រដ្ឋមន្ត្រីក្រសួងធម្មការ ទទួលបដិសណ្ឋារកិច្ច ព្រះតេជគុណ យីន ស៊ុន (YIN SHUN) អនុប្រធានសមាគម ព្រះពុទ្ធសាសនា នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងកាគួរសម និងពិភាក្សាការងារ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ទទួលបដិសណ្ឋារកិច្ច ព្រះតេជគុណ យីន ស៊ុន (YIN SHUN) អនុប្រធានសមាគម ព្រះពុទ្ធសាសនា នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងកាគួរសម និងពិភាក្សាការងារ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាបានទទួលបដិសណ្ឋារកិច្ចព្រះតេជគុណ យីន ស៊ុន (YIN SHUN) អនុប្រធានសមាគម ព្រះពុទ្ធសាសនា នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងកាគួរសម បន្ទាប់ពីព្រះតេជព្រះគុណនិមន្តដឹកនាំប្រតិភូចូលរួមពិធីអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ នៅទីស្តីការក្រសួង។

នៅក្នុងឱកាសនិមន្តមកព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ ព្រះតេជគុណ យីន ស៊ុន (YIN SHUN) អនុប្រធានសមាគម ព្រះពុទ្ធសាសនា នៃសាធារណរដ្ឋប្រជាមានិតចិន បានជម្រាបជូនពីគោលបំណងសំខាន់ៗជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តី ចំនួន៥ រួមមាន ៖
១. ជម្រាបជូនពីប្រវត្តិព្រះសង្ឃខ្មែរ និមន្តទៅប្រទេសចិនហើយចូលរួបបកប្រែនៅគម្ពីព្រះពុទ្ធសាសនាពីភាសាបាលីសំស្ក្រឹតទៅជាភាសាចិន ។
២. រាយការណ៏ពីព្រះសង្ឃខ្មែរ១០អង្គ ដែលបានទទួលអាហារូបករណ៏ទៅសិក្សានៅប្រទេសចិន ។
៣. មានគោលបំណងអញ្ជើញ ឯកឧត្តម រដ្ឋមន្រ្តី ទៅទស្សនកិច្ចកម្មពិធីសាសនាចំនួន២នៅប្រទេសចិន ដើម្បផ្សព្វផ្សាយនិងចងសម្ព័ន្ធភាពរវាងវិស័យព្រះពុទ្ធសាសនាកម្ពុជា-ចិន។
៤. ទាក់ទងនិងការកសាងជួងមួយនៅប្រទេសចិន ។
៥. នៅក្នុងដំណើរទស្សនកិច្ចរបស់ ព្រះតេជគុណ អនុប្រធានសមាគម ព្រះពុទ្ធសាសនា នៃសាធារណរដ្ឋប្រជាមានិតចិន សូមកោតសរសើរព្រះរាជាណាចក្រកម្ពុជា មានការអភិវឌ្ឍន៏រីកចម្រើនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យ ពិសេសវិស័យព្រះពុទ្ធសាសនាកម្ពុជានាអាណត្តិថ្មីនេះ ពិតជាមានសន្ទុះរីកចម្រើននិងចំណងមិត្តភាពខ្ពស់ជាមួយព្រះពុទ្ធសាសនាទូទាំងពិភពលោក និងសាសនាដទៃទៀតផងដែរ។

ជាការឆ្លើយតប ឯកឧត្តម ចាយ បូរិន បានស្វាគមន៏ទៅនឹងការអញ្ជើញយ៉ាងកក់ក្តៅពីសំណាក់ព្រះតេជគុណ អនុប្រធានសមាគម ព្រះពុទ្ធសាសនា នៃសាធារណរដ្ឋប្រជាមានិតចិន ទៅកាន់ប្រទេសចិននៅក្នុងពេលខាងមុខផងដែរ។

Scroll to Top