ព័ត៌មាន

ឯកឧត្តម ចាយ បូរិន អញ្ជើញសំណេះសំណាល សួរសុខទុក្ខអតីតសមាជិកក្រុមប្រឹក្សាឃុំ ស្រុក ដែលចូលនិវត្តន៍ ស្ថិតនៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖  ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ បានអញ្ជើញសំណេះសំណាល់ សួរសុខទុក្ខ អតីតក្រុមប្រឹក្សាឃុំ ស្រុក ដែលចូលនិវត្តន៍ ស្ថិតនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ចំនួន ២០ នាក់។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ប៉ែន កុសល្យ អភិបាលគណ:អភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ចាយ បូរិន បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជានិច្ចកាល សម្តេច ព្រមទាំងលោកជំទាវ តែងតែគិតគូរយកចិត្តទុក្ខដាក់ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសគ្រប់ពេលវេលា។

ថ្លែងក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អតីតក្រុមប្រឹក្សាស្រុក ឃុំ ទាំងអស់ ដែលបានអនុវត្តនាពេលកន្លងមក និងបានបញ្ជាក់បន្ថែមថា ទោះបីក្នុងពេលវេលានេះ បងប្អូនទាំងអស់បានចូលនិវត្តក៏ពិតមែន ប៉ុន្តែ អាស្រ័យដោយបងប្អូនធ្លាប់មានបទពិសោធក្នុងការដឹកនាំនៅមូលដ្ឋាននេះផ្ទាល់ ដូច្នេះសូមឱ្យុបន្តចូលរួមជួយផ្តល់ជាមតិយោបល់ដល់ក្រុមប្រឹក្សាឃុំ ស្រុក ដើម្បីធ្វើឱ្យការដឹកនាំ និងការប្រតិបត្តិការងារនៅតាមមូលដ្ឋានផ្ទាល់ទទួលបាននូវប្រសិទ្ធភាពខ្ពស់ ។ ជាការពិត គុណបំណាច់របស់អស់លោក លោកស្រី ក្នុងពេលកន្លងមក បានចូលរួមចំណែកក្នុងការកសាងនូវសមិទ្ធផលជាច្រើន ធ្វើឱ្យមូលដ្ឋានរបស់យើងមានការរីកចម្រើនគួរជាទីមោទនៈ។

ឯកឧត្តម បានបញ្ជាក់ផងដែរថា បច្ចុប្បន្ន ប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង ក្រោមដំបូលនៃសុខសន្តិភាព ធ្វើឱ្យប្រជាជនគ្រប់រូបរស់នៅប្រកបដោយក្តីសុខក្សេមក្សាន្ត។ មនុញ្ញផលសន្តិភាពនេះ កើតចេញពីការខិតខំប្រឹងប្រែងលះបង់ បូជាសាច់ស្រស់ ឈាមស្រស់ របស់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា ដែលបាននាំនាវាកម្ពុជា មានវឌ្ឍនភាពលើគ្រប់វិស័យ ហើយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់បំផុតក្នុងការបន្តអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងអណត្តិកន្លងមក ហើយបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់ យកមនុស្ស ជាអាទិភាពចម្បង ក្នុងចំណោមអាទិភាពគន្លឹះទាំង ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ដើម្បីបម្រើប្រជាជនជាម្ចាស់ឆ្នោត ដែលបានផ្ដល់សេចក្តីទុកចិត្ត បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យបន្តការដឹកនាំប្រទេស ធ្វើឱ្យប្រទេសកម្ពុជាយើងមានភាពរីកចម្រើនជាបន្តបន្ទាប់ និងសម្រេចបាននូវការផ្លាស់ប្តូរមុខមាត់ថ្មីគួរជាទីមោទនៈបំផុត។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ផងដែរ អំពីបច្ចុប្បន្នភាពពាក់ព័ន្ធនឹងការឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជា ហើយបានថ្កោលទោសចំពោះភាគីថៃ ដែលបានប្រើប្រាស់អាវុធបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៥:៥០ នាទីរសៀល បណ្តាលឱ្យប្រជាពលរដ្ឋស្លូតត្រង់កម្ពុជារបួសចំនួន ៣នាក់ និងស្លាប់បាត់បង់ ជីវិតចំនួន ១នាក់។ នេះជាទង្វើអមនុស្សធម៌ ខុសច្បាប់អន្តរជាតិ ហើយផ្ទុយទៅនឹងស្មារតីនៃសេចក្តីថ្លែងការណ៍រួម ស្តីពីសន្តិភាព ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី រវាងនាយករដ្ឋមន្ត្រីប្រទេសកម្ពុជា និងនាយករដ្ឋមន្ត្រីប្រទេសថៃ ដែលមានឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ជាសាក្សី ព្រមទាំងមានការគាំទ្រពីសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេសជាមិត្តដែលស្រឡាញ់សន្តិភាព ហើយសូមឱ្យបងប្អូនគាំទ្រចំពោះយុទ្ធសាស្ត្រ “ស្ងាត់តែមិនស្ងៀម” របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យពិភពលោកមានការកោតសរសើរចំពោះភាពអត់ធ្មត់ ដែលនាំឱ្យកម្ពុជាទទួលបានលទ្ធផលជោគជ័យ ជូនប្រជាជននិងប្រទេសជាតិ។

ជាទីបញ្ចប់ ឯកឧត្តម ចាយ បូរិន បានប្រគល់ជូននូវអំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ដល់អតីតសមាជិកក្រុមប្រឹក្សាឃុំទាំងអស់ចំនួន២០រូប  និងបានផ្តាំផ្ញើដល់អតីតសមាជិកក្រុមប្រឹក្សាទាំងអស់ បន្តចូលរួមជួយពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៧ចំណុច ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ មានដូចជាការលួច ឆក់ ប្លន់ ការលក់ ជក់ និងចែកចាយគ្រឿងញៀន  ការជួញដូរមនុស្ស និងល្បែងស៊ីសងខុសច្បាប់ជាដើម។ល។ ព្រមទាំងបានជូនពរដល់អតីតសមាជិកក្រុមប្រឹក្សាទាំងអស់ ជួបប្រទះតែនឹងពរទាំងឡាយ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយទៅជាបការៈដទៃឡើយ ។

ឯកឧត្តមបណ្ឌិត ចាយ បូរិន អញ្ជើញជាអធិបតី ពិធីបើកសន្និបាត ហុងស៊ុយអន្តរជាតិ ឆ្នាំ២០២៥

ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និបាត ហុងស៊ុយអន្តរជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ “អនុភាពដ៏អស្ចារ្យ នៃសមតុល្យរបស់ឋាមពល យិន និងយ៉ាង ” ដែលរៀបចំឡើងដោយ សមាគមហុងស៊ុយ អន្តរជាតិឆែបទ័រ ប្រចាំប្រទេសកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា , ប្រធាន-អនុប្រធាន សមាគម ហុងស៊ុយអន្តរជាតិ IFSA , ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ប្រមាណ៥០០នាក់ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

ជាកិច្ចចាប់ផ្តើម ឧកញ៉ាសាស្ត្រាចារ្យ ឡុង ណាលី អគ្គនាយិកា ក្រុមហ៊ុនម៉ាស្ទ័រណាលីហុងស៊ុយ និងជាប្រធានសមាគមហុងស៊ុយ អន្តរជាតិ ប្រចាំប្រទេសកម្ពុជា បានសម្តែងនូវសេចក្តីរីករាយក្រៃលែង ដែលមានកិត្តិយសបានទទួលសូមស្វាគមន៍ និងធ្វើបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមនៅក្នុងពិធីបើកសន្និបាតហុងស៊ុយអន្តរជាតិ ឆ្នាំ២០២៥នេះ។

ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ ទន់ភ្លន់ ម៉ឺងម៉ាត់ និងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កំពុងតែផ្តោតកិច្ចសហការ ជិតស្និតជាមួយដៃគូអភិវឌ្ឍ ទាំងថ្នាក់ជាតិនិងអន្តរជាតិ។ ក្រសួងធម្មការនិងសាសនា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា មានតួនាទីភារកិច្ចទទួលខុសត្រូវលើការប្រតិបត្តិជំនឿ និងសាសនា របស់ប្រជាជន ជាពិសេសគ្រប់គ្រងដឹកនាំ រាល់ការអនុវត្តសកម្មភាពរបស់អង្គការ សមាគម ដែលមានចរិតសាសនាដែលកំពុងធ្វើសកម្មភាព ដោយគ្មានការរើសអើង ដើម្បីធានាឱ្យបាននូវសុខដុមនីយកម្មជំនឿ និងសាសនានៅកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ចាយ បូរិន បានកោតសរសើរនិងថ្លែងអំណរគុណដល់ ក្រុមហ៊ុន យិន ផារ៉ាដាយ ក្រោមការដឹកនាំរបស់ ឧកញ៉ាសាស្តាចារ្យ ឡុង ណាលី បានចូលរួមសកម្មភាពមនុស្សធម៌ជាច្រើនជាមួយក្រសួងធម្មការនិងសាសនា បាននាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ និងថវិកា យ៉ាងច្រើនសន្ធឹកសន្ធាប់ទៅឧបត្ថ ម្ភគាំទ្រដល់កងទ័ពជួរមុន បងប្អូនជនភៀសសឹក និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ឯកឧត្តម លើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តសកម្មភាពនេះ ចូលរួមជាមួយក្រសួងធម្មការនិងសាសនា ក៏ដូចជា រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងភាពសុខដុមរមនា។

ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តី ជឿជាក់ថា ឧកញ៉ាសាស្ត្រាចារ្យ ឡុង ណាលី ដែលជាប្រធានសមាគម ហុងស៊ុយអន្តរជាតិ ប្រចាំប្រទេសកម្ពុជា នឹងជួយជំរុញធ្វើយ៉ាងណាឱ្យវិស័យហុងស៊ុយនៅកម្ពុជា ដែលជាវិជ្ជាហុងស៊ុយបែបវិទ្យាសាស្ត្រ ដែលមានក្បួនខ្នាតត្រឹមត្រូវ ហើយមានការទទួលស្គាល់ ស្តង់ដារ គុណភាពជាលក្ខណៈអន្តរជាតិ កាន់តែមានការទទួលស្គាល់ មានស្តង់ដារ និងមានក្រមសីលធម៌ត្រឹមត្រូវ និងបណ្តុះបណ្តាល អ្នកជំនាញហុងស៊ុយ (ចិនសែ) នៅប្រទេសកម្ពុជាយើង ដោយមានការសហការពីក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីផលិតបាននូវមូលធនមនុស្ស មានចំណេះ ជំនាញយ៉ាងពិតប្រាកដ ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងគុណធម៌។

ឧកញ៉ា ឡុង ណាលី បានបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្រ្តីថា សមាគម ហុងស៊ុយអន្តរជាតិ IFSA បង្កើតឡើងក្នុងគោលបំណងច្បាស់លាស់ និងប្រកបដោយស្មារតីម៉ឺងម៉ាត់ ដើម្បីលើកកម្ពស់ការយល់ដឹង បណ្តុះបណ្តាល ការវាយតម្លៃលើវគ្គសិក្សា ការជួយបង្កើនស្តង់ដារវិជ្ជាជីវៈ ពង្រឹងភាពជឿជាក់ និងជំរុញការអនុវត្តហុងស៊ុយប្រកបដោយ ក្រមសីលធម៌ និងសមត្ថភាពនៅក្នុងសហគមន៍ហុងស៊ុយពិភពលោក និងមានវិន័យច្បាស់លាស់។
ជាមួយនឹងបេសកម្មរបស់សមាគមហុងស៊ុយអន្តរជាតិ IFSA-Cambodia Chapter ប្រចាំ ប្រទេសកម្ពុជា ក៍បានចូលរួមចំណែកសម្រាប់កិច្ចអភិវឌ្ឍការយល់ដឹងរបស់ប្រជាជន ដោយពួតដៃសហការជាមួយក្រុមហ៊ុន Ways Fengshui Group ដែលជាក្រុមហ៊ុនហុងស៊ុយឈានមុខគេរបស់ប្រទេសសិង្ហបុរី ដោយបង្ហាត់បង្រៀនវគ្គជំនាញហុងស៊ុយបែបវិទ្យាសាស្ត្រសំខាន់ៗ នឹងបន្ត បេសកម្មទៅមុខទៀតគឺផ្តោតលើ៖
-ការរៀបចំស្តង់ដារ អ្នកជំនាញហុងស៊ុយ (ចិនសែ) តាមរយៈការបង្កើតក្បួនច្បាប់គ្រប់គ្រងឲ្យមានក្របខណ្ឌត្រឹមត្រូវ។
-ពង្រឹងសមត្ថភាព អ្នកជំនាញហុងស៊ុយ (ចិនសែ) ឲ្យទទួលបានចំណេះជំនាញយ៉ាងពិតប្រាកដ ប្រកាន់ ភ្ជាប់នូវក្រមសីលធម៌ និងគុណធម៌ ដើម្បីជួយជម្រុញ និងមុខមាត់សង្គមជាតិកម្ពុជាយើងឲ្យកាន់តែមាន ភាពរីកចម្រើន ៕
       

គណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តមបណ្ឌិត ចាយ បូរិន ព្រមទាំងលោកជំទាវ យាង និងអញ្ជើញជាព្រះរាជាធិបតី និងអធិបតី ពិធីចម្រើនព្រះពុទ្ធមន្ត ប្រោះព្រំ  និងអភិសេកព្រះបដិមា នៃគម្រោង ក្រុមហ៊ុន យិន ផារ៉ាដាយ

គណៈសង្ឃនាយកដឹកនាំដោយ សម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងលោកជំទាវ សូ ភត្រ្តា ចាយបូរិន បានយាងនិងអញ្ជើញជាព្រះរាជាធិបតី និងអធិបតី ពិធីចម្រើន ព្រះពុទ្ធមន្ត ប្រោះព្រំ  និងអភិសេកព្រះបដិមា នៃគម្រោងក្រុមហ៊ុន យិន ផារ៉ាដាយ ដោយមានការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ដោយ ឧកញ៉ា សាស្រ្តាចារ្យ ឡុង ណាលី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន យិន ផារ៉ាដាយ ដែលប្រារព្ធធ្វើនៅគម្រោងឧទ្យានអនុស្សាវរីយ៍ យិន ផារ៉ាដាយ ក្នុងខេត្តកំពត នាថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

ពិធីនេះមានការ និមន្ត និងអញ្ជើញចូលរួមពីសំណាក់ សម្តេចព្រះព្រះសង្ឃនាយករង ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ឯកឧត្តម ខាន់ សុខា អភិបាលរង តំណាងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត អាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំនិងបុគ្គលិកក្រុមហ៊ុន យិន ផារ៉ាដាយ និងប្រជាពលរដ្ឋមូលដ្ឋានយ៉ាងច្រើនកុះករ។

ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយវិស័យវប្បធម៌ ទេសចរណ៍ និងសាសនា ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ស្តីពីមត៌កសិល្បៈវប្បធម៌ ជំនឿ និងសាសនា ។ ដោយឡែកក្រុមហ៊ុន យិន ផារ៉ាដាយ គឺជាវិស័យឯកជន ដែលមានចក្ខុវិស័យវែងឆ្ងាយ ហើយផ្តោតសំខាន់ទៅលើទីបញ្ចុះសព និងសមុហចេតិយ ដែលមានស្តង់ដារត្រឹមត្រូវតាមក្បួនហុងស៊ុយវិទ្យាសាស្ត្រ ពិសេសឆ្លើយតបបានយ៉ាងសមស្របទៅនឹងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងពិធីបើក អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស នាពេលកន្លងទៅ ដោយសូមឱ្យក្រសួងធម្មការ និងសាសនា រួមជាមួយគណៈសង្ឃទាំងពីរគណៈ ពិចារណា គិតគូរ រកកន្លែងសមរម្យណាមួយ សម្រាប់រៀបចំធ្វើសមុហចេតិយ កន្លែងបញ្ចុះសព ដើម្បីជំនួសឱ្យការធ្វើចេតិយ ផ្នូរ ម៉ុងនៅក្នុងទីវត្តអារាម។

សម្រាប់គ្រប់សំណង់ក្នុងគម្រោង យិន ផារ៉ាដាយ ឋានសួគ៌នៃភាពស្ងប់សុខ ត្រូវបានឧកញ៉ាសាស្រ្តាចារ្យ ឡុង ណាលី រៀបចំឡើងតាមក្បួនខ្នាតត្រឹមត្រូវ និងមានហេដ្ឋារចនាសម្ព័ន្ធយ៉ាងស្រស់ស្អាត ព្រមទាំងមានទីសក្ការៈបូជាបែបខ្មែរ ដែលទទួលបានការគាំទ្រពីអ្នកជំនាញក្រសួងធម្មការនិងសាសនា ហើយក្រោយពីគម្រោងនេះបានដំណើរការ នឹងចូលរួមចំណែកអភិវឌ្ឍន៍វិស័យ ទេសចរណ៍បែបជំនឿនិងសាសនា ពិសេសជួយចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានកាន់តែប្រសើរឡើង ៕

ឯកឧត្តមបណ្ឌិត ចាយ បូរិន ៖ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា អនុវត្តគោលការណ៏ប្រកាន់ភ្ជាប់នូវគុណតម្លៃនៃប្រព័ន្ធនយោបាយ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស និងសិទ្ធិបុគ្គល


ឯកឧត្តមបណ្ឌិត ចាយ បូរិន បានមានប្រសាសន៍លើកឡើងថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា អនុវត្តគោលការណ៏ប្រកាន់ភ្ជាប់នូវគុណតម្លៃ នៃប្រព័ន្ធនយោបាយ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស និងសិទ្ធិបុគ្គល ព្រមទាំងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ។

ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបើកសិក្ខាសាលាពិគ្រោះយោបល់និងប្រមូលធាតុចូលលើសេចក្តីព្រាងច្បាប់ស្ដីពីជំនឿ និងសាសនា នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ។

ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៍ថា ដើម្បីធានាឱ្យបាននូវសុខុដុមណីយកម្មសាសនានៅកម្ពុជា ស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាព ប៉ិនប្រសប់ ពោរពេញដោយថាមពល ទន់ភ្លន់ម៉ឺងម៉ាត់ និងភាពប្រាកដនិយមរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់អនុសាសន៍ណែនាំជាបន្តបន្ទាប់ដល់ក្រសួងធម្មការនិងសាសនា រៀបចំសេចក្តីព្រាងច្បាប់ស្តីពីជំនឿនិងសាសនា ដើម្បីដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍជំនឿនិង សាសនានៅព្រះរាជាណាចក្រកម្ពុជា ឱ្យបានកាន់តែល្អប្រសើរនិងគ្រប់ជ្រុងជ្រោយ ជាឧត្តមប្រយោជន៍សម្រាប់សាសនា និងប្រទេសជាតិ តាមរយៈការកាត់បន្ថយភាពអសកម្ម និងភាពអវិជ្ជមានឱ្យបានជាអតិបរមា ដោយការបង្កើនការការពារ និងការថែរក្សាគុណតម្លៃស្នូលក្នុងវិស័យសាសនាឱ្យមានភាពគង់វង្ស និងមានសុខដុមនីយកម្មសាសនាទូទាំងប្រទេស ។

ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តី បានសង្កាត់ធ្ងន់ថា សេចក្តីព្រាងច្បាប់សាសនានេះ គឺជាការចាប់ផ្តើមដ៏មានសារៈសំខាន់ នៅក្នុង យន្តការដឹកនាំ គ្រប់គ្រង វិស័យធម្មការនិងសាសនានៅព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាឱ្យបាននូវការប្រតិបត្តិ និងការអនុវត្តសកម្មភាពគ្រប់សាសនាប្រកប ដោយភាពត្រឹមត្រូវ និងភាពសុខដុមរមនាសាសនានៅកម្ពុជា ។ ដោយឡែកសេចក្តីព្រាងច្បាប់សាសនានេះ នឹងក្លាយជាឧបករណ៍មគ្គុទ្ទេសក៍ដ៏សំខាន់មួយ សម្រាប់ក្រសួងយកទៅប្រើប្រាស់សំដៅធានាថា នៅពេលប្រកាសដាក់ឱ្យអនុវត្ត ត្រូវមានគុណភាព ប្រសិទ្ធភាព សង្គតិភាព អនុលោមភាព សាមញ្ញភាព និងចីរភាព ព្រមទាំងសន្តិសុខគតិយុត្តស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
នាឱកាសនេះ ឯកឧត្តមបណ្ឌិត ចាយ បូរិន បានផ្តល់នូវអនុសាសន៍ណែនាំមួយចំនួនដល់មន្រ្តីក្រោមឱវាទ ដើម្បីជាធាតុចូលក្នុងការអនុវត្តឲ្យមានប្រសិទ្ធភាពដូចខាងក្រោម ៖
១) ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងធម្មការនិងសាសនាទាំងអស់ យកចិត្តទុកដាក់ឱ្យបានខ្ពស់ ដើម្បីស្វែងយល់អំពីគោលបំណងសេចក្តីព្រាងច្បាប់នេះ ឱ្យបានស៊ីជម្រៅ ក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាព នៅក្នុងវិស័យធម្មការនិងសាសនា ។
២) ត្រូវយល់ដឹងពីបរិការជាក់លាក់ និងជាក់ស្ដែងនៅក្នុងវិស័យនីមួយៗ ដូច្នេះក្នុងការកសាងច្បាប់ និងត្រូវពិចារណាពីនីតិវិធីនិងវិធានទូទៅ ជាមួយនឹងបរិការជាក់ស្ដែងនៃវិស័យធម្មការនិងសាសនា ។
៣) ឯកឧត្តមសង្ឃឹមជឿជាក់ថា សិក្ខាសាលាពិគ្រោះយោបល់និងប្រមូលធាតុចូល ស្ដីពីច្បាប់សាសនារបស់យើងនៅពេលនេះ នឹងសម្រេចបានលទ្ធផលគួរជាទីពេញចិត្ត តាមការរំពឹងទុក៕
       

ឯកឧត្តម ចាយ បូរិន ៖ គុណតម្លៃស្នូលព្រះពុទ្ធសាសនា ដើរតួនាទីយ៉ាងសំខាន់ក្នុងយន្តការ រក្សាសន្តិភាព ក្នុងតំបន់ និងពិភពលោក ហើយជាផ្នែកមួយចូលរួមធ្វើឱ្យតំបន់ មេគង្គ ក្លាយជាគំរូនៃការទំនាក់ទំនង ការច្នៃប្រឌិត និងវិបុលភាព

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើកទី៣ ក្រោមមូលបទ “សុខដុមនីយកម្មព្រះពុទ្ធសាសនា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព” ដែលបានរៀបចំឡើងដោយក្រសួងធម្មការនិងសាសនា សហការជាមួយគណៈសង្ឃនាយកទាំងពីរគណៈ នៅសណ្ឋាគារកាំបូឌីយ៉ាណា នារសៀលថ្ងៃអង្គារ ៧កើត ខែកត្ដិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ដោយមានការយាង និមន្ត និងអញ្ញើញចូលរួមពីសំណាក់ សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ គណៈប្រតិភូនៃប្រទេសឡាវដឹកនាំដោយឯកឧត្តម ខឿងខឹម កែវនូចាន់ អនុរដ្ឋមន្ត្រី និងជានាយករងទីស្តីការនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគណៈប្រតិភូវៀតណាម ដឹកនាំដោយ ឯកឧត្តម ងៀន ហាយជុង អនុរដ្ឋមន្ត្រី ក្រសួងកិច្ចការជនជាតិ និងសាសនា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

‎  ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម ចាយ បូរិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ សមាជិក សមាជិកានៃកិច្ចប្រជុំទាំងអស់ ដែលបានចូលរួមចែករំលែកនូវចំណេះដឹង និងបទពិសោធជាច្រើនយ៉ាងសកម្ម ប្រកបដោយភាពរស់រវើក ញ៉ាំងឱ្យកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា ទទួលបាននូវលទ្ធផលដ៏ត្រចះត្រចង់តាមការរំពឹងទុក។ ហើយបានអនុម័តសេចក្តីប្រកាសរួម បង្ហាញអំពីយន្តការការពារ និងការលើកកម្ពស់បេតិកភណ្ឌព្រះពុទ្ធសាសនា ដោយសង្កត់ធ្ងន់លើការរក្សាបាននូវទីកន្លែងវប្បធម៌ ទីសក្ការៈបូជា ការលើកកម្ពស់ការអប់រំ ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឌីជីថលសម្រាប់ការអប់រំ ការចែករំលែកនូវគុណតម្លៃពុទ្ធសាសនា ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមសហគមន៍ពុទ្ធសាសនាក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម តាមរយៈការរៀបចំព្រឹត្តិការណ៍រួមគ្នា ការចែករំលែកធនធាន និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចតាមពុទ្ធសាសនមាគ៌ា ការរក្សាភាពសុខដុមរមនា ព្រមទាំងការពង្រឹងកិច្ចសន្ទនាអន្តរជំនឿ ដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព ។

ឯកឧត្តម រដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនាលើកទី៣នេះ នឹងក្លាយជាកាលានុវត្តភាពសម្រាប់គណៈប្រតិភូទាំងបីប្រទេស យកសេចក្តីប្រកាសរួម បន្តដាក់ចេញជាផែនការសកម្មភាពអាទិភាពជាក់ស្តែង សម្រាប់ប្រទេសរៀងៗខ្លួន ដើម្បីបន្តថែរក្សាសុខដុមនីយកម្មព្រះពុទ្ធសាសនា ក្នុងការរក្សាសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ប្រកៀកស្មារគ្នាអភិវឌ្ឍព្រះពុទ្ធសាសនា នៅក្នុងប្រទេសទាំងបី កម្ពុជា ឡាវ វៀតណាម និងពិភពលោក ក្រោមដំបូលសុខសន្តិភាព និងសុខដុមនីយកម្ម។

ក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី សូមចូលរួមសម្តែងការអបអរសាទរយ៉ាងក្លៀវក្លាបំផុត ជូនចំពោះសម្តេចធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំគណៈប្រតិភូ និងសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដ៏មានសារៈសំខាន់ ជាតម្លៃប្រវត្តិសាស្ត្រ កាលពីថ្ងទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ដូណាល់ ជេ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេន ធ្វើជាសាក្សីនៃកិច្ចព្រមព្រៀងសន្តិភាព។ នេះជាជោគជ័យដ៏ត្រចះត្រចង់ផ្នែកការទូត និងជាការបង្ហាញនូវឆន្ទៈដ៏មុតមាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារសន្តិភាព ស្ថិរភាព និងផលប្រយោជន៍ជាតិ តាមរយៈការចរចានិងដោះស្រាយបញ្ហាដោយសន្តិវិធី។ ហើយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមប្រធានាធិបតី ដូណាល់ ជេ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ដែលបានខិតខំប្រឹងប្រែងដើម្បីគាំទ្រសន្តិភាពរវាងកម្ពុជា-ថៃ ក្នុងនោះក៏មានការសម្របសម្រួលស្វែងរកសន្តិភាព ពីថ្នាក់ដឹកនាំអាស៊ាន ចិន និងប្រទេសដៃគូនានា ។

សូមជម្រាបជូនថា កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនាបីប្រទេស កម្ពុជា ឡាវ វៀតណាម មានការប្រារព្ធធ្វើប្តូរវេនរយៈពេល២ឆ្នាំម្តង ដោយ៖

-លើកទី១ ត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១ ៨ នៅទីក្រុងវៀងច័ន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

– លើកទី២ ត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៣ នៅទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

-និងលើកទី៣នេះ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។

-ដោយឡែកសម្រាប់កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនាបីប្រទេសលើកទី៤ និងត្រូវប្រារព្ធធ្វើនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវវិញម្តង ៕

ឯកឧត្តមរដ្ឋមន្រ្តី ចាយ បូរិន ទទួលជួបស្វាគមន៍ អនុរដ្ឋមន្ត្រីក្រសួងកិច្ចការ ជនជាតិ និងសាសនា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួម កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើកទី៣ នារាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញទទួលជួបស្វាគមន៍ជាមួយ ឯកឧត្តមបណ្ឌិត ងៀន ហាយជុង (H.E. Dr. Nguyen Hai Trung) អនុរដ្ឋមន្ត្រីក្រសួងកិច្ចការ ជនជាតិ និងសាសនា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះតេជគុណ ធិច ហ្វិថុង (Most Venerable Thich Hue Thong) ព្រះអនុប្រធានក្រុមប្រឹក្សាប្រតិបត្តិ និងជាព្រះប្រធានគណៈកម្មាធិការមជ្ឈិមកិច្ចការនីតិកម្ម នៃព្រះពុទ្ធសាសនាវៀតណាម ព្រមទាំង គណៈប្រតិភូព្រះមន្រ្តីសង្ឃវៀតណាម ក្នុងឱកាសអញ្ជើញចូលរួម កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើកទី៣ ក្រោមប្រធានបទ “សុខដុមនីយកម្មព្រះពុទ្ធសាសនាដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព”  ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នាទីស្តីការក្រសួងធម្មការនិងសាសនា។ 

ឯកឧត្តម អនុរដ្ឋមន្ត្រីក្រសួងកិច្ចការ ជនជាតិ និងសាសនា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានមានប្រសាសន៍ថា ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី និង កិច្ច សហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយប្រកបដោយចីរភាព យូរអង្វែង និង ស្វែងរកឱកាសបង្កើនកិច្ចសហប្រតិបត្តិការថ្មីៗ បន្ថែមទៀត ដើម្បីជាផលប្រយោជន៍រវាងប្រទេសនិងប្រជាជន កម្ពុជា-វៀតណាម ។  ឯកឧត្តម ប្រធានគណៈប្រតិភូវៀតណាមបានបញ្ជាក់ថា កាលពីឆ្នាំ២០២៣ ប្រទេសវៀតណាមបានធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើកទី២ ទទួលបានជោគជ័យគួរទីមោទនៈ ដែលបានផ្លាស់ប្តូរទស្សនៈអំពី តួនាទីរបស់ព្រះពុទ្ធសាសនាក្នុងការ លើកកម្ពស់សន្តិភាព សុខដុមរមនា និងការការពារបរិស្ថាននៅ ក្នុងតំបន់ ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម រដ្ឋមន្រ្តី ចាយ បូរិន បានមានប្រសាសន៏ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមបណ្ឌិត ងៀន ហាយជុង (H.E. Dr. Nguyen Hai Trung) និងគណៈប្រតិភូព្រះមន្រ្តីសង្ឃជាន់ខ្ពស់វៀតណាមទាំងអស់ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ 

ឯកឧត្តម ចាយ បូរិន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់លើកកម្ពស់ចំណងមិត្តភាព លើគ្រប់បណ្តាប្រទេសជាមិត្ត ដែលបង្ហាញពីមិត្តភាព ដ៏ជិតស្និទ្ធ និងទំនាក់ទំនងដ៏រឹងមាំ ជាប្រពៃណីរវាង ប្រទេស និង ប្រជាជន។

ឯកឧត្តម រដ្ឋមន្រ្តី បានសម្តែងនូវក្តីសង្ឃឹមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម នឹងកាន់តែមានការរីកចម្រើន ពិសេសលើវិស័យព្រះពុទ្ធសាសនា ហើយឈានទៅដល់ការយោគយល់គ្នាកាន់តែច្រើនឡើង តាមរយៈកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើកទី៣ពេលនេះ នឹងពិភាក្សាយ៉ាងផុលផុសដើម្បីឲ្យកិច្ចប្រជុំនាឱកាសនេះទទួលបានផ្លែផ្កាកាន់តែល្អប្រសើរឡើងថែមទៀត។

ឯកឧត្តម រដ្ឋមន្រ្តី សូមជូនពរ ដល់ឯកឧត្តម និងគណៈប្រតិភូព្រះមន្រ្តីសង្ឃសាធារណរដ្ឋសង្គមនិយមវៀតណាមទាំងអស់ទទួល បាននូវសុខសុវត្ថិភាព និងភាពរីករាយក្នុងការស្នាក់នៅបំពេញបេសកកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ។

សូមជម្រាបជូនថា កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើកទី៣ ក្រោមប្រធានបទ “សុខដុមនីយកម្មព្រះពុទ្ធសាសនាដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព”  និងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ដោយមានគណៈប្រតិភូនិងព្រះមន្រ្តីសង្ឃជាន់ខ្ពស់មកពីប្រទេសឡាវ និងវៀតណាម អញ្ជើញចូលរួម ៕
    

ឯកឧត្តមរដ្ឋមន្រ្តី ចាយ បូរិន ទទួលជួបស្វាគមន៍ អនុរដ្ឋមន្ត្រី និងជានាយករងទីស្តីការនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសអញ្ជើញចូលរួម កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើកទី៣ នារាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា

បន្ទាប់ពីទទួលសំណេះសំណាលជាមួយគណៈប្រតិភូវៀតណាម   ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញបន្តទទួលជួបសំណេះសំណាលជាមួយ ឯកឧត្តមបណ្ឌិត   ខឿងខឹម កែវនូចាន់ (H.E. Dr. Kheungkham Keonuchan) អនុរដ្ឋមន្ត្រី និងជានាយករងទីស្តីការនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងព្រះតេជគុណ ថាវ័ន តៈផនប៉ាក់សឺត (Most Venerable ThavoneTaphonepaseuth) ជំនួយការព្រះប្រធានស្តីទីសមាគមព្រះពុទ្ធសាសនាមជ្ឈិម  នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិត ព្រមទាំងគណៈប្រតិភូព្រះមន្រ្តីសង្ឃឡាវ ក្នុងឱកាសអញ្ជើញចូលរួម កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើកទី៣ ក្រោមប្រធានបទ “សុខដុមនីយកម្មព្រះពុទ្ធសាសនាដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព” ។

ព្រះតេជគុណ ថាវ័ន តៈផនប៉ាក់សឺត បានមានព្រះថេរដីការថា កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើកទី១ បានប្រារព្ធឡើងនៅប្រទេសឡាវ ដោយមានការយាងចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់អំពី សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ជាកិច្ចស្វាគមន៍ ឯកឧត្តម រដ្ឋមន្រ្តី សម្ដែងនូវការពេញចិត្តយ៉ាងខ្លាំង ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងជាប្រពៃណី ជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់លើកកម្ពស់ចំណងមិត្តភាព លើគ្រប់បណ្តាប្រទេសជាមិត្ត ដែលបង្ហាញពីមិត្តភាព ដ៏ជិតស្និទ្ធ និងទំនាក់ទំនងដ៏រឹងមាំ ជាប្រពៃណីរវាង ប្រទេស និង ប្រជាជន ពិសេសភាពសុខដុមនីយកម្មនៅវិស័យព្រះពុទ្ធសាសនាផងដែល ។ 

ឯកឧត្តម ចាយ បូរិន សង្ឃឹមថា តាមរយៈ កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើកទី៣ ក្រោមប្រធានបទ “សុខដុមនីយកម្មព្រះពុទ្ធសាសនាដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព”  នាថ្ងៃស្អែកនេះ នឹងមានការជជែក ពិភាក្សាយ៉ាងផុសផុល ដើម្បីធ្វើឲ្យវិស័យព្រះពុទ្ធសាសនាកាន់តែមានភាពរីកចម្រើន និងភាពសុខដុមនីយកម្មសាសនាកាន់តែទូលំទូលាយ ។

នាឱកាសនេះឯកឧត្តម រដ្ឋមន្រ្តី សូមជូនពរ ដល់ឯកឧត្តម និងគណៈប្រតិភូព្រះមន្រ្តីសង្ឃនៃ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវទាំងអស់ ទទួលបាននូវសុខសុវត្ថិភាព និងភាពរីករាយក្នុងការស្នាក់នៅបំពេញបេសកកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ។

 កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើកទី៣ ក្រោមប្រធានបទ “សុខដុមនីយកម្មព្រះពុទ្ធសាសនាដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព”  និងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ដោយមានគណៈប្រតិភូនិងព្រះមន្រ្តីសង្ឃជាន់ខ្ពស់មកពីប្រទេសឡាវ និងវៀតណាម អញ្ជើញចូលរួម។ 

សូមជម្រាបជូនថា កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម នេះ មានការប្រារព្ធធ្វើឡើងរយៈពេល២ឆ្នាំម្តង  ដោយកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើកទី១ បានប្រារព្ធធ្វើនៅប្រទេសឡាវ លើកទី២នៅប្រទេសវៀតណាម និង  នៅឆ្នាំ២០២៥នេះ ជាវេនរបស់ព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕
  

ឯកឧត្តម រដ្ឋមន្រ្តី ចាយ បូរិន ៖ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ត្រូវបានរៀបចំឡើងដោយផ្អែកលើមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច

ថ្លែងបើកសិក្ខាសាលា ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ស្តីពីការ “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា” បានលើកឡើងថា ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ត្រូវបានរៀបចំឡើងដោយផ្អែកលើមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចដែលយើងសម្រេចបានក្នុងរយៈពេលកន្លងមក។

សិក្ខាសាលានេះ បានធ្វើឡើងក្រោមការអញ្ជើចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា និងមន្រ្តីរាជការក្រោមឱវាទ នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នាទីស្តីការក្រសួង។

តាមរយៈរបាយការណ៍របស់ ឯកឧត្តម រស់វណ្ណី អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុ ឯកឧត្តម រដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវស្វាហាប់ ប៉ិនប្រសប់ ប្រាកដនិយម របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា បានបន្តសម្រេចបាន នូវសមិទ្ធផលដ៏ធំធេងជាច្រើន ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ដែលធ្វើឲ្យប្រទេសជាតិយើង ទទួលបាននូវការផ្លាស់ប្តូរមុខមាត់គួរជាទីមោទនៈ សំដៅប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ដូចនេះក្រសួងធម្មការនិងសាសនា បានរៀបចំសិក្ខាសាលាដ៏មានសារសំខាន់នេះបានធ្វើឡើង ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឲ្យកាន់តែទូលំទូលាយ ក្នុងទិសដៅបន្តជំរុញការចូលរួមអនុវត្តគោលនយោបាយ“លើកកម្ពស់សាសនារបស់រដ្ឋ តម្លៃសីលធម៌សង្គម និងសុខដុមនីយកម្មសាសនា” ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ គោលនយោបាយ ខាងលើនេះ ស្ថិតនៅបញ្ចកោណទី១ មុំទី៥: ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន។ ក្នុងគោលដៅនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដើម្បី កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយកំណត់យកនូវ អាទិភាពគន្លឹះ ចំនួន ៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើងនិងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចជាតិ និងជំរុញបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ដែលជាគ្រឹះ និងជាមធ្យោបាយដ៏សំខាន់ ក្នុងការសម្រេចបាន នូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ។
ក្នុងន័យនេះ ឯកឧត្តម ចាយ បូរិន បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះសកម្មភាពការងារនាពេលកន្លងមក របស់ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់របស់ក្រសួងធម្មការនិងសាសនា ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចការងាររបស់ខ្លួនបានយ៉ាងល្អប្រសើរនាពេលកន្លងមក ។

នាឱកាសនេះ តាមរយៈសិក្ខាសាលាដ៏មានតម្លៃនេះ ឯកឧត្តម រដ្ឋមន្រ្តី ចាយ បូរិន បានផ្តលអនុសាសន៍គន្លឹះចំនួន ៥ ដូចខាងក្រោម ៖

ទី១- អង្គភាពក្រោមឱវាទក្រសួងទាំងអស់ ត្រូវរៀបចំផែនការអភិវឌ្ឍន៍តាមផ្នែក និងផែនការសកម្មភាពរបស់ខ្លួនឱ្យមានភាពផ្សារភ្ជាប់ជាមួយផែនការយុទ្ធសាស្រ្តរបស់ក្រសួង និងរបៀបវារៈគោលនយោបាយអាទិភាពដែលមានចែងក្នុង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ទី២-  ត្រូវសហការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍តាមផ្នែកនីមួយ ដើម្បីធានាសង្គតិភាព ឤទិភាព ដោយផ្សារភ្ជាប់ជាមួយយុទ្ធសាស្ត្ររបស់ក្រសួងនិងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងគោលដៅសម្រេចឱ្យបានលទ្ធផលតាមការរំពឹងទុករបស់អង្គភាពនីមួយៗ ។
ទី៣-ត្រូវបន្តបង្កើន ការសម្របសម្រួលផែនការយុទ្ធសាស្រ្តរបស់ក្រសួង ជាមួយនឹង ដៃគូអ្នកផ្តល់ហិរញ្ញប្បទាន ដើម្បីជំរុញសកម្មភាពគាំទ្រដល់ការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ រួមទាំង កម្មវិធីកែទម្រង់លើវិស័យធម្មការ និងសាសនាប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
ទី៤- រាល់ការអនុវត្តកម្មវិធី គម្រោង និងសកម្មភាព នានា ត្រូវតាមដាន ត្រួតពិនិត្យ និងវាយតម្លៃឱ្យបានជាប់ជាប្រចាំ ហើយត្រូវមានរបាយការណ៍លទ្ធផល នៃការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃនោះ។
ទី៥- គ្រប់អង្គភាព ត្រូវពង្រឹងការប្រមូល ចងក្រង និងធ្វើបច្ចុប្បន្នភាពទិន្នន័យរបស់ខ្លួនជាប្រចាំ ប្រកបដោយសង្គតិភាព ដើម្បីគាំទ្រដល់ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តសកម្មភាព ឱ្យបានពេញលេញ និងទាន់ពេលវេលា។
ទី៦- គ្រប់អង្គភាពក្រោមឱវាទក្រសួង ត្រូវបន្តអនុវត្តការងារប្រកបដោយស្មារតីបុរេសកម្ម សកម្ម និងអន្តរសកម្ម បំផុត ដោយឈរលើអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»៕
        

ឯកឧត្តម ចាយ បូរិន អញ្ជើញចូលរួម ពិធីសូត្រមន្តផ្តួចផ្តើមអង្គកឋិនទានមហាសាមគ្គី នាវត្តមុនីសុវណ្ណ (ហៅវត្តជំពុះក្អែក)

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញចូលរួមពិធីសូត្រមន្ត ចម្រើនព្រះបរិត និង សម្តែងធម្មទេសនា ផ្តួចផ្តើមអង្គកឋិនទានមហាសាមគ្គី ដើម្បីវេរថ្វាយនិងប្រគេន សម្តេចជាអម្ចាស់ និង ព្រះមន្រ្តីសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានា ទុកជាគរុភណ្ឌក្នុងពុទ្ធសីមា វត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) ដែលស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥។

ពិធីសូត្រមន្តផ្តួចផ្តើមអង្គកឋិនទានមហាសាមគ្គី នេះមានការយាងផ្តល់ ព្រះរាជាកិត្តិយសពីសំណាក់ សម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយក នៃគណៈមហានិកាយ និងជាសម្តេចព្រះចៅអធិការវត្តមុនីសុវណ្ណ , ព្រះថេរានុថេរគ្រប់ព្រះអង្គ , ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា មន្រ្តីរាជការនិងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ ។

អង្គកឋិនទាន គឺជាបុណ្យមួយមានតែក្នុងព្រះពុទ្ធសាសនាតែប៉ុណ្ណោះ ជាទានមានមកតាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណាក៏បានតាមចិត្តនោះឡើយ គឺរយៈកាលទទួលកឋិនទានក្តី និងរយៈកាលធ្វើកឋិនទានក្តីអាចធ្វើបានក្នុងសម័យតែ១ខែគត់ (២៩ថ្ងៃ) ចាប់ពីថ្ងៃ១រោចខែអស្សុជ ដល់ថ្ងៃ១៥កើតខែកត្តិក។

សូមជម្រាបជូនថា អង្គកឋិនទានមហាសាមគ្គី ដែលផ្តួចផ្តើមពីសទ្ធាជ្រះថ្លារបស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា នាឱកាសនេះ បានរៀបចំទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដោយរៀបចំពិធី ពិធីសូត្រមន្ត ចម្រើនព្រះបរិត និង សម្តែងធម្មទេសនា នារសៀលថ្ងៃសៅរ៍ ១១ រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥។ លុះព្រឹកឡើងថ្ងៃអាទិត្យ ១ រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ខែតុលា ឆ្នាំ២០២៥ រៀបចំដង្ហែអង្គកឋិនទានប្រទក្សិណ៣ជុំព្រះវិហារ និងវេរថ្វាយនិងប្រគេន គ្រឿងអត្ថបរិក្ខារ ត្រៃចីវរ និងបវេរណាបច័្ចយ ថ្វាយសម្តេចជាអម្ចាស់ ទុកជាគរុភណ្ឌក្នុង វត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) ជាកិច្ចបង្ហើយបុណ្យ ៕

ឯកឧត្តមរដ្ឋមន្រ្តី ចាយ បូរិន អញ្ជើញសំណេះសំណាលនិងផ្តល់រង្វាន់លើទឹកចិត្តដល់សិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៥ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ


ខេត្តត្បូងឃ្មុំ ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ អញ្ជើញសំណេះសំណាលនិងផ្តល់រង្វាន់លើទឹកចិត្តដល់សិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)ឆ្នាំសិក្សា២០២៥ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា , ឯកឧត្តម ហុក ពេជ្រហោះ អភិបាលរង តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ , និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ យ៉ាងច្រើនកុះករ ។

ឯកឧត្តម រដ្ឋមន្រ្តី ចាយ បូរិន បានគូសបញ្ជាក់ថា វិស័យអប់រំ គឺជាវិស័យអទិភាព ហើយក្មួយៗគឺជាទំពាំងស្នងឬស្សីដ៏មានគុណភាពដែលធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍកាន់តែរីកចម្រើន ស្របទៅនឹងការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងយកចិត្តទុកដាក់និងចាត់ទុកវិស័យអប់រំដែលជាវិស័យអាទិភាព ក្នុងការបង្កើតធនធានមនុស្សដ៏សំខាន់ សំរាប់ប្រទេសជាតិនិងចូលរួមអបអរសាទរជាមួយក្មួយៗ សិស្សានុសិស្សជ័យលាភីដែលបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិសំរាប់ឆ្នាំសិក្សា២០២៥ ។

ឯកឧត្តម រដ្ឋមន្ត្រី សូមកោតសសើរ និងថ្លែងអំណរគុណដល់មាតាបិតា អាណាព្យាបាលសិស្ស ដែលតែងតែជំរុញលើកទឹកចិត្ត អប់រំកូនៗក្នុងការសិក្សារៀនសូត្រ គួបផ្សំនិងការយកចិត្តទុកដាក់ខិតខំបង្ហាត់បង្រៀន អប់រំទូន្មានណែនាំ ពីសំណាក់ លោកគ្រូអ្នកគ្រូ ជាពិសេសក្មួយៗបានប្រឹងប្រែងខិតខំរៀនសូត្រដោយខ្លួនឯង ទើបបានទទួលលទ្ធផលផ្លែផ្កាដ៏ល្អនាពេលនេះ ស្របទៅនិងពាក្យស្លោករបស់ក្រសួងអប់រំយុវជននឹងកីឡា “អ្នកចេះគឺជាប់”។ ក្មួយៗជាសិស្សានុសិស្ស ជាយុវជនដែលជាទំពាំងស្នងឫស្សី សម័យសន្តិភាពសម្តេចតេជោ ហ៊ុន សែនហើយបានបន្តមកសម័យអភិវឌ្ឍន៏សម្តេចធិបតី ហ៊ុន ម៉ាណែត ពិតជាមានសំណាងណាស់ ដែលមានឱកាសសិក្សារៀនសូត្រយ៉ាងទូលំទូលាយ ក្រោមម្លប់សន្តិភាព ដើម្បីយកចំណេះដឹងទៅអភិវឌ្ឍខ្លួនឯង គ្រួសារ និងសង្គមជាតិ។

ឯកឧត្តម ចាយ បូរិន បានផ្តាំផ្ញើដល់ក្មួយៗត្រូវប្រកាន់ភ្ជាប់នូវ គុណធម៌ សីលធម៌ ចរិយាធម៌  សុជីវធម៌ និងឥរិយាបថល្អ ហើយចូលរួមទាំងអស់គ្នាក្នុងការគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិ ភាព និងជៀសឱ្យឆ្ងាយពីគ្រឿងញៀន កុំប្រព្រឹត្តនូវអំពើខុសច្បាប់នានាដែលនាំខូចអនាគតដល់ខ្លួន និងបានជម្រុញលើកទឹកចិត្តដល់ក្មួយៗ ដែលបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិទាំងអស់ នៅពេលបន្តការសិក្សានៅមហាវិទ្យាល័យ ត្រូវផ្លាស់ប្តូរឥរិយាបថ នៃការសិក្សា គឺត្រូវបន្តសិក្សា ភាសាជាតិ ភាសាបរទេស សិក្សាស្រាវជ្រាវតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីស្វែងយល់ពីមុខជំនាញ ដោយរៀនទ្រឹស្តីបណ្តើរ អនុវត្តន៍ជាក់ស្តែងបណ្តើរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ក្នុងយុគសម័យឌីជីថល Ai និងសេដ្ឋកិច្ចឌីជីថលប្រកបដោយប្រសិទ្ធភាព ជាពិសេសការអប់រំ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ។

នៅក្នុងឱកាសអបអរសាទរក្មួយៗសិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)ឆ្នាំ២០២៥ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ឯកឧត្តម ចាយ បូរិន បានឧបត្ថម្ភថវិកា និងសំភារៈមួយចំនួន ដល់សិស្ស៦វិទ្យាល័យ នៅស្រុកតំបែរ ក្នុងនោះមានសិស្ស និទ្ទេសA ៨នាក់ , និទ្ទេសB ៤៤នាក់ , និទ្ទេសC ១៦៦នាក់, និទ្ទេសD ២៦១នាក់ និងនិទ្ទេសE ១២៤នាក់ និងលោកប្រធានការិយាល័យ អបរំស្រុក លោកនាយក លោកនាយករងសាលាចំនួន២០នាក់ សិក្សានុសិស្សប្រឡងមិនជាប់ចំនួន៥៩នាក់ ផងដែរ ។


          

Scroll to Top