្ហាមួយចំនួន ដែលត្រូវរួមគ្នាដោះស្រាយ ដើម្បីចៀសវាងនូវបាតុភាព អសកម្មផ្សេងៗ ដែលជះឥទ្ធិពលមិនល្អដល់សង្គមជាតិ និងសាសនា ពិសេសព្រះពុទ្ធសាសនា ដែលជា សាសនារបស់រដ្ឋនៃយើង។

ក្នុងឱកាសនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានប្រគល់ថវិកា ចំនួន៥ពាន់ដុល្លារ ដែលជាព្រះរាជទានរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដើម្បីចូលរួមឧបត្ថម្ភការរៀបចំអនុសំវច្ចរ មហាសនិ្នបាតមន្រ្តីសង្ឃទូទាំងប្រទេស លើកទី៣១នេះ​ ហេីយដោយឡែកសម្តេច ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ចំនួន​២០លានរៀលផងដែរ៕

ពិធីបុណ្យគម្រប់ខួប៣២ឆ្នាំ នៃគណ:ធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា (៧ធ្នូ ១៩៩១-៧ធ្នូ ២០២៣)

សមេ្តចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទេ្ទសបណ្ឌិត បួរ គ្រី សមេ្តចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជាយាងចូលរួមពិធីបុណ្យគម្រប់ខួបឆ្នាំទី៣២ នៃគណៈធម្មយុត្តិកនិកាយនៅវត្តស្វាយពពែ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតនៅសង្កាត់ទន្លេរបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់សម្តចក្រឡាហោម ស ខេងឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងនិមន្តចូលរួមពីសម្តេច ព្រះថេរានុត្ថេរៈទាំងពីរគណៈ ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង ស្ថាប័ន នៅវត្តស្វាយពពែ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ។

នាឱកាសជ័យមង្គលនេះ សម្តេចអភិសេរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះបន្ទូលថា ព្រះពុទ្ធសាសនរដ្ឋគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានមកប្រតិស្ថាននៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ១៩៩១ ក្រោមការស្នើសុំពីសំណាក់សម្តេចអគ្គមហាធម្មពោធិសាល កិត្តិព្រឹទ្ធបណ្ឌិត ជា ស៊ីម ប្រធានព្រឹទ្ធសភា នៅពេលនោះជា ឯកឧត្តម ជា ស៊ីម ប្រធានរដ្ឋសភានៃរដ្ឋកម្ពុជា ប្រធានរណសិរ្សសង្គ្រោះមាតុភូមិកម្ពុជានិងជាប្រធានគណៈបក្សប្រជាជនកម្ពុជា ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ពេលនោះព្រះអង្គជាព្រះប្រធានក្រុមប្រឹក្សាជាន់ខ្ពស់ ទ្រង់បានថ្វាយព្រះឋានៈ ជា សម្តេចព្រះសុគន្ធាធិបតី សម្តេចព្រះសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃ កម្ពុជា ។ ពេលនោះពុំ ទាន់មានវត្ត និងព្រះសង្ឃគណៈធម្មយុត្តនៅឡើយ អង្គខ្ញុំ អាត្មាភាព ស្តេចទ្រង់ប្រថាប់នៅក្នុង វត្តឧណ្ណាលោម អស់រយៈពេល បី ខែ ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៩២ ទើបមកគង់ នៅ វត្តបទុមវតីរាជវរារាម (វត្តបទុមធម្មយុត្ត) ប្រារព្ធពិធីក្រោម ព្រះ រាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ និង សម្តេចព្រះមហាក្សត្រីយ៍ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដោយមានការអញ្ជើញចូលរួមពីសម្តេចអគ្គមហាធម្ម ពោធិសាលកិត្តិព្រឹទ្ធបណ្ឌិត ជា ស៊ីម ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហា ពញាចក្រីកិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភាជាតិ និងមន្រ្តីរាជការ ជាន់ខ្ពស់ដទៃ ទៀតជាច្រើនរូប។ ចំណែក ខាងព្រះសង្ឃ រួមមាន សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស និង ព្រះមន្ត្រីសង្ឃព្រមទាំងពុទ្ធបរិស័ទ យាងនិងអញ្ជើញចូលរួមយ៉ាងច្រើនកុះករនាឱកាសពេលនោះ។

ឯកឧត្តម ចាយ បូរិន អានសារលិខិតរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបថ្វាយបង្គំអបអរសាទរខួបទី៣២ឆ្នាំ ណៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា នៅវត្តស្វាយពពែ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជម្រាបជូនសម្តេចក្រឡាហោមនិង ថ្វាយសម្តេចអភិសេរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងបានកោតសរសើរយ៉ាក្រៃលែងចំពោះសម្តេចក្នុងការលះបង់អស់ពីព្រះកម្លាំងកាយពលដឹកនាំគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានរីកចម្រើនរហូតដល់សព្វថ្ងៃ ។

ក្នុងឱកាសដ៏មហានក្ខត្តឬកនេះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានមានប្រសាសន៏ថា ក្នុងរយៈពេល៣ទសវត្សមកនេះ ទោះមីរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា បានកំណត់ថា ពុត្ធសាសនាជាសាសនារដ្ឋ ក៏ប៉ុនតែផ្អែកលើគោលនយោបាយដ៏ត្រឹមត្រូវនៃការធ្វសុខដុមជាតិសាសន៍និងសាសនា បានបង្កបរិយាកាសអំណោយផលដល់គ្រប់ពុទ្ធសាសនិកនិងសាសនិកសាសនាដទៃទៀត មានឱកាសបានរស់នៅយ៉ាងសុខដុមជាមួយគ្នា ក្នុងសង្គមតែមួយនិងក្រោមដំបូលសុខសន្តិភាពរដ្ឋធម្មនុញ្ញតែមួយ។

សម្តេចក្រឡាហោម បានមានប្រសាសន៏បន្តថា គោលនយោបាយនេះបានផ្តល់ឱកាសដល់ការរីកចម្រើនគួរឲ្យកត់សម្គាល់នៃគណៈធម្មយុត្តិកនិកាយ ក្នុងព្រះពុទ្ធសាសនាផង ព្រមទាំងបញ្រ្ជាបការអប់រំតាមព្រះពុទ្ធសាសនា ដល់ប្រជាពុទ្ធបរិស័ទផង ក្នុងការអប់រំ បណ្តុះគំនិតឲ្យប្រជាពុទ្ធបរិស័ទគ្រប់រូបមានគុណធម៌ សីលធម៌ សមធម៌និងបរិយាបន្ន ក្នុងការរស់នៅ។

សម្តេចក្រឡាហោម បានថ្វាយនិងប្រគេនជូនពរ សម្តេចអភិសេរី ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ពិសេសថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនាទាំងអស់ សូមជួបតែព្រះពុទ្ធពរទាំង៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ ៕

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តី្រសួងធម្មការនិងសាសនា អនុញ្ញាតឲ្យ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តី្រសួងធម្មការនិងសាសនា អនុញ្ញាតឲ្យ ឯកឧត្តម ដាប់ប៊លយូ ប៉ាត់ទ្រីក មួរហ្វី (W.PATRIC MURPHY) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារអំពីទំនាក់ទំនងទ្វេភាគីលើវិស័យសាសនា រវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅទីស្តីការក្រសួង ព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ។

ក្នុងឱកាសចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារនេះ ឯកឧត្តម ដាប់ប៊លយូ ប៉ាត់ទ្រីក មួរហ្វី (W.PATRIC MURPHY) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា សូមកោតសរសើរចំពោះប្រទេសកម្ពុជាដែលបានផ្តល់សិទ្ធសេរីភាព ដល់ប្រជាជនទូទៅព្រមទាំងជនបរទេសដែលរស់នៅកម្ពុជាមានសិទ្ធជ្រើសរើសសាសនាតាមជំនឿរៀងៗខ្លួន ក្នុងនោះដែរប្រទេសកម្ពុជាបានដាក់បញ្ចូលព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា។ 

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានលើកឡើងពីគោលបំណងសំខាន់ៗដើម្បីពិភាក្សាជាមួយឯកឧត្តម រដ្ឋមន្រ្តី ក្នុងនោះផ្តោតសំខាន់ ៖ លើកិច្ចសហប្រតិបត្តិការមួយចំនួនទាក់ទងទៅនិងសិទ្ធសេរីភាព នៅក្នុងការបង្កើតស្នាក់ការព្រះវិហារគ្រឹស្គសាសនានៅកម្ពុជា។ 

ជាកិច្ចឆ្លើយតប ឯកឧត្តមចាយ បូរិនបានលើកឡើងថា បើក្រឡេកទៅមើលឆ្នាំ១៩៧៩ ព្រះពុទ្ធសាសនាមានព្រះសង្ឃត្រឹមតែ០៧អង្គនិងវិហារចំនួនត្រឹមតែ០៨ប៉ុណ្ណោះ ក្នុងនោះគ្រឹស្គសាសនានិងឥស្លាមសាសនាមិនទាន់មាននៅក្នុងកម្ពុជានោះទេ។ ដោយឡែកក្រោមការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលមានក្រសួងធម្មការនិងសាសនា ជាសេនាធិការ មកដល់ពេលបច្ចុប្បន្ននេះកម្ពុជាមានវត្តរហូតទៅដល់ជាង៥០០វត្ត ព្រះសង្ឃមានចំនួនជាង៦ម៉ឺនអង្គ និងមានព្រះវិហារទាំងឥស្លាម និងគ្រឹស្គសាសនានៅទូទាំងប្រទេសផងដែរ។

 ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានបញ្ជាក់ជូនឯកឧត្តម ឯកអគ្គរដ្ឋទូតថា  ចំពោះបុគ្គលដែលបានប្រព្រឹត្តខុសនិងវិន័យសាសនាដូចជាអាចារ្យ គ្រូគង់វាល ឬអ្នកបួសដែលបានប្រព្រឹត្តខុសដោយប្រការណាមួយ គឺត្រូវទទួលទោសចំពោះមុខច្បាប់តាមរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា

ទៅតាមទម្ងន់ទោសជាក់ស្តែងរបស់បុគ្គលដែលបានប្រព្រឹត្ត ។

ឯកឧត្តម រដ្ឋមន្រ្តី បានស្វាគមន៏រាល់កិច្ចសហប្រតិបត្តិការលើវិស័យសាសនារបស់កម្ពុជានិងសហរដ្ឋអាមេរិក ដោយពិនិត្យមើលសំណើរជាក់ស្តែង និងការពិនិត្យរបស់មន្រ្តីជំនាញរបស់ក្រសួងធម្មការនិងសាសនាជាមុនសិន មុននិងសម្រេចក្នុងការអនុវត្ត៕

ឯកឧត្តម ចាយ បូរិន អញ្ជើញសំណេះសំណាលនិង ផ្តល់ជូនរង្វាន់ដល់សិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រទុតិយភូមិ ចំនួន៥១០នាក់ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ

វិស័យអប់រំ គឺជាវិស័យអទិភាពក្នុងការអភិវឌ្ឍប្រទេសជាតិ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅក្នុងឱកាសសំណេះសំណាលជាមួយអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងផ្តល់ជូនជាថវិកាជារង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិ ទទួលបាននិទ្ទេសល្អចំនួន៥១០នាក់ ក្នុងនោះមានសិស្សឆ្នើមពូកែប្រឡងជាប់និទ្ទេសA ចំនួន៥នាក់ មកពីវិទ្យាល័យចំនួន០៤ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា និងជាអនុប្រធាន សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ លោកជំទាវ អភិបាលរង នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធានមន្ទីរ ជុំវិញខេត្តព្រមទាំងអាជ្ញាធរដែនដី ក៏មានវត្តមានក្នុងពិធីនេះដែរ ។

ឯកឧត្តមចាយ បូរិន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងយកចិត្តនិងចាត់ទុកដាក់ លើវិស័យអប់រំដែលជាវិស័យអាទិភាព ក្នុងការបង្កើតធនធានមនុស្សដ៏សំខាន់ សំរាប់ប្រទេសជាតិនិងចូលរួមអបអរសាទរសប្បាយរីករាយជាមួយក្មួយៗ សិស្សានុសិស្សទាំង៥១០នាក់ ដែលបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិសំរាប់ឆ្នាំសិក្សា២០២២-២០២៣នេះ ។

ឯកឧត្តម ក៏បានលើកឡើងថា ក្មួយៗជាយុវជនជាសិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សី សម័យតេជោ ហើយបានបន្តមកសម័យសម្តេចធិបតី ពិតជាមានសំណាង ដែលមានឱកាសសិក្សារៀនសូត្រយ៉ាងទូលំទូលាយ ក្រោមម្លប់សន្តិភាព ដើម្បីយកចំណេះដឹងទៅអភិវឌ្ឍខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។

ឯកឧត្តមរដ្ឋមន្ត្រី បានកោតសសើរ និងថ្លែងអំណរគុណដល់មាតាបិតា អាណាព្យាបាលសិស្ស ដែលតែងតែជំរុញលើកទឹកចិត្ត អប់រំកូនៗក្នុងការសិក្សារៀនសូត្រ គួបផ្សំនិងការយកចិត្តទុកដាក់ខិតខំបង្ហាត់បង្រៀន អប់រំទូន្មានណែនាំ ពីសំណាក់ លោកគ្រូអ្នកគ្រូ ជាពិសេសក្មួយៗបានប្រឹងប្រែងខិតខំរៀនសូត្រដោយខ្លួនឯង ទើបបានទទួលលទ្ធផលផ្លែផ្កាដ៏ល្អនាពេលនេះ ស្របទៅនិងពាក្យស្លោករបស់ក្រសួងអប់រំយុវជននឹងកីឡា “អ្នកចេះគឺជាប់”។

ឯកឧត្តម ចាយ បូរិន បានផ្តាំផ្ញើដល់ក្មួយៗត្រូវមានគុណធម៌ សីលធម៌ ចរិយាធម៌ សុជីវធម៌ និងឥរិយាបថល្អ ហើយចូលរួមទាំងអស់គ្នាក្នុងការគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិ ភាព និងជៀសឱ្យឆ្ងាយពីគ្រឿងញៀន កុំប្រព្រឹត្តនូវអំពើខុសច្បាប់នានាដែលនាំខូចអនាគតដល់ខ្លួន និងបានជម្រុញលើកទឹកចិត្តដល់ប្អូនៗ ដែលបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិទាំងអស់ នៅពេលបន្តការសិក្សានៅមហាវិទ្យាល័យ ត្រូវផ្លាស់ប្តូរឥរិយាបថ នៃការសិក្សា គឺត្រូវបន្តសិក្សា ភាសាជាតិ ភាសាបរទេស សិក្សាស្រាវជ្រាវតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីស្វែងយល់ពីមុខជំនាញ ដោយរៀនទ្រឹស្តីបណ្តើរ អនុវត្តន៍ជាក់ស្តែងបណ្តើរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចឌីជីថលប្រកបដោយប្រសិទ្ធភាព ក្នុងសតវត្សទី២១ ជាពិសេសការអប់រំ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។

ក្នុងឱកាសដ៏សប្បាយរីករាយនេះផងដែរ ឯកឧត្តម ចាយ បូរិន បានផ្តល់ជូនរង្វាន់និងថវិកាលើកទឹកចិត្ត ដល់សិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រទុតិយភូមិ ទាំង៥១០នាក់៕

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានអញ្ជើញចូលរួមកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព លើរបៀបវារៈមួយចំនួន៖

១-របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ របស់ក្រសួងអប់រំ យុវជន និងកីឡា។
២-របាយការណ៍វឌ្ឍនភាពនៃការរៀបចំ និងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល។
៣-សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៤-២០២៦។
៤-សេចក្តីព្រាងគោលនយោបាយជាតិស្ដីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៤-២០២៨។
៥-បញ្ហាផ្សេងៗ។

រាជធានីភ្នំពេញ ព្រឹកថៃ្ងសុក្រ ទី០១ ធ្នូ ២០២៣

Scroll to Top