ព័ត៌មាន

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញចូលរួមពិធីបើកសម័យប្រជុំពេញអង្គ​សភាអន្តរជាតិ

​ដេីម្បីការអត់ឱន​ និងសន្តិភាព​ លេីកទី១១​ (IPTP 11) ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​។

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ៩រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤

ពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២

ពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសៅរ ៨រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤

ពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុង ពិធីបើកអនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣២ នៅវិទ្យាស្ថានជាតិអប់រំ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤

ឯកឧត្តមបណ្ឌិត ចាយ បូរិន អញ្ជើញជាអធិបតីពិធីប្រគល់ជ័យលាភីដល់សមណសិស្ស

សិស្សពូកែទូទាំងប្រទេសផ្នែកភាសាបាលី-សំស្រ្កឹត និងសូត្របាតិមោក្ខ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ 

ឯកឧត្តមបណ្ឌិតចាយ បូរិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាអញ្ជើញជាអធិបតីពិធីប្រគល់ជ័យលាភីដល់សមណសិស្ស សិស្សពូកែទូទាំងប្រទេស ផ្នែកសូត្របាតិមោក្ខនិងផ្នែកភាសាបាលី-សំស្ក្រឹត ថ្នាក់ឆ្នាំទី៣ នៃពុទ្ធិកមធ្យមសិក្សាបឋមភូមិនិងទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នារសៀលថ្ងៃទី១៩ខែវិច្ឆិកា ឆ្នាំ២០២៤  ពិធីនេះមានការនិមន្តចូលរួមដោយ សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង  ព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា សម្តេចព្រះអគ្គាធិការរង ព្រះអគ្គាធិការរង ព្រះមន្ត្រីសង្ឃ និងជ័យលាភីសមណសិស្ស-សិស្សផ្នែកភាសាបាលី-សំស្ក្រឹត ចំនួន ១៧៩ រូប ជ័យលាភីការសូត្របាតិមោក្ខ ចំនួន ២៨ រូប ដែលបានចូលរួមប្រឡងនៅមណ្ឌលប្រឡងពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត រាជធានីភ្នំពេញ ។

ឯកឧត្តមបណ្ឌិតចាយ បូរិន បានចូលរួមអបអរសាទរចំពោះសមណសិស្ស-សិស្សដែលទទួលបានជ័យលាភី ទាំងផ្នែកសូធ្យព្រះបាតិមោក្ខ និងផ្នែកភាសាបាលី-សំស្ក្រឹត ហើយលទ្ធផលដែលសមណសិស្ស-សិស្សទទួលបាននាពេលនេះ មិនត្រឹមតែជាសក្ខីកម្មមួយបញ្ជាក់ឱ្យឃើញពីព្រះវិរិយភាព ខិតខំប្រឹងប្រែងទន្ទេញ ស្វាធ្យាយ សិក្សារៀនសូត្រប៉ុណ្ណោះទេ ប៉ុន្តែនូវបានបង្ហាញយ៉ាងច្បាស់ពីការរីកចម្រើននៃព្រះពុទ្ធសាសនា ក្រោមម្លប់សន្តិភាព ពេញបរិបូរណ៍ មានស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងសន្តិសុខសង្គមល្អប្រសើរនិងការតាំងនៅស្ថិតស្ថេរយូរអង្វែងនៃសាសនធម៌របស់ព្រះសម្មាសម្ពុទ្ធទៀតផង ។

ការប្រឡងនេះជាគំនិតផ្តួចផ្តើមថ្មីមួយបន្ថែមទៀតរបស់គណ:សង្ឃនាយក នៃគណ:មហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដោយផ្ទាល់របស់សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយកស្តីទី នៃគណ:មហានិកាយ និងក្រសួងធម្មការនិងសាសនា។ 

ថ្លែងក្នុងឱកាសនោះឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបាន វាយតម្លៃខ្ពស់និងកោតសរសើរដោយស្មោះចំពោះព្រះគំនិតផ្តូចផ្តើមឱ្យមានកម្មវិធីប្រឡងនេះឡើង ដើម្បីពង្រឹងនូវការប្រតិបត្តិធម៌វិន័យនិងកសាងនូវមូលធនព្រះសង្ឃ ជំរុញឱ្យវិស័យពុទ្ធិកសិក្សាគ្រប់កម្រិត នៅទូទាំងប្រទេសមានការរីកចម្រើនទាំងបរិមាណ និងគុណភាពស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកប្រកបដោយចក្ខុវិស័យវែងឆ្ងាយនិងប្រកបដោយភាពប្រាកដនិយម របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំបន្តពីសម្តចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នប្រធានព្រឹទ្ធសភា ដែលតែងតែផ្តល់ឱកាសដល់ព្រះសង្ឃ កុលបុត្រ កុលធីតាទូទៅបានចូលសិក្សារៀនសូត្រ និងក្រេបជញ្ជក់យកនូវចំណេះដឹង ជំនាញ ជាពិសេស គុណតម្លៃនៃភាសាបាលី សំស្ក្រឹត ដែលជាមូលដ្ឋានគ្រឹះនៃព្រះពុទ្ធសាសនា និងមានទំនាក់ទំនងស្អិតល្មួតជាមួយអក្សរសាស្ត្រខ្មែរ

ហើយពុទ្ធិកសិក្សាមិនត្រឹមតែជាសរសរស្តម្ភ ដ៏រឹងមាំរបស់ព្រះពុទ្ធសាសនា ប៉ុណ្ណោះទេ ហើយក៏ជាផ្នែកមួយដ៏សំខាន់ ក្នុងការចូលរួមចំណែកពង្រឹងគ្រឹះនៃអក្សរសាស្ត្រជាតិ ការកសាងមូលធនមនុស្ស ការកំណត់បទដ្ឋានសម្រាប់ការរស់នៅរបស់ប្រជាជនខ្មែរ តាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ននិងបន្តទៅអនាគត ក្នុងកាលទេសៈណាដែលមនុស្សរស់នៅប្រាសចាកពីក្រមសីលធម៌នៃការអប់រំ ពិតណាស់ជីវិតរបស់មនុស្សនឹងជួបនូវសេចក្តីទុក្ខ សង្គមនឹងជួបនូវភាពអសកម្ម ។

  ក្នុងឱកាសនេះដែរ សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង និងឯកឧត្តមបណ្ឌិតចាយ បូរិន បានប្រគល់ និងប្រគេន វិញ្ញាបនបត្រ ដល់ជ័យលាភី ផ្នែកភាសាបាលី-សំស្ក្រឹត ចំនួន ១៧៩ រូប និងជ័យលាភីផ្នែកសូត្របាតិមោក្ខចំនួន ២៨ រូប ក្នុងនោះ ផ្នែកភាសាបាលី-សំស្ក្រឹត ពុទ្ធិកមធ្យមសិក្សាបឋមភូមិ ជ័យលាភីលេខ ១ បានទៅលើសមណសិស្ស  មកពីខេត្តសៀមរាប

ជ័យលាភីលេខ ២ បានទៅលើខេត្តកំពត ជ័យលាភីលេខ ៣បានលើរាជធានីភ្នំពេញ

ផ្នែកទុតិយភូមិ លេខ១បានទៅលើខេត្តបន្ទាយមានជ័យ លេខ២ខេត្តកំពង់ចាម លេខ៣មកពីខេត្តកំពង់ចាម

ចំពោះផ្នែកសូធ្យបាតិមោក្ខទទួលបានជ័យលាភីចំនួន៦រូបក្នុងនោះមាន១រូបមកពីខ្មែរក្រោម ។

សូមបញ្ជាក់ថានេះជាលើកទី១ហើយដែលអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិបានសហការជាមួយក្រសួងធម្មការនិងសាសនា រៀបចំការប្រឡងជ្រើសរើសសមណសិស្ស សិស្សពូកែទូទាំងប្រទេស ផ្នែកភាសាបាលី-សំស្ក្រឹត និងការប្រឡងសូត្របាតិមោក្ខនេះឡើងដើម្បីឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ។

ឯកឧត្តមបណ្ឌិត ចាយ បូរិន អញ្ជើញសំណេះសំណាល និងពិនិត្យវឌ្ឍនភាពការងាររបស់មន្ទីរធម្មការនិងសាសនា ខេត្តត្បូងឃ្មុំ

ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជួបសំណេះសំណាល និងពិនិត្យវឌ្ឍនភាពការងាររបស់មន្ទីរធម្មការនិងសាសនា ខេត្តត្បូងឃ្មុំ ដើម្បីឈ្វេងយល់នូវសកម្មភាពការងាររបស់មន្រ្តីរាជការនៃមន្ទីរធម្មការនិងសាសនាខេត្ត ស្តាប់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពរជាក់ស្តែងដែលជាតម្រូវការរបស់មន្ទីរធម្មការនិងសាសនាខេត្ត និង ជំរុញការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅខេត្តត្បូងឃ្មុំ រសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម ពាង ណារិទ្ធ លោកជំទាវ នី ចាន់ធីតា អភិបាលរង  តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា និងថ្នាក់ដឹកនាំមន្ត្រីរាជការមន្ទីរធម្មការនិងសាសនា ខេត្ត ។
លោក ហាក់ ហុន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តត្បូងឃ្មុំ បានជម្រាបជូន ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី អំពីវឌ្ឍនភាពការងាររបស់មន្ទីរដែលបានអនុវត្តកន្លងមក និងស្ថានភាពរបស់សាសនាចំនួន៤ រួមមានព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ , ឥស្លាមសាសនា, គ្រិស្តសាសនា និងពុទ្ធសាសនាមហាយាន ដែលកំពុងធ្វើសកម្មភាពនៅទូទាំងខេត្ត ត្បូងឃ្មុំ ។

ឯកឧត្តមបណ្ឌិត ចាយ បូរិន មានប្រសាសន៍ថា មន្ទីរធម្មការនិងសាសនាខេត្តត្បូងឃ្មុំ ដែលជាសេនាធិការឱ្យក្រសួងធម្មការនិងសាសនា ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាពលើមន្ត្រីខ្លួនបន្ថែមទៀត ដាច់ខាតត្រូវមាន ចំណេះ ជំនាញ និងវិជ្ជាជីវៈច្បាស់លាស់ សិក្សាឲ្យច្បាស់នូវសាសនាទាំងអស់ក្នុងខេត្ត ហើយអភិរក្សឱ្យបានល្អ នូវវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ខ្មែរយើងឱ្យបានខ្ជាប់ខ្ជួន ហើយមន្ទីរធម្មការនិងសាសនាខេត្តត្រូវសហការជាមួយព្រះសង្ឃ គណៈកម្មការអាចារ្យ វត្ត អាជ្ញាធរមូលដ្ឋានរៀបចំទីអារាមឱ្យមានសណ្តាប់ធ្នាប់ល្អ សម្រាប់ពុទ្ធបរិស័ទដែលកាន់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ គោរពបូជា គឺត្រូវរក្សាឱ្យបាន អភិក្រម ស៣ របស់ក្រសួងធម្មការនិងសាសនាសម្រាប់វត្តអារាម ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានបន្តថា ការវិវឌ្ឍន៏រីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងវិស័យសាសនា ពិសេសព្រះពុទ្ធសាសនា ក្រោមការគ្រប់គ្រងយ៉ាងយកចិត្តទុកដាក់របស់ក្រសួងធម្មការនិងសាសនា ក្នុងការរក្សាបាននូវសុខដុមនីយកម្មសាសនានៅកម្ពុជា គឺដោយសារមាន មន្ទីរធម្មការនិងសាសនា គ្រប់រាជធានី ខេត្តទូទាំងប្រទេស ជាសេនាធិការដ៏សំខាន់ របស់ក្រសួងផងដែរ ។ ក្នុងបរិបទការអប់រំតាមរយៈព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ លើការរីកចម្រើនខាងសម្ភារៈនិងស្មារតី ស្ថិតក្នុងក្របខណ្ឌនៃច្បាប់ យុត្តិធម៌ សមធម៌ សុជីវធម៌ និងគុណធម៌។ ក្រោមការយកចិត្តទុកដាក់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយបច្ចុប្បន្ន បន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដាក់ព្រះពុទ្ធសាសនាចូលក្នុងកម្មវិធីអបរំតាមសាលារៀនរដ្ឋនិងឯកជនផងដែរ ។

ឯកឧត្តមបណ្ឌិតក៏បានលើកឡើងបន្ថែមថា កម្ពុជាមានសិទ្ធសេរីភាពពេញលេញ និងមានសុខដុមនីយកម្មខាងជំនឿសាសនា ដោយស្ថិតក្រោមច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងធម្មការនិងសាសនាជាសេនាធិការ គ្រប់គ្រង និងយកចិត្តទុកដាក់លើការបង្រួបបង្រួមគ្រប់សាសនាទាំងអស់ឱ្យមានសុខដុមនីយកម្មសាសនា ហើយបានអភិរក្សទេសចរណ៍សាសនា សម្រាប់ចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលឲ្យកាន់តែមានរីកចម្រើនបន្ថែមទៀត៕

ឯកឧត្តមបណ្ឌិត ចាយ បូរិន អញ្ជើញសំណេះសំណាលនិងផ្តល់រង្វាន់លើទឹកចិត្តដល់សិស្សានុសិស្សជ័យលាភីប្រឡងជាប់សញ្ញាបត្រទុតិយភូមិ (បាក់ឌុប)ឆ្នាំ២០២៤នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ

វិស័យអប់រំ គឺជាវិស័យអទិភាព ហើយក្មួយៗគឺជាទំពាំងស្នងឬស្សីដ៏មានគុណភាពដែលធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍកាន់តែរីកចម្រើន  ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងផ្តល់រង្វាន់លើទឹកចិត្តដល់សិស្សានុសិស្សជ័យលាភីដែលបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិ(បាក់ឌុប ) ចំនួន ៥៧០នាក់ ក្នុងនោះសិស្សស្រី មានចំនួន ៤១៧ នាក់ នៅវិទ្យាល័យ ហ៊ុន សែន តំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០២៤ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ នី ចាន់ធីតា អភិបាលរង តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ , សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត , ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្ស យ៉ាងច្រើនកុះករ ។ឯកឧត្តមបណ្ឌិត ចាយ បូរិន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងយកចិត្តទុកដាក់និងចាត់ទុកវិស័យអប់រំដែលជាវិស័យអាទិភាព ក្នុងការបង្កើតធនធានមនុស្សដ៏សំខាន់ សំរាប់ប្រទេសជាតិនិងចូលរួមអបអរសាទរសប្បាយរីករាយជាមួយក្មួយៗ សិស្សានុសិស្សជ័យលាភីដែលបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិសំរាប់ឆ្នាំសិក្សា២០២៤ ។ឯកឧត្តមបណ្ឌិតក៏បានលើកឡើងថា ក្មួយៗជាសិស្សានុសិស្ស ជាយុវជនដែលជាទំពាំងស្នងឫស្សី សម័យសន្តិភាពសម្តេចតេជោ ហ៊ុន សែនហើយបានបន្តមកសម័យអភិវឌ្ឍន៏សម្តេចធិបតី ហ៊ុន ម៉ាណែត ពិតជាមានសំណាងណាស់ ដែលមានឱកាសសិក្សារៀនសូត្រយ៉ាងទូលំទូលាយ ក្រោមម្លប់សន្តិភាព ដើម្បីយកចំណេះដឹងទៅអភិវឌ្ឍខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រី បានកោតសសើរ និងថ្លែងអំណរគុណដល់មាតាបិតា អាណាព្យាបាលសិស្ស ដែលតែងតែជំរុញលើកទឹកចិត្ត អប់រំកូនៗក្នុងការសិក្សារៀនសូត្រ គួបផ្សំនិងការយកចិត្តទុកដាក់ខិតខំបង្ហាត់បង្រៀន អប់រំទូន្មានណែនាំ ពីសំណាក់ លោកគ្រូអ្នកគ្រូ ជាពិសេសក្មួយៗបានប្រឹងប្រែងខិតខំរៀនសូត្រដោយខ្លួនឯង ទើបបានទទួលលទ្ធផលផ្លែផ្កាដ៏ល្អនាពេលនេះ ស្របទៅនិងពាក្យស្លោករបស់ក្រសួងអប់រំយុវជននឹងកីឡា “អ្នកចេះគឺជាប់”។ឯកឧត្តមបណ្ឌិត ចាយ បូរិន បានផ្តាំផ្ញើដល់ក្មួយៗត្រូវប្រកាន់ភ្ជាប់នូវ គុណធម៌ សីលធម៌ ចរិយាធម៌  សុជីវធម៌ និងឥរិយាបថល្អ ហើយចូលរួមទាំងអស់គ្នាក្នុងការគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិ ភាព និងជៀសឱ្យឆ្ងាយពីគ្រឿងញៀន កុំប្រព្រឹត្តនូវអំពើខុសច្បាប់នានាដែលនាំខូចអនាគតដល់ខ្លួន និងបានជម្រុញលើកទឹកចិត្តដល់ប្អូនៗ ដែលបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិទាំងអស់ នៅពេលបន្តការសិក្សានៅមហាវិទ្យាល័យ ត្រូវផ្លាស់ប្តូរឥរិយាបថ នៃការសិក្សា គឺត្រូវបន្តសិក្សា ភាសាជាតិ ភាសាបរទេស សិក្សាស្រាវជ្រាវតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីស្វែងយល់ពីមុខជំនាញ ដោយរៀនទ្រឹស្តីបណ្តើរ អនុវត្តន៍ជាក់ស្តែងបណ្តើរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចឌីជីថលប្រកបដោយប្រសិទ្ធភាព ក្នុងសតវត្សទី២១ ជាពិសេសការអប់រំ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ក្នុងឱកាសដ៏សប្បាយរីករាយនេះផងដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី  បានផ្តល់ជូនរង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សជ័យលាភីដែលប្រឡងជាប់សញ្ញាបត្រទុតិយភូមិ(បាក់ឌុប)ចំនួន៥៧០នាក់ឆ្នាំសិក្សា២០២៤ ។

ឯកឧត្តម ចាយ បូរិន អញ្ជើញចូលរួមពិធីសូត្រមន្ត ពិធីបុណ្យកឋិនទានមហាសាមគ្គី នាវត្តស្វាយពពែ ទៅវេរប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងព័ទ្ធសីមា វត្តក្រាំងតាចាន់រតនារាម ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ

នៅក្នុងឱកាសដែលពុទ្ធិបរិស័ទខ្មែរក្នុងនិងក្រៅប្រទេសរីករាយនិងពិធីបុណ្យកឋិនទាន ដោយកម្លាំងសទ្ធាដ៏ប្រសើរជ្រះថ្លាក្រៃលែង ចំពោះព្រះពុទ្ធសាសនា ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា បានអញ្ជើញចូលរួម ពិធីសូត្រមន្ត ពិធីបុណ្យកឋិនទានមហាសាមគ្គី នាវត្តស្វាយពពែ ដង្ហែវេរប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងព័ទ្ធសីមា វត្តក្រាំងតាចាន់រតនារាម ស្ថិតនៅមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ក្រាំងតាចាន់ ភូមិក្រាំងតាចាន់ ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ។

ពិធីបែបសាសនានៃពិធីបុណ្យកឋិនទានមហាសាមគ្គី ដង្ហែទៅកាន់វត្តក្រាំងតាចាន់រតនារាម បានប្រព្រឹត្ត ទៅ តាមលំដាប់លំដោយបែបបទប្រពៃណីរបស់ខ្មែរនាបរិវេណវត្តស្វាយពពែ រាជធានីភ្នំពេញរួមមាន៖ ពិធីក្រុងពាលី ពិធីចម្រើនព្រះបរិត្ត និងការសម្តែងធម្មទេសនាដោយ សម្ដេចព្រះសិរីសុគន្ធាមហាសង្ឃរាជរាជាធិបតី កិត្តិ ឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រ និងសម្តេចព្រះចៅអធិការវត្តស្វាយពពែ រាជធានីភ្នំពេញ និងព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រុម ។

កឋិនទាន គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដែលប្រជាជនខ្មែរចាប់ផ្ដើមធ្វើឡើង បន្ទាប់ពីចេញវស្សា។ បុណ្យកឋិនទាន តែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃទី១៥កើត ខែកត្តិក គឺពុំមានវត្ដណាមួយត្រូវបានខកខានឡើយ។ ហើយបើទីអារាមណា មិនមានអង្គកឋិន ហែចូលទេ ទីអារាមនោះ ក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ។ ចំណែកអ្នកផ្ដើមបុណ្យ ត្រូវរៀបចំបរិក្ខាកឋិនមានត្រៃចីវរ សង្ឃាដិ ស្បង់ និងទេយ្យទានផ្សេងៗទៀតដូចជា បាត ចានស្រាក់ កាំបិត ចេស ម្ជុល ថង់យាម និងឆ័ត្រ ដើម្បីហែរទៅទីអារាមដែលបានកំណត់។

សូមបញ្ជាក់ថា កឋិនទាន ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដែលមានសម្តែងទុកក្នុង ព្រះវិន័យ បិដក មហាវគ្គ កឋិនក្ខន្ធកៈ ដែលទាយក ទាយិកាមានសទ្ធាជ្រះថ្លា នាំយកចីវរទៅ វេរ ប្រគេនព្រះ ភិក្ខុ សង្ឃ ដែលបានគង់ចាំវស្សាអស់ត្រីមាសក្នុងអាវាសវត្តណាមួយនិងជាទានវិសេស មានលក្ខណៈ ប្លែក ជាងទានដទៃ៥យ៉ាង ភិក្ខុសង្ឃបានក្រាលគ្រងកឋិនទទួលបានសង្ឃលាភ និងអានិសង្ស ៥ ហើយអ្នកប្រគេនកឋិនចីវរ ក៏ទទួលបានអានិស្ស៥ផងដែរ។

ហើយនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ប្រគេនយាគូរព្រះសង្ឃនៅវត្តក្រាំងតាចាន់រតនារាម វេរភត្តាហារប្រគេនព្រះសង្ឃ ដង្ហែអង្គកឋិនទានប្រទក្សិណបីជុំព្រះវិហារ រួចវេរ អង្គកឋិនទានប្រគេនព្រះសង្ឃក្រាលគ្រងទៅតាមពុទ្ធានុញ្ញាតជាកិច្ចបង្ហើយបុណ្យ៕

ឯកឧត្តម ចាយ បូរិន អនុញ្ញាតឱ្យ ឯកឧត្តម ឯកអគ្គរាជទូតប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អនុញ្ញាត្តឱ្យ ឯកឧត្តម ហ្សាហារូដឌីញ អូន្ន (SHAHARUDDIN ONN) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជានិងសហការីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ រសៀលថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នាទីស្តីការក្រសួង ។

ឯកឧត្តម ឯកអគ្គរាជទូតប្រទេសម៉ាឡេស៊ី បានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ពិសេសវិស័យសាសនានិងសេដ្ឋកិច្ចនៅកម្ពុជា ។ ទោះបីកម្ពុជាប្រកាន់យកសាសនាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋក៏ដោយ តែកម្ពុជាបានបើកទូលាយទៅលើជំនឿសាសនាផ្សេងៗ ពិសេសបានផ្តល់នូវសិទ្ធសេរីភាពដល់សាសនិកឥស្លាមសាសនា និងបរិស័ទសាសនាផ្សេងៗទៀតដែលមាននៅកម្ពុជា។

ជាងនេះទៅទៀត ឯកឧត្តម ឯកអគ្គរាជទូត សូមកោតសរសើរនិងថ្លែងអំណរគុណដល់ ក្រសួងធម្មការនិងសាសនា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត ចាយ បូរិន ដែលបានគ្រប់គ្រងបានយ៉ាងល្អ ផ្តល់នូវភាពកក់ក្តៅ នឹងរក្សានូវសុខដុមនីយកម្មសាសនា ស្របទៅនឹងច្បាប់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញានៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តមបណ្ឌិត ចាយ បូរិន បានស្វាគមន៍និងមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏បុិនប្រសព្វនិងមានចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំបន្តពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា គឺរក្សាបានសុខសន្តិភាព ស្ថេរភាព និងមានការអភិវឌ្ឍរីកចម្រើនទាំងវិស័យអាណាចក្រនិងពុទ្ធចក្រគួរឱ្យកត់សម្គាល់ ។

ជាក់ស្តែងក្រសួងធម្មការ និងសាសនា ដែលជាសេនាធិការរបស់រដ្ឋាភិបាលកម្ពុជា មានបេសកកម្មដឹកនាំ និងគ្រប់គ្រង វិស័យធម្មការនិងសាសនា ពុទ្ធិកសិក្សា ការអប់រំ ការសិក្សា ស្រាវជ្រាវ វប្បធម៌ អក្សរសាស្ត្រ ប្រពៃណីទំនៀមទម្លាប់ និងការបោះពុម្ពផ្សាយនានា ដែលទាក់ទងនឹងសាសនា ហើយតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដែលមានពីរនិកាយធំៗគឺគណៈមហានិកាយ និងគណៈ ធម្មយុត្តិក និកាយ ក្នុងនោះដែរនៅកម្ពុជាក៏មានសាសនាជាច្រើនដែលប្រជាពលរដ្ឋកំពុងប្រតិបត្តិដូចជាឥស្លាមសាសនា និងសាសនាគ្រិស្តជាដើម។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញកិច្ចសហប្រតិបត្តិវិស័យសាសនានិងសេដ្ឋកិច្ច ពិសេសលើកិច្ចសហប្រតិបត្តិការ រវាងស្ថានប័នរដ្ឋគ្រប់គ្រងលើវិស័យសាសនាកម្ពុជា-ម៉ាឡេស៊ី និងសូមជូនពរដល់ឯកឧត្តម ឯកអគ្គរាជទូតនិង សហការីទាំងអស់ទទួលបានជោគជ័យសំរាប់បេសកកម្មការទូតនៅកម្ពុជា៕

 

ឯកឧត្តម ចាយ បូរិន អនុញាតឲ្យប្រធានក្រុមប្រឹក្សាភិបាលអង្គការដានមីសិន (Danmission)  ចូលជូបសម្តែងការគួរសម និងពិភាក្សាការងារ

ឯកឧត្កម ចាយ បូរិន មានប្រសាសន៍ថា សន្តិភាពជាកត្តាសំខាន់សម្រាប់អន្តរសាសនា និងមានតម្លៃសម្រាប់ការអភិវឌ្ឍ និងសុខដុមនីយកម្មសាសនានៅកម្ពុជា។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា មានប្រសាសន៍បែបនេះក្នុងឱកាស អនុញាតឲ្យលោកស្រី លុយ បូច វិសស្ទុប (Louise Buch Viftrup) ប្រធានក្រុមប្រឹក្សាភិបាល អង្គការដានមីសិន (Danmission)(អន្តរសាសនា) ដែលមកពីប្រទេសដាណឺម៉ាក ដឹកនាំសហការីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅទីស្តីការក្រសួង នារសៀលថ្ងៃតី២៩ ខែតុលា ឆ្នាំ២០២៤។

ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងជំរុញលើកទឹកចិត្តគ្រប់សាសនាក្នុងការបដិបត្តិទៅតាមគន្លងសាសនានីមួយៗ ដើម្បីបង្កើនការចូលរួមកសាងអំពើល្អ វាចាកអំពើហិង្សា ការរើសអើង ការបែងចែកជំនឿសាសនា សំដៅទប់ស្កាត់ការយកសាសនា ធ្វើជាឧបករណ៍ ឬធ្វើអាជីវកម្មដែលអាចបង្កជាវិបត្តិ ឬភាពចលាចលក្នុងសង្គមកម្ពុជា និងបានជំរុញប្រែក្លាយសក្ដានុពលសាសនានីមួយៗឱ្យទៅជាកម្លាំងចលករក្នុងការជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ព្រមទាំងពង្រឹងសុខសន្តិភាព ថែទាំប្រពៃណីជាតិ និងលើកកម្ពស់តម្លៃសីលធម៌ក្នុងសង្គម។

ក្នុងឱកាសនេះ លោកស្រី លុយ បូច វិសស្ទុប (Louise Buch Viftrup) ប្រធានក្រុមប្រឹក្សាភិបាល អង្គការដានមីសិន (Danmission) បានអរគុណឯកឧត្តម រដ្ឋមន្រ្តី ដែលបានអនុញាត អង្គការដានមីសិន (Danmission) បានចូលរួមធ្វើកិច្ចសហប្រតិបត្តិការការងារ និងឆ្លុះបញ្ចាំងពីការចូលរួមចំនែករបស់សកម្មភាពការងារអង្គការដានមីសិន ជាមួយកម្ពុជាលើការងារអន្តរសាសនា។

លោកស្រី បានបញ្ជាក់ថា អង្គការដានមីសិន (Danmission) បានចាប់ផ្តើមប្រតិបត្តិការការងារនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៣ ជាមួយរាជរដ្ឋាភិបាលកម្ពុជាមានដូចជា ការងារ មនុស្សធម៌ អប់រំ តាមរយៈអន្តរសាសនា ។

ហើយនៅពេលថ្មីៗនេះអង្គការ Danmission ទទួលបានការសហការជាមួយក្រសួងធម្មការនិងសាសនាធ្វើសិក្ខាសាលា ស្ដីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីកិច្ចការពារបរិស្ថាន បេតិកភណ្ឌ និទេសចរណ៍សាសនា នៅខេត្តត្បូងឃ្មុំ ឱ្យជ្រួតជ្រាប ទៅដល់សហគមន៍ទេសចរណ៍ ក៏ដូចជាការការពារបរិស្ថាន និងផ្តល់សារៈសំខាន់មិនត្រឹមតែសម្រាប់ក្រុមសាសនា មួយប៉ុណ្ណោះទេ តែសម្រាប់ទាំងអស់គ្នា។ លោកស្រីបន្តថា សហគមន៍ព្រះពុទ្ធសាសនា ឥស្លាម សាសនា គ្រីស្តសាសនា និងជំនឿផ្សេងៗ បានលើកទឹកចិត្តជាយូរមកហើយឱ្យមានការការពារធនធានធម្មជាតិ។នៅក្នុងជំនួបនាឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី សូមស្វាគមន៍ អង្គការដានមីសិន (Danmission) ដែលបានចូលរួមចំនែកជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងធម្មការនិងសាសនា សូមថ្លែងអំណរគុណដល់អង្គការអង្គការដានមីសិន និងសូមជូនពរដល់សហការីទាំងអស់សម្រេចបានគ្រប់ភារកិច្ចដែលគ្រោងនឹងធ្វើបន្តទៀត ៕        

ឯកឧត្តមបណ្ឌិត ចាយ បូរិន អញ្ជើញសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយនិងថវិកាជូនកងទ័ព នៅបញ្ជាការដ្ឋានបញ្ជូនសារនៃអគ្គបញ្ជាការ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រសួងធម្មការនិងសាសនា មានសម្ព័ន្ធភាពជាមួយអង្គភាពបញ្ជាការដ្ឋានបញ្ជូនសារនៃអគ្គបញ្ជាការ។

ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនាអញ្ជើញដឹកនាំគណ:ប្រតិភូសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយនិងថវិកាជូនកងកម្លាំងប្រដាប់អាវុធអង្គភាពបញ្ជាការដ្ឋានបញ្ជូនសារនៃអគ្គបញ្ជាការ ដែលស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។

ឯកឧត្តមឧត្តមសេនីយ៍ឯក មែក ប៊ុន្នី នាយរងសេនាធិការចម្រុះនៃអគ្គបញ្ជាការនិងជាមេបញ្ជាការអង្គភាពបញ្ជូនសារ មានមតិស្វាគមន៍និងធ្វើរបាយការណ៍ជូនឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី និងគណៈប្រតិភូ ស្តីពីវឌ្ឍនភាពការងាររបស់អង្គភាពបញ្ជាការដ្ឋានបញ្ជូនសារនៃអគ្គបញ្ជាការ ដែលបានបំពេញភារកិច្ចជូនជាតិ មាតុភូមិ នាពេលកន្លងមកប្រកបដោយការទទួលខុសត្រូវនិងជោគជ័យខ្ពស់។

ឯកឧត្តមបណ្ឌិត ចាយ បូរិន បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនកងកម្លាំងនៃអង្គភាពបញ្ជាការដ្ឋានបញ្ជូនសារនៃអគ្គបញ្ជាការ ទាំងអស់ដោយក្តីនឹករលឹក។ ហើយដែលជានិច្ចជាកាលសម្តេច និងលោកជំទាវបណ្ឌិត តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់កងកម្លាំងគ្រប់ប្រភេទ ពិសេសកងទ័ពសមរភូមិមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដឹកនាំប្រទេសជាតិ រក្សាបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ហើយសម្តេចបានយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធទាំងអស់  ដែលកំពុងបំពេញការងារតាមភារកិច្ចរៀងៗខ្លួននៅគ្រប់ទីកន្លែង។

ឯកឧត្តមបណ្ឌិតបានបន្តទៀតថា ការចុះសួរសុខទុក្ខដល់កងកម្លាំងប្រដាប់អាវុធអង្គភាពបញ្ជាការដ្ឋានបញ្ជូនសារនៃអគ្គបញ្ជការនាពេលនេះ គឺជាការផ្សារភ្ជាប់រវាងសមរភូមិក្រោយ និងសមរភូមិមុខ បង្កើននូវទំនាក់ទំនងល្អ និងលើកទឹកចិត្តកកងទ័ពដែលឈរជើងនៅទីតាំងបញ្ជូនសារនេះ  ព្រមទាំងបានប្រគល់គ្រឿងឧបភោគ បរិភោគ និងថវិកា  ជូនកងកម្លាំងបញ្ជាការដ្ឋានបញ្ជូនសារនៃអគ្គបញ្ជាការ ក្នុងឱកាសដ៏សោមនស្សរីករាយនោះផងដែរ ៕

Scroll to Top