ព័ត៌មាន

រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញទទួលបដិសណ្ឋាកិច្ច ព្រះតេជគុណ ស៊ិនកៃ កូរី ប្រធានសន្និសីទកំពូលព្រះពុទ្ធសាសនាពិភពលោកនិមន្តមកពីប្រទេសជប៉ុន។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញទទួលបដិសណ្ឋាកិច្ចព្រះតេជគុណ ស៊ិនកៃ កូរី ប្រធានសន្និសីទកំពូលព្រះពុទ្ធសាសនាពិភពលោកដឹកនាំគណះប្រតិភូ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារនៅទីការក្រសួង រសៀលថ្ងៃទី២៨ខែតុលាឆ្នាំ២០២៣។

ព្រះតេជគុណ ស៊ិនកៃ កូរី ព្រមទាំងសមាជិកប្រតិភូគ្រប់ព្រះអង្គ សូមសម្តែងនៅការអបអរសាទរ ឯកឧត្តម រដ្ឋមន្រ្តីដែលត្រូវបានព្រះមហាក្សត្រសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន តួនាទីជារដ្ឋមន្រ្តី ក្រសួងធម្មការនិងសាសនា នៃព្រះរាជាណាចក្រកម្ពុជា នៅអាណត្តិទី៧នេះ ព្រមទាំងបានលើកឡើងអំពីគោលបំណងសំខាន់ លើកការត្រៀមរៀបចំនិងគោរពអញ្ជើញឯកឧត្តមរដ្ឋមន្រ្តី ចូលរួមសន្និសិទកំពូលព្រះពុទ្ធសាសនា submit ក្នុងពេលខាងមុខនេះ។

ជាការឆ្លើយតប ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានជម្រាបប្រគេនដល់ព្រះអង្គផងដែរថាឯកឧត្តមនិងទទួលជាគោលការណ៏ និងស្នើរឲ្យមានការរៀបចំជាជាឯកសារច្បាស់លាស់ ដើម្បីឯកឧត្តមរៀបចំជំរាបជូនរាជរដ្ឋាភិបាលក្នុងការសម្រេច។ ក្នុងនោះផងដែរ ឯកឧត្តម រដ្ឋមន្រ្តី សូមអរគុណ និងស្វាគមន៏យ៉ាងកក់ក្តៅដល់ព្រះតេជគុណ ស៊ិនកៃ កូរី ប្រធានសន្និសីទកំពូលព្រះពុទ្ធសាសនាពិភពលោកដឹកនាំគណះប្រតិភូ ដែលអញ្ជើញមកទស្សនកិច្ចនៅប្រទេសកម្ពុជានាឱកាសនេះ និងសូមប្រគេនពរព្រះតេជគុណ និងគណៈប្រតិភូ ទទួលបានសុខសុវត្ថិភាព ពិសេសជោគជ័យក្នុងបេសកម្មដែលបានគ្រោងទុក ៕

រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា លើរបៀបវារៈចំនួន៤។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន លោក ប៉ែន បូណា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា កិច្ចប្រជុំនេះពិភាក្សាដើម្បីឆ្លងរបៀបវារៈដូចខាងក្រោម៖

* ទី១៖ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី «ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ»។

* ទី២៖ សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤។

* ទី៣៖ សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២។

* ទី៤៖ បញ្ហាផ្សេងៗសំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម៕

សម្ដេច​ព្រះពោធិវ័ង្ស​ កិត្តិបណ្ឌិត​ អំ​ លីមហេង​ សម្ដេចព្រះ​សង្ឃនាយក​រង​ទី​១​ គណៈមហានិកាយ​ នៃព្រះរាជាណាចក្រកម្ពុជា​ និង​ជា​​ព្រះចៅ​អធិការ​វត្ត​ចំពុះក្អែក

សម្ដេច​ព្រះពោធិវ័ង្ស​ កិត្តិបណ្ឌិត​ អំ​ លីមហេង​ បានចាត់​ចែង​នូវ​ទេយ្យទាន​ដែល​ទទួល​បាន​ពីពុទ្ធបរិស័ទ​គ្រប់​ទិសទី​ក្នុងឱកាស​ពិធី​បុណ្យ​កាន់បិណ្ឌ​ និង​ភ្ជុំបិណ្ឌ​ទាំង​១៥ថ្ងៃ​នេះ​ ប្រគេនចំពោះ​ព្រះសង្ឃ​ តាជី​ យាយ​ជី​ គណៈ​កម្មការ​ អាចារ្យ​វត្ត​ ព្រមទាំង​កងកម្លាំង​ការពារ​សន្តិសុខ​សណ្តាប់​ធ្នាប់​ កូន​សិស្ស​លោក​ និង​ប្រជាពលរដ្ឋ​ នៅក្នុង​មូលដ្ឋាន​ ចំណុះ​ជេីងវត្ត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតី ជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១២,០៦០នាក់ នៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ-និយោជិតចំនួន ១២ ០៦០នាក់ នៅតាមបណ្តារោងចក្រ-សហគ្រាស ដែលមានមូលដ្ឋានស្ថិតក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃពុធ ទី២៥ តុលា ២០២៣។ 

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញចូលរួមពិសាអាហារមិត្តភាពរវាងថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា និងគណ:កម្មាធិការសាសនារដ្ឋាភិបាលវៀតណាម

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញចូលរួមពិសាអាហារមិត្តភាពរវាងថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា និងគណ:កម្មាធិការសាសនារដ្ឋាភិបាលវៀតណាម សម្រាប់កិច្ចការសាសនា រាជធានីភ្នំពេញថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា  អនុញ្ញាតឲ្យអគ្គរាជទូតសន្តអាសនៈប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅទីស្តីការក្រសួង

រាជធានីភ្នំពេញ ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួធម្មការនិងសាសនា អនុញ្ញាតឱ្យអគ្គអភិបាល សិលា បាយអិន វលស៍ អគ្គរាជទូតសន្តអាសនៈ ប្រចាំនៅកម្ពុជា ដឹកនាំអភិបាលព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ភូមិភាគកំពង់ចាម និងការិយាល័យអប់រំជំនឿកាតូលិកភ្នំពេញ ចូលជួបសម្ដែងការគួរសម  និងពិភាក្សាការងារ នៅទីស្តីការក្រសួងនាល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ។

នៅក្នុងជំនួបនេះ អគ្គរាជទូតសន្តអាសនៈ ព្រះសហគមន៍កាតូលិក ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នាឱកាសនេះ បាននាំមកនៅគោលបំណងសំខាន់ៗជម្រាបជូនឯកឧត្តម រដ្ឋមន្រ្តី រួមមាន៖ 

១. ជម្រាបជូនអំពីប្រវត្តិសាសនា គ្រិស្តនិងនិកាយកាតូលិក ដែលចូលមកប្រទេសកម្ពុជា។

២. ជម្រាបជូន អំពីសកម្មភាពអប់រំ មនុស្សធម៌ និងសកម្មភាពសុខាភិបាល។

៣. ពង្រឹងនៅការសហការជាមួយក្រសួងធម្មការនិងសាសនា លើសាសនាគ្រិស្ត នៅប្រទេសកម្ពុជា។

៤. គាំទ្ររាល់នៅសកម្មភាពរបស់ក្រសួងធម្មការនិងសាសនា លើការគ្រប់គ្រងគ្រប់សាសនាទាំងអស់នៅកម្ពុជា ពិសេសរាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ឆ្លើយតបដោយក្តីរីករាយ និងស្វាគមន៍និកាយកាតូលិកប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលតែងតែសហការជាមួយអជ្ញាធរ ពិសេសក្រសួងធម្មការនិងសាសនា។ ក្នុងនោះឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា ប្រទេសកម្ពុជា មានសិទ្ធពេញលេញនៅក្នុងជំនឿទៅតាមចំនូលចិត្តរបស់ខ្លួន ដោយផ្តោតលើពាក្យស្លោកថា សុខដុមរមនាសាសនាគឺមានតែនៅប្រទេសកម្ពុជាតែប៉ុណ្ណោះ ៕

រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា​ បានដឹកនាំគណៈប្រតិភូ អញ្ជេីញចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រាក់ វណ្ណឌី

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា​ បានដឹកនាំគណៈប្រតិភូ អញ្ជេីញចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រាក់ វណ្ណឌី នាយករងខុទ្ទកាល័យ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដែលបានទទួលមរណភាពកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១០.១០នាទី ក្នុងជន្មាយុ ៦៤ឆ្នាំ ដោយរោគាពាធ។ សូមឧទ្ទិសនូវមហាកុសលជូនដល់វិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រាក់ វណ្ណឌី បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕ ថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣

ឯកឧត្តម ចាយ បូរិន អញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីការប្រកាសសមាសភាពបន្ថែម នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅវិមានសន្តិភាព។​

រាជធានីភ្នំពេញ: នាព្រឹកថ្ងៃចន្ទ ៩កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិបតីភាពរបស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំស្តីពីការប្រកាសសមាសភាពបន្ថែមនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅអគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្រ្តី។

ព្រឹកថ្ងៃចន្ទ ៩កើត ខែអសុជ្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អញ្ជើញអធិបតីដឹកនាំកិច្ចប្រជុំទ្វេរភាគីរវាង ក្រសួងធម្មការនិងសាសនានៃព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មាធិការសាសនារដ្ឋាភិបាលវៀតណាម សម្រាប់កិច្ចការសាសនានៃ សាធារណរដ្ឋសង្គមនិយមវៀតណាម ។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អញ្ជើញអធិបតីដឹកនាំកិច្ចប្រជុំទ្វេរភាគីរវាង ក្រសួងធម្មការនិងសាសនានៃព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មាធិការសាសនារដ្ឋាភិបាលវៀតណាម សម្រាប់កិច្ចការសាសនានៃ សាធារណរដ្ឋសង្គមនិយមវៀតណាម

រាជធានីភ្នំពេញ ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អញ្ជើញជាអធិបតីដឹកនាំថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ក្នុងកិច្ចប្រជុំទ្វេរភាគីរវាង ក្រសួងធម្មការនិងសាសនា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មាធិការសាសនារដ្ឋាភិបាលវៀតណាម សម្រាប់កិច្ចការសាសនានៃ សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលដឹកនាំគណៈប្រភិភូវៀតណាមដោយ ឯកឧត្តម ងៀន អាញ់ជឹក ( HE. Nguyen Anh Chuc) អនុប្រធានគណៈកម្មាធិការសាសនារដ្ឋាភិបាលវៀតណាម នាល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ងៀន អាញ់ជឹក ( HE. Nguyen Anh Chuc) អនុប្រធានគណៈកម្មាធិការសាសនារដ្ឋាភិបាលវៀតណាម បានសុំអនុសាសន៍ដោយ ផ្តោតលើគោលបំណងសំខាន់រួមមាន៖
១.បន្តកិច្ចសហប្រតិបត្តិការ លើការបណ្ដុះបណ្ដាលវគ្គសិក្សារវាងមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
២.ពង្រឹងវិស័យព្រះពុទ្ធសាសនាឲ្យកាន់តែរីកចម្រើន។
៣.អនុវត្តនៅច្បាប់ទម្លាប់របស់ប្រទេសនីមួយៗលើវិស័យព្រពុទ្ធសាសនា។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានមានប្រសាសន៍ថា ដោយសារព្រះពុទ្ធសាសនានៅកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៏សង្គមជាតិ ពិសេសអប់រំមនុស្សឆ្ពោះទៅរកសន្តិភាពផ្លូវចិត្ត ដូចនេះ ក្រសួងធម្មការនិងសាសនា សូមស្វាគមន៏នៅការចូលរួមវគ្គសិក្សាបណ្តុះបណ្តាលជាមួយនិងរដ្ឋាភិបាលវៀតណាម ដើម្បីជាការរឹតចំណងមេត្រីភាពដែលមានសម្រាប់ឲ្យកាន់តែរីកចម្រើនទ្វេរឡើងថែមទៀត៕

ឯកឧត្តម ចាយ​ បូរិន​ រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា​ អញ្ជើញចូលរួមពិធីបុណ្យផ្កាប្រាក់សាមគ្គី កសាងអាគារសិក្សានិងសាលប្រជុំថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នៅរាជធានីភ្នំពេញ។

រសៀលថ្ងៃសៅរ៍ ៧កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ ព.ស.២៥៦៧

ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣

Scroll to Top