ព័ត៌មាន

ឯកឧត្តម ចាយ បូរិន អញ្ជើញសំណេះសំណាល និងចែកជូនគ្រឿងឧបភោគបរិភោគ និងដល់ប្រជាជនចំនួន៧០គ្រួសារ នៅឃុំចំនួន៣ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកតំបែរ បានអញ្ជើញសំណេះសំណាលនិងចែកជូនគ្រឿងឧបភោគបរិភោគនិងថវិការដល់ប្រជាជនចំនួន៧០គ្រួសារ រស់ក្នុងនៅឃុំចំនួន៣ រួមមានឃុំត្រពាំព្រីង ឃុំគោកស្រុក ឃុំចុងជាច នៅមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ពិធីនេះបានប្រាព្ធធ្វើឡើងនៅបរិវេណសាលាបឋមសិក្សាបង្ហើរខ្លែង ឃុំត្រពាំងព្រីងស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ។

ឯកឧត្តម ចាយ បូរិន មានប្រសាសន៍ ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទកម្ពុជា ដែលជានិច្ចជាកាលសម្តេច និងលោកជំទាវបណ្ឌិតតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខនិងជីវភាព របស់ប្រជាជនយើងគ្រប់ទីកន្លែង ដោយមិនប្រកាន់នូវពណ៌សម្បុរ ពូជសាសន៍ ឬនិន្នាការនយោបាយឡើយ។

ឯកឧត្តម រដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះយើងរស់នៅក្រោមម្លប់សន្តិភាព
នៃការដឹកនាំដ៏ឆ្លាតវៃប្រកបដោយគិត្តិបណ្ឌិតរបស់ រាជរដ្ឋាភិបាលអាណិត្តទី៦ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងបានបន្តដឹកនាំដោយរាជរដ្ឋាភិបានអាណិត្តទី៧ ក្រោមការដឹកនាំ របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសឈរលើមាគ៌ាដ៏ត្រឹមត្រូវ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ ប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង បន្តទៅសម្រេចបានជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ស្របទៅនិងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលទាំង ៦ និងវិធានការគន្លឹះ៥ ស្ដីពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយនិងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ដើម្បីជំរុញល្បឿននៃការអភិវឌ្ឍន៍ជាតិឲ្យទទួលបានភាពជោគជ័យប្រកបដោយចីរភាព។

តាមរយៈនេះ ដើម្បីប្រែក្លាយជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក្រោមការគិតគូរប្រកបដោយគិតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទេសឆ្នើមនៃកម្ពុជា បានផ្តួចផ្តើមគម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីតភ្ជាប់ការដឹក ជញ្ជូនតាមផ្លូវទឹកពីទន្លេទៅកាន់សមុទ្រប្រវែង ១៨០ គីឡូម៉ែត្រ នឹងបន្តដឹកនាំ ដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្ដេជ្ញាចិត្តយ៉ាងមោះមុត ដើម្បីជំរុញការអនុវត្ត គម្រោងព្រែកជីកហ្វូណនតេជោ ឲ្យបានជោគជ័យសម្រាប់ជាឧត្តមប្រយោជន៏ជូនប្រទេសនិងប្រជាជនកម្ពុជា ដែលនឹងប្រាព្ធពិធីបើកការដ្ឋានសាងសង់នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។
ជាមោទនភាពនេះ ឯកឧត្ត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានចេញនូវសេចក្តីណែនាំឲ្យបណ្តាវត្តអារាមវិហារសាសនាផ្សេង ត្រៀមរៀបចំការវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក អបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ឲ្យបានព្រមៗគ្នាទូទាំងប្រទេស។

ជាមួយគ្នានេះដែរឯកឧត្តមចាយ បូរិន ក៏បានរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់បង្កបង្កើតផល នារដូវវស្សានេះដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ ថែទាំសុខភាព ត្រូវមានអនាម័យល្អក្នុងការរស់នៅ ពិសាទឹកដាំឆ្អិន សម្អាតបរិស្ថានជុំវិញផ្ទះ រួមគ្នាគោរពច្បាប់ចរាចរណ៍និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន រក្សាសុវត្តិភាព ភូមិ ឃុំ អភិវឌ្ឍមូលដ្ឋានឱ្យរីកចម្រើន ដើម្បីឆ្លើយតបជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលបន្តវេន ៕

ឯកឧត្តម ចាយ បូរិន អនុញ្ញាតឲ្យតំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា ចូលជួបសមែ្តងការគួរសម និងសុំអនុសាសន៍ 

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អនុញ្ញាតឲ្យលោកវេជ្ជបណ្ឌិត Will Parks តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា និងសហការី ចូលជួបសមែ្តងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០២៤ ។

លោកវេជ្ជបណ្ឌិត វីល ផាក(Will Parks )មានប្រសាសន៍ជម្រាបជូនឯកឧត្តម រដ្ឋមន្រ្តីផងដែរអំពីសកម្មភាពការងារនាពេលកន្លងមក ដោយអង្គការយូនីសេហ្វប្រចាំកម្ពុជា ទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមចំណែកអភិវឌ្ឍន៏កម្ពុជា តាមរយៈសកម្មភាពការងារសង្គមដោយផ្តោតទៅលើកុមារជាចំបង និងដើម្បីពិភាក្សាអំពីការប្តេជ្ញាចិត្ត និងការគាំទ្ររបស់ អង្គការយូនីសេហ្វចំពោះក្រសួងធម្មការ និងសាសនា ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ កម្មវិធីថ្មី ២០២៤-២០២៨ រវាងយូនីសេហ្វ និងរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងនោះ លោកវេជ្ជបណ្ឌិត បានមានប្រសាសន៍បន្តថា គោលបំណងសំខាន់នៃជំនួបនាឱកាសនេះមាន៣ចំណុចសំខាន់៣គឺ

១.ស្នើរសុំឯកឧត្តម រដ្ឋមន្រ្តី ពិភាក្សាជាមួយក្រសួងពាក់ព័ន្ធ បញ្ចូលកម្មវិធីបង្កាអំពើហឹង្សាលើកុមារចូលក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ ។

២.ពិភាក្សាលើភាពសុខដុមនីយកម្មលើគ្រប់សាសនានៅកម្ពុជា ដូចជាការពង្រីកកម្មវិធីការពារកុមារតាមវត្តអារាម ពង្រីក កម្មវិធីជាមួយអ្នកដឹកនាំសាសនាផ្សេងទៀត ដូចជាមូស្លីម និងគ្រិស្ទបរិស័ទ ទិវា អធិស្ឋាន និងសកម្មភាពសម្រាប់កុមារ។

៣.ស្នើរសុំ ឯកឧត្តម រដ្ឋមន្រ្តី ពិចារណាដាក់សំណើរទៅរដ្ឋាភិបាលបង្កើត ទិវាបួងសួងដើម្បីកុមារ ថ្នាក់ជាតិក្នុងប្រតិទិន។

ជាការឆ្លើយតប ឯកឧតម ចាយ បូរិន បានមានប្រសាសន៍ថា ក្រសួងធម្មការនិងសាសនា បានចូលជាសមាជិកគាំពារសង្គម ក្នុងនោះការងាររបស់ក្រសួងមិនត្រឹមតែគ្រប់គ្រងសាសនាទាំងអស់នៅកម្ពុជាឲ្យមានភាពសុខដុមនីយកម្មប៉ុណ្ណោះទេ គឺបានចួលរួមចំណែកជាមួយរាជរដ្ឋាភិបាលបណ្តុះនៅមូលធនមនុស្សប្រកបដោយ គុណធម៌ សីលធម៌ តាមរយៈការសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការដាក់បញ្ចូលកម្មវិធីសមាធិអប់រំផ្លូវចិត្តក្នុងកម្មវិធីសិក្សារបស់ក្រសួងដល់សិស្សានុសិស្សរួចមកហើយ ។ 

ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ផងដែរថា ចំពោះសំណើររបស់លោកវេជ្ជបណ្ឌិតដែលបានលើកឡើងនាឱកាសនេះ ក៏ជាផែនការសកម្មភាពរបស់ក្រសួងកំពុងអនុវត្ត និងកំពុងប្រមូលនូវធាតុចូលសំខាន់ៗជាមុនសិន មុននឹងលើកផែនការជូនទៅរាជរដ្ឋាភិបាលជាអ្នកអនុម័ត។

ក្នុងឱកាសនេះ ឯកឧត្តម ចាយ បូរិន 

សូមស្វាគមន៏ផងដែរចំពោះបណ្តាអង្គការ ស្ថាប័ន និង សមាគមន៍នានា ដែលមានបំណងចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាតាមរយៈក្រសួងធម្មការនិងសាសនា ហើយបានធ្វើសកម្មភាពការងារសមស្របទៅនឹងច្បាប់ដែលរាជរដ្ឋាភិបាលកម្ពុជាបានកំណត់ ព្រមទាំងសូមជូនពរដល់លោកវេជ្ជបណ្ឌិត Will Parks តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា និងសហការី ជួបតែសុខសុវត្ថិភាព និង សម្រេចគ្រប់ភារកិច្ចការងារបន្តទៀត ៕

ពិធីបុណ្យសិតព្រះពុទ្ធបដិមា ដើម្បីយកទៅតំកល់ទុកនៅវត្តសុវណ្ណភូមិ ប្រទេសបារាំង នាបរិវេណវត្តនាគវ័ន រាជធានីភ្នំពេញ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ពិធីបុណ្យសិតព្រះពុទ្ធបដិមា ដើម្បីយកទៅតំកល់ទុកនៅវត្តសុវណ្ណភូមិ ប្រទេសបារាំង នាបរិវេណវត្តនាគវ័ន រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ ។

ពិធីបុណ្យសិតព្រះពុទ្ធបដិមា នេះនិមន្តនិងអញ្ជើញចូលរួមដោយ សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ អនុប្រធានអចិន្រ្តយ៍លេខាធិការដ្ឋានគណៈសង្ឃនាយក, ព្រះមហាសិរីមុនី រឿន ប៊ុនហាយ ព្រះប្រធានសមាគមព្រះពុទ្ធសាសនាសាមគ្គីគ្មានព្រំដែននិងជាព្រះចៅអធិការវត្តសុវណ្ណភូមិ ប្រទេសបារាំង , ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ប្រជាពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសយ៉ាងច្រើនកុះករ ។

បន្ទាប់ពីប្រារព្ធ ពិធីបុណ្យសិតព្រះពុទ្ធបដិមា រួចព្រះពុទ្ធបដិមានិងត្រូវរៀបចំដង្ហែទៅតំកល់ទុកនៅក្នុងវត្តសុវណ្ណភូមិ ប្រទេសបារាំង ដើម្បីថែរក្សានូវអត្តសញ្ញាណជាតិ សម្រាប់បងប្អូនប្រជាពុទ្ធបរិស័ទដែលរស់នៅប្រទេសបារាំងនិងសហគមន៍អុឺរ៉ុបគោរពប្រតិបត្តិទៅតាមប្រពៃណីព្រះពុទ្ធសាសនា ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជណាចក្រកម្ពុជា និងបន្តដឹកនាំលើមាគ៌ាដ៏ត្រឹមត្រូវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តែងយកចិត្តទុកដាក់លើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដែលប្រជាពលរដ្ឋកម្ពុជាប្រមាណ៩៥%គោរពប្រតិបត្តិ គ្រប់ទីកន្លែង ទាំងក្នុងនិងក្រៅប្រទេស។ ក្នុងន័យនេះព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំចិត្តគំនិត សីលធម៌រស់នៅក្នុងសង្គម តាមរយះពុទ្ធឱវាទ ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង។

ជាក់ស្តែង ពិធីបុណ្យសិតព្រះពុទ្ធបដិមា ដើម្បីយកទៅតំកល់នៅវត្តសុវណ្ណភូមិ ប្រទេសបារាំង ដែលបានប្រារព្ធឡើងនៅក្នុងបរិវេណវត្តនាគវ័ន ជាបុណ្យដែលទទួលបានអនិសង្ឃដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ជូននូវមនុញ្ញាផលបុណ្យទាំងឡាយដែលកើតចេញពីសទ្ធាជ្រះថ្លានេះជូនដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងបងប្អូនប្រជាពុទ្ធបរិស័ទជិតឆ្ងាយគ្រប់ទិសទី ជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាប្រការដទៃឡើយ៕

ឯកឧត្តម ចាយ បូរិន អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខ មន្ត្រីរាជការនៃមន្ទីរធម្មការនិងសាសនាខេត្តស្ទឹងត្រែង

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ពង្រឹងនូវសមត្ថភាព ត្រូវមានចំណេះដឹង ជំនាញច្បាស់លាស់ ពិសេសរក្សាគោលការអភិរក្ស សុខដុម្មនីយកម្មសាសនាទាំងអស់ មានសន្តិភាព មានប្រសាសន៍បែបនេះក្នុងឱកាស ឯកឧត្តម រដ្ឋមន្រ្តី អញ្ជើញសំណេះសំណាលនិងសួរសុខទុក្ខ មន្ត្រីរាជការនៃមន្ទីរធម្មការនិងសាសនាខេត្តស្ទឹងត្រែង  ។

នាឱកាសនេះ លោក មៀច អ៊ាង ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្ទឹងត្រែង បានជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តី អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំនូមពរ របស់មន្ទីរធម្មការនិងសាសនាខេត្តស្ទឹងត្រែង ដោយនៅក្នុងខេត្តមានការប្រតិបត្តិសាសនាធំៗចំនួន៤ គឺ៖ ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ គ្រិស្តសាសនា ឥស្លាមសាសនា និងព្រះពុទ្ធសាសនាមហាយាន។ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា តាមរយៈបញ្ហាប្រឈមសំខាន់ៗដែលមន្ទីរធម្មការនិងសាសនា ស្នើរសុំស្តីពី ៖− ការខ្វះមន្រ្តីក្របខណ្ឌសម្រាប់បម្រើការងារក្នុងការិយាល័យចំណុះមន្ទីរ។

ការខ្វះគ្រូក្របខ័ណ្ឌ សម្រាប់បង្រៀន តាមសាលាពុទ្ធិកសិក្សាក្នុងក្រុង/ស្រុកទាំង៦។ឯកឧត្តម រដ្ឋមន្រ្តី បានទទួលយកទៅពិចារណាបន្ថែម និងលើកគោលការស្នើរសុំទៅប្រមុខរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ទន្ទឹមនឹងនេះ ឯកឧត្តម រដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់មន្រ្តីរាជការរបស់មន្ទីរធម្មការនិងសាសនាខេត្តស្ទឹងត្រែងទាំងអស់ ពង្រឹងនូវសមត្ថភាព ត្រូវមានចំណេះដឹង ជំនាញច្បាស់លាស់ ពិសេសរក្សាគោលការអភិរក្ស សុខដុម្មនីយកម្មសាសនាទាំងអស់ ក្រោមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ៕

ឯកឧត្តម ចាយ បូរិន អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខ មន្ត្រីរាជការនៃមន្ទីរក្រសួងធម្មការនិងសាសនាខេត្តក្រចេះ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា កម្ពជាមានសេរីភាពពេញលេញ លើគ្រប់សាសនាទាំងអស់ ដោយផ្អែកទៅលើច្បាប់គ្រប់គ្រង ដែលបានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម រដ្ឋមន្ត្រីក្នុងឱកាស អញ្ជើញសំណេះសំណាលនិងសួរសុខទុក្ខ មន្ត្រីរាជការនៃមន្ទីរធម្មការ និងសាសនាខេត្តក្រចេះ ។

នាឱកាសនេះ លោក ស៊ូ សែ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តក្រចេះ បានជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តី អំពីវឌ្ឍនភាពការងារ របស់មន្រ្តីរាជការនៃមន្ទីរធម្មការនិងសាសនាខេត្តក្រចេះ និងការអនុវត្តការគ្រប់គ្រងលើកគ្រប់សាសនាទាំងអស់នៅក្នុងខេត្តក្រចេះ ។

ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការជួបសំណេះសំណាលនាឱកាសនេះ ក្នុងគោលបំណងដើម្បីឈ្វេងយល់នូវសកម្មភាពការងាររបស់មន្រ្តីរាជការនៃមន្ទីរធម្មការនិងសាសនាខេត្តក្រចេះ បានអនុវត្តកន្លងមក ជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា ដើម្បីយកទៅអនុវត្តកែតម្រូវនិងបំពេញបន្ថែមចំណុចខ្វះចន្លោះក្នុងការបំពេញការងារជូនអង្គភាពប្រចាំថ្ងៃ សំដៅលើកកម្ពស់ប្រសិទ្ធភាពអង្គភាពស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ឈានឆ្ពោះទៅអភិវឌ្ឍមូលធនមនុស្សប្រកបដោយចំណេះដឹង ជំនាញ សមត្ថភាព ភាពច្នៃប្រឌិត នវានុវត្តន៍ និងក្រមសីលធម៌ខ្ពស់ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះអភិវឌ្ឍសង្គមនិងកំណើនសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបរិយាបន្ន ស្របតាមគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជានាពេលបច្ចុប្បន្ន ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជានាពេលអនាគត និងរក្សាបាននូវសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍៕

ឯកឧត្តម ចាយ បូរិន អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខ មន្ត្រីរាជការនៃមន្ទីរធម្មការនិងសាសនាខេត្តរតនគិរី

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា យើងជាអ្នកដឹកនាំ គ្រប់គ្រង អភិរក្ស ដូចនេះយើងចាំបាច់ត្រូវមានចំណេះដឹង និងជំនាញច្បាស់លាស់  មានប្រសាសន៍បែបនេះក្នុងឱកាស ឯកឧត្តម រដ្ឋមន្រ្តី អញ្ជើញសំណេះសំណាលនិងសួរសុខទុក្ខ មន្ត្រីរាជការនៃមន្ទីរធម្មការនិងសាសនាខេត្តរតនគិរី នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ។

នាឱកាសនេះ លោក ទេព ណារ៉ា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តរតនគិរី បានជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តី អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំនូមពរ របស់មន្ទីរធម្មការនិងសាសនាខេត្តរតនគិរី ដោយនៅក្នុងខេត្តមានការប្រតិបត្តិសាសនាធំៗចំនួន៣ គឺ៖ ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ គ្រីស្ទសាសនា និងឥស្លាមសាសនា។ ដោយឡែកចំណែកបងប្អូនជនជាតិដើមភាពតិចមួយចំនួនធំ នៅតែរក្សាជំនឿដើមរបស់គាត់ដដែល ដោយផ្តោតទៅលើព្រលឹងអ្នកដឹកនាំ មេកន្រ្ទាញ អារក្ខ អ្នកតាជាដើម ។

ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការជួបសំណេះសំណាលនាឱកាសនេះ ក្នុងគោលបំណងដើម្បីឈ្វេងយល់នូវសកម្មភាពការងាររបស់មន្រ្តីរាជការនៃមន្ទីរធម្មការនិងសាសនាខេត្តរតនគិរីបានអនុវត្តកន្លងមក  ជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា ភាពសុខដុមនីយកម្មសាសនាមានសារៈសំខាន់ណាស់ ដូចនេះមន្រ្តីរាជការរបស់មន្ទីរខេត្តក្នុងនាមជាសេនាធិការរបស់ក្រសួង ចាំបាត់មានចំណេះ ជំនាញច្បាស់លាស់ ដើម្បីគ្រប់គ្រងដឹកនាំលើគ្រប់សាសនាដែលមានក្នុងខេត្តរបស់ខ្លួន។

ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ថា ខេត្តរតនគិរី ដែលស្ថិតនៅភាគឦសាន្ត និងមានបងប្អូនជនជាតិដើមនេះ មានលក្ខណៈពិសេសជាងខេត្តផ្សេងៗ ដែលមានបងប្អូនជនជាតិដើមរក្សាជំនឿដើមរបស់គាត់ដដែល ដោយផ្តោតទៅលើព្រលឹងអ្នកដឹកនាំ មេកន្រ្ទាញ អារក្ខ អ្នកតា រហូតទៅដល់៤៩% ដូចនេះសូមជំរុញបងប្អូនជនជាតិដើមរក្សាជំនឿនេះ ដើម្បីអភិរក្សជំនឿនេះផ្សារភ្ជាប់ទៅនិងភូមិសាស្រ្ត ដែលនិងមានសក្តានុពលលើវិស័យទេសចរណ៍សាសនា សម្រាប់ចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលយើងឲ្យកាន់តែរីកចម្រើនបន្ថែមបន្តទៀត៕

ឯកឧត្តម ចាយ បូរិន អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខ មន្ត្រីរាជការនៃមន្ទីរធម្មការនិងសាសនាខេត្តមណ្ឌលគិរី

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ដឹកនាំគណៈប្រតិភូក្រសួងធម្មការនិងសាសនា អញ្ជើញសំណេះសំណាលនិងសួរសុខទុក្ខ មន្ត្រីរាជការនៃមន្ទីរធម្មការនិងសាសនាខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមដោយលោកជំទាវ វិន សុីធួន អភិបាលរង តំណាងឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី  នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ។ 

លោក ទូច រស្មី ប្រធានមន្ទីរធម្មការនិងសាសនាខេត្តមណ្ឌលគិរី បានគោរពជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តី អំពីវឌ្ឍនភាពការងារ គិតត្រឹម៦ខែដើមឆ្នាំ២០២៤ របស់មន្ទីរធម្មការ និងសាសនា ខេត្តមណ្ឌលគិរី បានអនុវត្តការងារប្រព្រឹត្តទៅដោយរលូនទៅតាមផែនការសកម្មភាព ដែលបានគ្រោងទុក ដោយ ផ្អែក តាម គោល នយោ បាយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ក្រសួងធម្មការ និងសាសនា និងរដ្ឋបាលខេត្តមណ្ឌលគិរី ធ្វើឲ្យមន្ទីរ សម្រេចបាននូវការងារដឹកនាំ និងគ្រប់គ្រងវិស័យធម្មការ និងសាសនានៅក្នុងខេត្ត ពោលគឺអាចវាយតម្លៃបានថា ទាំងស្ថានភាពសិទ្ធិសេរីភាពក្នុងជំនឿសាសនារបស់ប្រជាពលរដ្ឋ ទាំងសណ្ដាប់ធ្នាប់ក្នុងវិស័យសាសនា ទាំងការលើកកម្ពស់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងទាំងការរក្សាសុខដុមនីយកម្មសាសនានៅក្នុងសង្គម មានលក្ខណៈល្អប្រសើរ។ ជាមួយគ្នានោះ គ្រប់សហគមន៍សាសនា បានចូលរួមក្នុងការអភិឌ្ឍសង្គមជាតិយ៉ាងផុលផុសផងដែរ។

ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការជួបសំណេះសំណាលនាឱកាសនេះ ក្នុងគោលបំណងដើម្បីឈ្វេងយល់នូវសកម្មភាពការងាររបស់មន្រ្តីរាជការនៃមន្ទីរធម្មការនិងសាសនាខេត្តមណ្ឌលគិរីបានអនុវត្តកន្លងមក  ជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងនោះបន្ទាប់ពីបានស្តាប់នូវរបាយការណ៍ដែលលោកប្រធានមន្ទីរធម្មការនិងសាសនា បានរាយការណ៍ពីវឌ្ឍនភាព បញ្ហាប្រឈម និងសំនូមពរជាក់ស្តែងចាំបាច់ ដូចនេះចំពោះកិច្ចការមួយចំនួនឯកឧត្តម រដ្ឋមន្រ្តី នឹងយកទៅពិចារណាជាមុនសិន និងសូមឲ្យមន្ត្រីរាជការយើងក្តាប់ការងារក្នុងវិស័យសាសនាក្នុងខេត្តឲ្យកាន់តែរីកចម្រើនទ្វេរឡើងថែមទៀត ព្រមទាំងសិក្សាស្រាវជ្រាវនៅជំនឿបងប្អូនជនជាតិដើមភាគតិច ដើម្បីរៀបចំច្បាប់គ្រប់គ្រងសាសនាឲ្យស្រេចបានត្រឹមឆ្នាំ២០២៥ ។

នាឱកាសនេះ  ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានណែនាំដល់មន្ទីរធម្មការនិងសាសនាខេត្តមណ្ឌលគិរី ក៏ដូចជាមន្ទីរធម្មការនិងសាសនាខេត្តនានា ត្រូវតៀមលក្ខណៈរួចជាស្រេចរៀបចំ ពិធីទូងស្គរ វ៉ៃឃ្មោះ គ្រប់បណ្តាវត្តអារាម និងបណ្តាវិហារសាសនាទាំងអស់ ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីក ហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ ក្នុងនាមជាមន្ទីរធម្មការនិងសាសនា ដែលជាសេនាធិការរបស់ក្រសួងធម្មការនិងសាសនា ដូចនេះចំបាច់ពង្រឹងនូវសមត្ថភាពរបស់មន្រ្តីក្រសួង ពិសេសរៀបចំគ្រប់គ្រងសាសនាទាំងអស់ដែលមាននៅក្នុងមូលដ្ឋានផ្ទាល់របស់ខ្លួនធ្វើយ៉ាងណាមានសុខដុមភាពសាសនាដែលមានស្រាប់ ពិនិត្យតម្រង់ទិស ផ្សព្វផ្សាយបំពេញបន្ថែមនូវចន្លោះខ្វះខាតរបស់មន្រ្តីធម្មការនៅគ្រប់បណ្តារាជធានី-ខេត្ត និងពង្រឹងភាពជាពលរដ្ឋក្នុងសង្គមប្រកបដោយ សីលធម៌ សមធម៌ និងបរិយាបន្ន។ 

ឯកឧត្តម រដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ភាពចាំបាច់របស់មន្រ្តីរាជការនៃបណ្តាមន្ទីរធម្មការនិងសាសនាទូទាំងរាជធានី-ខេត្តទាំងអស់មានសារៈសំខាន់ណាស់ ដោយយើងធ្វើការផ្តោតទៅលើទំនៀមទំលាប់ប្រពៃណី ការអភិរក្ស ដូចនេះគ្រប់មន្រ្តីទាំងអស់ត្រូវមានវិជ្ជាជីវៈ និងចំណេះដឹងខ្ពង់លើគ្រប់សាសនា ពិសេសព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ៕

ឯកឧត្តម ចាយ បូរិន អញ្ជើញសំណេះសំណាលនិងសួរសុខទុក្ខមន្ត្រីរាជការនៃមន្ទីរធម្មការនិងសាសនាខេត្តកំពង់ចាម

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញសំណេះសំណាលនិងសួរសុខទុក្ខ មន្ត្រីរាជការនៃមន្ទីរធម្មការនិងសាសនាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ។ 

ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា ក្នុងនាមជាមន្ទីរធម្មការនិងសាសនា ដែលជាសេនាធិការរបស់ក្រសួងធម្មការនិងសាសនា ដូចនេះចំបាច់ពង្រឹងនូវសមត្ថភាពរបស់មន្រ្តីក្រសួង ពិសេសរៀបចំគ្រប់គ្រងសាសនាទាំងអស់ធ្វើយ៉ាងណាមានសុខដុមភាពសាសនាដែលមានស្រាប់ និងសន្តិភាពពេញលេញលើគ្រប់វិស័យ ដែលកើតចេញពីការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលអាណត្តិទី៦ ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន និងបន្តដឹកនាំដ៏ឈ្លៀសវៃនៃប្រមុខរាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៍ ដាក់ចេញទិសដៅពង្រឹងប្រសិទ្ធិភាពការងាររបស់មន្ទីរធម្មការនិងសាសនាខេត្តកំពង់ចាម ដើម្បីឲ្យដើរតួនាទីសំខាន់ជាសេនាធិការរបស់គណៈបញ្ជាការឯកភាពខេត្ត លើកិច្ចការងារគ្រប់គ្រងកិច្ចការសាសនា និងត្រូវរាយការណ៍គ្រប់សកម្មភាពការងារនូវមកកាន់ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនាឲ្យបានសកម្ម នេះជាផែនការការងារ ដែលត្រូវបានដាក់ចេញ និងបន្តពង្រឹងសាមគ្គីភាពបំពេញកិច្ចការងារក្នុងក្របខណ្ឌមន្ទីរធម្មការនិងសាសនាខេត្តកំពង់ចាម។

ឯកឧត្តម ចាយ បូរិន បានជំរុញដល់មន្ទីរធម្មការនិងសាសនា ត្រូវគ្រប់គ្រងលើការងារកិច្ចការសាសនាក្នុងខេត្តអោយបានជាប់ល្អ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផ្សព្វផ្សាយ ពិសេសពិធីបុណ្យសាសនាធំៗអោយបានកាន់តែទូលំទូលាយ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត៕

ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតីបើកកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនានិងលោកជំទាវ សូ ភត្រ្តា ចាយ បូរិន អញ្ជើញជាអធិបតីបើក កម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ ដែលមានរយៈពេល៧ថ្ងៃ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី ស្ថិតនៅក្នុងសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ នារសៀលថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៤ ។

កម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាឱកាសនេះមានការនិមន្តនិងអញ្ជើញចូលរួមដោយ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ និងជាព្រះប្រធានកិត្តិយសពុទ្ធិកសមាគមកម្ពុជរដ្ឋ ,សម្តេចព្រះសង្ឃនិង ព្រះថេរានុថេរៈគ្រប់ព្រះអង្គ, ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ព្រមទាំងប្រជាពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ។

ព្រះសិរីកោសល សុំ សុខា ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សមាជិកលេខាធិការដ្ឋាន គណៈសង្ឃនាយក ព្រះវិន័យធរគណរាជធានីភ្នំពេញ ព្រះគ្រូអនុគណខណ្ឌកំបូល ព្រះចៅអធិការ វត្តភ្នៀតសិម្ពលី និងជាព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ បានមានព្រះថេរដីកាថា កម្មវិធីអប់រំសីលធម៌ ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា វគ្គទី១១ ឆ្នាំទី១១នាឱកាសនេះបានប្រារព្ធឡើងវិញបន្ទាប់ពីបានអាក់ខានរយៈពេល៤ឆ្នាំដោយសារជំងឺរាតត្បាតសកលកូវីត១៩ ដែលប្រារព្ធឡើងក្នុងគោលបំណងផ្សព្វផ្សាយការអប់រំសីលធម៌ព្រះពុទ្ធសាសនា អប់រំចិត្តគំនិត និងបដិបត្តិសមាធិ ដោយបានចាប់ផ្តើមពីថ្ងៃទី២៩ ខែមិថុនា ដល់ទី៧ ខែកក្កដា ឆ្នាំ២០២៤ មានការបំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ ក្នុងនោះសីលវតីចំនួន៣៧៦អង្គ/នាក់។

នាឱកាសនេះ ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា ការ បួសរបស់ កុលបុត្រ កុលធីតា សីលវ័ន សីលវតី នាឱនាសនេះគឺកើតចេញពីទឹកចិត្តជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ជាការអប់រំចិត្តគំនិត ពិសេសបានបដិបត្តិសមាធិ ធ្វើឲ្យចិត្តស្ងប់ជំរះនូវទុក្ខកង្វល់ និងជាទំនោរន័យការបួសសងគុណលោកឪពុក អ្នកម្តាយ ។

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានមានប្រសាសន៍បញ្ជាក់ថា ក្នុងនាមក្រសួងធម្មការនិងសាសនា សូមស្នើរដល់គណៈសង្ឃនាយក បន្តសកម្មភាពបំបួសកុលបុត្រកុលធីតាខ្មែរដើម្បីអប់រំសីលធម៌ ចរិយាធម៌ និងគុណធម៌ឱ្យបានជាប់ជាប្រចាំ ហើយសូមឱ្យបន្តពង្រីកកម្មវិធីនេះ នៅគ្រប់រាជធានីខេត្ត ព្រោះកម្មវិធីនេះជាផ្នែកមួយ ជួយធ្វើឱ្យធនធាន ព្រះសង្ឃមានចំនួនកើនឡើងប្រកបដោយគុណវុឌ្ឍិពិត និងធានាបាននូវការរីកចម្រើននៃព្រះពុទ្ធសាសនា និងសូម សិក្ខាកាមដែលបួសហើយ ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ឱ្យបានខ្ពស់ ក្នុងការសិក្សានិងប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួនដើម្បីក្រេបយកចំណេះដឹងផ្នែកព្រះពុទ្ធសាសនា ហើ យយកទៅអនុវត្តនៅក្នុងជីវិតប្រចាំថ្ងៃ។

ដោយឡែកសម្រាប់ព្រះសង្ឃដែលបួសហើយ នៅបន្តផ្នួសរយៈពេលយូរ សូមគណៈសង្ឃនាយក និងព្រះមន្ត្រីសង្ឃគ្រប់សំដាប់ថ្នាក់ មេត្តាជួយ រៀបចំឯកសារពាក់ព័ន្ធផ្សេងៗ ប្រគេនឱ្យបានត្រឹមត្រូវ បន្ទាប់មកសម្របសម្រួលរកវត្តសម្រាប់គង់ស្នាក់នៅសិក្សារៀនសូត្រ នេះជាការចូលរួមចំណែកដ៏សំខាន់ ក្នុងការបណ្តុះបណ្តាលធនធាន មនុស្សដើម្បីនិរន្តរភាពជាតិសាសនា ព្រមទាំងសូមឱ្យនវសាមណេរ គ្រប់ព្រះអង្គដែល នៅបន្តផ្នួស តាំងព្រះទ័យសិក្សា គោរព ប្រតិបត្តិធម៌អាថ៌សិក្ខា វិន័យ ដែលជាគ្រឹះរបស់ព្រះពុទ្ធសាសនាឱ្យបានខ្ពាប់ខ្ជួន ធ្វើយ៉ាងណាឱ្យសាកសមជា បុញ្ញខេត្ត ពោលគឺស្រែបុណ្យរបស់ញាតិញោម បានធ្វើបុណ្យ និងអនុវត្តក្នុងជីវិតប្រចាំថ្ងៃឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព ឱ្យសមទៅនឹងតម្លៃនៃការបួសរៀន និងអប់រំសីលធម៌ក្នុងសំណាក់ព្រះពុទ្ធសាសនា។

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជា គឺជាប្រទេសមានសុខដុមភាពសាសនា គឺជាផ្នែកមួយដ៏សំខាន់នៃមូលដ្ឋានគ្រឹះសន្តិភាព និងនាំឲ្យមានស្ថិរភាពសង្គម ៕

ឯកឧត្តម ចាយ បូរិន អនុញ្ញាតឲ្យ ប្រធានអង្គការផ្សព្វផ្សាយឥស្លាមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក(RISEAP) ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អនុញ្ញាតឲ្យ ឯកឧត្តម Dato Haji Mohamad Marzuki Mohamad Omar ប្រធានអង្គការផ្សព្វផ្សាយឥស្លាមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក(RISEAP) ដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ។

នាជំនួបដ៏មានតម្លៃនេះ ឯកឧត្តម ប្រធានអង្គការផ្សព្វផ្សាយឥស្លាមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក(RISEAP) គឺដើម្បីគោរពអញ្ជើញ ឯកឧត្តម រដ្ឋមន្រ្តី ចូលរួមជាអធិបតីពិធីសិក្ខាសាលា ដែលនិងប្រព្រឹត្តឡើងនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤។  ក្នុងនោះ ឯកឧត្តម ប្រធានអង្គការផ្សព្វផ្សាយឥស្លាមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងធម្មការនិងសាសនាជាអ្នកគ្រប់គ្រងលើគ្រប់សាសនាទាំងអស់នៅកម្ពុជាបានយ៉ាងល្អ ពោលកម្ពុជាជាប្រទេសមានសុខដុមនាកម្មសាសនា ដែលជាមូលដ្ឋានគ្រឹះសន្តិភាព និងនាំឲ្យមានស្ថិរភាពសង្គម គួរឲ្យកត់សំគាល់។

ជាការឆ្លើយតប ឯកឧត្តម ចាយ បូរិន បានស្វាគមន៏និងអរគុណដល់ឯកឧត្តម ប្រធានអង្គការផ្សព្វផ្សាយឥស្លាមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក(RISEAP) និងគណៈប្រតិភូទាំងអស់ ដែលតែងតែជួបឧបត្ថម្ភគាំទ្រដល់ប្រទេសកម្ពុជាកន្លងមក។ ឯកឧត្តម រដ្ឋមន្រ្តីបានឆ្លើយតបផងដែរចំពោះការអញ្ជើញ ឯកឧត្តម រដ្ឋមន្រ្តីចូលរួមនៅក្នុងពិធីសិក្ខាសាលានាពេលខាងមុខ និងខិតខំរកពេលវេលាសមស្របណាមួយដើម្បីចូលរួមទៅតាមកាលៈទេសៈជាក់ស្តែងផងដែរ ។

ក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា សូមជូនពរដល់ឯកឧត្តម ប្រធានអង្គការផ្សព្វផ្សាយឥស្លាមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក(RISEAP) និងគណៈប្រតិភូទាំងអស់ ដែលបានអញ្ជើញមកបំពេញបេសកកម្មនៅក្នុងប្រទេសកម្ពុជានាឱកាសនេះ ទទួលបានជោគជ័យ និងចែករំលែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក ព្រមទាំងសុវត្ថិភាពនៅក្នុងការធ្វើដំណើរ៕

Scroll to Top