ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងធម្មការនិងសាសនា អញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខកងកម្លាំងប្រដាប់​អាវុធក្នុងអង្គភាព​បញ្ជាការ​ដ្ឋាន​បញ្ជូន​សារនៃអគ្គ​បញ្ជា​ការ

ភ្នំពេញ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងធម្មការនិងសាសនា ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ ថវិកា និងម៉ូតូចំនួន៤គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅឧបត្ថម្ភជូនកងកម្លាំងប្រដាប់​អាវុធអង្គភាព​បញ្ជាការ​ដ្ឋាន​បញ្ជូន​សារនៃអគ្គ​បញ្ជា​ការ ស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្នុងឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក មែក ប៊ុន្នី នាយរងសេនាធិការចម្រុះនៃអគ្គបញ្ជាការ និង​ជា​មេបញ្ជាការអង្គភាពបញ្ជូនសារ បានមានមតិស្វាគមន៍ និងធ្វើរបាយការណ៍ជូន​ឯកឧត្តម​​រដ្ឋមន្ត្រី និង​គណៈប្រតិភូ ស្ដីពីវឌ្ឍនភាពការងាររបស់អង្គភាពបញ្ជាការដ្ឋានបញ្ជូនសារនៃអគ្គបញ្ជាការ ដែលបាន​បំពេញ​ភារកិច្ច ដើម្បី​ធានា​ឱ្យបាននូវការ​ទំនាក់ទំនងបញ្ជូនសារ ជូនអគ្គបញ្ជាការ និងកងកម្លាំងគ្រប់ប្រភេទ ប្រកប​ដោយ​ការទទួលខុស​ត្រូវ​ខ្ពស់ ភាពរហ័សរហួន និងជោគជ័យ ជាពិសេសក្នុងភារកិច្ចការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនាពេល​កន្លងមក ព្រមទាំងបានថ្លែងអំណរគុណចំពោះក្រសួងធម្មការនិងសាសនា ដែលបានបន្តយកចិត្តទុកដាក់ចុះសួរ​សុខទុក្ខ និងឧបត្ថម្ភដល់កងកម្លាំងនៅអង្គភាពបញ្ជាការដ្ឋានបញ្ជូនសារជាបន្តបន្ទាប់។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម​ ចាយ បូរិន បានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខ ពីសំណាក់​សម្តេចអគ្គមហា​សេនា​បតី​តេ​ជោ​ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនចំពោះ​នាយទាហាន នាយទាហានរង និងពលទាហាន នៃអង្គភាពបញ្ជាការដ្ឋាន​បញ្ជូន​សារនៃ​អគ្គបញ្ជាការ​ទាំងអស់ ដោយក្ដីនឹករលឹក ដែលជានិច្ចជាកាល តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ​របស់​​កងកម្លាំងគ្រប់ប្រភេទ ពិសេស​កងទ័ពសមរភូមិមុខ ដែល​កំពុង​ឈរជើងការពារបូរណភាពទឹកដី នៅ​តាម​បណ្ដោយព្រំដែន។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នេះជាលើកទី៤ហើយ ក្នុងនាមឯកឧត្តមជារដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ​ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះមកសំណេះសំណាល និងសួរសុខទុក្ខដល់កងកម្លាំងប្រដាប់​អាវុធអង្គភាព​បញ្ជាការ​ដ្ឋាន​បញ្ជូន​សារនៃអគ្គ​បញ្ជា​ការ ​​​ដែលបានចងសម្ព័ន្ធមេត្រីភាពជាមួយក្រសួងធម្មការនិងសាសនា។ ក្រោយពីជម្លោះព្រំដែនកម្ពុជា-ថៃ បានផ្ទុះឡើង ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ បានបន្សល់ទុកស្លាកស្នាម ព្រមទាំងផលវិបាកជាច្រើនដល់ប្រជាជនស្លូតត្រង់ សេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍសង្គម។ បច្ចុប្បន្ន ទោះបីនៅសមរភូមិមុខមានសភាពធូរស្រាលបន្តិចក៏ពិតមែន ប៉ុន្តែបងប្អូនកងកម្លាំងរបស់យើងនៅតែបន្តលះបង់កម្លាំងកាយចិត្ត ភាពសុខសាន្តផ្ទាល់ខ្លួន និងការឃ្លាតឆ្ងាយពីគ្រួសារ ដើម្បីបម្រើបុព្វហេតុជាតិមាតុភូមិ។ ការឈរជើងការពារព្រំដែនក្នុងស្ថានភាពលំបាកលំបិន ការឆ្លងកាត់ឧបសគ្គ និងការការពារសន្តិសុខសុវត្ថិភាពនៅតាមខ្សែបន្ទាត់ព្រំដែនយ៉ាងសកម្ម គឺជាវីរភាព​ដ៏អង់អាច និងជាការលះបង់យ៉ាងធំធេងដែលមិនអាចកាត់ថ្លៃបាន ក្នុងការថែរក្សាសុខសន្តិភាព និងភាពស្ងប់ស្ងាត់ជូនប្រជាជន។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា រហូតមកដល់ពេលនេះ ទោះបីជាមានការខិតខំចរចារកដំណោះស្រាយ មិនទាន់សម្រេចបានកិច្ចព្រមព្រៀងណាមួយក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តប្រកាន់ខ្ជាប់នូវគោលជំហរដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងតាមផ្លូវការទូត និងច្បាប់អន្តរជាតិ។ ស្ថិតក្នុងស្ថានការណ៍នេះ រាជរដ្ឋា​ភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ​ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការជាយុទ្ធសាស្ត្រក្នុងការគាំទ្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនៅតាមខ្សែបន្ទាត់ព្រំដែនឱ្យកាន់តែប្រសើរឡើង។ ការពង្រឹងកិច្ចសហការក្នុងទម្រង់ចងសម្ព័ន្ធមេត្រីភាពរវាងក្រសួង ស្ថាប័នរដ្ឋ និងអង្គភាពកងកម្លាំងប្រដាប់អាវុធ គឺដើម្បីបញ្ជាក់ពីការគាំទ្ររបស់សមរភូមិក្រោយ និងជាកម្លាំងជំរុញយ៉ាងរឹងមាំដល់សមរភូមិមុខ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់ដ៏ធំធេងរបស់កងកម្លាំងក្នុងបញ្ជាការដ្ឋានបញ្ជូនសារអគ្គបញ្ជាការ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាពជាមួយក្រសួងធម្មការនិងសាសនា ហើយជាកិច្ចឆ្លើយតបទៅនឹងការលះបង់នេះ បានប្រគល់ជូននូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់កងកម្លាំងរបស់យើងក្នុងបញ្ជាការដ្ឋានបញ្ជូនសារ ព្រមទាំងបានជូនពរឱ្យកងកម្លាំងគ្រប់ប្រភេទ មានសុខភាព​ល្អ កម្លាំងមាំមួន និង​ទទួល​បានជោគជ័យក្នុងភារកិច្ចការពារជាតិ មាតុភូមិ ហើយសូមឱ្យជួបប្រទះនូវឧត្តមពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយទៅជាបការៈដទៃឡើយ៕

អាចជារូបភាពនៃ ជើងតម្កល់ និង អត្ថបទ
អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, ម៉ូតូស្គុតទ័រ, ម៉ូតូ និង អត្ថបទ
អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, ម៉ូតូ, ម៉ូតូស្គុតទ័រ និង អត្ថបទ
អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, ម៉ូតូ, ម៉ូតូស្គុតទ័រ និង អត្ថបទ
អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់ និង អត្ថបទ
មិន​មាន​ការពណ៌នា​រូបថត​ទេ។
អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់
អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់ និង អត្ថបទ
អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់ និង អត្ថបទ
អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់ និង អត្ថបទ
អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់ និង អត្ថបទ
អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់ និង អត្ថបទ
អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់ និង អត្ថបទ
Scroll to Top