ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតី បិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារបន្តឆមាសទី ២ ឆ្នាំ ២០២៤ របស់ក្រសួងធម្មការនិងសាសនា

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតី បិទកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារបន្តឆមាសទី ២ ឆ្នាំ ២០២៤ របស់ក្រសួងធម្មការ និងសាសនា នាទីស្តីការក្រសួង នាល្ងាចថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ ។

ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា ក្រោមកិច្ចខិតខំប្រឹងប្រែងអនុវត្តការងាររបស់អង្គភាពជំនាញ យើងសម្រេ ចបានសមិទ្ធផលស្របតាមផែនការដែលបានកំណត់ នាឆ្នាំកន្លងមកគួរជាទីមោទនៈ ប៉ុន្តែទន្ទឹមគ្នានឹង ជោគជ័យនេះ ក៏នៅមានបញ្ហាប្រឈមមួយចំនួនទៀត ដែលទាមទារឱ្យយើងទាំងអស់គ្នារួមគ្នាគិ ត និងរួមគ្នាដោះស្រាយ ដើម្បីជាចក្ខុវិស័យសម្រាប់បន្តអនុវត្តផែនកា រយុទ្ធសាស្រ្ត នៅក្នុងឆមាសទី២ ក្នុងឆ្នាំ២០២៤ នេះ ក្នុងទិសដៅសម្រេចឱ្យបាននូវជោគជ័យថ្មីៗបន្ថែមទៀត សម្រាប់វិស័យធម្មកា រនិងសាសនាទាំងមូល។

ឯកឧត្តម រដ្ឋមន្រ្តី បានរម្លឹកថា នារបបដ៏ខ្មៅងងឹត ប៉ុលពត
ការប្រតិបត្តិជំនឿសាសនាទាំងអស់ ត្រូវបំផ្លាញដល់ឬសគល់ព្រះសង្ឃ និងបព្វជិតសាសនាផ្សេងៗ ត្រូវបានបង្ខំឱ្យលាចាកសិក្ខាបទ។ ប៉ុន្តែនៅក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ គឺជាការរស់រានឡើងវិញរបស់ប្រជាជនកម្ពុជា សិទ្ធិសេរីភាពក្នុងការប្រតិបត្តិជំនឿសាសនាត្រូវបានចាប់ផ្តើមជាថ្មី រហូតដល់បច្ចុប្បន្ន វិស័យធម្មការ និងសាសនានៅព្រះរាជាណាចក្រកម្ពុជាមានតួនាទីសំខាន់ក្នុងការចូលរួមថែរក្សា និង លើកកម្ពស់មូលធនសង្គម និងជាបណ្ដុំគុណតម្លៃនៅក្នុងការអប់រំសីលធម៌សង្គម ។

ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៍បន្តថា កម្ពុជាទទួលបានសន្តិភាពពេញលេញដូចសព្វថ្ងៃនេះ គឺក្រោមនយោបាយឈ្នះ ឈ្នះរបស់ សម្តេចអគ្គមហាសេនា
បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបិទបញ្ចប់សង្គ្រាមរវាងខ្មែរនិងខ្មែរទាំងស្រុងនៅឆ្នាំ១៩៩៨ ប្រទេសជាតិមានសន្តិភាពពេញលេញ។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការគោរពប្រតិបត្តិ ជំរុញ បើកសិទ្ធិសេរីភាព និងធានាសិទ្ធសេរីភាពដល់គ្រប់សាសនាទាំងអស់ និងប្តេជ្ញាថែរក្សាសុខដុមនីយកម្មសាសនា ដែលជាធាតុមួយដ៏សំខាន់ក្នុងការថែរក្សាសុខសន្តិភាព។

នាឱកាសបិទកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារបន្តឆមាសទី ២ ឆ្នាំ២០២៤ ឯកឧត្តម សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងធម្មការនិងសាសនាទាំង អស់ដែលបានខិតខំបំពេញនូវភារកិច្ចការងារនាពេលកន្លងមក និងសូមខិតខំស្រាវជ្រាវបន្ថែមលើវិជ្ជាជីវៈរបស់ខ្លួនឲ្យកាន់តែច្បាស់លាស់ ប្រកបដោយក្រមសីលធម៌និងវិជ្ជាជីវៈខ្ពស់ ៕

 104

Scroll to Top