ព័ត៌មាន

ឯកឧត្តម ចាយ បូរិន ៖ ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ច ព្រមទាំងបានដើរតួនាទីយ៉ាងសំខាន់លើគ្រប់វិស័យ ពិសេសការអប់រំសីលធម៌ ចរិយាធម៌ ដោយចាស់បុរាណកំណត់ថា ក្រឹត្យនៅនឹងស្រី វិន័យនៅនឹងសង្ឃ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងលោកជំទាវ សូ ភត្រ្តា ចាយបូរិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និអភិវឌ្ឍន៍ក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីពិធីអបអរសាទរ ខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមមូលបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» ក្រសួងធម្មកានិងសាសនា នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។

បន្ទាប់ពីលោកជំទាវ មិន ចណ្ឌីណែត រដ្ឋលេខាធិការ និងជាប្រធានប្រតិបត្តិសមាគមនារី ក្រសួងធម្មការនិងសាសនា បានឡើងអាននូវ ព្រះរាជសារ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ឯកឧត្តម រដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី ១១៤” ត្រូវបានប្រារព្ធឡើង ដើម្បីរំឭកនៅទូទាំងពិភពលោក ចំពោះសារៈសំខាន់និងគុណតម្លៃនៃការចូលរួមរបស់ស្ត្រី និងសមិទ្ធផលនានា ដែលកើតចេញពីកម្លាំងកាយកម្លាំងចិត្តរបស់ស្ត្រី ដោយពុំរើសអើង បែងចែកជាតិសាសន៍ ពណ៌សម្បុរ វប្បធម៌ អាជីព ស្ថានភាពសេដ្ឋកិច្ច ឬនិន្នាការនយោបាយ និងបានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការងាររបស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍នៃក្រសួងធម្មការនិងសាសនាដែលកន្លងមកបានចូលរួមយ៉ាងសកម្ម នៅក្នុងការរួមចំណែក ធ្វើសកម្មភាពមនុស្សធម៌ នៅក្នុងក្រសួង ក៏ដូចជាសង្គមខាងក្រៅ តាមរយៈការស្វែងយល់សុខទុក្ខ មន្រ្តីរាជការដែលជានិវត្តន៍ជននិងចាស់ជរា និងជនងាយរងគ្រោះនានា។

ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៍ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាដែលជាអគ្គមគ្គទេសក៍សន្តិភាពនិងការអភិវឌ្ឍបានចាត់ទុកស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ច ជួយស្រ្តីគឺជួយខ្លួនឯង និងក្រោមការបន្តដឹកនាំរបស់ រដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមានឆន្ទៈមោះមុត និងស្វាហាប់ប្រកបដោយគតិបណ្ឌិត ក្នុងការដឹកនាំកម្ពុជា សម្រេចបាននូវគោលដៅអភិវឌ្ឍន៍ឆ្នាំ២០៣០និងឆ្នាំ២០៥០ បានផ្តល់អាទិភាពខ្ពស់ ដល់ការលើកកម្ពស់សិទ្ធិ និងសមភាពស្រ្តី ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ «ស្រ្តី គឺជាស្នូល»។

ឯកឧត្តម ចាយ បូរិន បានលើកឡើងអំពីប្រសាសន៍របស់ សម្តេចធិបតី ដែលបានមានប្រសាសន៍ថា «ពិភពលោកនឹងកាន់តែសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្រ្តីក្លាយជាអ្នកដឹកនាំកាន់តែច្រើននិងថាស្រ្តីជាបេះដូងរបស់គ្រួសារ»។

ជាក់ស្តែងមានដូចជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជាដើម ដែលប្រជាពលរដ្ឋទូទៅប្រសិទ្ធនាមថា មាតាមនុស្សធម៌ លោកបានលះបង់កម្លាំងកាយ ចិត្ត សតិបញ្ញា និងទ្រព្យធនជាច្រើនជួយដល់សង្គមជាតិ និងស្របទៅនឹងទិសស្លោករបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្នហ៊ុនម៉ាណែត ដែលបានថ្លែងថា “នៅក្នុងផ្ទះ បើមិនមានភរិយាខ្លាំង មិនមានម្តាយល្អ នោះស្វាមី និងឪពុកក៏ពិបាកនឹងមានឱកាសគ្រប់គ្រាន់ ធ្វើរឿងជោគជ័យនៅខាងក្រៅដែរ”។

ដើម្បីឱ្យឆ្លើយតបទៅនឹងគោលនយោបាយខាងលើនេះ ឯកឧត្តម រដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ ក្នុងការបន្តជម្រុញការលើកកម្ពស់លើសមភាពយេនឌ័រ មួយចំនួនដូចជា៖

ទី១.សូមមន្រ្តីរាជការជាស្ត្រីគ្រប់រូប បន្តប្រើប្រាស់សមត្ថភាពរបស់ខ្លួនចូលរួមអភិវឌ្ឍ វិស័យធម្មការនិងសាសនា របស់យើងឱ្យមានការរីកចម្រើនបន្ថែមទៀត ។

ទី២.បន្តអភិវឌ្ឍសមត្ថភាពបន្ថែមទៀត ដើម្បីបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យ ទទួលបាននូវភាពជោគជ័យ និងសមិទ្ធផលថ្មីៗបន្ថែមទៀត ។

ទី៣.គ្រប់អង្គភាពចំណុះឱ្យក្រសួងធម្មការនិងសាសនា សូមចូល រួមលើកកម្ពស់សមភាពយេនឌ័រ ស្ត្រីគ្រប់រូបនៅក្នុងអង្គភាពរបស់ខ្លួន ៕

ឯកឧត្តម ចាយ បូរិន អញ្ជើញសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំ មេឃុំនិងចែកជូនគ្រឿងឧបភោគបរិភោគ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានចំនួន៣ឃុំ ព្រមទាំងពិនិត្យសមិទ្ធផលនានា ស្ថិតនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ បានអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ មេឃុំ និងចែកជូនគ្រឿងឧបភោគបរិភោគនិងដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុង ឃុំចំនួន៣ រួមមានឃុំចុងជាច ឃុំទឹកជ្រៅ និងឃុំនាងទើត នៅក្នុងមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ពិធីនេះបានប្រារព្ធធ្វើឡើងនៅក្នុងមូលដ្ឋានភូមិត្របែកឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមដោយឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា និង លោកជំទាវ នី ចាន់ធីតា អភិបាលរង តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃអគណៈអភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១ ខែមិនា ឆ្នាំ២០២៥ ។

ឯកឧត្តម ចាយ បូរិន មានប្រសាសន៍ ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទកម្ពុជា ដែលជានិច្ចជាកាលសម្តេច និងលោកជំទាវបណ្ឌិតតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខនិងជីវភាព របស់ប្រជាជនយើងគ្រប់ទីកន្លែង ដោយមិនប្រកាន់នូវពណ៌សម្បុរ ពូជសាសន៍ ឬនិន្នាការនយោបាយឡើយ។

ឯកឧត្ដមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរស្រុក ឃុំ និងភូមិ ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ និងជំរុញឱ្យខិតខំបន្តទៀត ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន បន្តផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ផ្ដល់សេវាសាធារណៈប្រកបដោយសីលធម៌ខ្ពស់ ស័ក្តិសមជាមន្ត្រីបម្រើរាស្ត្រ ប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយពលរដ្ឋដើម្បីដឹងពីសុខទុក្ខ និងតម្រូវការរបស់ពួកគាត់ និងដោះស្រាយបញ្ហាផ្សេងៗឱ្យបានទាន់ពេលវេលា។ ទន្ទឹមនេះ ដើម្បីធានានូវសុខសន្តិភាព រាជរដ្ឋាភិបាល បានបន្តគិតគូយ៉ាងម៉ត់ចត់អំពីសុខមាលភាពរបស់ប្រជាជន ក្នុងនោះ របបសន្តិសុខសង្គមត្រូវបានបម្រើកាន់តែទូលំទូលាយសម្រាប់ប្រជាពលរដ្ឋកម្ពុជាក្នុងការធានាបាននូវសន្តិភាព សមធម៌និងសាមគ្គីធម៌សង្គម និងដើម្បីលើកម្ពស់សុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋ។

តមក ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទ ពិនិត្យមើលសមិទ្ធផលនានាដែលត្រៀមនិងសម្ពោធន៍ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខ នៅបរិវេណវត្ត សិរីពោធិ៍វង្ស ស្ថិតនៅភូមិទឹកជ្រៅ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

ឯកឧត្តម រដ្ឋមន្រ្តីបានមានប្រសាសន៍ថា សមិទ្ធផលមានដូចជា ឧបដ្ឋានសាលា វិហារ កុដ្ឋ និងហេដ្ឋារចនាសម្ព័នផ្សេងៗនៅក្នុងបរិវេណវត្តដែលជាឧត្តមប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋខ្មែរនាឱកាសនេះ គឺកើតចេញពីការសាមគ្គី និងសទ្ធាជ្រះថ្លារបស់ប្រជាពុទ្ធស័ទជិតឆ្ងាយដែលកាន់ព្រះពុទ្ធសាសនា។

ឯកឧត្តម រដ្ឋមន្រ្តី បានបន្តអញ្ជើញចុះពិនិត្យមើលការជួសជុល សាលាបឋមសិក្សា ហ៊ុន សែន វត្តសំរោង និងសាលាបឋមសិក្សា ហ៊ុនសែនសង្គម ស្ថិតនៅឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី កសាងឆ្នាំ ១៩៩៧ ហើយត្រូវបានជួសជុលកែលម្អឡើងវិញដោយសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិស័ទថ្ងៃចុងក្រោយ តាមរយៈ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ដែលចាប់ផ្ដើមជួសជុលតាំងពីថ្ងៃទី ០៧ ខែមករា ឆ្នាំ២០២៥រហូតដល់បច្ចុប្បន្នសម្រេចបាន៩០%ហើយ ។

ឯកឧត្តម ចាយ បូរិន បានបញ្ជាក់ផងដែរពីតម្លៃនៃសុខសន្តិភាព បើគ្មានសន្តិភាពទេ នោះយើងទាំងអស់គ្នាគ្មានអ្វីគ្រប់យ៉ាងដូចសព្វថ្ងៃនេះទេ។ ហើយ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្រ្តី បានប្តេជ្ញាចិត្តដ៏មោះមុតក្នុងការថែរក្សា «សន្តិភាព» និងការតម្កល់ «សន្តិភាព» ជាគុណតម្លៃខ្ពស់បំផុត គឺគ្មានការប្រែប្រួលជាដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ៕

ឯកឧត្តម ចាយ បូរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ម៉ាសាហ្គស្ស ហ្សូលគីផ្លី រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងគ្រួសារ និងជារដ្ឋមន្ត្រីទទួលបន្ទុកការងារឥស្លាម នៃសាធារណរដ្ឋសឹង្ហបុរី

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ម៉ាសាហ្គស្ស ហ្សូលគីផ្លី (Masagos Zulkifli) រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងគ្រួសារ និងជារដ្ឋមន្ត្រីទទួលបន្ទុកការងារឥស្លាម នៃសាធារណរដ្ឋសឹង្ហបុរី នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។

ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ ឯកឧត្តមម៉ាសាហ្គស្ស ហ្សូលគីផ្លី (Masagos Zulkifli) មានគោលបំណងសំខាន់ៗដូចតទៅ៖

១. ចូលរួមកិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ “ឥស្លាមនិងពុទ្ធសាសនា” រៀបចំដោយអង្គការសម្ព័ន្ធពិភពឥស្លាម នៅសណ្ឋាគារសុខារាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ 

២. ជំនួបជាមួយឯកឧត្តម រដ្ឋមន្រ្តី ដើម្បីស្នើសុំកិច្ចសហប្រតិបត្តិការរវាងប្រទេសចំនួន៤ មាន កម្ពុជា ថៃ សឹង្ហបុរី និងប្រទេសហ្វីលីពីន។

៣.ឯកឧត្តម ប្រតិភូ បានរំលេចពីកិច្ចសហប្រតិបត្តិការនាពេលកន្លងមករវាងកម្ពុជា-សឹង្ហបុរី

ឯកឧត្តម ចាយ បូរិន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះឯកឧត្តម ម៉ាសាហ្គស្ស ហ្សូលគីផ្លី ដែលបានអញ្ជើញដឹកនាំគណប្រតិភូ ក្រសួងអភិវឌ្ឍន៍សង្គមនិងគ្រួសារ ទទួលបន្ទុកការងារឥស្លាម នៃសាធារណរដ្ឋសឹង្ហបុរី ចូលរួមកិច្ចប្រជុំកំពូលឥស្លាមក្រោមប្រធានបទ “ឥស្លាមនិងពុទ្ធសាសនា” រៀបចំដោយអង្គការសម្ព័ន្ធពិភពឥស្លាម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ ។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គមនិងគ្រួសារ និងជារដ្ឋមន្ត្រីទទួលបន្ទុកការងារឥស្លាម នៃសាធារណរដ្ឋសឹង្ហបុរី  អំពីចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ និងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំបន្តពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នប្រធានព្រឹទ្ធសភា សម្រាប់វិស័យធម្មការនិងសាសនា មិនមានសាសនាណាមួយប្រកាន់នូវនិន្នាការជ្រុលនិយមនោះទេ ហើយនេះជាតថភាពមួយដែលឆ្លុះបញ្ចាំងឱ្យឃើញពីគុណតម្លៃនៃសាមគ្គីភាព និងភាពសុខដុមរមនាសាសនានៅកម្ពុជា ក្រោមដំបូលនៃសុខសន្តិភាព ធ្វើឱ្យសាសនាទាំងអស់រស់នៅរួមគ្នា ប្រកបដោយសុខក្សេមក្សាន្ត។

ក្នុងឱកាសនេះ ឯកឧត្តម ចាយ បូរិន សង្ឃឹមថា កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតនិងចំណងការទូតរវាងកម្ពុជា-សឹង្ហបុរី តាមរយៈឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គមនិងគ្រួសារ និងជារដ្ឋមន្ត្រីទទួលបន្ទុកការងារឥស្លាម នៃសាធារណរដ្ឋសឹង្ហបុរី  និងគៀគរដល់វិនិយោគិន មកវិនិយោគនៅកម្ពុជា លើវិស័យឧស្សាហកម្ម កសិឧស្សាហកម្មជាដើម ។

ឯកឧត្តម រដ្ឋមន្រ្តី សូមជូនពរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គមនិងគ្រួសារ និងជារដ្ឋមន្ត្រីទទួលបន្ទុកការងារឥស្លាម នៃសាធារណរដ្ឋសឹង្ហបុរី  និងគណៈប្រតិភូ ទទួលបាននូវសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យក្នុងបេសកកម្មបម្រើជាតិមាតុភូមិ ពិសេសបន្តបេសកកម្មរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-សឹង្ហបុរីកាន់តែរឹងមាំនិងស្ថិតស្ថេរជាអង្វែងតរៀងទៅ៕

ឯកឧត្តម ចាយ បូរិន៖ តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តម Vanlalvawna Bawitlung (វ៉ាន់ឡាល់វ៉ាវណ្ណា បាវីលូង) ក្នុងអាណត្តិថ្មីនេះ និងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសវិស័យព្រះពុទ្ធសាសនា និងពុទ្ធិកសិក្សានៅកម្ពុជា

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម Vanlalvawna Bawitlung (វ៉ាន់ឡាល់វ៉ាវណ្ណា បាវីលូង) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ដែលទើបត្រូវបានតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។

នៅក្នុងជំនួបនេះ ឯកឧត្តម ចាយ បូរិន សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនៃប្រទេសឥណ្ឌា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេចសង្ឃ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានដឹកនាំគណៈប្រតិភូ នៃព្រះរាជាណាចក្រកម្ពុជា និមន្តនិងអញ្ជើញទស្សនកិច្ចទៅកាន់ពុទ្ធកយា ប្រទេសឥណ្ឌា កាលពីពេលថ្មីៗនេះ។

ឯកឧត្តមចាយ បូរិន បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏បុិនប្រសព្វនិងមានចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំបន្តពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា គឺរក្សាបានសុខសន្តិភាព ស្ថេរភាព និងមានការអភិវឌ្ឍរីកចម្រើនទាំងវិស័យអាណាចក្រនិងពុទ្ធចក្រគួរឱ្យកត់សម្គាល់ និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឥណ្ឌា ដែលតែងតែជួបឧបត្ថម្ភគាំទ្រដល់ព្រះសង្ឃ វត្តអារាម និងអាហារូបករណ៍ដល់មន្រ្តីរាជការ និងនិស្សិតបានទៅសិក្សានៅប្រទេសឥណ្ឌាផងដែរ។

ក្នុងឱកាសនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថ្លែងអំណរគុណ ឯកឧត្តម រដ្ឋមន្រ្តី ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម និងក្រុមការងារ និងជម្រាបជូនគោលបំណងសំខាន់ៗដូចខាងក្រោម៖ 

១.ស្នើឲ្យមានកិច្ចសហប្រតិបត្តិការមួយ បើទោះជាប្រទេសឥណ្ឌាពុំមានក្រសួងធម្មការនិងសាសនាដូចកម្ពុជា ប៉ុន្តែមានក្រសួងវប្បធម៌ ដែលអាចជំរុញវិស័យសាសនារវាងប្រទេសទាំង២ កម្ពុជា-ឥណ្ឌា កាន់តែរីកចម្រើន។

២.អំពីគោលបំណងនៃការដង្ហែព្រះបរមសិរីរិកធាតុ ពីប្រទេសឥណ្ឌាមកកាន់កម្ពុជា។

៣.គោរពអញ្ជើញ ឯកឧត្តម រដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ទៅទស្សនកិច្ចនៅពុទ្ធកយា ប្រទេសឥណ្ឌា នៅពេលវេលាសមស្របណាមួយ។

ជាការឆ្លើយតប ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា ទាក់ទងនិងការដង្ហែព្រះបរមសិរីរិកធាតុ ពីប្រទេសឥណ្ឌាមកកាន់កម្ពុជា ឯកឧត្តមនិងចាត់ថ្នាក់ដឹកនាំជំនាញធ្វើការសិក្សានិងសហការជាមួយមន្រ្តីជំនាញរបស់ឥណ្ឌាឡើងវិញ។ 

ក្នុងនោះឯកឧត្តម រដ្ឋមន្រ្តី បានទទួលនៅការអញ្ជើញរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូត កាន់ទស្សនកិច្ចនៅពុទ្ធកយា ប្រទេសឥណ្ឌានៅពេលវេលាសមស្របណាមួយ ។

ក្នុងនោះឯកឧត្តម សង្ឃឹមថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តម ក្នុងអាណត្តិថ្មីនេះ និងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសវិស័យព្រះពុទ្ធសាសនា និងពុទ្ធិកសិក្សានៅកម្ពុជាដែល មានវិស័យពុទ្ធិកចាត់តាំងពីបឋមរហូតដល់ឧត្តមសិក្សា ។

ឯកឧត្តម រដ្ឋមន្រ្តី សូមជូនពរ ឯកឧត្តម ឯកអគ្គរដ្ឋទូត និងសហការី ទទួលបាននូវសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យក្នុងបេសកកម្មបម្រើជាតិមាតុភូមិ ពិសេសបន្តបេសកកម្មរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-ឥណ្ឌ កាន់តែរឹងមាំនិងស្ថិតស្ថេរជាអង្វែងតទៅ៕

ឯកឧត្តម ចាយ បូរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ដាន បាហាដ័រ អូលី (Dhan Bahadur Oli) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ ប្រចាំព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ទទួលជួប ឯកឧត្តម ដាន បាហាដ័រ អូលី (Dhan Bahadur Oli) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នារសៀលថ្ងៃទីទី៧ ខែកុម្ភៈ ២០២៥ នៅទីស្តីការក្រសួង ។

ឯកឧត្តមបណ្ឌិត ចាយ បូរិន បានស្វាគមន៍និងមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏បុិនប្រសព្វនិងមានចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំបន្តពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា គឺរក្សាបានសុខសន្តិភាព ស្ថេរភាព និងមានការអភិវឌ្ឍរីកចម្រើនទាំងវិស័យអាណាចក្រនិងពុទ្ធចក្រគួរឱ្យកត់សម្គាល់ ។

ឯកឧត្តមរដ្ឋមន្ត្រីមានជំនឿជឿជាក់ថា ទំនាក់ទំនងកម្ពុជា-នេប៉ាល់នឹងកាន់តែរីកចម្រើនថែមទៀតនៅក្នុងអាណត្តិការទូតរបស់ឯកឧត្តម ពិសេសបន្តបេសកកម្មពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត ជម្រុញឱ្យមានក្រុមការងារសម្របសម្រួល រវាង ស្ថានប័នរដ្ឋគ្រប់គ្រងលើវិស័យសាសនាកម្ពុជា-នេប៉ាល់ ក្នុងការធ្វើឱ្យសម្រេចបាននូវការ ផ្លាស់ប្តូរគណៈប្រតិភូ ឬការចុះអនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិ ការលើវិស័យសាសនា ដោយសហការរៀបចំ ផ្លាស់ប្តូរព្រះពុទ្ធសាសនា និងព្រះពុទ្ធសាសនា តាមបែបទេសចរណ៍ព្រះពុទ្ធសាសនា។

ក្នុងជំនួបនេះ ឯកឧត្តមអគ្គរដ្ឋទូត ក៏បានប្តេជ្ញាចិត្តខ្ពស់ក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាថែមទៀត នៅក្នុងអាណត្តិការទូតរបស់ឯកឧត្តម ជាពិសេសការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យព្រះពុទ្ធសាសនា ទេសចរណ៍សាសនា ព្រមទាំងបានលើកឡើងផងដែល អំពីគោលបំណងចង់ឲ្យបានហោះហើរត្រង់ ពីព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសនេប៉ាល់ រាជធានី Kathamandu ជាដើម។
ក្នុងឱកាសនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានស្នើសុំ ឯកឧត្តម រដ្ឋមន្រ្តី លើការងារដូចខាងក្រោម៖
១.ជួយជម្រុញឱ្យមានក្រុមការងារសម្របសម្រួល រវាង ស្ថានប័នរដ្ឋគ្រប់គ្រងលើវិស័យសាសនាកម្ពុជា-នេប៉ាល់ ក្នុងការធ្វើឱ្យសម្រេចបាននូវការ ផ្លាស់ប្តូរគណៈប្រតិភូ ឬការចុះអនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិ ការលើវិស័យសាសនា។
២.ស្នើសិក្សាពីការជួយគ្នាទៅវិញទៅមក លើការបណ្តុះបណ្តាលធនធានមនុស្សក្នុង ការងារគ្រប់គ្រងសាសនា និងជំនាញផ្សេងៗទៀត ដែលគិតថាភាគីទាំងពីរមានប្រយោជន៍ ដល់គ្នាទៅវិញទៅមក..។ល។
៣.ជួយជម្រុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងមន្ត្រី ជំនាញ ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការវិស័យសាសនា។
៤.ជួយជម្រុញបន្ថែមទៀតឱ្យមានការសហការរៀបចំ ផ្លាស់ប្តូរព្រះពុទ្ធសាសនា និងព្រះពុទ្ធសាសនា តាមបែបទេសចរណ៍ព្រះពុទ្ធសាសនា។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្រ្តីចំពោះការសា្វគមន៍យ៉ាងកក់ក្តៅ និងមានក្តីសោមនស្សរីករាយក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងនេប៉ាល់ និងកម្ពុជាលើវិស័យសាសនា នឹងបានកញ្ជាក់ថានេប៉ាល់ ក៏មានសកលវិទ្យាល័យព្រះពុទ្ធសាសនា សំរាប់ចែករំលែក និងផ្លាស់ប្តូរដល់អ្នកកាន់ព្រះពុទ្ធសាសនាបានយល់ដឹង។

ឯកឧត្តម រដ្ឋមន្រ្តី សូមជូនពរ ឯកឧត្តម ឯកអគ្គរដ្ឋទូត និងសហការី ទទួលបាននូវសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យក្នុងបេសកកម្មបម្រើជាតិមាតុភូមិ ពិសេសបន្តបេសកកម្មរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-នេប៉ាល់ កាន់តែរឹងមាំនិងស្ថិតស្ថេរជាអង្វែងតទៅ៕

សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក និងឯកឧត្តម ចាយ បូរិន យាងនិងអញ្ជើញជាអធិបតី កាត់វិញ្ញាសាប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិទូទាំងប្រទេស សម័យប្រឡងឆ្នាំ ២០២៥

សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក សម្ដេចព្រះ អគ្គាធិការរង ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហា សុមេធា ធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេច ព្រះ អគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកមធ្យមសិក្សា ជាតិ និង ឯក ឧត្ដម ចាយ បូរិន រដ្ឋ មន្រ្ដី ក្រសួងធម្មការនិងសាសនា យាងនិងអញ្ជើញជាព្រះរាជាធិបតី និងអធិបតីកាត់វិញ្ញាសាប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ សម័យប្រលងថ្ងៃទី៤-៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ។

ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា ការរីកចម្រើនផ្នែកពុទ្ធិកសិក្សា ស្របតាមកន្លងព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ក្រោមម្លប់នៃសន្តិភាព ស្ថិរភាព នយោបាយ សិទ្ធិសេរីភាពខាងជំនឿសាសនា ការអភិវឌ្ឍន៏លើកគ្រប់វិស័យ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងនីតិកាលទី៧ ដែលបន្តដឹកនាំពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាពរបស់កម្ពុជា បានយកចិត្តទុកដាក់ទាំងវិស័យអាណាចក្រនិងពុទ្ធិចក្រ លើកតម្កើនសាលាបាលីនិងពុទ្ធិកសិក្សា ព្រះគុណធម៌ សីលធម៌ របស់ពុទ្ធសាសនាចាំបាច់ធ្វើឲ្យមានតុល្យភាពរីកចម្រើនខាងសម្ភារៈនិងខាងស្មារតី ពុទ្ធចក្រនឹងអាណាចក្រត្រូវដើរទន្ទឹមគ្នាក្នុងល្បឿនស្មើរគ្នា ដើម្បីចូលរួមចំណែក ថែរក្សាសន្តិភាព សុខមាលភាពសង្គមនិងភាពសុខសាន្តរបស់ប្រជាជន។

ក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី សូមផ្តាំផ្ញើរដល់បេក្ខសមណ ទាំងអស់ដែលនិមន្តមកប្រឡងនាថ្ងៃនេះ សូមពង្រឹងនៅស្មារតីយកចិត្តទុកដាក់នៅក្នុងការប្រលង គោរពនូវវិន័យ សុក្រឹត យុត្តិធម៌ និងតម្លាភាព ពិសេសក្នុងអំឡុងពេលប្រលងនេះផ្ទាល់ ធ្វើយ៉ាងណាប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ស្របទៅនិងពាក្យស្លាកថា អ្នកចេះគឺជាប់ ដើម្បីក្លាយជាបញ្ញាវ័ន គឺត្រូវមានគ្រឹះនៃចំណេះដឹងមួយដែលច្បាស់លាស់ដែលអាចជួយអភិវឌ្ឍន៏ប្រទេសជាតិជាមួយរាជរដ្ឋាភិបាលនាថ្ងៃអនាគតជាច្រើនទៀតផង ។

សូមជម្រាបជូនថា ការកាត់វិញ្ញាសាប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ នាពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ដោយមានការនិមន្ត និងចូលរួមពីសំណាក់ សម្តេចព្រះសង្ឃតាមឋានានុក្រម, ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា និងបេក្ខសមណ ១១៤៥ អង្គ នៅមណ្ឌលរាជធានីភ្នំពេញ សម័យប្រលងថ្ងៃទី៤-៦ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្នុងបរិវេណពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត រាជធានីភ្នំពេញ ដោយប្រលងលើមុខវិជ្ជាសំខាន់ៗរួមមាន ៖ ភាសាបាលី ,ភាសាខ្មែរ, គីមី, ព្រះវិន័យនិងអភិធម្ម, ភាសាសំស្រ្កឹត, រូបវិទ្យា,ផែនដីវិទ្យា,ភូមិវិទ្យា,គណិតវិទ្យា,ជីវវិទ្យា, ភាសាអង់គ្លេស,ប្រវត្តិវិទ្យា,និងសីលធម៌ ពលរដ្ឋវិជ្ជា ៕

ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតី ពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី៤៨

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតី ពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៤៨ ដោយមានការអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំ ក្រសួងធម្មការនិងសាសនា នាទីស្តីការក្រសួង រសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។

ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងត្រូវបានបន្តដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពបុិនប្រសព្វរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលពោរពេញដោយថាមពល បានដឹកនាំប្រទេសកាន់តែរីកចម្រើនទ្វេរឡើងថែមទៀត។ ក្នុងនោះទន្ទឹមនឹងការរីកចម្រើននេះ ប្រមុខដឹកនាំកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើការអភិរក្ស និងអភិវឌ្ឍ ការប្រតិបត្តិជំនឿសាសនា ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិ សំដៅ តម្រង់ទិសការរៀបចំសាសនពិធី ទម្រង់អាពាហ៍ពិពាហ៍ និងពិធីកម្មផ្សេងៗទៀត ឱ្យមានលក្ខណៈត្រឹមត្រូវតាមជំនឿសាសនា ប្រពៃណី ទំនៀមទម្លាប់ខ្មែរ និងមានគោលការណ៍ឯកភាព ព្រមទាំងកសាងបានក្រុមជនគំរូសម្រាប់ការចូលរួមលើកកម្ពស់ សីលធម៌ គុណធម៌ និងសាមគ្គីធម៌ក្នុងសង្គម។

ឯកឧត្តម រដ្ឋមន្រ្តី បានរំលឹកផងដែលថា វគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ គឺជាគំនិតផ្តួចផ្តើមដ៏ខ្ពស់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ដោយមើលឃើញការរៀបចំពិធីអាពាហ៏ពិពាហ៍ និងពិធីបុណ្យទានផ្សេងៗខុសៗគ្នា របស់អាចារ្យដែលជាអ្នកដឹកនាំកម្មវិធី បង្កើតឲ្យមានការជជែកវែកញែករកខុសត្រូវមិនដាច់ស្រេច ទើបសម្តេចបានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ណែនាំឲ្យក្រសួងធម្មការនិងសាសនា ពិនិត្យស្រាវជ្រាវ និងបង្កើត វគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ ក្នុងគោលបំណងថែរក្សា លើកតម្កើងតម្លៃព្រះពុទ្ធសាសនា លើកស្ទួយតម្លៃវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀម ទំលាប់ខ្មែរឲ្យបានរុងរឿងនិងគង់វង្ស ពិសេសធ្វើយ៉ាងណាកុំឲ្យមានវិបត្តិអាចារ្យកើតឡើង ។

ក្នុងឱកាសនេះ ឯកឧត្តម ចាយ បូរិន ផ្តល់ អនុសាសន៍សំខាន់ៗ ប្រគេននិងជូន ដល់សិក្ខាកាមក្នុងវគ្គទី៤៨នេះ ក្នុងន័យលើកកម្ពស់ ការ ប្រតិបត្តិជំនឿសាសនា ប្រពៃណី ទំនៀមទម្លាប់ ខ្មែរ ដើម្បីថែរក្សាមរតកដូនតា ក្នុង បរិបទ នៃ សាកលភាវូបនីយកម្ម និង ការអភិវឌ្ឍដូចខាងក្រោម៖

១-ក្នុងនាមជាអាចារ្យត្រូវ គោរព តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យ ដែលបានសិក្សា នេះឱ្យបានខ្ជាប់ខ្ជួន ក្នុងការដឹកនាំពិធីមង្គល និងបុណ្យផ្សេងៗ ត្រូវឈរលើមូលដ្ឋានច្បាប់ ទម្លាប់ត្រឹមត្រូវ និងច្បាស់លាស់។
២- ត្រូវធ្វើជាគំរូ ក្នុងការ គោរព ប្រតិបត្តិព្រះពុទ្ធសាសនា ច្បាប់រដ្ឋ ប្រពៃណីទំនៀមទម្លាប់ សីលធម៌ សុជីវធម៌ ចូលរួមអប់រំទប់ស្កាត់ អំពើ ហិង្សា គ្រប់រូបភាព និងចូលរួមចំណែកអភិវឌ្ឍសង្គម បង្ហាញគំរូ ល្អដល់យុវ ជនជំនាន់ក្រោយ ។
៣- ត្រូវមានសាមគ្គីធម៌ និងទំនាក់ទំនងល្អជាមួយ នឹងពុទ្ធបរិស័ទ គណៈកម្មការវត្ត ចៅអធិការវត្ត អាជ្ញាធរមូលដ្ឋាន ព្រះអនុគណ ព្រះមេគណ មន្ទីរធម្មការនិង សាសនាក្រុង ស្រុក ខណ្ឌ រាជធានី ខេត្ត ចូលរួមទប់ស្កាត់កុំឱ្យមាន អធិករណ៍ កើតឡើងនៅក្នុងវត្ត ឬក្នុងមូលដ្ឋាន របស់ខ្លួន។
៤-ត្រូវចូលរួមរៀបចំវត្តអារាមឱ្យស្របទៅនឹងអភិក្រម ស ៣ របស់ក្រសួងធម្មការនិងសាសនាគឺ៖ ១.វត្តស្អាត ២.វត្តស្វាង ៣.វត្តស្ងប់ សក្តិសមជាទីគោរពសក្ការៈនិងជារមណីយដ្ឋានផ្ដល់ទាំងសេចក្ដីសុខផ្លូវកាយ និងផ្លូវចិត្តដល់ពុទ្ធបរិស័ទ។
៥-ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីរក្សាឱ្យបាននូវសុខសន្តិភាព។

ឯកឧត្តម រដ្ឋមន្រ្តី បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ដែលបានត្រង់ត្រាប់ស្តាប់នូវ វគ្គបណ្តុះបណ្តាលនេះ ហើយយកទៅប្រើប្រាស់ និងចែករំលែកនូវចំណេះដឹងដែលបានសិក្សាស្វែងយល់ពីគ្រូឧទ្ទេសជំនាញ និងបានប្រគេន និងចែកជូនវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដល់ព្រះមន្រ្តីសង្ឃ អាចារ្យ អាចារិនី វគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៤៨ ។
សូមជម្រាបថា វគ្គសិក្សានេះមានរយៈពេល៥ថ្ងៃ និងមានសិក្ខាកាមអាចារ្យមកពីជម្រុះ រាជធានី-ខេត្តទូទាំងប្រទេសចំនួន ២២៩ អង្គ/នាក់ ក្នុងនោះព្រះសង្ឃ ៤៤អង្គនិងអាចារ្យនី ៩នាក់ សិក្សារយៈពេល៥ថ្ងៃបញ្ចប់ទៅដោយរលូន ដែលមានគ្រូឧទ្ទេសចំនួន២១រូប សិក្សាលើ២០មុខវិជ្ជា ដោយចែកចេញជា៤ផ្នែកធំៗ៕

ឯកឧត្តម ចាយ បូរិន ៖ គម្រោង“កិច្ចសន្ទនាអន្តរជំនឿដើម្បីសន្តិភាពនិងការអភិវឌ្ឍជានិរន្តរ៍ ក្នុងបណ្តាប្រទេសតាមដងទន្លេមេគង្គ” បានចូលរួមចំណែករឹតចំណងមិត្តភាពប្រទេសតាមដងទន្លេមេគង្គ-ឡានឆាង តាមរយៈជំនឿសាសនា

ឯកឧត្តម ចាយ បូរិន មានប្រសាសន៍ថា គម្រោង“កិច្ចសន្ទនាអន្តរជំនឿដើម្បីសន្តិភាពនិងការអភិវឌ្ឍជានិរន្តរ៍ ក្នុងបណ្តាប្រទេសតាមដងទន្លេមេគង្គ” បានចូលរួមចំណែករឹតចំណងមិត្តភាពប្រទេសតាមដងទន្លេមេគង្គ-ឡានឆាង តាមរយៈជំនឿសាសនា។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើក សិក្ខាសាលាផ្សព្វផ្សាយបញ្ចប់គម្រោង កិច្ចសន្ទនាអន្តរជំនឿដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ជានិរន្តរា៍ ក្នុងបណ្ដាប្រទេសតាមដងទន្លេមេគង្គ-ឡានឆាង នាសាលចតុម្មុខ រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។ 

ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៍ថា កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា  សម្រាប់ការកសាងនិងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ និងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំបន្តពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នប្រធានព្រឹទ្ធសភា សម្រាប់វិស័យធម្មការនិងសាសនា បានចង្អុលបង្ហាញយ៉ាងច្បាស់ដល់ក្រសួងធម្មការនិងសាសនា ស្តីពីការអភិរក្ស និងការអភិវឌ្ឍវិស័យសាសនាមានជាអាទិ៍៖ ១) គោរពសេរីភាពខាងជំនឿ និងធ្វើប្រណិប័តន៍ខាងផ្លូវសាសនា លើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងគាំទ្រ ការគោរពប្រតិបត្តិសាសនាផ្សេងៗទៀត ក្នុងព្រះរាជាណាចក្រកម្ពុជា ២) ពង្រឹងសុខដុមនីយកម្មរវាងគ្រប់សាសនា, ៣) បន្តពង្រឹងនិងពង្រីកការអប់រំពុទ្ធិកសិក្សាពីកម្រិតបឋម ដល់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា។

ឯកឧត្តម ចាយ បូរិន បានបញ្ជាក់ថា គម្រោង “កិច្ចសន្ទនាអន្ដរជំនឿ ដើម្បីសន្ដិភាព និងការអភិវឌ្ឍ ជានិរន្ដរ៍ ក្នុងបណ្ដាប្រទេសតាមដងទន្លេមេគង្គ-ឡានឆាង” មានគោលបំណងចែករំលែកបទពិសោធន៍ ក៏ដូចជាបង្កើតវេទិការសន្ទនាស្តីពីអន្តរជំនឿសាសនា និងអន្តរវប្បធម៌ ក្នុងចំណោមសាសនានានា ជាពិសេសព្រះពុទ្ធសាសនា ឥស្លាមសាសនា និងគ្រីស្ទសាសនា ដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីសន្តិភាពប្រកប ដោ យនិរន្តរភាព និងការអភិវឌ្ឍជានិរន្តរ៍ តាមរយៈការសិក្សាស្រាវជ្រាវ និងការរៀបចំសិក្ខាសាលាទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្រោមជំនួយមូលនិធិពិសេសនៃកិច្ចសហប្រតិបត្ដិការមេគង្គ-ឡានឆាង ដែលជាជំនួយដ៏ថ្លៃថ្លាពីសាធារណរដ្ឋប្រជាមានិត ចិន ។

ក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ដល់មូលនិធិពិសេសនៃកិច្ចសហប្រតិបត្ដិការមេគង្គ-ឡានឆាងចំពោះការផ្ដល់ថវិកាសម្រាប់អនុវត្តគម្រោងនេះ និងលេខាធិការដ្ឋានគម្រោងមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្រាប់ការសម្របសម្រួលលើដំណើរការអនុវត្តគម្រោងតាំងពីដើមរៀងមក និងសង្ឃឹមថា មូលនិធិពិសេសនៃកិច្ចសហប្រតិបត្ដិការមេគង្គ-ឡានឆាង និងលេខាធិការ ដ្ឋានគម្រោងមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆា ង នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងពិចារណាទៅលើសំណើគម្រោងពីក្រសួងធម្មការនិងសាសនា ដែលបានដាក់ស្នើក្នុងរយៈពេលកន្លងមក ដើម្បីក្រសួងបានពង្រឹងពង្រីកសកម្មភាពការងាររបស់ខ្លួន ក្នុងការរក្សាបានសុខដុមនីយកម្មសាសនានិងសន្តិភាព ជាពិសេសចូលរួមអនុវត្តឱ្យសម្រេចបានជោគជ័យយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ 

លោក Chen Cong ( ឈិន កុង) អគ្គទីប្រឹក្សាអមស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិន បានមានប្រសាសន៍ «មិត្តភាពរវាងចិននិងកម្ពុជាចាក់ឫសយ៉ាងជ្រៅ ខណៈការផ្លាស់ប្តូរនៃប្រជាជននិងប្រជាជន បានដំណើរការរហូតមក មិនដែលអាក់ខាន ហើយគម្រោងកិច្ចសន្ទនាអន្តរជំនឿដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ជានិរន្តរា៍ ក្នុងបណ្ដាប្រទេសតាមដងទន្លេមេគង្គ-ឡានឆាង ពិតជាមានសារៈសំខាន់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការកាន់តែសម្បូរបែប ដល់មិត្តភាពដែកថែបចិននិងកម្ពុជា ។ 

សូមជម្រាបជូនថា សិក្ខាសាលានេះ មានការអញ្ជើញនិមន្តនិង ចូលរួមពីសំណាក់ សម្តេចព្រះមង្គលទេពាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង តំណាងគណៈសង្ឃគនៃណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា , សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះអគ្គធិការរង នៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ តំណាងគណៈសង្ឃនាយកនៃ គណមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ,  ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា , លោក Chen Cong អគ្គទីប្រឹក្សាអមស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិន តំណាងស្ថានទូតចិនប្រចាំកម្ពុជា ,លោកជំទាវ ទូច សុផារ័ត្ន អនុរដ្ឋលេខាធិការ តំណាងក្រសួងការបរទេសនិងសហប្រតិបត្តការអន្តរជាតិ ព្រះមន្រ្តីសង្ឃ សិស្សនិស្សតិ និងភ្ញៀវជាតិ អន្តរជាតិ យ៉ាងច្រើនកុះករ៕

ឯកឧត្តម ចាយ បូរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង វេនប៊ីន (Wang Wenbin ) ឯកអគ្គរដ្ឋទូតសារធារណ:រដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា 

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង វេនប៊ីញ (Wang Wenbin )ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីក្រសួង ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ។


ឯកឧត្តម ចាយ បូរិន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម វ៉ាង វេន ប៊ីញ ដែលត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានអបអរសាទរខួប៦៦ឆ្នាំ នៃការបង្កើតចំណងទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន និងឆ្លៀតឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានអបអរសាទរជាមួយប្រជាជនចិនទូទាំងប្រទេស ដែលពិធីបុណ្យចូលឆ្នាំថ្មីចិនត្រូវបានដាក់បញ្ជូល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយ នៃមនុស្សជាតិរបស់អង្គការយូណេស្កូ ដែលបង្ហាញច្បាស់ថា បុណ្យចូលឆ្នាំថ្មីចិន បានក្លាយជាបុណ្យចូលឆ្នាំ ទូទាំងពិភពលោក កាលពីចុងឆ្នាំ២០២៤កន្លងមក។


ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍លើកឡើងថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន មានការរីកចម្រើនយ៉ាងខ្លាំង ពីដៃគូយុទ្ធសាស្រ្ត ទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តភាពដែកថែប រួមគ្នាកសាងសហគមន៍វាសនារួម ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ព្រមទាំងបានបង្តើតនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រថែមទៀតផង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រមានិតចិន ដែលតែងតែផ្តល់ការគាំទ្រ និងរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍របស់កម្ពុជាលើវិស័យកសាងហេដ្ឋារចនាសម្ព័ន្ធ ពិសេសបានផ្តល់អាហារូបករណ៏ដល់ក្រសួងធម្មការនិងសាសនា ដើម្បីប្រគេនគណៈសង្ឃនៃព្រះរាជាណាចក្រកម្ពុជា ចាត់ចែងប្រគេនបន្តដល់ សមណនិស្សិត និស្សិតបានទៅបន្តការសិក្សានៅប្រទេសចិននាពេលកន្លងមក។


ទន្ទឹមនេះ ឯកឧត្តមដ្ឋមន្រ្តី ក៏បានជម្រាបជូន ឯកឧត្តម ឯកអគ្គរដ្ឋទូតចិន អំពីចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ និងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំបន្តពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នប្រធានព្រឹទ្ធសភា សម្រាប់វិស័យធម្មការនិងសាសនា មិនមានសាសនាណាមួយប្រកាន់នូវនិន្នាការជ្រុលនិយមនោះទេ ហើយនេះ ជាតថភាពមួយដែលឆ្លុះបញ្ចាំងឱ្យឃើញពីគុណតម្លៃនៃសាមគ្គីភាព និងភាពសុខដុមរមនាសាសនានៅកម្ពុជា ក្រោមដំបូលនៃសុខសន្តិភាព ធ្វើឱ្យសាសនាទាំងអស់រស់នៅរួមគ្នា ប្រកបដោយសុខក្សេមក្សាន្ត។ ហើយកម្ពុជា តែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ និងគាំទ្រនូវគំនិតផ្តួចផ្តើម ព្រមទាំងតួនាទីកាន់តែសំខាន់របស់ មិត្តចិនក្នុងកិច្ចការតំបន់ និងសកល។


ឯកឧត្តម ចាយ បូរិន ក៏បានស្នើរ ឯកឧត្តម ឯកអគ្គរដ្ឋទូត ជួយជម្រុញឱ្យមានក្រុមការងារសម្របសម្រួលរវាង ស្ថានប័នរដ្ឋគ្រប់គ្រងលើវិស័យសាសនា កម្ពុជា-ចិន ជាពិសេសកិច្ចសហការរៀបចំ ផ្លាស់ប្តូរព្រះពុទ្ធសាសនា និងព្រះពុទ្ធសាសនា តាមបែបទេសចរណ៍ព្រះពុទ្ធសាសនា។


ជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្រ្តីចំពោះការសា្វគមន៍យ៉ាងកក់ក្តៅ និងមានក្តីសោមនស្សរីករាយក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងចិន និងកម្ពុជាលើវិស័យសាសនា នាពេលកន្លងមក។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានមានប្រសាសន៍បញ្ជាក់ថា វិស័យសាសនាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរឹតចំណងមិត្តភាពយ៉ាងជិតស្និតរវាង ប្រទេសនិងប្រទេស ប្រជាជននិងប្រជាជន នៃប្រទេសយើងទាំង២ ។


ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានសម្តែងការអបអរសាទរចំពោះរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានក្នុងរយៈពេលជាង១ឆ្នាំនេះ ព្រមទាំងសន្យាបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងនាមជាមិត្តដែកថែបលើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យសាសនាផងដែរ ។ ដើម្បីជម្រុញដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងក្នុងនាមជាប្រទេសអ្នកប្រតិបត្តិព្រះពុទ្ធសាសនា និងការជម្រុញវិសយទេសចរណ៍សាសនានោះ ឯកឧត្តម សុំការសហការជាមួយក្រសួងធម្មការនិងសាសនាក្នុងនាមសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យសាសនាក្នុងការយាងព្រះចង្កូមកែវព្រះសម្មាសម្ពុទ្ធនៅប្រទេសចិនមកគោរពបូជានៅក្នុងព្រះរាជាណាចក្រកម្ពុជាមួយរយ:ក្នុងពេលវេលាសមស្របណាមួយ។


ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជូនពរដល់ ឯកឧត្តម ឯកអគ្គរដ្ឋទូត និងសហការីទាំង ទទួលបានជោគជ័យក្នុងបេសកកម្មការទូតដ៏ឧត្តុង្គឧត្តមនៅកម្ពុជា និងជូនពររដ្ឋាភិបាលនិងប្រជាជនចិន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិននាពេលខាងមុខ ជួបតែសេចក្តីសុខ សុវត្ថិភាពគ្រប់ប្រការ ៕

ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានសម្តែងការអបអរសាទរចំពោះរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានក្នុងរយៈពេលជាង១ឆ្នាំនេះ ព្រមទាំងសន្យាបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងនាមជាមិត្តដែកថែបលើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យសាសនាផងដែរ ។ ដើម្បីជម្រុញដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងក្នុងនាមជាប្រទេសអ្នកប្រតិបត្តិព្រះពុទ្ធសាសនា និងការជម្រុញវិសយទេសចរណ៍សាសនានោះ ឯកឧត្តមសុំការសហការជាមួយក្រសួងធម្មការនិងសាសនាក្នុងនាមសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យសាសនាក្នុងការយាងព្រះចង្កូមកែវព្រះសម្មាសម្ពុទ្ធនៅប្រទេសចិនមកគោរពបូជានៅក្នុងព្រះរាជាណាចក្រកម្ពុជាមួយរយ:ក្នុងពេលវេលាសមស្របណាមួយ។
ជាចុងក្រោយឯកឧត្តមរដ្ឋមន្រ្តី ក៏បានជូនពរដល់ ឯកឧត្តមឯកអគ្គរដ្ឋទូតនិងសហការីទាំង ទទួលបានជោគជ័យក្នុងបេសកកម្មការទូតដ៏ឧត្តុង្គឧត្តមនៅកម្ពុជា និងជូនពររដ្ឋាភិបាលនិងប្រជាជនចិន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិននាពេលខាងមុខ ជួបតែសេចក្តីសុខ សុវត្ថិភាពគ្រប់ប្រការ ៕

ឯកឧត្តម ចាយ បូរិន អញ្ជើញបើកពិធីសង្ឃសន្និបាតមន្ត្រីសង្ឃសាលាគណរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាស អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាអញ្ជើញជាអធិបតីពិធីបើកសង្ឃសន្និបាត មន្ត្រីសង្ឃសាលាគណរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាស អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ដល់ព្រះមន្ត្រីសង្ឃ ព្រះគ្រូចៅអធិការ អាចារ្យគណៈកម្មការវត្តទូទាំងរាជធានីភ្នំពេញ នៅសាលាអនុគណខណ្ឌព្រែកព្នៅ វត្តចន្ទបុរីវង្ស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ។

ពិធីនេះមានការនិមន្តនិងអញ្ជើញចូលរួមដោយសម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត​ អំ លីមហេង សម្តេចព្រះសង្ឃនាយកគណៈមហានិកាយសម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន​ សម្តេចព្រះសង្ឃនាយក​រង​ទី៣​ និងជាព្រះមេគណរាជធានីភ្នំពេញ 

ព្រះបាឡាត់គណរាជធានីភ្នំពេញ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា លោកជំទាវ តិមា វិច្ឆិកាលអភិបាលរង តំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ព្រះអនុគណគ្រប់ខណ្ឌ ព្រះមន្ត្រីសង្ឃទាំងពីរគណៈ អាចារ្យគណៈកម្មការវត្ត ប្រជាពុទ្ធបរិស័ទ ចំនួន៨១៨​ អង្គ/នាក់ ។

បន្ទាប់ពីសម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះបាឡាត់គណរាជធានីភ្នំពេញ មានព្រះថេរដីកាផ្សព្វផ្សាយសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ 

រួចមក សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះបាឡាត់គណរាជធានីភ្នំពេញ មានព្រះថេរដីកាអាន សេចក្តីសម្រេចសង្ឃប្រកាស សង្ឃសន្និបាតមន្ត្រីសង្ឃសាលាគណរាជធានីភ្នំពេញ ដែលបានក្រើនរំលឹកដល់ព្រះមន្រ្តីសង្ឃ សមណសិស្សគ្រប់អង្គ ឱ្យមានស្មារតីភ្ញាក់រលឹក ប្រកាន់ខ្ជាប់នូវការបដិបត្តិធម៌វិន័យ ខិតខំព្យាយាមសិក្សារៀនសូត្រឱ្យក្លាយជាសមណសក្យបុត្រ ដែលជាបុត្រដ៏ប្រពៃរបស់ព្រះសម្មាសម្ពុទ្ធ និងធ្វើខ្លួនឱ្យជាស្រែបុណ្យដ៏ល្អដល់ពុទ្ធបរិស័ទ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ និងត្រូវចូលរួមលើកកម្ពស់កិត្យានុភាព តម្លៃ និងសេចក្តីថ្លៃថ្នូរ របស់ព្រះសង្ឃពុទ្ធសាសនា ព្រមទាំងរក្សាការពារ និងលើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឱ្យបានគង់វង្ស ស្ថិតស្ថេរចីរកាល ។

 ឯកឧត្តម ចាយ បូរិន មានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ និងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំបន្តពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នប្រធានព្រឹទ្ធសភា មិនមានសាសនាណាមួយប្រកាន់នូវនិន្នាការជ្រុលនិយមនោះទេ ហើយនេះ ជាតថភាពមួយដែលឆ្លុះបញ្ចាំងឱ្យឃើញពីគុណតម្លៃនៃសាមគ្គីភាព និងភាពសុខដុមរមនាសាសនានៅកម្ពុជា ក្រោមដំបូលនៃសុខសន្តិភាព ធ្វើឱ្យសាសនាទាំងអស់រស់នៅរួមគ្នា ប្រកបដោយសុខក្សេមក្សាន្ត។ 

ក្នុងឱកាសសំណេះសំណាលនិងផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២នេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងធម្មការនិងសាសនា សូមឯកភាពជាមួយនិងគណៈសង្ឃនាយក និងសូមថ្វាយបង្គំស្នើដល់គណៈសង្ឃនាយក  ណែនាំដល់ព្រះចៅអធិការគ្រប់វត្ត ពង្រឹងនូវធម៌វិន័យ ដល់ភិក្ខុ សាមណេរ សមទៅនិងអភិក្រម ៥ របស់ព្រះពុទ្ធសាសនារួមមាន ៖ ១៖ បព្វជ្ជា (ការបួស) ២៖ បរិយត្តិ (ការសិក្សា) ៣៖ បដិបត្តិ ( ការប្រតិបត្តិ)  ៤៖ បដិវេធៈ(លទ្ធផល) ៥៖ បព្វាជនីយកម្ម (ការដាក់ទោស ឬ បញ្ចប់ភារកិច្ច) និងបន្តថែរក្សាឱ្យបានអភិក្រម ស៣ របស់ក្រសួងធម្មការនិងសាសនា សម្រាប់វត្តអារាម គឺ វត្តស្អាត វត្តស្ងប់ និងវត្តស្វាង ដើម្បីឱ្យសាកសមជារាជធានានី ដែលកំពុងមានសក្តានុពលផ្នែកទេសចរណ៍ វប្បធម៌និងសាសនា ។

ឯកឧត្តមរដ្ឋមន្រ្តី បានសូមបវរណាដល់ព្រះមន្រ្តីសង្ឃគ្រប់ព្រះអង្គ សូមគោរពប្រតិបត្តិនូវព្រះធម៌វិន័យ ខិតខំសិក្សារៀនសូត្រ ទាំងចំណេះដឹងទូទៅ ភាសាបាលី សំស្ក្រឹត សូត្រគម្ពីរព្រះត្រ័យបិដកសូត្របាតិមោក្ខនិងសិក្សាប្រព័ន្ទបច្ចេកវិទ្យាឌីជីថល ដើម្បីជាទន់ក្នុងការផ្តល់នូវឱវាទដល់ព្រះសង្ឃ ប្រជាពុទ្ធបរិស័ទ ទូទាំងប្រទេស និងផ្សព្វផ្សាយ លើពិភពលោក ខាងវិស័យអប់រំ ផ្នែកចរិយាធម៌ សីលធម៌ គុណធម៌ សុជីវធម៌ និងសូមថ្វាយបង្គំស្នើដល់គណៈសង្ឃនាយក ពិនិត្យណែនាំដល់ ភិក្ខុ សាមណេរណា ដែលប្រើប្រាស់បណ្តាញសង្គម បង្ហោះវីដេអូផ្សេងៗដែលប្រាស់ចាកពីធម៌វិន័យជាព្រះសង្ឃ ដែលធ្វើប៉ះពាល់ដល់តម្លៃនៃព្រះពុទ្ធសាសនា  និងជៀសវាងការចែករំលែកនូវសកម្មភាពដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម ៕

Scroll to Top