រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ដឹកនាំកិច្ចប្រជុំស្តីពីការបែងចែកភារកិច្ចថ្នាក់ដឹកនាំក្រសួង ស្របតាមគោលនយោបាយបញ្ចកោណ របស់រាជរដ្ឋាភិបាល 

ឯកឧត្តមបណ្ឌិតចាយ បូរិន បានគូសបញ្ជាក់ថា ការបែងចែកភារកិច្ចច្បាស់លាស់ជូនថ្នាក់ដឹកនាំក្រសួង ដែលរាប់ចាប់ពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទៅតាមចំណេះជំនាញនិងសមត្ថភាព ពិតជាមានសារៈសំខាន់ណាស់ ក្នុងការធានាឲ្យបាននូវប្រសិទ្ធភាព គុណភាព និងតម្លាភាព ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យ និងបេសកកម្មរបស់ ក្រសួងធម្មការនិងសាសនា តាមរាជធានី-ខេត្ត ស្របតាមគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ ដែលបានដាក់ចេញដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ 

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ជូនថា វិស័យព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ បានដើរតួនាទីជាសេនាធិការយ៉ាងសំខាន់ នៅក្នុងការស្តារនិងអភិវឌ្ឍន៏ប្រទេសជាមួយរាជរដ្ឋាភិបាលកម្ពុជា ។ ក្នុងនោះដើម្បីបង្កើនគុណភាពការងារ ដំណើរការទៅយ៉ាងរលូន គឺចំបាច់ណាស់ត្រូវបែកចែងភារកិច្ចជូនថ្នាក់ដឹងនាំក្រសួឲ្យបានច្បាស់លាស់បន្ថែមលើកការងារបច្ចុប្បន្ន ដែលត្រូវអនុវត្តនៅក្នុងអាណិត្តថ្មីទី៧នេះ ។

ក្នុងឱកាសសំណេះសំណាល និងបែងចែកភារកិច្ចភារកិច្ចដល់ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ឯកឧត្តមបណ្ឌិត ចាយ បូរិន បានមានប្រសាសន៍ជូនថា នៅក្នុងអាណិត្តថ្មីនេះ យើងទើបចាប់ផ្តើម តែកិច្ចការរបស់ក្រសួងមានច្រើនក្នុងការបំពេញជូនរាជរដ្ឋាភិបាល ដូចនេះឯកឧត្តម សង្ឃឹមថា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនាទាំងអស់ នឹងរួមគ្នា អនុវត្តការងារដែលបានបែកចែករួចនោះ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីឲ្យវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើនទៅមុខបន្ថែមទៀត ។

Scroll to Top