ព័ត៌មាន

សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និង ឯកឧត្តម ចាយ បូរិន យាង និងអញ្ជើញជាព្រះរាជាធិបតី និងអធិបតី ពិធីក្រុងពលីសម្ពោធដាក់ឱ្យប្រើប្រាស់ អាគារអន្តេវាសិកដ្ឋានតេជោសន្តិភាព និងសមិទ្ធផលនានា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និង ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានយាងនិងអញ្ជើញជាព្រះរាជាធិបតី និងអធិបតី ក្នុងពិធីក្រុងពលីសម្ពោធដាក់ឱ្យប្រើប្រាស់ អាគារអន្តេវាសិកដ្ឋានតេជោសន្តិភាព និងសមិទ្ធផលនានា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា វត្តស្វាយពពែ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងត្រូវបានបន្តយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងបានចាត់ទុកវិស័យអប់រំ ជាវិស័យអាទិភាព នឹងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី សម្រាប់បន្តវេន និងជួយធានានិរន្តរភាពស្ថាប័ន និងសង្គមជាតិទាំងមូល។

នាឱកាសដ៏វិសេសវិសាលនេះ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីឧទ្ទេសបណ្ឌិត បួរ គ្រី បានយាង សូត្រមន្តប្រោះព្រំ ប្រសិទ្ធពរជ័យ សិរីមង្គល ចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ជ័ឪយមង្គល ថ្វាយឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា សាស្រ្តាចារ្យ និងសិស្សនិស្សិត ។

សូមជម្រាបជូនថា នាថ្ងៃទី៩ ខែឧសភា ស្អែកនេះ សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឱ្យប្រើប្រាស់ អាគារអន្តេវាសិកដ្ឋានតេជោសន្តិភាព និងសមិទ្ធផលនានា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា សម្រាប់ជាឧត្តមប្រយោជន៍និងលើកកម្ពស់ក្នុងវិស័យអប់រំនៅកម្ពុជា ៕

ឯកឧត្តម ចាយ បូរិន អនុញ្ញាតឲ្យអភិបាលព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អនុញ្ញាតឲ្យ លោក អូលីវីយ៉េ ជ្មិតហស្មេរ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ ដឹកនាំប្រតិភូសាសនាកាតូលិប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជូនពរ ក្នុងឱកាសបុណ្យឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ គ.ស ២០២៥ ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះ នាទីស្តីការក្រសួង នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ។

នៅក្នុងឱកាសន័យជំនួបនេះ លោក អភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ បានជម្រាបជូនឯកឧត្តម រដ្ឋមន្រ្តី អំពីគោលបំណងសំខាន់ៗនាឱកាសនេះ គឺ៖ សូមគោរពអញ្ជើញ ឯកឧត្តម រដ្ឋមន្រ្តី ជាអធិបតីពិធីបើកកម្មវិធីកិច្ចសន្ទនាអន្តរសាសនាអន្តរជាតិលើកទី៨ រវាងពុទ្ធសាសនា និងគ្រិស្ត សាសនា ក្រោមប្រធានបទ “ពុទ្ធបរិស័ទនិងគ្រីស្តបរិស័ទរួមគ្នា កសាងសន្តិភាព ដោយការសម្រុះសម្រួល និង ភាពអត់ធន់” ដែលមានអ្នកចូលរួមសរុបប្រមាណជា ១៥០ ទៅ ២០០អង្គ/នាក់ ដែលមានតំណាងថ្នាក់ដឹកនាំ សាសនាកាតូលិកក្នុង ភូមិភាគទាំងបីនៃព្រះរាជាណាចក្រកម្ពុជា តំណាងពីបូរីវ៉ាទីកង់ តំណាងថ្នាក់ដឹកនាំ សាសនាកាតូលិកតាមប្រទេសនីមួយៗក្នុងតំបន់អាស៊ី អាមេរិក អឺរ៉ុប និងតំណាងថ្នាក់ដឹកនាំពុទ្ធបរិស័ទ ក្នុង ប្រទេសកម្ពុជា ព្រមទាំងពីបណ្តាប្រទេសផ្សេងៗក្នុងអាស៊ីផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានមានប្រសាសន៍ថា ក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដ៏ឈ្លាសវៃនិងចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសទទួលបានសន្តិភាពពេញលេញ មានការអភិវឌ្ឍន៍លើគ្រប់វិស័យ និងបានបើកទូលាយឲ្យមានសេរីភាពលើជំនឿសាសនារៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវចំពោះសាសនា និងសង្គម។

ឯកឧត្តម ចាយ បូរិន បានផ្តល់អនុសាសន៍ណែនាំដល់ លោកអភិបាលព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ក្នុងការរៀបចំឯកសារច្បាស់លាស់ និងធ្វើការជាមួយថ្នាក់ដឹកនាំជំនាញរបស់ក្រសួងធម្មការនិងសាសនាលើការងារនេះ ដើម្បីរៀបចំការងារនេះឲ្យបានល្អប្រសើរ និងរក្សាសុវត្ថិភាពជូនភ្ញៀវអន្តរជាតិ ក្នុងនាម សហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ជាម្ចាស់ផ្ទះ ។

នៅក្នុងឱកាសដ៏មហារីករាយសម្រាប់ប្រជាជនខ្មែរ នាពិធីបុណ្យឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ លោកអភិបាល អូលីវីយ៉េ ជ្មិតហស្មេរ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ បានមានប្រសាសន៍សម្តែងនូវក្តីសោមនស្សរីករាយ និងសូមគោរពជូនពរ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា សូមព្រះជាម្ចាស់ និងទេវតាឆ្នាំថ្មី តាមបីបាច់ថែរក្សា ឯកឧត្តម រដ្ឋមន្រ្តី និងក្រុមគ្រួសារ ព្រមទាំងមន្រ្តីរាជការក្រោមឱវាទ ដើម្បីបន្តដឹកនាំលើគ្រប់សាសនានៅក្នុងប្រទេសកម្ពុជា ជួបតែភាពសុខដុមរមនាតរៀងទៅ៕

ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតីបើកកម្មវិធី សង្រ្កាន្តឆ្នាំថ្មី ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្រោមប្រធានបទ” យុវជន PSB University ប្តេជ្ញារក្សាការពារសន្តិភាព”

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីបើកកម្មវិធី សង្រ្កាន្តឆ្នាំថ្មី ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្រោមប្រធានបទ” យុវជន PSB University  ប្តេជ្ញារក្សាការពារសន្តិភាព” ដើម្បីអបអរឆ្នាំថ្មី២០២៥ ក៏ដូចជាការចូលរួមថែរក្សា និងអភិរក្សសម្បត្តិវប្បធម៌ខ្មែរ រួមទាំងបង្កើតកម្មវិធីសប្បាយរីករាយដល់សិស្ស និស្សិត បន្ទាប់សម្រាកពីការសិក្សា មុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ  ដែលប្រារព្ធឡើងនៅ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា វត្តស្វាយពពែ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥។

នៅក្នុងពិធីនេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា បណ្តាអង្គទូតនានា ប្រចាំព្រះរាជាណាចក្រកម្ពុជា សិស្ស និស្សិត យ៉ាងច្រើនកុះករ ។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា មានប្រសាសន៍ថា សង្ក្រាន្តឆ្នាំថ្មីនេះ ពិតជាបានចូលរួមចំណែកខ្លាំងណាស់ ក្នុងការថែរក្សា និងអភិរក្សនូវសម្បត្តិវប្បធម៌ជាតិ ខណៈសកម្មភាពនេះ កំពុងមានការរៀបចំយ៉ាងផុសផុលនៅទូទាំងប្រទេស តបតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងថា «សង្ក្រាន្ដ នៅកម្ពុជា» នឹងចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៅឆ្នាំ២០២៥ ក្នុងនោះសម្ដេចធិបតី ក៏បានប្រកាសឱ្យប្រជាជនកម្ពុជារៀបចំសង្រ្កាន្តឱ្យបានគ្រប់ទិសទី ដើម្បីអបអរឆ្នាំថ្មីឱ្យបានសប្បាយរីករាយ ព្រោះយើងមិនបានបាត់បង់«សង្ក្រាន្ដ»ទៅណាទេ។

ជាមួយនេះបានជំរុញ និងអំពាវនាវដល់យុវជនជំនាន់ក្រោយ ត្រូវខិតខំថែរក្សានូវសម្បត្តិវប្បធម៌ទាំងអស់នោះ តាមរយៈការលេងកម្សាន្តល្បែងប្រជាប្រិយ ការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ ដើម្បីឲ្យពិភពលោកបានស្គាល់ពីសង្ក្រាន្តរបស់ខ្មែរបន្ថែមទៀត និងសូមបួងសួង ដល់គុណបុណ្យព្រះរតនត្រៃ ទសបារមី ទេវតារក្សាព្រះមហាស្វេតច្ឆ័ត្រ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី ដែលនឹងយាងមកថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយថែរក្សាអភិបាលប្រោះព្រំ សព្វសាធុការពរ សិរីមង្គល ជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី ហ៊ុន ម៉ាណែត សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងបន្តដឹកនាំប្រទេសកម្ពុជាទទួលនូវភាពសុខក្សេមក្សាន្ត សំបូរសប្បាយ សម្រាប់ជាឧត្តមប្រយោជន៍ជាតិមាតុភូមិនិងប្រជាជនកម្ពុជា ។ 

ឯកឧត្តម ងួន ស្តេចភក្តី រដ្ឋលេខាធិការទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាសង្ឃរាជ ជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានមានប្រសាសន៍ជម្រាបជូនឯកឧត្តម រដ្ឋមន្រ្តីថាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំ២០២៥  បានជម្រាបជូនថា ឯកឧត្តម រដ្ឋមន្រ្តីថា សង្ក្រាន្តឆ្នាំថ្មី ឆ្នាំ២០២៥ របស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានធ្វើឡើង ក្រោមប្រធានបទ “យុវជន PSB University ប្តេជ្ញារក្សាការពារសន្តិភាព” ប្រធានបទនេះ គឺពិតជា ការឆ្លុះបញ្ចាំងនូវឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យុវជន ក្នុងនាមជាបញ្ញវន្តជំនាន់ថ្មី ដែលទទួលបានការបណ្តុះ បណ្តាលទាំងចំណេះវិជ្ជា ទាំងគុណធម៌ព្រះពុទ្ធសាសនា យុវជនយើងគឺជាទំពាំងស្នងឫស្សី ជាកម្លាំងចលករដ៏សំខាន់ និងជាអនាគតរបស់សង្គមជាតិ។ យុវជន PSBU មានថាមពល បញ្ញាញាណ ឧត្តមគតិ និងសក្តានុពលដ៏ធំធេង ក្នុងការ ចូលរួមយ៉ាងសកម្ម ដើម្បីរក្សាការពារសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន សម្រាប់ធានាស្ថិរភាព ការ អភិវឌ្ឍជាតិលើគ្រប់វិស័យ និងភាពសុខដុមរមនាក្នុងសង្គម។

សូមជម្រាបជូនថា សង្ក្រាន្តឆ្នាំថ្មី ឆ្នាំ២០២៥ ដែលបានប្រារព្ធឡើងនាថ្ងៃទី៩-១០ ខែមេសា ឆ្នាំ២០២៥ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មានការរៀបចំលេងល្បែងប្រជាប្រិយកម្សាន្តចម្រុះ ដែលមានទាំងតាមបែបបុរាណ និងសម័យ ជាពិសេស ការលេងល្បែងប្រជាប្រិយខ្មែរ មានទាញព្រ័ត លាក់កន្សែង ចោលឈូង បោះអង្គុញ ឬវាយក្អមជាដើម ហើយក៏មានការរាំលេងកម្សាន្ត និងសម្ដែងនូវរបាំប្រពៃណីជាតិ ដែលជាការកំណតអត្តសញ្ញាណយ៉ាងច្បាស់ពី អរិយធម៌ វប្បធម៌ ប្រពៃណី ដ៏សម្បូរបែបរបស់ដូនតាខ្មែរពីសម័យបុរាណ ដើម្បីត្រៀមទទួលអំណរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ គ.ស ២០២៥ ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះ ៕

ឯកឧត្តម ចាយ បូរិន និងលោកជំទាវ អញ្ជើញជាអធីបតីក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្តទទួលអំណរសាទរនាឱកាសឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ 

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងលោកជំទាវ សូ ភត្ត្រា ចាយ បូរិន ដឹកនាំឯកឧត្តមលោកជំទាវជាថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទ បានយាងនិង និមន្ត សម្ដេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ,សម្ដេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចសង្ឃ ព្រះមន្រ្តីសង្ឃតាមឋានានុក្រម

ដើម្បីសូត្រមន្ត ចម្រើនព្រះបរិត្ត ជម្រុះនូវឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងត្រៀមទទួលអំណរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ គ.ស ២០២៥ ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះ នាទីស្តីការក្រសួង នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ។

នាឱកាសដ៏មហាជ័យមង្គលនេះ ឯកឧត្តម ចាយ បូរិន និងលោកជំទាវ និងថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា បានរៀបចំពិធីអភិសេករូបសំណាកព្រះពុទ្ធបដិមានៅបរិវេណសួនច្បារនៃទីស្តីការក្រសួង និងប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយ ប្រគេនសម្តេចសង្ឃ ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដ៏ផូរផង់ ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ និងបាននិមន្តសម្តេចព្រះសង្ឃ និងព្រះមន្រ្តីសង្ឃ ដើម្បីចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល ជាកិច្ចជូនដំណើរឆ្នាំចាស់ និងទទួលអំណរសាទរឆ្នាំថ្មី ឆ្នាំម្សាញ់សប្តស័កពុទ្ធសករាជ២៥៦៨ជាពិសេសត្រៀមទទួលស្វាគមន៍ដំណើរចុះមកថែរក្សាមនុស្សលោករបស់ទេវធីតាឆ្នាំថ្មីព្រះនាង «គោរាគៈទេវី» នឹងយាងចុះមកចំពេលទៀបភ្លឺនៅថ្ងៃច័ន្ទទី១៤ខែមេសាឆ្នាំ២០២៥ ។

ឯកឧត្តម ចាយ បូរិន ក្នុងនាមថ្នាក់ដឹកនាំ ក្រសួងធម្មការនិងសាសនា សូមបួងសួងដល់ទេវតាឆ្នាំថ្មីសូមថ្វាយព្រះរាជសព្ទសាធុការពរបវរមហាប្រសើរ ថ្វាយចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គទាំងទ្វេរ មានព្រះជន្មាយុ យឺន យូរជាង រយព្រះវស្សា មានព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញា ញ្ញាណ ភ្លឺថ្លា ដើម្បីគង់ប្រថាប់ ជាម្លប់ដ៏ត្រជាក់ត្រជុំ សុខដុម រមនា របស់ប្រជារាស្ត្រខ្មែរ ជាកូនចៅ ចៅទួត ជានិច្ចនិរន្តរ៍តរៀងទៅ ។

ពិសេសសូមបួងសួង ដល់គុណបុណ្យព្រះរតនត្រៃទសបារមីទេវតារក្សាព្រះមហាស្វេតច្ឆ័ត្រនិងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកនិងទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី ដែលនឹងយាងមកថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយថែរក្សាអភិបាលប្រោះព្រំ សព្វសាធុការពរ សិរីមង្គល ជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី ហ៊ុន ម៉ាណែត សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងបន្តដឹកនាំប្រទេសកម្ពុជាទទួលនូវភាពសុខក្សេមក្សាន្ត សំបូរសប្បាយ សម្រាប់ជាឧត្តមប្រយោជន៍ជាតិមាតុភូមិនិងប្រជាជនកម្ពុជា ។ 

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា រៀបចំការសម្តែង របាំត្រុដិ ដែលជារបាំតំណាងឲ្យការឆ្លងឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី និងកម្ចាត់ឧបទ្រពចង្រៃ ដែលរបាំនេះមានលេងតែក្នុងពិធីបុណ្យចូលឆ្នាំ ខ្មែរតែប៉ុណ្ណោះនិងដើម្បីប្រសិទ្ធិនូវសព្ទសាធុការពរជូនដល់អ្នកស្រុកក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព្រមទាំងរៀបចំអំណោយជាគ្រឿងឧបភោគ បរិភោគ ដល់មន្រ្តីក្រោមឱវាទក្រសួង ក្នុងន័យលើកទឹកចិត្តនិងអរគុណដល់កិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារកន្លងមកបានយ៉ាងល្អប្រសើរ៕

ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតីពិធីអបអរសាទរ “ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨ មេសា” ប្រចាំឆ្នាំ២០២៥

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សូ ភត្រ្តា ចាយបូរិន អញ្ជើញជាអធិបតីពិធីអបអរសាទរ “ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨ មេសា” ប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ “តួនាទីព្រះពុទ្ធសាសនាក្នុងយុគសម័យឌីជីថល” នៅសាលសន្និសីទចតុម្មុខ ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥។

បន្ទាប់ពី សម្ដេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល និង ឯកឧត្តម សេង សុមុនី រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា យាង និមន្ត និងអញ្ជើញ អានព្រះរាជសារថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា រួចមក ឯកឧត្តម រដ្ឋមន្រ្តី ចាយ បូរិន បានមានប្រសាសន៍ថា ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨ មេសា” ដែលបានប្រារព្ធក្នុងគោលបំណងលើកកម្ពស់ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ បង្កើនទំនាក់ទំនងអន្តរជាតិ ជាមួយបណ្តាប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា នឹងជាការរំលឹកនូវព្រះរាជគុណូបការៈដ៏ឧត្តុង្គឧត្តមបំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលទ្រង់ទទួលបាននូវព្រះរាជបរមងារកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតជា ព្រះស្រីលោកធម្មិករាជ និងផ្សព្វផ្សាយគោលមាគ៌ាព្រះពុទ្ធសាសនាដើម្បីសន្តិភាពនៅ ក្នុងសង្គមជាតិនិងសាកលលោក។

ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៍ថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តែងផ្ដល់អនុសាសន៍ដឹកនាំជាប្រចាំលើការលើកកម្ពស់សីលធម៌សង្គម ព្រមទាំងបានជំរុញឱ្យនាំយកទ្រឹស្តី និងរបៀបប្រតិបតិ្តខាងផ្នែកព្រះពុទ្ធសាសនា ទៅផ្សព្វផ្សាយលើបណ្ដាញសង្គមឱ្យបានទូលំទូលាយ ដូចជា Facebook YouTube Tiktok Telegram និងបណ្ដាញផ្សព្វផ្សាយសង្គមផ្សេងៗទៀត ដើម្បីរៀន បង្រៀន ពិភាក្សាព្រះធម៌ និងផ្សព្វផ្សាយព្រះធម៌។

ដូច្នេះ ទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០២៥ នេះ ត្រូវបានរៀបចំឡើង ដោយក្រសួងធម្មការនិងសាសនាក្រោមប្រធានបទ “តួនាទីព្រះពុទ្ធសាសនាក្នុងយុគសម័យឌីជីថល” ជាប្រធានបទដ៏ស័ក្ដិសមបំផុតសម្រាប់ការអភិរក្ស និងអភិវឌ្ឍព្រះពុទ្ធសាសនា ទាំងក្នុងប្រទេសនិងសកលលោក បង្ហាញពីការរីកចម្រើនខាងបច្ចេកវិទ្យាបាននាំមកទាំងកាលានុវត្តភាពផង និងការប្រឈមផង ជាក់ស្ដែងព្រះពុទ្ធសាសនា កំពុងសម្របខ្លួនទៅនឹងយុគសម័យឌីជីថល ដោយប្រើប្រាស់បច្ចេកវិទ្យា បម្រើឱ្យគោលដៅទំនាក់ទំនង ការអប់រំ ការផ្សព្វផ្សាយអំពីធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធ ការលើកកម្ពស់សីលធម៌សង្គម និងការកសាងសហគមន៍ប្រកបដោយសន្តិសហវិជ្ជមាន។

ឯកឧត្តម ចាយ បូរិន ៖ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធសេរីភាពពេញលេញដល់គ្រប់ជំនឿសាសនា ប៉ុន្តែគ្រប់សាសនាត្រូវតែគោរពទៅតាមច្បាប់របស់ប្រទេសកម្ពុជា

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោកបណ្ឌិត ម៉ាថាយ ជច ជណាការា អគ្គលេខាធិការ និងជាប្រធានប្រតិបត្តិអង្គការសន្និសីទគ្រិស្តានអាស៊ី (CCA) នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ។

លោកបណ្ឌិត ម៉ាថាយ ជច ជណាការា បានជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តីអំពីក្នុងគោលបំណងសំខាន់ៗដូចជា៖

១. ជម្រាបជូនអំពីវឌ្ឍនភាពការងាររបស់អង្គការសន្និសីទគ្រិស្តានអាស៊ី (CCA) ប្រចាំនៅកម្ពុជា ដោយផ្តោតទៅលើ វិស័យគ្រីស្ទសាសនានៅកម្ពុជា , វិស័យអភិវឌ្ឍន៍សង្គម និងការងារជួយស្រ្តីនិងកុមារ ។

២. សំណើសុំការគាំទ្រពីសំណាក់ឯកឧត្តម រដ្ឋមន្រ្តី ចំពោះកិច្ចការរបស់អង្គការសន្និសីទគ្រិស្តានអាស៊ី (CCA) ប្រចាំនៅកម្ពុជា។

៣. ជម្រាបជូន អំពីសៀវភៅដែលលោក បានចងក្រងពីសាសនាគ្រីស្ទនៅកម្ពុជា។

ក្នុងនោះផងដែល លោក អគ្គលេខាធិការ និងជាប្រធានប្រតិបត្តិអង្គការសន្និសីទគ្រិស្តានអាស៊ី (CCA) សូមគោរពអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសន ដែលតែងតែគាំទ្រ និងផ្តល់សិទ្ធសេរីភាពគ្រប់ជំនឿសាសនាផ្សេងៗនៅកម្ពុជា ។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានមានប្រសាសន៍ថា ក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដ៏ឈ្លាសវៃនិងចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសទទួលបានសន្តិភាពពេញលេញ មានការអភិវឌ្ឍន៍លើគ្រប់វិស័យ និងបានបើកទូលាយឲ្យមានសេរីភាពលើជំនឿសាសនារៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវចំពោះសាសនា និងសង្គម។

ឯកឧត្តម ចាយ បូរិន សូមកោតសរសើរដល់កិច្ចសហប្រតិបត្តិការ និងសូមលើកទឹកចិត្តដល់អង្គការសន្និសីទគ្រិស្តានអាស៊ី (CCA) ប្រចាំនៅកម្ពុជា ក្នុងការបន្តធ្វើកិច្ចការមនុស្សធម៌ និងអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងជូនពរដល់គណៈប្រតិភូជួបតែសុខសុវត្ថិភាព ពិសេសសម្រេចបានជោគជ័យក្នុងបេសសកម្មការងារដែលត្រូវអនុវត្តក្នុងព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ ៕

ឯកឧត្តម ចាយ បូរិន ៖ ណែនាំមន្រ្តីរាជការនៃមន្ទីរធម្មការនិងសាសនាខេត្តព្រះវិហារ ត្រូវអនុវត្តតាមច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា លើសំណង់សាសនាណាដែលមិនគោរពតាមច្បាប់ទម្លាប់របស់ប្រទេស

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ផ្តល់អនុសាសន៍ណែនាំដល់មន្ទីរធម្មការនិងសាសនាខេត្តព្រះវិហារ ពិនិត្យសិក្សានិងគ្រប់គ្រងលើការសាងសង់ព្រះពុទ្ធបដិមានិងសំណង់សាសនា ឲ្យបានច្បាស់លាស់ និងត្រូវអនុវត្តតាមច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា លើសំណងសាសនាណាដែលមិនគោរពតាមច្បាប់ទម្លាប់របស់ប្រទេស។

ឯកឧត្តម ចាយ បូរិន មានប្រសាសន៍បែបនេះក្នុងឱកាស អញ្ជើញជួបសំណេះសំណាល និងពិនិត្យវឌ្ឍនភាពការងាររបស់មន្ទីរធម្មការនិងសាសនា ខេត្តព្រះវិហារ ដើម្បីឈ្វេងយល់នូវសកម្មភាពការងាររបស់មន្រ្តីរាជការនៃមន្ទីរធម្មការនិងសាសនាខេត្ត ស្តាប់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពរជាក់ស្តែងដែលជាតម្រូវការរបស់មន្ទីរធម្មការនិងសាសនាខេត្ត និង ជំរុញការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅខេត្តព្រះវិហារ។

លោក  ហួន គា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តព្រះវិហារ បានជម្រាបជូន ឯកឧត្តមរដ្ឋមន្រ្តី អំពីវឌ្ឍនភាពការងាររបស់មន្ទីរដែលបានអនុវត្តកន្លងមកស្ថានភាពរបស់សាសនាព្រះពុទ្ធសាសនា និង ពាហិរសាសនា នាពេលកន្លងមក និង សូមសំណូមពរ ដល់ថ្នាក់ដឹកនាំក្រសួងពិនិត្យលទ្ធភាពក្នុងការផ្តល់គោលការណ៍ជាគន្លឹះថ្មីបន្ថែមទៀត ទៅលើ គោលការណ៍ដែលបានដាក់ចេញកន្លងមក ក្នុងការទប់ស្កាត់ជនក្លែងបន្លំជាបព្វជិត និងការរៃអង្គា សតាមគ្រប់រូបភាពយកព្រះពុទ្ធសាសនាធ្វើជាខែល ដើម្បីឱ្យមន្ទីរមានមូលដ្ឋានកាន់តែរឹងមាំបន្ថែម ទៀត ក្នុងការអនុវត្តការងារនេះ។

  ឯកឧត្តម ចាយ បូរិន មានប្រសាសន៍ថា មន្ទីរធម្មការនិងសាសនាខេត្តព្រះវិហារ ដែលជាសេនាធិការឱ្យក្រសួងធម្មការនិងសាសនា ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាពលើមន្ត្រីខ្លួនបន្ថែមទៀត ដាច់ខាតត្រូវមាន ចំណេះ ជំនាញ និងវិជ្ជាជីវៈច្បាស់លាស់ សិក្សាឲ្យច្បាស់នូវសាសនាទាំងអស់ក្នុងខេត្ត ហើយអភិរក្សឱ្យបានល្អ នូវវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ខ្មែរយើងឱ្យបានខ្ជាប់ខ្ជួន ហើយមន្ទីរធម្មការនិងសាសនាខេត្តត្រូវសហការជាមួយព្រះសង្ឃ គណៈកម្មការអាចារ្យ វត្ត អាជ្ញាធរមូលដ្ឋានរៀបចំទីអារាមឱ្យមានសណ្តាប់ធ្នាប់ល្អ សម្រាប់ពុទ្ធបរិស័ទដែលកាន់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ គោរពបូជា គឺត្រូវរក្សាឱ្យបាន អភិក្រម ស៣ របស់ក្រសួងធម្មការនិងសាសនាសម្រាប់វត្តអារាម គឺ វត្តស្អាត វត្តស្វាង វត្តស្ងប់ ។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ការវិវឌ្ឍន៏រីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងវិស័យសាសនា ពិសេសព្រះពុទ្ធសាសនា ក្រោមការគ្រប់គ្រងយ៉ាងយកចិត្តទុកដាក់របស់ក្រសួងធម្មការនិងសាសនា ក្នុងការរក្សាបាននូវសុខដុមនីយកម្មសាសនានៅកម្ពុជា គឺដោយសារមាន មន្ទីរធម្មការនិងសាសនា គ្រប់រាជធានី ខេត្តទូទាំងប្រទេស ជាសេនាធិការដ៏សំខាន់ របស់ក្រសួងផងដែរ ។ ក្នុងបរិបទការអប់រំតាមរយៈព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ លើការរីកចម្រើនខាងសម្ភារៈនិងស្មារតី ស្ថិតក្នុងក្របខណ្ឌនៃច្បាប់ យុត្តិធម៌ សមធម៌ សុជីវធម៌ និងគុណធម៌។  ក្រោមការយកចិត្តទុកដាក់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយបច្ចុប្បន្ន បន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដាក់ព្រះពុទ្ធសាសនាចូលក្នុងកម្មវិធីអបរំតាមសាលារៀនរដ្ឋនិងឯកជនផងដែរ ។  

ឯកឧត្តម ចាយ បូរិន បានលើកឡើងបន្ថែមថា កម្ពុជាមានសិទ្ធសេរីភាពពេញលេញ និងមានសុខដុមនីយកម្មខាងជំនឿសាសនា ដោយស្ថិតក្រោមច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងធម្មការនិងសាសនាជាសេនាធិការ គ្រប់គ្រង និងយកចិត្តទុកដាក់លើការបង្រួបបង្រួមគ្រប់សាសនាទាំងអស់ឱ្យមានសុខដុមនីយកម្មសាសនា ហើយបានអភិរក្សទេសចរណ៍សាសនា សម្រាប់ចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលឲ្យកាន់តែមានរីកចម្រើនបន្ថែមទៀត ។ ក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី បានអញ្ជើញពិនិត្យមើលអាគារមន្ទីរធម្មការនិងសាសនាខេត្ត ដែលកំពុងសាងសងសម្រេចបានប្រមាណ៩០%ហើយ ៕

ឯកឧត្តម ចាយ បូរិន ៖ កម្ពុជា-នេប៉ាល់ នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើ វិស័យទេសចរណ៍សាសនា ឲ្យកាន់តែការរីកចម្រើន និងរឹងមាំទ្វេរឡើងថែមទៀត

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម បាឌ្រី ប្រាសាទ ភែនឌី (Badri Prasad Pandey) រដ្ឋមន្ត្រី ក្រសួងវប្បធម៌ ទេសចរណ៍ និងអាកាសចរណ៍ស៊ីវិល នៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ នៅទីស្តីការក្រសួង។

នៅក្នុងដំណើរបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាកាសនេះ ឯកឧត្តម បាឌ្រី ប្រាសាទ ភែនឌី (Badri Prasad Pandey) បានកោតសរសើរប្រទេសកម្ពុជាដែលបានចាត់ទុកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ប៉ុន្តែបានបើកទូលាយដល់សាសនាផ្សេងៗទៀតរស់នៅជាមួយគ្នាដោយសុខដុមនីយកម្មសាសនាទូទាំងប្រទេស។

ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងវប្បធម៌ ទេសចរណ៍ និងអាកាសចរណ៍ស៊ីវិល ប្រទេសនេប៉ាល់ បានបញ្ជាក់ផងដែល អំពីគោលបំណងផ្លាស់ប្តូរទេសចរណ៍រវាងប្រជាជនប្រទេសនេប៉ាល់-កម្ពុជា ដើម្បីសិក្សាពីវប្បធម៌ ប្រពៃណី និងសាសនា នៃប្រទេសទាំង២។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា នៃព្រះរាជាណាចក្រកម្ពុជា សូមស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងវប្បធម៌ ទេសចរណ៍ និងអាកាសចរណ៍ស៊ីវិល និងគណៈប្រតិភូប្រទេសនេប៉ាល់ មកកាន់ទឹកដីព្រះរាជាណាចក្រកម្ពុជា និងបានជម្រាបជូន ថាក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដ៏ឈ្លាសវៃនិងចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសទទួលបានសន្តិភាពពេញលេញ មានការអភិវឌ្ឍន៍លើគ្រប់វិស័យ និងបានបើកទូលាយឲ្យមានសេរីភាពលើជំនឿសាសនារៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវចំពោះសាសនា និងសង្គម។

ឯកឧត្តម រដ្ឋមន្ត្រី ស្នើដល់ឯកឧត្តម រដ្ឋមន្រ្តីប្រទេសនេប៉ាល់ ក្នុងការជួយគាំទ្រដល់វត្តខ្មែរលុម្ពិនី ក្នុងប្រទេសនេប៉ាល់ ពិចារណាក្នុងការលើកលែងទិដ្ឋាការសម្រាប់ព្រះសង្ឃខែ្មរ ដែលគង់នៅវត្តខ្មែរនៅនេប៉ាល់ឯកឧត្តម រដ្ឋមន្រ្តី សូមជូនពរ ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងវប្បធម៌ ទេសចរណ៍ និងអាកាសចរណ៍ស៊ីវិល និងគណៈប្រតិភូប្រទេសនេប៉ាល់ ទទួលបាននូវសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យក្នុងបេសកកម្មបម្រើជាតិមាតុភូមិ ពិសេសបន្តបេសកកម្មរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-នេប៉ាល់ កាន់តែរឹងមាំនិងស្ថិតស្ថេរជាអង្វែងតរៀងទៅ៕

ឯកឧត្តម ចាយ បូរិន សង្ឃឹមថា លោក Gagan Malik (តារាសម្តែងតួព្រះពុទ្ធ ) នឹងបន្តផ្សព្វផ្សាយវិស័យទេសចរណ៍សាសនារបស់កម្ពុជា ទៅកាន់ពិភពលោក

ឯកឧត្តម ចាយ បូរិន អនុញ្ញាតឲ្យ លោក Gagan Malik (តារាបូលីវូតដែលមានប្រជាប្រិយសម្តែងជាតួព្រះពុទ្ធ ) ចូលជួបសម្តែងការគួរសម ក្នុងឱកាសបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។

ក្នុងឱកាសបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា លោក Gagan Malik បានបង្ហាញពីការចាប់អារម្មណ៏ ចំពោះវិស័យព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា ដោយលោកបានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី អំពីគោលបំណងនៃដំណើរទស្សនកិច្ចមកកាន់កម្ពុជានាឱកាសនេះ គឺ៖
១.ដើម្បីជួយផ្សព្វផ្សាយវិស័យទេសចរណ៍វប្បធម៌ និងវិស័យទេសចរណ៍សាសនាជាដើម។
២.សំណើសុំកិច្ចសហប្រតិបត្តិការជាមួយក្រសួងធម្មការនិងសាសនាលើការសិក្សា ព្រះសង្ឃ តាជីយាយជី ពិសេសសមាធិ ។
៣.សំណើសុំដង្ហែព្រះសារីរឹកធាតុព្រះពុទ្ធជាម្ចាស់ ពីកម្ពុជាយកទៅតំកល់នៅប្រទេសឥណ្ឌា ដើម្បីគោរពបូជា ជាការបញ្ជាក់បង្ហាញពីចំនងទំនាក់ទំនងរវាងកម្ពុជា-ឥណ្ឌា និងដើម្បីផ្សព្វផ្សាយព្រះសារីរឹកធាតុព្រះពុទ្ធជាម្ចាស់របស់ប្រទេសកម្ពុជាទៅកាន់ប្រជាជនឥណ្ឌាដែលចង់មកទស្សនកិច្ចសិក្សាស្វែងយល់ពីវិស័យពុទ្ធសាសនានៅកម្ពុជាកាន់តែទូលំទូលាយ ។

ជាការឆ្លើយតប ឯកឧត្តម រដ្ឋមន្រ្តី សូមអរគុណដល់ លោក Gagan Malik តារាបូលីវូតដ៏ល្បី (តួសម្តែងជាព្រះពុទ្ធ) បានផ្ញើសារអំពីភាពសម្បូរបែបនៃទេសចរណ៍កម្ពុជា និងបង្ហាញពីកត្តាសុខសន្តិភាព ស្ថានភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការរក្សាបាននូវវប្បធម៌ដ៏សម្បូរបែប បង្ហាញពីសង្គមពិតជាក់ស្តែងនៅកម្ពុជា ជាពិសេសអំពីទេសចរដែលកំពុងមកទស្សនាកំសាន្តប្រកបដោយសុខសុវត្ថិភាព ជូនដល់ពិភពលោក ។

ឯកឧត្តម ចាយ បូរិន បានបញ្ជាក់ថា ក្រោមគោលនយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដ៏ឈ្លាសវៃនិងចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសទទួលបានសន្តិភាពពេញលេញ និងបានបើកទូលាយឲ្យមានសេរីភាពលើជំនឿសាសនារៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវចំពោះសាសនា និងសង្គម។

ឯកឧត្តម រដ្ឋមន្រ្តី សង្ឃឹមថា លោក Gagan Malik ជួយផ្សព្វផ្សាយបន្ថែម ពីសមិទ្ធផលរបស់ប្រទេសកម្ពុជា ពីវិស័យសាសនា វិស័យកសិកម្ម វិស័យទេសចរណ៍ និងវិស័យបរិស្ថាន ទៅប្រទេសឥណ្ឌា និងពិភពលោក ។ ក្នុងឱកាសបំពេញទស្សនកិច្ចនៅទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម រដ្ឋមន្រ្តី សូមជូនពរដល់ លោក Gagan Malik ទទួលតែសុខសុវត្ថិភាព និងពាំនាំការចងចាំដ៏ល្អនៅទឹកដីប្រទេសកម្ពុជាទៅបង្ហាញប្រជាជនឥណ្ឌា និងពិភពលោកបានស្គាល់កាន់តែច្បាស់ ពីទឹកដីសុវណ្ណភូមិដ៏ចំណាស់និងអច្ឆរិយៈមួយនេះ ៕

ឯកឧត្តម ចាយ បូរិន ៖ វប្បធម៌កតញ្ញូ ជាប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ប្រជាជាតិខ្មែរ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានមានប្រសាសន៍ថា កម្ពុជាបានកំពុងបោះជំហានទៅមុខគួរជាទីមោទនៈនិងមានភាពរីកចម្រើនលើគ្រប់វិស័យ ក្រោមគោលនយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដ៏ឈ្លាសវៃនិងចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសទទួលបានសន្តិភាពពេញលេញ និងបានបើកទូលាយឲ្យមានសេរីភាពលើជំនឿសាសនារៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវចំពោះសាសនា និងសង្គម។ 

ឯកឧត្តម ចាយ បូរិន បានថ្លែងបែបនេះក្នុងឱកាស អញ្ជើញជាអធិបតីក្នុង ពិធីបុណ្យកតញ្ញុតាធម៌ និងសន្និសីទជំរុញអាហារបួសប្រចាំឆ្នាំ លើកទី៧ ក្រោមប្រធានបទ “បញ្ចេញពន្លឺរស្មីនៃក្តីស្រលាញ់” ដែលរៀបចំដោយក្រុមប្រឹក្សាអុីគ័នតាវឯកអនុត្តរធម៌ប្រចាំកម្ពុជា ។ 

ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៍លើកឡើងថា ក្នុងសង្គមខ្មែរ កតញ្ញូតាធម៌ ជាគុណធម៌ដ៏សំខាន់បំផុត ដែលដូនតាខ្មែរបានសាបព្រោះ ក្លាយជាវប្បធម៌កតញ្ញូ ជាប្រពៃណី ទំនៀមទម្លាប់របស់ប្រជាជនខ្មែរ ជាការលើកតម្កើនសង្គហធម៌ ព្រហ្មវិហារធម៌ និងកត្តញ្ញូតាធម៌។ ដោយឡែកទោះបី កម្ពុជាមិនមានតួលេខច្បាស់លាស់ដែលប្រជាជនហូបអាហារបួសក៏ដោយ ប៉ុន្តែតាមការសង្កេតឃើញថា ការបរិភោគអាហារ បួស របស់ប្រជាជនកម្ពុជា នៅភោជនីយដ្ឋាននានា គឺមានការកើនផងដែរ ។ 

បន្ថែមពីនេះ ឯកឧត្តម ចាយ បូរិន បានបញ្ជាក់ថា ក្រសួងធម្មការនិងសាសនា បានផ្តោតលើអាទិភាពមួយចំនួនគឺ ៖

១) ការលើកកម្ពស់ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ជាពិសេស ពុទ្ធិកសិក្សា ស្របតាមរដ្ឋធម្មនុញ្ញ មាត្រា ៦៨ រដ្ឋជួយផ្សព្វផ្សាយនិង លើកតម្កើងសាលាបាលីនិងពុទ្ធិកសិក្សា ។

២)ដឹកនាំនិងត្រួតពិនិត្យ អង្គការសាសនាឱ្យធ្វើសកម្មភាពស្របតាមច្បាប់រដ្ឋនិងប្រតិបត្តិជំនឿ សាសនាស្របតាមធម៌វិន័យ និងគោលលទ្ធិសាសនារៀងៗខ្លួន។

 ៣) លើកទឹកចិត្តឱ្យសាសនាទាំងអស់ ចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម តាមរយៈការផ្តល់ការអប់រំខាងស្មារតី សីលធម៌ វប្បធម៌ និងសង្គមកិច្ច។

 ៤) រក្សាឱ្យបាននូវសុខដុមនីយកម្ម និងសេរីភាពខាងជំនឿសាសនា ទាំងអស់៕

Scroll to Top