ពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ ក្រោមអធិបតីភាព សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ស៊ិន សុវណ្ណិ អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការសាសនា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ព្រះមេគណខេត្តទាំងពីរគណៈ ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ ព្រះសង្ឃ គណៈកម្មការគ្រប់វត្ត និងសាសនិកដទៃទៀតសរុបប្រមាណ ១៣០អង្គ/នាក់ ជាសមាជិក សមាជិកា ដែលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរធម្មការ និងសាសនាខេត្តមណ្ឌលគិរី។
ថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤