រដ្ឋមន្ត្រីក្រសួងធម្មការ អនុញ្ញាតឱ្យ ថ្នាក់ដឹកនាំជាន់ខ្ពស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៅសហរដ្ឋអាមេរិក(LDS)ដឹកនាំគ្រីស្ទបរិស័ទថ្ងៃចុងក្រោយ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអនុញ្ញាតឱ្យ លោក អែលឌីរ ជីវិនឡាន (Elder Dale G.Renlund) ថ្នាក់ដឹកនាំជាន់ខ្ពស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៅសហរដ្ឋអាមេរិក(LDS)ដឹកនាំគ្រីស្ទបរិស័ទថ្ងៃចុងក្រោយ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ។

លោក អែលឌីរ ជីវិនឡាន (Elder Dale G.Renlund) បានសម្តែងនៅការអរគុណប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែសហការនិងផ្តល់ការទុកចិត្ត ឲ្យវត្តមានសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៅសហរដ្ឋអាមេរិក(LDS)ដឹកនាំគ្រីស្ទបរិស័ទថ្ងៃចុងក្រោយ ធ្វើការយ៉ាងសកម្មជាមួយក្រសួងធម្មការនិងសាសនា ចាត់តាំងពីអាណត្តិទី៤រហូតដល់អាណត្តិទី៧ថ្មីនេះ។ ជាមួយគ្នានេះ លោក បានជម្រាបជូន ឯកឧត្តមរដ្ឋមន្រ្តី អំពីការងារសំខាន់ៗចំនួន៣ដែលក្រុមការងាររបស់សាសនាចក្រធ្វើការកន្លងមកនៅកម្ពុជា ដោយផ្តោតសំខាន់ទៅលើ ការអប់រំ សុខាភិបាល និងទឹកស្អាតជាដើម។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានស្វាគមន៏យ៉ាងកក់ក្តៅ និងគាំទ្រយ៉ាងពេញទំហឹងជាមួយការងារមនុស្សធម៌របស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៅសហរដ្ឋអាមេរិក ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសបានសហការយ៉ាងជិតស្និតជាមួយក្រសួងធម្មការនិងសាសនានៅក្នុងវិស័យអាទិភាពសំខាន់ចំនួន៣គឺ ការអប់រំ សុខាភិបាល និងទឹកស្អាត ដែលបានចំណាយទឹកប្រាក់អស់ប្រមាណ២២លានដុល្លា។
ឯកឧត្តមចាយ បូរិន រដ្ឋមន្ត្រី ក្រសួងធម្មការនិងសាសនាសង្ឃឹមថា លោក អែលឌីរ ជីវិនឡាន (Elder Dale G.Renlund) និងពិចារណាជួយលើវិស័យអប់រំ សុខាភិបាល និងទឹកស្អាត នៅក្នុងមូលដ្ឋានស្រុកតំបែរ ស្រុកក្រូចឆ្មា និងស្រុកមេមុត ខេត្តត្បូងឃ្មុំ ដែលជាទីតាំងប្រវត្តិសាស្រ្តរបស់ថ្នាក់ដឹកនាំកម្ពុជាក្នុងការដណ្តើមសេរី និងសន្តិភាពជូនប្រជាជនកម្ពុជា ទៅតាមលទ្ធភាពដើម្បីបន្តរួមចំនែកអភិវឌ្ឍន៏ជាមួយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងធម្មការនិងសាសនា។

នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម ចាយ បូរិន សូមជូនពរ លោក អែលឌីរ ជីវិនឡាន (Elder Dale G.Renlund)និងគណៈប្រតិភូសាសនាចក្រដែលបានអញ្ជើមកពីសហរដ្ឋអាមេរិក ទទួលបាននៅសុវត្ថិភាពក្នុងការធ្វើដំណើរ និងទទួលបានជោគជ័យគ្រប់ភារកិច្ចលើគ្រប់រូបភាពមនុស្សធម៌ផ្សេងៗជាមួយប្រជាជនកម្ពុជា ពិសេសសូមស្វាគមន៏យ៉ាងកក់ក្តៅនៅការវិលត្រលប់ជាថ្មីម្តងទៀតរបស់លោក និងគណៈប្រតិភូសាសនាចក្រមកលើទឹកដីកម្ពុជា ៕

Scroll to Top