ព័ត៌មាន

ឯកឧត្តម ចាយ បូរិន៖ ក្រសួងធម្មការនិងសាសនា នឹងសិក្សារៀបចំចងសម្ព័ន្ធភាពជាមួយសាកលវិទ្យាល័យ កាសេដបណ្ឌិត នៃព្រះរាជាណាចក្រថៃ ផ្អែកលើការបណ្តុះបណ្តាលធនធានមនុស្ស

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អនុញាតិឲ្យលោកបណ្ឌិត វាលលប់ សុវណ្ណ ឌី(Vallop Suwandee, )ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យកាសេដបណ្ឌិត នៃព្រះរាជាណាចក្រថៃ ជួបសំដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចងសម្ព័ន្ធភាពរវាងសាកលវិទ្យាល័យ កាសេដបណ្ឌិតជាមួយក្រសួងធម្មការ និងសាសនា នៅទីស្តីការក្រសួង។

ក្នុងឱកាសនេះ លោកបណ្ឌិត វាលលប់ សុវណ្ណ ឌី(Vallop Suwandee, )ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យកាសេដបណ្ឌិត នៃព្រះរាជាណាចក្រថៃ សូមគោរពអបអរសាទរចំពោះឯកឧត្តម ចាយ បូរិន ដែលត្រូវបានព្រះមហាក្សត្រ ប្រោសព្រះរាជទានជារដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងដោយទទួលបានការទុកចិត្តពីសំណាក់រដ្ឋាភិបាលកម្ពុជានៅភារកិច្ចថ្មី នាអាណត្តិទី៧នេះ។
លោកប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យកាសេដបណ្ឌិត បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីផងដែលថា តាមរយៈឱកាសដ៏ល្អនៃការរឹតចំនងមិត្តភាពដ៏ស្អិតរមួត ជាមួយក្រសួងធម្មការនិងសាសនា នៃព្រះរាជាណាចក្រកម្ពុជានេះ សាកលវិទ្យាល័យសូមស្នើរនៅការផ្តល់អាហារូបករណ៍ជូនដល់និស្សិត និងមន្រ្តីរាជការក្រសួងធម្មការនិងសាសនាកម្ពុជា ដើម្បីបណ្តុះបណ្តាលនៅធនធានមនុស្សដ៏មានសារៈសំខាន់សម្រាប់រាជរដ្ឋាភិបាលកម្ពុជា។

ជាការឆ្លើយតបឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានសាទរទៅនឹងសំណើរដ៏ល្អនេះ និងស្នើរឲ្យសាកលវិទ្យាល័យ កាសេដបណ្ឌិត នៃព្រះរាជាណាចក្រថៃ រៀបចំជាលិខិតមកក្រសួង ដើម្បីឲ្យក្រសួងធម្មការនិងសាសនាស្វែងយល់កាន់តែច្បាស់ថា តើអាហារូបករណ៍ដែលសាកលវិទ្យាល័យ កាសេដបណ្ឌិត នៃព្រះរាជាណាចក្រថៃ ថ្នាក់បរិញ្ញាតិបត្រ អនុបណ្ឌិត បណ្ឌិត មានចំនួនប៉ុន្មានអាហារូបករណ៍ និងសិក្សាលើជំនាញអ្វីខ្លះ ដើម្បីងាយស្រួលដល់ក្រសួងធ្វើការផ្សព្វផ្សាយដល់និស្សិត ឬមន្រ្តីក្រសួង យល់ពីកម្មវិធីសិក្សា ព្រមទាំងជ្រើសរើសជំនាញឲ្យសមស្របទៅនិងពេលវេលា៕

ឯកឧត្តម ចាយ បូរិន អញ្ជើញដឹកនាំកិច្ចប្រជុំបែងចែកភារកិច្ច និងរបៀបរបបការងារ ជូនថ្នាក់ដឹកនាំ នៅទីស្តីការក្រសួង។

ឯកឧត្តម ចាយ បូរិន អញ្ជើញដឹកនាំកិច្ចប្រជុំបែងចែកភារកិច្ច និងរបៀបរបបការងារ ជូនថ្នាក់ដឹកនាំ នៅទីស្តីការក្រសួង។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អញ្ជើញទៅថ្វាយបង្គំ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី នៅវត្តស្វាយពពែ រាជធានីភ្នំពេញ។

រសៀលថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣

រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកជំទាវ អញ្ជើញប្រគេនភត្តសម្តេចព្រះសង្ឃនាយករង សម្តេច និងព្រះមន្រ្តីសង្ឃចំនួន២៣០អង្គ នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ក្នុងរដូវចូលព្រះវស្សា

ព្រឹកថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣

ឯកឧត្តម ចាយ បូរិន កម្ពុជា-ថៃ នឹងបន្តកិច្ចសហប្រតិបត្តការលើកកម្ពស់គុណតម្លៃព្រះពុទ្ធសាសនា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល

រាជធានីភ្នំពេញ ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អនុញ្ញាតឱ្យឯកអគ្គរាជទូតព្រះរាជាណាចក្រថៃប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងជូនពរ អបអរសាទរចំពោះឯកឧត្តមរដ្ឋមន្រ្តី នៅទីស្តីការក្រសួង។

នាឱកាសពិភាក្សាការងារនោះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានពិភាក្សាលើការងារសំខាន់ៗចំនួន ៣ គឺ៖

១. ការដង្ហែកឋិនព្រះរាជទានរបស់ព្រះមហាក្សត្រថៃ មកកាន់វត្តសិត្បូ ស្ថិតនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ២. ការផ្តល់អាហារូបករណ៍ដល់សមណនិស្សិត និស្សិត ទៅសិក្សានៅព្រះរាជាណាចក្រថៃ។ ៣. ការដង្ហែព្រះបរមសេរិរិកធាតុពីប្រទេសឥណ្ឌា មកកម្ពុជា នៅពេលខាងមុខនេះ។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានអនុញ្ញាតឱ្យប្រតិភូយុវជនដឹកនាំដោយ ឯកឧត្តម សូ វិសុទ្ធី អញ្ជើញចូលជួបសម្តែងការគួរសម ជូនពរនិងអបអរសាទរ​នៅទីស្តីការក្រសួង។

រសៀលថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។

ឯកឧត្តម ងួន សេ្តចភក្តី រដ្ឋលេខាធិការ តំណាងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និមន្ត និងអញ្ជើញចូលជួបសម្តែងការគួរសម

រសៀលថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣។  ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឱ្យគណៈគ្រប់គ្រងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដឹកនាំដោយឯកឧត្តម ងួន សេ្តចភក្តី រដ្ឋលេខាធិការ តំណាងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និមន្ត និងអញ្ជើញចូលជួបសម្តែងការគួរសម ជូនពរនិងអបអរសាទរ ចំពោះឯកឧត្តមរដ្ឋមន្រ្តី នៅទីស្តីការក្រសួង។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនាបានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើការរៀបចំយន្តការស្ថាប័នគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

រសៀលថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនាបានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើការរៀបចំយន្តការស្ថាប័នគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ជាមួយសម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ ព្រះអគ្គាធិការរងពុទ្ធិកសិក្សា និងសម្តេច ព្រះមន្រ្តីសង្ឃ មន្រ្តីជំនាញ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក និងមន្រ្តីខុទ្ទកាល័យ នៅទីស្តីការក្រសួង។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ដឹកនាំប្រជុំលើកទិសដៅការងារ កំរិតថ្នាក់ដឹកនាំ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នៅទីស្តីការក្រសួង។

រសៀលថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រោមឱវាទក្រសួង ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ជំនួយការក្រសួង អគ្គនាយក ព្រមទាំងលោក លោកស្រី ជាអគ្គនាយករង សកលវិទ្យាធិការរង ប្រធាននាយកដ្ឋាន ប្រធានផ្នែក នាយកពុទ្ធិកមជ្ឈមណ្ឌលគរុកោសល្យ ព្រឹទ្ធបុរស អនុប្រធាននាយកដ្ឋាន អនុប្រធានផ្នែក នាយករងពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ព្រឹទ្ធបុរសរង ប្រធានការិយាល័យ  និងប្រធានមន្ទីររាជធានី-ខេត្ត នៅទីស្ដីការក្រសួង។

រដ្ឋមន្ត្រីថ្មី នៃក្រសួងធម្មការ និងសាសនា ចូលគាល់ សម្ដេចព្រះសង្ឃទាំង ២គណៈ


លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទជាច្រើនរូប បានអញ្ជើញចូលគាល់ក្រាបថ្វាយបង្គំសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ និងសម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅនៅវត្តបទុមធម្មយុត្ត និងវត្តបុទុមវតីរាជវរារាម។

ក្នុងឱកាសចូលគាល់នាពេលថ្មីៗនេះ លោក ចាយ បូរិន បានពាំនាំការផ្តាំផ្ញើរបស់ ឯកឧត្តមកិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី សាកសួរព្រះរាជសុខភាពសម្តេច ព្រមទាំងព្រះមន្ត្រីសង្ឃគ្រប់ព្រះឋានានុក្រម ធម្មយុត្តិកនិកាយ និងព្រះមន្ត្រីសង្ឃគណៈមហានិកាយ គ្រប់ព្រះឋានានុក្រម។

រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានថ្វាយព្រះពរសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ និងសម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានថ្វាយទេយ្យទានចំពោះសម្តេចសង្ឃនាយកទាំងពីរគណៈ ព្រមទាំងបច្ច័យ៤ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃក្នុងរដូវវស្សាផងដែរ។

គួររម្លឹកថា កាលពីថ្ងៃទី២៥ ខែសីហានេះ លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រោមឱវាទក្រសួង ដែលមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ជំនួយការក្រសួង អគ្គនាយក ព្រមទាំង អគ្គនាយករង សកលវិទ្យាធិការរង ប្រធាននាយកដ្ឋាន ប្រធានផ្នែក នាយកពុទ្ធិកមជ្ឈមណ្ឌលគរុកោសល្យ ព្រឹទ្ធបុរស អនុប្រធាននាយកដ្ឋាន អនុប្រធានផ្នែក នាយករងពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ព្រឹទ្ធបុរសរង ប្រធានការិយាល័យ និងប្រធានមន្ទីររាជធានី-ខេត្ត នៅទីស្ដីការក្រសួង ផងដែរ៕

Scroll to Top