ឯកឧត្តម ចាយ បូរិន៖ ក្រសួងធម្មការនិងសាសនា នឹងសិក្សារៀបចំចងសម្ព័ន្ធភាពជាមួយសាកលវិទ្យាល័យ កាសេដបណ្ឌិត នៃព្រះរាជាណាចក្រថៃ ផ្អែកលើការបណ្តុះបណ្តាលធនធានមនុស្ស

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អនុញាតិឲ្យលោកបណ្ឌិត វាលលប់ សុវណ្ណ ឌី(Vallop Suwandee, )ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យកាសេដបណ្ឌិត នៃព្រះរាជាណាចក្រថៃ ជួបសំដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចងសម្ព័ន្ធភាពរវាងសាកលវិទ្យាល័យ កាសេដបណ្ឌិតជាមួយក្រសួងធម្មការ និងសាសនា នៅទីស្តីការក្រសួង។

ក្នុងឱកាសនេះ លោកបណ្ឌិត វាលលប់ សុវណ្ណ ឌី(Vallop Suwandee, )ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យកាសេដបណ្ឌិត នៃព្រះរាជាណាចក្រថៃ សូមគោរពអបអរសាទរចំពោះឯកឧត្តម ចាយ បូរិន ដែលត្រូវបានព្រះមហាក្សត្រ ប្រោសព្រះរាជទានជារដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងដោយទទួលបានការទុកចិត្តពីសំណាក់រដ្ឋាភិបាលកម្ពុជានៅភារកិច្ចថ្មី នាអាណត្តិទី៧នេះ។
លោកប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យកាសេដបណ្ឌិត បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីផងដែលថា តាមរយៈឱកាសដ៏ល្អនៃការរឹតចំនងមិត្តភាពដ៏ស្អិតរមួត ជាមួយក្រសួងធម្មការនិងសាសនា នៃព្រះរាជាណាចក្រកម្ពុជានេះ សាកលវិទ្យាល័យសូមស្នើរនៅការផ្តល់អាហារូបករណ៍ជូនដល់និស្សិត និងមន្រ្តីរាជការក្រសួងធម្មការនិងសាសនាកម្ពុជា ដើម្បីបណ្តុះបណ្តាលនៅធនធានមនុស្សដ៏មានសារៈសំខាន់សម្រាប់រាជរដ្ឋាភិបាលកម្ពុជា។

ជាការឆ្លើយតបឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានសាទរទៅនឹងសំណើរដ៏ល្អនេះ និងស្នើរឲ្យសាកលវិទ្យាល័យ កាសេដបណ្ឌិត នៃព្រះរាជាណាចក្រថៃ រៀបចំជាលិខិតមកក្រសួង ដើម្បីឲ្យក្រសួងធម្មការនិងសាសនាស្វែងយល់កាន់តែច្បាស់ថា តើអាហារូបករណ៍ដែលសាកលវិទ្យាល័យ កាសេដបណ្ឌិត នៃព្រះរាជាណាចក្រថៃ ថ្នាក់បរិញ្ញាតិបត្រ អនុបណ្ឌិត បណ្ឌិត មានចំនួនប៉ុន្មានអាហារូបករណ៍ និងសិក្សាលើជំនាញអ្វីខ្លះ ដើម្បីងាយស្រួលដល់ក្រសួងធ្វើការផ្សព្វផ្សាយដល់និស្សិត ឬមន្រ្តីក្រសួង យល់ពីកម្មវិធីសិក្សា ព្រមទាំងជ្រើសរើសជំនាញឲ្យសមស្របទៅនិងពេលវេលា៕

Scroll to Top