រាជធានីភ្នំពេញ ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួធម្មការនិងសាសនា អនុញ្ញាតឱ្យអគ្គអភិបាល សិលា បាយអិន វលស៍ អគ្គរាជទូតសន្តអាសនៈ ប្រចាំនៅកម្ពុជា ដឹកនាំអភិបាលព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ភូមិភាគកំពង់ចាម និងការិយាល័យអប់រំជំនឿកាតូលិកភ្នំពេញ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងនាល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ។
នៅក្នុងជំនួបនេះ អគ្គរាជទូតសន្តអាសនៈ ព្រះសហគមន៍កាតូលិក ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នាឱកាសនេះ បាននាំមកនៅគោលបំណងសំខាន់ៗជម្រាបជូនឯកឧត្តម រដ្ឋមន្រ្តី រួមមាន៖
១. ជម្រាបជូនអំពីប្រវត្តិសាសនា គ្រិស្តនិងនិកាយកាតូលិក ដែលចូលមកប្រទេសកម្ពុជា។
២. ជម្រាបជូន អំពីសកម្មភាពអប់រំ មនុស្សធម៌ និងសកម្មភាពសុខាភិបាល។
៣. ពង្រឹងនៅការសហការជាមួយក្រសួងធម្មការនិងសាសនា លើសាសនាគ្រិស្ត នៅប្រទេសកម្ពុជា។
៤. គាំទ្ររាល់នៅសកម្មភាពរបស់ក្រសួងធម្មការនិងសាសនា លើការគ្រប់គ្រងគ្រប់សាសនាទាំងអស់នៅកម្ពុជា ពិសេសរាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ឆ្លើយតបដោយក្តីរីករាយ និងស្វាគមន៍និកាយកាតូលិកប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលតែងតែសហការជាមួយអជ្ញាធរ ពិសេសក្រសួងធម្មការនិងសាសនា។ ក្នុងនោះឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា ប្រទេសកម្ពុជា មានសិទ្ធពេញលេញនៅក្នុងជំនឿទៅតាមចំនូលចិត្តរបស់ខ្លួន ដោយផ្តោតលើពាក្យស្លោកថា សុខដុមរមនាសាសនាគឺមានតែនៅប្រទេសកម្ពុជាតែប៉ុណ្ណោះ ៕