ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអនុញ្ញាតឱ្យលោកស្រីបណ្ឌិត Maha Damaj តំណាងយូនីសេហ្វ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅទីស្តីការក្រសួង

(រាជធានីភ្នំពេញ) ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អនុញ្ញាតឱ្យលោកស្រីបណ្ឌិត Maha Damaj តំណាង យូនីសេហ្វ (UNICEF) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នាទីស្តីការក្រសួង។

លោកស្រីបណ្ឌិត ម៉ាហា ដាម៉ាច (Maha Damaj) តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា បានជម្រាបជូន ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អំពីការងារដែលអង្គការកំពុងអនុវត្ត និងគោលបំណងសំខាន់ចំនួន ៥ ស្នើរសុំការអនុញ្ញាតពីក្រសួងធម្ម ការនិងសាសនារួមមាន៖

ទី១.អង្គការ UNICEF ធ្លាប់បំពេញកិច្ចការងារជាមួយក្រសួងធម្មការនិងសាសនា ដោយផ្តោតលើការគាំទ្រកុមារនិងការបញ្ឈប់នូវអំពើ ហិង្សាទៅលើស្ត្រី។

ទី២.ការគាំទ្រទៅលើកិច្ចព្រមព្រៀងមួយចំនួនកន្លងទៅ ស្តីពីការអប់រំកុមារ ពិសេសគឺមេរៀនដែលដាក់នៅពុទ្ធិកសកលវិទ្យាល័យ ព្រះ សង្ឃ សាមណសិស្ស គឺធ្វើយ៉ាងណាឱ្យយល់អំពីការបញ្ឈប់អំពើហិង្សាលើកុមារនិងចិញ្ចឹមកុមារបែបវិជ្ជមាន។

ទី៣.គាត់កោតសរសើរចំពោះក្រសួងធម្មការនិងសាសនា ពិសេសគឺព្រះសង្ឃ ក៏ដូចជាសាសនាដទៃទៀត ដែលបានរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្នុងការពង្រឹងផ្លូវចិត្តដល់កុមារក្នុងកំឡុងពេលដែលប្រទេសកម្ពុជា។

ទី៤.បានស្នើក្រសួងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការលើកតម្កើង ក៏ដូចជាកែលម្អនូវបញ្ហាណាមួយចំនួនដើម្បីវាយតម្លៃឱ្យបានល្អឱ្យ បានប្រសើរឡើងវិញ។

នឹងទី៥.អង្គការ UNICEF បានបំពេញកិច្ចការងារជាច្រើនឆ្នាំកន្លងទៅហើយនៅក្នុងប្រទេសកម្ពុជា ពិសេសជាមួយក្រសួងស្ថាប័ន មាន ក្រសួងធម្មការនិងសាសនា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរចំពោះបេសកកម្មការងាររបស់អង្គការ UNICEF អស់រយៈពេលជាង ៧ទសវត្សរ៍ ព្រមទាំងបានរួមចំណែកជាបន្តបន្ទាប់របស់ UNICEF ក្នុងការលើកកម្ពស់សិទ្ធិ ការការពារការអភិវឌ្ឍ និងសុខុមាលភាពរបស់កុមារ កម្ពុជា ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពប្រកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

Scroll to Top