ពិធីបើកការផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី ៣១ ខេត្តបាត់ដំបងក្រោមព្រះអធិបតីភាព អធិបតីភាព៖
- សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា
- ឯកឧត្តម ខីញ ហង្សហួន រដ្ឋលេខាធិការក្រសួងធម្មការ តំណាងដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា
- ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។
ថ្ងៃអង្គារ ៦កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៤។