ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អនុញាត្តឲ្យឯកឧត្តម ឈើតកៀត អត្ថាករ (H.E. Mr. Cherdkiat ATTHAKORN) ឯកអគ្គរាជទូតនៃរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមនិងជម្រាបលា ក្នុងឱកាសដែលឯកឧត្តម ត្រូវបានបញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។
ឯកឧត្តម ឈើតកៀត អត្ថាករ (H.E. Mr. Cherdkiat ATTHAKORN) ឯកអគ្គរាជទូតនៃរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងធម្មការនិងសាសនា ដែលតែងតែយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលដល់ឯកឧត្តមក្នុងការបំពេញបេសកម្មការទូតនៅកម្ពុជាប្រកបដោយជោគជ័យ ជាពិសេសការឹតចំណងសាមគ្គីភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យធម្មការនិងសាសនាផងដែរ ឯកឧត្តម ឈើតកៀត អត្ថាករ ក៏បានប្រគល់សៀវភៅ សង្ឃសទ្ទាភិធាន និង កម្រងឯកសារ ព្រះរាជសង្ឃប្រកាស
ដែលបោះពុម្ពដោយរាជាណាចក្រថៃជូនដល់ក្រសួងធម្មការនិងសាសនាសម្រាប់តម្រូវការខាងវិស័យព្រះពុទ្ធសាសនា ។
ឯកឧត្តមចាយ បូរិនបានមានប្រសាសន៍ថា សៀវភៅ សង្ឃសទ្ទាភិធាន និង កម្រងឯកសារ ព្រះរាជសង្ឃប្រកាស ពិតជាមានសារៈសំខាន់ណាស់សម្រាប់វិស័យព្រះពុទ្ធសាសនា។
ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា សៀវភៅ សង្ឃសទ្ទាភិធាន និង កម្រងឯកសារ ព្រះរាជសង្ឃប្រកាស គឺជាឧត្តមប្រយោជន៏សម្រាប់ព្រះមន្ត្រីសង្ឃ ហើយឯកឧត្តម និងប្រគេនចែកជូនដល់ព្រះមន្ត្រីសង្ឃ ក្នុងពិធីបិមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេស នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ។
ឯកឧត្តម រដ្ឋមន្រ្តី បានជូនពរដល់ឯកឧត្តម ឯកអគ្គរាជទូតថៃ ដែលបញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ហើយនិងត្រូវបន្តបេសកកម្មការងារផ្សេងទៀតសម្រេចបានជោគជ័យ ព្រមទាំងសង្ឃឹមថាឯកអគ្គរាជទូតថៃថ្មី និងបន្តកិច្ចខិតខំប្រឹងប្រែងលើការទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា-ថៃកាន់តែរីកចម្រើនទ្វេរឡើងថែមទៀត។