សាលាគណរាជធានីភ្នំពេញ បានរៀបចំពិធីសន្និបាតមន្ត្រីសង្ឃ រាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាស អនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលេីកទី៣១ ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណរាជធានីភ្នំពេញ លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា នៅវត្តគោអម្ពិល ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានសមាសភាព និមន្ត និងអញ្ជេីញចូលរួម ព្រះមន្ត្រីសង្ឃ ព្រះសង្ឃ សមណសិស្ស មន្ត្រីរាជការ និងគណៈកម្មការ អាចារ្យ ក្នុងរាជធានីភ្នំពេញ សរុបចំនួន ៦៣២ អង្គ/នាក់។
នាព្រឹកថ្ងៃសុក្រ ១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤