ព័ត៌មាន

ពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី៩ នៅវិទ្យាស្ថានជាតិអប់រំ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសំណេះសំណាលជាមួយអាចារ្យ អាចារិនី ចំនួន១ពាន់នាក់។ ជំនួបសំណេះសំណាលនេះ រៀបចំឡើងនៅវិទ្យាស្ថានជាតិអប់រំ។

ពិធីសំណេះសំណាលនាពេលនេះ កើតចេញពីមនុញ្ញផល នៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងការ​អភិវឌ្ឍលើគ្រប់ វិស័យរបស់សង្គមជាតិ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ វែងឆ្ងាយ និងភាព​ប្រាកដ​និយម​របស់សម្តេចធិបតីនាយករដ្ឋមន្តី និងការរួមចំណែកគាំទ្រពីភាគីពាក់ព័ន្ធនានា បានធ្វើឱ្យសាសនា ប្រពៃ​ណី ទំនៀមទម្លាប់របស់ខ្មែរយើង រក្សាបានយ៉ាងខ្ជាប់ខ្ជួននូវ អត្តសញ្ញាណរបស់ខ្លួន រហូតមកទល់​បច្ចុប្បន្ននេះ។ សាសនា វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ បានដើរតួនាទីយ៉ាងសំខាន់ក្នុង ការជួយពង្រឹង​និងអប់រំសីលធម៌ ចរិយាធម៌សង្គម ដែលជាការរួមចំណែកក្នុងការអនុវត្តគោលនយោបាយបញ្ចកោណ​ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ធ្វើឱ្យសង្គមកម្ពុជាទាំងមូលមាន សុខ​សន្តិភាព ស្ថិរភាព ប្រជាជនរស់នៅប្រកបដោយ ភាពថ្លៃថ្នូរ មានសុខដុមរមនាជាមួយគ្នា ចាកផុតពីការ​រើស​អើង ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការជំនឿសាសនា អំពើប្រទូស្តរ៉ាយ អំពើហិង្សា​ផ្សេងៗ​ទាំងនៅក្នុងគ្រួសារ សហគមន៍ ក៏ដូចជានៅក្នុងសង្គមជាតិទាំងមូលផងដែរ។

ក្រៅពីដំណើរការកម្មវិធី «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» ដែលជាកម្មវិធីផ្តល់ការអប់រំ តាម​រយៈ​ព្រះធម៌ទេសនា ការស្រាវជ្រាវចងក្រងប្រវត្តិវត្តអារាមនៅទូទាំងប្រទេសក្បួនតម្រាផ្សេងៗ ការបោះ​ពុម្ព​សៀវភៅនានា សម្រាប់បង្រៀននៅក្នុងវិស័យ ពុទ្ធិកសិក្សា កម្មវិធីទស្សនទានព្រះពុទ្ធសាសនា ការផលិត​វីដេអូខ្លី ដើម្បីការអប់រំសីលធម៌ ចរិយាធម៌ ការបង្ហាញពីវិធីប្រតិបត្តិតាម ទំនៀមខ្មែរ នៅតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ និងនៅតាមទីសាធារណៈ ហើយនោះ ការបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និង​ក្រមសីលធម៌ អាចារ្យ អាចារិនីខ្មែរ នាពេលកន្លងមក ក៏ចាត់ទុកជា កម្មវិធីអាទិភាពមួយ ដែលទទួល​បាន​នូវលទ្ធផលដ៏ត្រចះត្រចង់របស់ក្រសួងធម្មការនិងសាសនា។ លទ្ធផលទាំងនេះកើតចេញពីស្មារតីនៃ​ការ​អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពី ថ្ងៃទី៩ ខែតុលា ឆ្នាំ២០០៩ ស្ដីពីវិបត្តិអាចារ្យ។

កត្តានេះ ជំរុញឱ្យក្រសួងធម្មការនិងសាសនា ត្រូវយកចិត្ត ទុកដាក់ខ្ពស់ ប្រកបដោយស្មារតីបុរេសកម្ម ខិតខំស្រាវជ្រាវឯកសារ និងស្វែងរកធនធានចាស់ព្រឹទ្ធាចារ្យ និងអាចារ្យ ដែលមានចំណេះដឹង ចងចាំ​បាន​​ច្បាស់លាស់នូវពិធីកម្មនានា មានសមត្ថភាពជំនាញខ្ពស់ និងបទពិសោធន៍ជ្រៅជ្រះដើម្បីចូលរួម​បើកវគ្គបណ្តុះបណ្តាល តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ក្នុងគោលដៅតម្រង់ ទិសទៅលើ​ការ​ដឹកនាំរៀបចំសាសនពិធី និងទម្រង់ជើងការនៃពិធី អាពាហ៍ពិពាហ៍ ឱ្យមានលក្ខណៈត្រឹមត្រូវជួយបំពេញ​បន្ថែមដល់ អាចារ្យ អាចារិនី នៅតាមមូលដ្ឋានឱ្យកាន់តែមានចំណេះដឹង ទូលំទូលាយ បង្កលក្ខណៈ​ងាយ​ស្រួលក្នុងការយកទៅអនុវត្ដឱ្យស្រប ទៅនឹងក្បួនច្បាប់ ដែលបានកំណត់ទុកពីបុរាណរៀងមក និងឱ្យ មាន​ការយល់ស្របជាទម្រង់នៃការប្រតិបត្តិ ពីតំបន់មួយទៅតំបន់ មួយនៅទូទាំងប្រទេស។

គិតមកទល់បច្ចុប្បន្ននេះ ក្រសួងបានបើកវគ្គបណ្តុះបណ្តាល តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ បានចំនួន ៤៥វគ្គ រួច មកហើយ មានសិក្ខាកាមជា អាចារ្យ អាចារិនី បានចូលមកសិក្សា ចំនួន១២ ៥១៧អង្គ/នាក់ ក្នុងនោះព្រះសង្ឃ ៨៦១ព្រះអង្គ អាចារិនី ១៩០នាក់។

ចំនួនអាចារ្យដែលបានបណ្ដុះបណ្ដាលហើយ នេះ នៅពុំទាន់ឆ្លើយតបទៅនឹងតម្រូវការ​របស់​ពុទ្ធ​បរិស័ទ​នៅឡើយទេ កត្តានេះ ក្រសួងនឹងបើកវគ្គបណ្តុះបណ្តាលបន្តបន្ទាប់ទៀត ដើម្បីបំពេញទៅតាម​តម្រូវការ​របស់ពុទ្ធបរិស័ទនៅទូទាំងប្រទេស។ ក្រៅពីវគ្គបណ្តុះបណ្តាល អាចារ្យ អាចារិនី ក្រសួងបានបើកវគ្គ បណ្តុះ​បណ្តាលដូនជីបានចំនួន ២វគ្គ ផងដែរ ដោយមានសិក្ខាកាម ជាដូនជីបានចូលមក​សិក្សាមាន​ចំនួន ១,១០៧នាក់។

ក្រោយពីការបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រម សីលធម៌អាចារ្យខ្មែរ ជាលទ្ធផលបានសង្កេតឃើញថា សិក្ខាកាម ទាំងអស់ទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដូចជា៖
១៖ ទទួលបានចំណេះដឹងនិងបទពិសោធន៍ជាច្រើនពីសំណាក់
គ្រូឧទ្ទេសាចារ្យ។
២៖ ទទួលបាននូវឯកសារ ក្បួនច្បាប់ច្បាស់លាស់ និងត្រឹមត្រូវសម្រាប់យកទៅប្រតិបត្តិនិងផ្សព្វផ្សាយបន្ត។
៣៖ ទទួលបាននូវបទពិសោធន៍រវាងសិក្ខាកាមនិងសិក្ខាកាម ការស្គាល់គ្នាពីតំបន់មួយទៅតំបន់មួយ និង​ការផ្លាស់ប្តូរមតិយោបល់គ្នា។
៤៖បានដោះស្រាយនូវចម្ងល់រួម ក្នុងការប្រារព្ធពិធីកម្ម និងពិធី មង្គលនានា ដែលមាន​លក្ខណៈ​ផ្សេងៗគ្នា តាមទម្លាប់ក្នុង តំបន់ឱ្យមានការយល់ស្របគ្នាជាទស្សនៈក្នុងការប្រតិបត្តិ។
៥៖ យល់ដឹងនិងប្រតិបត្តិបានត្រឹមត្រូវតាមតួនាទី ភារកិច្ច និងក្រមសីលធម៌របស់អាចារ្យខ្មែរ។
៦៖ អាចរួបរួមគ្នាបង្កើតបាននូវសាមគ្គីធម៌ រួមចំណែកធ្វើឱ្យមាន សុខដុមនីយកម្មសាសនា និងប្រពៃណី ទំនៀមទម្លាប់។
៧៖ ជាកម្លាំងចលករដ៏សំខាន់ ក្នុងការបន្តថែរក្សា ការពារ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ ឱ្យ​ស្ថិតស្ថេរ គង់វង្សអស់កាលជាយូរអង្វែង។

ជារួមក្រោយពីមានការបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទីភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ និងតាម​រយៈ​ការផ្សព្វផ្សាយយ៉ាងទូលំ ទូលាយនូវកម្រងឯកសារនានា ទាក់ទងនឹងប្រពៃណី ទំនៀមទម្លាប់ រួចមក សង្កេតឃើញថា រាល់ការប្រារព្ធពិធីកម្ម ពិធីបុណ្យសាសនា និងពិធីមង្គលផ្សេងៗ ពិតជាមាន​ការចូល​រួម​កែលម្អបានយ៉ាងច្រើនពី សំណាក់ អាចារ្យ អាចារិនី និងប្រជាជន៕

ឯកឧត្តម ចាយ បូរិន អនុញ្ញាតឲ្យ នាយកប្រតិបត្តអង្គការសង្គ្រោះកុមារអន្តរជាតិប្រចាំកម្ពុជានិងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួធម្មការនិងសាសនា អនុញ្ញាតឲ្យ លោក ហុង រស្មី នាយកប្រតិបត្តអង្គការសង្គ្រោះកុមារអន្តរជាតិប្រចាំកម្ពុជានិងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នាទីស្តីការក្រសួង។

នាឱកាសនេះ លោក ហុង រស្មី នាយកប្រតិបត្តិអង្គការសង្គ្រោះកុមារអន្តរជាតិប្រចាំកម្ពុជា បានជម្រាបជូនឯកឧត្តម រដ្ឋមន្រ្តី អំពីវឌ្ឍនភាពការងាររបស់អង្គការសង្គ្រោះកុមារអន្តរជាតិប្រចាំកម្ពុជា ដែលបានបំពេញការងារកន្លងមក ដោយផ្តោតសំខាន់លើការថែទាំកុមារ ដែលរងគ្រោះលើកគ្រប់រូបភាពនៅកម្ពុជា ក្នុងនោះអង្គការសង្គ្រោះកុមារអន្តរជាតិបានធ្វើការងារនេះនៅ ១២០ប្រទេសជុំវិញពិភពលោក ។

នាឱកាសនេះ ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា ទាក់ទងទៅនឹងគម្រោងសង្គមកិច្ចរបស់ក្រសួងធម្មការនិងសាសនាដែលជាសមាជិករបស់រាជរដ្ឋាភិបាល ក្នុងនោះក្រសួងធម្មការនិងសាសនា បានចុះអនុស្សារណៈដើម្បីជួយផ្នែកផ្សេងៗដូចជា កុមារកំព្រា ចាស់ជរាដែលស្នាក់នៅក្នុងវត្តអារាមជាដើម។

ឯកឧត្តម រដ្ឋមន្រ្តីបានមានប្រសាសន៍បន្ថែមថា គម្រោងសង្គមកិច្ចរបស់ក្រសួងធម្មការនិងសាសនា ផ្តោតទៅលើ សីលធម៌ សុជីវធម៌ និងគុណធម៌ របស់យុវជននាពេលបច្ចុប្បន្ន។

នៅក្នុងជំនួបនាឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី សូមស្វាគមន៍ អង្គការសង្គ្រោះកុមារអន្តរជាតិប្រចាំកម្ពុជា ដែលបានស្វះស្វែងជួយកុមារកម្ពុជា និងបានស្នើរសុំឲ្យក្រសួងធម្មការនិងសាសនា លើកិច្ចការងារនេះបន្ងែមទៀត ។

ក្នុងនោះជំនួសរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម រដ្ឋមន្រ្តី សូមថ្លែងអំណរគុណដល់អង្គការសង្គ្រោះកុមារអន្តរជាតិប្រចាំកម្ពុជា និងសូមជូនពរដល់សហការីទាំងអស់សម្រេចបានគ្រប់ភារកិច្ចដែលគ្រោងនឹងធ្វើបន្តទៀតនៅកម្ពុជា។

 99

ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតី បិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារបន្តឆមាសទី ២ ឆ្នាំ ២០២៤ របស់ក្រសួងធម្មការនិងសាសនា

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតី បិទកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារបន្តឆមាសទី ២ ឆ្នាំ ២០២៤ របស់ក្រសួងធម្មការ និងសាសនា នាទីស្តីការក្រសួង នាល្ងាចថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ ។

ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា ក្រោមកិច្ចខិតខំប្រឹងប្រែងអនុវត្តការងាររបស់អង្គភាពជំនាញ យើងសម្រេ ចបានសមិទ្ធផលស្របតាមផែនការដែលបានកំណត់ នាឆ្នាំកន្លងមកគួរជាទីមោទនៈ ប៉ុន្តែទន្ទឹមគ្នានឹង ជោគជ័យនេះ ក៏នៅមានបញ្ហាប្រឈមមួយចំនួនទៀត ដែលទាមទារឱ្យយើងទាំងអស់គ្នារួមគ្នាគិ ត និងរួមគ្នាដោះស្រាយ ដើម្បីជាចក្ខុវិស័យសម្រាប់បន្តអនុវត្តផែនកា រយុទ្ធសាស្រ្ត នៅក្នុងឆមាសទី២ ក្នុងឆ្នាំ២០២៤ នេះ ក្នុងទិសដៅសម្រេចឱ្យបាននូវជោគជ័យថ្មីៗបន្ថែមទៀត សម្រាប់វិស័យធម្មកា រនិងសាសនាទាំងមូល។

ឯកឧត្តម រដ្ឋមន្រ្តី បានរម្លឹកថា នារបបដ៏ខ្មៅងងឹត ប៉ុលពត
ការប្រតិបត្តិជំនឿសាសនាទាំងអស់ ត្រូវបំផ្លាញដល់ឬសគល់ព្រះសង្ឃ និងបព្វជិតសាសនាផ្សេងៗ ត្រូវបានបង្ខំឱ្យលាចាកសិក្ខាបទ។ ប៉ុន្តែនៅក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ គឺជាការរស់រានឡើងវិញរបស់ប្រជាជនកម្ពុជា សិទ្ធិសេរីភាពក្នុងការប្រតិបត្តិជំនឿសាសនាត្រូវបានចាប់ផ្តើមជាថ្មី រហូតដល់បច្ចុប្បន្ន វិស័យធម្មការ និងសាសនានៅព្រះរាជាណាចក្រកម្ពុជាមានតួនាទីសំខាន់ក្នុងការចូលរួមថែរក្សា និង លើកកម្ពស់មូលធនសង្គម និងជាបណ្ដុំគុណតម្លៃនៅក្នុងការអប់រំសីលធម៌សង្គម ។

ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៍បន្តថា កម្ពុជាទទួលបានសន្តិភាពពេញលេញដូចសព្វថ្ងៃនេះ គឺក្រោមនយោបាយឈ្នះ ឈ្នះរបស់ សម្តេចអគ្គមហាសេនា
បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបិទបញ្ចប់សង្គ្រាមរវាងខ្មែរនិងខ្មែរទាំងស្រុងនៅឆ្នាំ១៩៩៨ ប្រទេសជាតិមានសន្តិភាពពេញលេញ។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការគោរពប្រតិបត្តិ ជំរុញ បើកសិទ្ធិសេរីភាព និងធានាសិទ្ធសេរីភាពដល់គ្រប់សាសនាទាំងអស់ និងប្តេជ្ញាថែរក្សាសុខដុមនីយកម្មសាសនា ដែលជាធាតុមួយដ៏សំខាន់ក្នុងការថែរក្សាសុខសន្តិភាព។

នាឱកាសបិទកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារបន្តឆមាសទី ២ ឆ្នាំ២០២៤ ឯកឧត្តម សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងធម្មការនិងសាសនាទាំង អស់ដែលបានខិតខំបំពេញនូវភារកិច្ចការងារនាពេលកន្លងមក និងសូមខិតខំស្រាវជ្រាវបន្ថែមលើវិជ្ជាជីវៈរបស់ខ្លួនឲ្យកាន់តែច្បាស់លាស់ ប្រកបដោយក្រមសីលធម៌និងវិជ្ជាជីវៈខ្ពស់ ៕

 104

ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតី បើកកិច្ចប្រជុំ ត្រួតពិនិត្យលទ្ធផលការងារឆមាសទី១ នឹងលើកទិសដៅបន្តការងារឆមាសទី២ ឆ្នាំ ២០២៤ របស់ក្រសួងធម្មការនិងសាសនា

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតី បើកកិច្ចប្រជុំ ត្រួតពិនិត្យលទ្ធផលការងារឆមាសទី១ នឹងលើកទិសដៅបន្តការងារឆមាសទី២ ឆ្នាំ ២០២៤ របស់ក្រសួងធម្មការនិងសាសនា នាទីស្តីការក្រសួង នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ ។ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា ឆ្នាំ២០២៣ ជាឆ្នាំ ចាប់ផ្តើមរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានចក្ខុវិស័យវែងឆ្ងាយ មានភាពប្រាកដនិយម  ដើម្បីបន្តថែរក្សាសុខសន្តិភាពឯកភាពជាតិ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងវប្បធម៌ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅទូទាំងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង។

រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា បានអនុវត្ត ‌ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ “ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ហើយបានផ្តោតសំខាន់ទៅលើ មនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យា  សំដៅកសាងមូលដ្ឋានគ្រឹះ ដើម្បីឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ទៅជាប្រទេសមានចំណូលខ្ពស់។

ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៍ថា នៅក្នុងនីតិកាលទី៧នេះ ក្រសួងធម្មការនិងសាសនា បានបន្តអនុវត្តគោលនយោបាយ “លើកកម្ពស់សាសនារបស់រដ្ឋ តម្លៃសីលធម៌សង្គម និងសុខដុមនីយកម្មសាសនា” ស្របតាមយុទ្ធសា ស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ឯកឧត្តម រដ្ឋមន្រ្តីបានបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយខាងលើ ក្រសួងបានកំណត់ដាក់ចេ ញនូវយុទ្ធសាស្ត្រចំនួន៥ សម្រាប់អនុវត្តរយៈពេល៥ឆ្នាំ ខាងមុខ ២០២៤-២០២៨ រួមមាន៖

១. ការលើកកម្ពស់សាសនារបស់រដ្ឋ

២. ការលើកកម្ពស់សីលធម៌សង្គម

៣. ការរក្សាសុខដុមនីយកម្មសាសនា

៤. ការពង្រឹងគុណភាពអប់រំពុទ្ធិកសិក្សាគ្រប់កម្រិត

៥. ការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងធនធានមនុស្ស

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ចាយ បូរិន ក្នុងនាមថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា សូមគាំទ្រយ៉ាងពេញទំហឹង លើគម្រោង «ព្រែកជីកហ្វូណនតេជោ» ដែលមានប្រវែង ១៨០គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប មានប្រជាជនសរុបប្រមាណជិត២លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ ដើម្បីប្រយោជន៍សេដ្ឋកិច្ចជាតិសម្រាប់ថ្ងៃអនាគត ដោយឈរលើផលប្រយោជន៍ជាតិជាធំ និងអនាគតសេដ្ឋកិច្ចកម្ពុជា សម្រាប់មនុស្សជំនាន់ក្រោយ។នៅក្នុងឱកាសបើកអធិបតី បើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារបន្តឆមាសទី ២ ឆ្នាំ ២០២៤ របស់ក្រសួងធម្មការនិងសាសនា ឯកឧត្តម រដ្ឋមន្រ្តី សូមកោតសរសើរនិងវាយតម្លៃខ្ពស់ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ដែលបានខិតខំប្រឹងប្រែងប្រកបដោយសាមគ្គីភាព សហការគ្នាបានយ៉ាងល្អប្រសើរ ក្នុងការរៀបចំកិច្ចប្រជុំបូកសរុបនេះឡើង ក្នុងគោលបំណងពិនិត្យមើលសមិទ្ធផលការងារឆមាសទី១ ក៏ដូចជាការកំណត់រកបញ្ហាប្រឈមនានា និងធ្វើការឆ្លុះបញ្ចាំង កំណត់ទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៤ ដើម្បីបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពការងាររបស់ក្រសួងធម្មការនិងសាសនា៕

ឯកឧត្តម ចាយ បូរិន ដឹកនាំមន្រ្តីរាជការក្រសួងធម្មការ និងសាសនា ទូងស្គរ វាយគង អបអរសាទរព្រឹត្តិការណ៏ជាប្រវត្តិសាស្រ្ត នៃពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ដឹកនាំមន្រ្តីរាជការក្រសួងធម្មការ និងសាសនា និងនិមន្តសម្តេចសង្ឃ ព្រះមន្រ្តីសង្ឃ នៃគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ទូងស្គរ វាយគង អបអរសាទរព្រឹត្តិការជាប្រវត្តិសាស្រ្ត និងមហិមា នៃ ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ។

គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានបន្តស្នាដៃនិងកំពុងអនុវត្តជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណនតេជោ ដែលតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់រួចចូលតាមព្រែកតាហ៊ឹងនៃទន្លេបាសាក់ក្នុងស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោដែលបានប្រារព្ធពិធីបើកការដ្ឋានសាងសង់ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាពេលនេះនឹងផ្តល់ផលប្រយោជន៍ដ៏ធំធេងដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ដូចជា ពង្រីកការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ចំណេញចម្ងាយផ្លូវ ពេលវេលា និងថ្លៃដឹកជញ្ជូនប្រកបដោយភាពប្រកួតប្រជែងត្រង់ទៅសមុទ្រ ព្រមទាំងបង្កើនវិសាលភាពនៃប្រព័ន្ធស្រោចស្រព និងរំដោះទឹកជំនន់ ជួយពង្រីកនិងបង្កើនផលិតភាពនៃការដាំដុះនៅតំបន់ភាគនិរតី ដែលជាការរួមចំណែកដ៏សំខាន់សំរាប់បម្រើឱ្យសេដ្ឋកិច្ចជាតិនិងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានាពេលអនាគត។

ឯកឧត្តម ចាយ បូរិន ទទួលធម្មបដិសណ្ឋារកិច្ច សម្តេច អ៊ុល មុីយុន (IL MYUN Spectable Buddhist monk) ជួបសម្តែងការគួរសមនិងពិភាក្សាការងារ 

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ទទួលធម្មបដិសណ្ឋារកិច្ច សម្តេច អ៊ុល មុីយុន (IL MYUN Spectable Buddhist monk) ប្រធានអង្គការសកម្មភាពចែករំលែកជីវិតនិងជានាយកមហាវិទ្យាល័យដុង គុក នៃសាធារណរដ្ឋកូរ៉េ ព្រមទាំងគណ:ប្រតិភូ ជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ ។

នាជំនួបរបស់ សម្តេច អ៊ុល មុីយុន ដែលនិមន្តដឹកនាំគណៈប្រតិភូមកពីប្រទេសកូរ៉េ ជាមួយឯកឧត្តម រដ្ឋមន្រ្តី នាឱកាសនេះ គឺក្នុងគោលបំណងសំខាន់ ដោយបានស្នើរសុំសហប្រតិបត្តការលើការងារមួយចំនួនជាមួយថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនាកម្ពុជា។ នៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជានាឱកាសនេះ សម្តេច អ៊ុល មុីយុន បាននិមន្តទៅកាន់វត្តវ័យចំណាស់មួយចំនួន ហើយបានសិក្សាពីវប្បធម៌ អរិយធម៌ ទំនៀមទំលាប់ និងព្រះពុទ្ធសាសនានៅកម្ពុជា។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា សូមស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ សម្តេច អ៊ុល មុីយុន ដែលបាននិមន្តដឹកនាំគណៈប្រតិភូមកពីប្រទេសកូរ៉េ មកកាន់កម្ពុជា ហើយបានស្វែងយល់ពី វប្បធម៌ អរិយធម៌ ទំនៀមទំលាប់ និងព្រះពុទ្ធសាសនា នៅតាមបណ្តាវត្តអារាមមួយចំនួននៅកម្ពុជា។ 

ឯកឧត្តម ចាយ បូរិន សង្ឃឹមថាថ្ងៃនាមួយនៅពេលដែលមានដំណើរទស្សនកិច្ចនៅកម្ពុជា សម្តេច អ៊ុល មុីយុន និងគណៈប្រតិភូ និងជូនដំណើរមកក្រសួងធម្មការនិងសាសនាជាមុន ងាយស្រួលដើម្បីឲ្យ ឯកឧត្តម ចាត់តាំងថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា និងគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ណែនាំវត្តចំណាស់ណាមួយនៅកម្ពុជា និងអាចកសាងជាសមទ្ធិផលរួមមួយជាអនុស្សាវរីយ៍ជាមួយសម្តេចសង្ឃកម្ពុជា និងសម្តេចសង្ឃកូរ៉េ ។

នាឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី សូមថ្វាយបង្គំជូនពរ និងជូនពរ ម្តេច អ៊ុល មុីយុន និងគណៈប្រតិភូ នៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ជួបតែសុខសុវត្ថិភាពនៅក្នុងការធ្វើដំណើរទាំងទៅនិងមក ពិសេសសម្រេចគ្រប់ភារកិច្ចដែលគ្រោងនិងអនុវត្តបន្តទៀត ៕

ឯកឧត្តម ចាយ បូរិន អញ្ជើញបំពេញទស្សនកិច្ចការងារ និងជាមិត្តភាព នៅទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

ឯកឧត្តម ចាយ បូរិន អញ្ជើញដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចការងារ និងជាមិត្តភាព នៅទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៣០ ខែកក្កដាដល់ថ្ងៃទី១ ខែសីហាឆ្នាំ២០២៤។ តបតាមការអញ្ជើញរបស់ ឯកឧត្តមបណ្ឌិត វុ ចៀនថាំង (VŨ CHIẾN THẮNG) អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលបន្ទុកកិច្ចការសាសនា នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម

នៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រី ក្រសួងធម្មការនិងសាសនា បានអញ្ជើញដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចការងារ និងជាមិត្តភាព នៅទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៣០ ខែកក្កដាដល់ថ្ងៃទី១ ខែសីហាឆ្នាំ២០២៤ ដើម្បីបន្តពង្រឹង ពង្រីកនូវទំនាក់ទំនងទ្វេភាគី និងរឹតចំណងមិត្តភាព សាមគ្គីភាព ជាប្រពៃណី ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ក៏ដូចជាការបន្តជំរុញបន្ថែមទៀតនូវវឌ្ឍនភាព និងកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យសាសនា នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាមដែលមានស្រាប់ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅនៅគ្រប់កម្រិត។អញ្ជើញមកធ្វើបដិសណ្ឋារកិច្ចទទួលស្វាគមន៍គណៈប្រតិភូក្រសួងធម្មការនិងសាសនា ដល់អាកាសយានដ្ឋានអន្តរជាតិណូបាយ ទីក្រុងហាណូយរួមមានឯកឧត្តម ងៀន ទៀនចុកអនុប្រធានគណៈកម្មាធិការសាសនារដ្ឋាភិបាលវៀតណាម និងសហការីជាច្រើនរូប ។

ក្នុងអំឡុងពេលនៃការស្នាក់អាស្រ័យ និងបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋ សង្គមនិយមវៀតណាមគណៈប្រតិភូក្រសួងធម្មការនិងសាសនា ដឹកនាំដោយ ឯកឧត្តម ចាយ បូរិន នឹងអញ្ជើញចូលជួបសម្តែងការគួរសម លោកជំទាវ ហ្វាប ធិថាញ់ចា (PHẠM THỊ THANH TRÀ) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ វៀតណាម ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត វុ ចៀនថាំង (VŨ CHIẾN THẮNG) អនុរដ្ឋ មន្ត្រីក្រសួងមហាផ្ទៃ ទទួលបន្ទុកកិច្ចការសាសនាវៀតណាម និងឯកឧត្តម វុ ហ៊យបាក់ (VŨ HOÀI BẮC) ប្រធានគណៈ កម្មាធិការសាសនារដ្ឋាភិបាល វៀតណាម អញ្ជើញចូលថ្វាយបង្គំថ្នាក់ដឹកនាំសមាគមមជ្ឈឹមព្រះពុទ្ធសាសនា វៀតណាម និងទស្សនាសារមន្ទីរហូជីមីញ នៅទីក្រុហាណូយ ផងដែរ ៕

ឯកឧត្តម ចាយ បូរិន អញ្ជើញប្រគេនទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តខេមវ័ន (ហៅវត្តបឹងស្នាយ) ខេត្តកំពង់ចាម

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងលោកជំទាវ សូ ភត្រ្តាចាយបូរិន ព្រមបុត្រា បុត្រី អញ្ជើញប្រគេនទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តខេមវ័ន (ហៅវត្តបឹងស្នាយ) ស្ថិតនៅសង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ។

ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនាថ្ងៃ ១រោច ខែអាសាធ ដែលពិធីត្រូវបានចាប់ផ្តើមនៅល្ងាចថ្ងៃទី១៥កើត ខែអាសាឍ ហើយក៏ជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេរបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។បងប្អូនប្រជាពុទ្ធបរិស័ទដែលមានជំនឿទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាស្លាដក់ អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមលទ្ធភាព។
និងនាំគ្នាហែទៀនវស្សា សំពត់ ស្លាដក់ និងសម្ភារប្រើប្រាស់ផ្សេងៗ ជុំវិញព្រះវិហារ ហើយបន្ទាប់មក ព្រះសង្ឃសម្តែងធម៌ទេសនា និងវេរទៀនវស្សា ជាមួយនឹងសម្ភារប្រគេនព្រះសង្ឃ។

ដូចនេះ បងប្អូនប្រជាពលរដ្ឋដែលមានជំនឿទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យនេះ ដោយនាំយកម្ហូបអាហារ គ្រឿងសក្ការៈបូជា គ្រឿងឧបភោគនិងបរិភោគ ទៅប្រគេនព្រះសង្ឃជាបន្តបន្ទាប់សម្រាប់ផ្គត់ផ្គង់ក្នុងអំឡុងពេលគង់ចាំព្រះវស្សាអស់កាលត្រីមាសរយៈពេល៣ខែ។
ហើយបានដុតទៀនបំភ្លឺរហូតដល់ពេលព្រះសង្ឃចេញព្រះវស្សា ព្រោះមានជំនឿថាពន្លឺទៀនគឺជួយបំភ្លឺអនាគតជាតិអោយភ្លឺស្រស់បំព្រង និងមានសេចក្តីសុខចម្រើនដោយអំពើល្អ សេចក្តីល្អ ហើយគេត្រូវរក្សាភ្លើងទៀនឱ្យឆេះជាប់រហូតគ្រប់រយៈពេលបីខែ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តីបានរម្លឹកដល់បណ្តាវត្តអារាម វិហារសាសនាផ្សេងទូទាំងប្រទេស ត្រៀមរៀបចំការវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តការបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ដែលជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយនិងការគិតគូរប្រកបដោយគិតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទេសឆ្នើមរបស់កម្ពុជា ដែលបានផ្តួចផ្តើមគម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីតភ្ជាប់ការដឹក ជញ្ជូនតាមផ្លូវទឹក ដែលនិងជម្រុញកំណើតសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន ពីទន្លេទៅកាន់សមុទ្រប្រវែង ១៨០ គីឡូម៉ែត្រ នឹងបន្តដឹកនាំ ដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្ដេជ្ញាចិត្តយ៉ាងមោះមុត ដើម្បីជំរុញការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោនេះឲ្យបានជោគជ័យសម្រាប់ជាឧត្តមប្រយោជន៏ជូនប្រទេសនិងប្រជាជនកម្ពុជា ដែលគ្រោងនឹងបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ដើម្បីប្រែក្លាយជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជាកាន់តែរីកចម្រើនទ្វេរឡើងថែមទៀត។

ព្រះសច្ចបិយោ សា វិរៈ ព្រះចៅអធិការ ព្រះសង្ឃ គ្រប់ព្រះអង្គនា វត្តខេមវ័ន (ហៅវត្តបឹងស្នាយ) បានអារាធនាប្រសិទ្ធពរជូន ឯកឧត្តម ចាយ បូរិន និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី និងមន្រ្តីរាជការរបស់ក្រសួងធម្មការនិងសាសនាទាំងអស់ សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ និងសម្រេចគ្រប់ភារកិច្ចការងារ ព្រមទាំងសូមឧទ្ទិសនូវមហាកុសល ជូនចំពោះ ដួងវិញាក្ខន្ធមហាឧបាសកឧកញ៉ាមហាសប្បុរសធម្មសិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអុី ត្រូវជាលោកឪពុកបង្កើតរបស់ ឯកឧត្តម រដ្ឋមន្ត្រី ព្រមទាំងឧទ្ទិសនូវមហាកុសលជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតាជីដូនជីតា ញាតិការទាំង៧សន្តាន ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាជន ដែលបានចែកឋានទៅ សូមដួងវិញាណក្ខន្ធអ្នកទាំងអស់នោះគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕

ឯកឧត្តម ចាយ បូរិន អញ្ជើញប្រគេនទៀនព្រះវស្សានិងទេយ្យទាន ដល់ព្រះសង្ឃចំនួនវត្ត៧ នៅឃុំទាំង៧ ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលស្រុកតំបែរ បានអញ្ជើញប្រគេនទៀនព្រះវស្សាដល់វត្តចំនួន៧ ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ពិធីនេះបានប្រារព្ធធ្វើនៅវត្តសិរីពោធិ៍វង្ស ហៅវត្តទឹកជ្រៅ ស្ថិតនៅឃុំទឹកជ្រៅ  ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា លោកជំទាវ នីចាន់ ធីតា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ ។

ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា បុណ្យចូលព្រះវស្សាគឺ ជាពិធីបុណ្យដែលព្រះសង្ឃចូលគង់ចាំព្រះវស្សាអស់កាលត្រីមាសរយៈពេល៣ខែនារដូវវស្សា ហើយតាមព្រះវិន័យធម៌គឺមិនអនុញាត្តឱ្យព្រះសង្ឃនិមន្តចេញបិណ្ឌបាតនារដូវវស្សានេះបានទេ 

ដូចនេះក្នុងនាមជាប្រជាពុទ្ធបរិស័ទអ្នកកាន់ព្រះពុទ្ធសាសនាគ្រប់រូបមានតួនាទីជួយទំនុកបំរុងដល់ព្រះសង្ឃ ចង្ហាន់ ដែលមាន ម្ហូបអាហារ បង្អែមនិងគ្រឿងប្រើប្រាស់ផ្សេងៗ ប្រគេនដល់ព្រះសង្ឃ ក្នុងអំឡុងរយៈពេល៣ខែនេះ ។

ក្រៅពីរបស់ប្រើប្រាស់ និងម្ហូបអាហារ បងប្អូនខ្មែរក៏បានជាវទានវស្សាទៅប្រគេនព្រះសង្ឃផងដែរ ព្រោះយើងមានជំនឿថាពន្លឺទៀនគឺជួយបំភ្លឺអនាគតជាតិអោយភ្លឺស្រស់បំព្រង និងមានសេចក្តីសុខចម្រើនដោយអំពើល្អ សេចក្តីល្អ ហើយ ត្រូវរក្សាភ្លើងទៀនឱ្យឆេះជាប់រហូតគ្រប់រយៈពេល បី ខែ។  

ទន្ទឹមនឹងនេះឯកឧត្តម រដ្ឋមន្រ្តី បានក៏បានសូមបិណ្ឌបាត្រដល់ព្រះមន្ត្រីសង្ឃ គ្រប់ព្រះអង្គ ព្យាយាមសិក្សារៀនសូត្រនូវព្រះធម៌ និងវិន័យឲ្យបានខ្ជាប់ខ្ជួន  នៅក្នុងរយៈពេល៣ខែនេះ ។

ឯកឧត្តម រដ្ឋមន្រ្តី បានរម្លឹកផងដែរថា ព្រះពុទ្ធសាសនាត្រូវបានបំផ្លាញទាំងស្រុងនារបបដ៏ខ្មៅងងឹត ប៉ុលពត ប៉ុន្តែនៅក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ កម្ពុជាបានទទួលសេរីភាពលឡើងវិញ និងមានបោះជំហានប្រែក្លាយពីប្រទេសដែលខ្ទេចខ្ទាំដោយសង្រ្គាម រហូតមានការអភិវឌ្ឍន៍លើកគ្រប់វិស័យ ក្រោមការយកចិត្តទុកដាក់របស់ប្រមុខរដ្ឋាភិបាល ដែលដឹកនាំដោយបិតាស្ថាបនិកនយោបាយ ឈ្នះ-ឈ្នះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាននាំយកនូវសន្តិភាពជូនប្រទេសកមជាតិនិងបានបន្តដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងយកចិត្តទុកដាក់លើវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ។

ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា ដើម្បីប្រែក្លាយជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក្រោមការគិតគូរប្រកបដោយគិតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទេសឆ្នើមរបស់កម្ពុជា បានផ្តួចផ្តើមគម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីតភ្ជាប់ការដឹក ជញ្ជូនតាមផ្លូវទឹក ដែលនិងជម្រុញកំណើតសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន ពីទន្លេទៅកាន់សមុទ្រប្រវែង ១៨០ គីឡូម៉ែត្រ នឹងបន្តដឹកនាំ ដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្ដេជ្ញាចិត្តយ៉ាងមោះមុត ដើម្បីជំរុញការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោនេះឲ្យបានជោគជ័យសម្រាប់ជាឧត្តមប្រយោជន៏ជូនប្រទេសនិងប្រជាជនកម្ពុជា ដែលគ្រោងនឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។

ជាមោទនភាពនេះដែរ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានចេញនូវសេចក្តីណែនាំឲ្យបណ្តាវត្តអារាមវិហារសាសនាផ្សេង ត្រៀមរៀបចំការវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក ដើម្បីអបអរសាទរពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ឲ្យបានព្រមៗគ្នាទូទាំងប្រទេស ។

វត្តចំនួន៧ ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលឯកឧត្តម ចាយ បូរិន ប្រគេនទៀនវស្សានិងទេយ្យទាន នាឱកាសនេះរួមមាន ៖ 

១.វត្តជនីវង្សី ហៅវត្តកំពង់រាំង ស្ថិតនៅក្នុងឃុំសេដា ។

២.វត្តពោធិ៍សាលព្រឹក្ស ហៅវត្តតំបែរ ស្ថិតនៅក្នុងឃុំទឹកជ្រៅ  ។

៣.វត្តវណ្ណៈគិរីសេដ្ឋា ហៅវត្តត្រពាំងព្រីង ស្ថិតនៅក្នុងឃុំត្រពាំងព្រីង ។

៤.វត្តគិរីបុព្វតារាម ហៅវត្តភ្នំប្រជុំបុត្រ ស្ថិតនៅក្នុងឃុំគោកស្រុក ។

៥.វត្តសិរីមង្គល ហៅវត្តចុងជាច ស្ថិតនៅក្នុងឃុំត្រពាំងព្រីង ។

៦. វត្តសិរីពោធិ៍វង្ស ហៅវត្តទឹកជ្រៅ ស្ថិតនៅក្នុងឃុំទឹកជ្រៅ ។

៧. វត្តសិរីពោធិ៍ព្រឹក្ស ហៅវត្តខ្នុរ ស្ថិតនៅក្នុងឃុំនាងទើត ។ 

ទេយ្យទានដែលត្រូវប្រគេនដល់វត្តនីមួយៗ នាឱកាសនេះរួមមាន៖ ទៀនធំ១គូរ , អង្ករ , ស្លាដក់ , ត្រីខកំប៉ុង ១កេះធំ, មី ១កេះធំ, ទឹកត្រី២យួរ, ទឹកសុីអុី ២យួរ , ទឹកបរិសុទ្ធ , ទឹកក្រូច , ទឹកដោះគោ , តែ , ស្ករ និងបច្ច័យ មួយចំនួនផងដែរ ។

តាមរយៈទឹកចិត្តសទ្ធាជ្រះថ្លា របស់ឯកឧត្តម ចាយ បូរិន សូមឧទ្ទិសបួងសួងជូនដួងវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាសប្បុរសធម្មសិរីញាណ ចាយ ស៊ាងអុី ដែលជាបិតាបង្កើតឯកឧត្តម តាមរយៈព្រះសង្ឃ បានចាប់បដិសន្ធិក្នុងទីឋានសុខគតិភពកុំបីឃ្លាងឃ្លៀតឡើយ ៕

ឯកឧត្តម ចាយ បូរិន ៖ ខេត្តសៀមរាបជាខេត្តមានសក្តានុពល នៅក្នុងការអភិរក្សវិស័យសទេសចរណ៍សាសនាក្នុងដែនដីសម្បត្តិវប្បធម៌មនុស្សជាតិ ដែលពោរពេញដោយអរិយធម៌ វប្បធម៌ និងបេតិកភណ្ឌ 

ក្នុងឱកាស  អញ្ជើញសំណេះសំណាលនិងសួរសុខទុក្ខ មន្ត្រីរាជការនៃមន្ទីរធម្មការនិងសាសនាខេត្តសៀមរាបនាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤  ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ថ្លែងថា ខេត្តសៀមរាបជាខេត្តមានសក្តានុពល ក្នុងការអភិរក្សវិស័យទេសចរណ៍សាសនាក្នុងដែនដីសម្បត្តិវប្បធម៌មនុស្សជាតិ ដែលពោរពេញដោយអរិយធម៌ វប្បធម៌ និងបេតិកភណ្ឌ។

លោក វណ្ណ ប៊ុនណា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តសៀមរាប បានជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តី អំពីវឌ្ឍនភាពការងាររបស់មន្ទីរក្នុងការអនុវត្តកន្លងមក និងជូនអំពីស្ថានភាពសាសនាចំនួន៥ ដែលកំពុងធ្វើសកម្មភាពនៅទូទាំងខេត្ត សៀមរាប  រួមមាន ព្រះពុទ្ធសាសនា៩៨.៨៥% , ឥស្លាមសាសនា០.៥៦% , គ្រិស្តសាសនា ០.៥៥% , ព្រះពុទ្ធសាសនា មហាយាននិងសាសនាបាហៃ មានចំនួនតិចតួច ។

 នាឱកាសនេះលោក ប្រធានមន្ទីរ បានជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តី អំពី បញ្ហាប្រឈមមួយចំនួន និងគោរពស្នើរសុំឯកឧត្តមរដ្ឋមន្រ្តីអំពី កង្វះមន្ត្រីក្របខ័ណ្ឌគ្រូបង្រៀនគ្រប់កម្រិត បានក្លាយជាបញ្ហាប្រឈម ជាប្រចាំសម្រាប់វិស័យពុទ្ធិកសិក្សា។

ឯកឧត្តម ចាយ បូរិន មានប្រសាសន៍ថា ការជួបសំណេះសំណាលនាឱកាសនេះ ក្នុងគោលបំណងដើម្បីឈ្វេងយល់នូវសកម្មភាពការងាររបស់មន្រ្តីរាជការនៃមន្ទីរធម្មការនិងសាសនា ស្តាប់ពីបញ្ហាប្រឈមចំនួនៗ និងសំនូមពរជាក់ស្តែងដែលជាតម្រូវការរបស់មន្ទីរខេត្តនីមួយៗ។ 

ឯកឧត្តម ចាយ បូរិន បានគូសបញ្ជាក់ថា កម្ពុជាមានសិទ្ធសេរីភាពពេញលេញ និងសុខដុមនីយកម្មខាងជំនឿសាសនា ដោយស្ថិតក្រោមច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងធម្មការនិងសាសនាជាសេនាធិការ គ្រប់គ្រង និងយកចិត្តទុកដាក់លើបង្រួបបង្រួមគ្រប់សាសនាទាំងអស់នៅកម្ពុជា ឲ្យមានសុខដុមនីយកម្មសាសនា ។ 

ដោយឡែកខេត្តសៀមរាប ជាខេត្តទេសចរណ៍ដ៏មានសក្តានុពល ដែលបង្ហាញអរិយធម៌ វប្បធម៌ និងសាសនា ដូចនេះមន្ទីរធម្មការនិងសាសនាខេត្តត្រូវយកចិត្តទុក្ខដាក់លើមន្ត្រីខ្លួន ដាច់ខាតត្រូវមាន ចំណេះ ជំនាញ និងវិជ្ជាជីវៈច្បាស់លាស់ សិក្សាឲ្យច្បាស់នូវសាសនាទាំងអស់ក្នុងខេត្ត ហើយអភិរក្សទេសចរណ៍សាសនាឲ្យល្អប្រសើរ សម្រាប់ចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលយើងឲ្យកាន់តែរីកចម្រើនបន្ថែមបន្តទៀត៕

Scroll to Top