In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions

In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions

In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions

In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions



យើងមាន 252 ភ្ញៀវ លើបណ្តាញ

Flag Counter

លោក មិន ឃិន អញ្ជើញចូលរួមពិធីបុណ្យឆ្លងការបង្កើតខ្សែអាត់សំឡេងព្រះត្រៃបិដក PDF បោះពុម្ព សំបុត្រអគ្គិសនី
និពន្ធដោយ Tula   

ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៦
សម្ពោធ​ឆ្លង​ខ្សែ​សំឡេង​ព្រះ​ត្រៃបិដក​ជា​សម្បត្តិ​ជាតិ និង​ព្រះពុទ្ធ​សាសនា

រាជធានី​ភ្នំពេញៈ សំឡេង​ព្រះ​ត្រៃបិដក​ខ្មែរ​ជា CD និង MP3 ដែល​ចងក្រង​ឡើង​ដោយ​ព្រះ​ឧត្ដមកិច្ច ណូ វ៉ាន់នី ព្រះ​រាជា​គណៈ​ថ្នាក់​កិត្តិយស និង​ជា​ព្រះ​ចៅអធិការ​វត្ត​ត្រពាំងឈូក​សសរ​១០៨ ត្រូវ​បាន​ដាក់​សម្ពោធ​ឆ្លង​តាម​ពុទ្ធានុញ្ញាត ក្នុង​ការ​ប្រើប្រាស់​ជា​សម្បត្តិ​ជាតិ និង​ព្រះពុទ្ធ​សាសនា ក្រោម​អធិបតីភាព សម្ដេច​ព្រះ​ឧត្ដមចរិយា​បណ្ឌិត ឈឹង ប៊ុនឈា សមាជិក​ថេរសភា​សង្ឃ និង​លោក​បណ្ឌិត មិន ឃិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា កាល​ពី​រសៀល​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៦ នា​បរិវេណ​វត្ត​ត្រពាំងឈូក ស្ថិត​ក្នុង​សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​។
លោក មិន ឃិន បាន​ទូល​ប្រគេន​ដោយ​បាន​កោត​សរសើរ​ដោយ​ស្មោះ និង​សូម​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ស្នាដៃ និង​សមិទ្ធផល​ដែល​សម្រេច​បាន​ដោយ​ព្រះ​ឧត្ដមកិច្ច ណូ វ៉ាន់នី ព្រះ​រាជា​គណៈ​ថ្នាក់​កិត្តិយស និង​ជា​ព្រះ​ចៅអធិការ​វត្ត​ត្រពាំងឈូក​សសរ​១០៨ ដែល​បាន​ផ្ដួចផ្ដើម​កសាង​អាន​ថត​នូវ​គម្ពីរ​ព្រះ​ត្រៃបិដក​មក​ធ្វើ​ជា​ខ្សែ​សំឡេង​ព្រះ​ត្រៃបិដក​ខ្មែរ ចំនួន​០៣​វ៉ុល ដោយ​ប្រើ​រយៈ​ពេល​៨​ឆ្នាំ និង​៨​ខែ ទើប​សម្រេច​បាន​ក្នុង​ឆ្នាំ​២០១៦​នេះ ដើម្បី​ទុក​ជា​ឧត្ដម​ប្រយោជន៍​សម្រាប់​ពុទ្ធសាសនិក​ខ្មែរ​។ ខ្សែ​អាត់​សំឡេង​នេះ​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ហើយ​ក៏​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ព្រះសង្ឃ និង​មហាជន​ទូទៅ​ក្នុង​ការ​សិក្សា​ស្វែង​យល់​ពី​ព្រះធម៌​របស់​ព្រះ​សម្មាសម្ពុទ្ធ​បរម​គ្រូ​នៃ​យើង​ដែល​បាន​ប្រៀនប្រដៅ​សត្វ​លោក​ឲ្យ​ប្រព្រឹត្ត​តែ​អំពើ​ល្អ និង​សីល សមាធិ និង​បញ្ញា ក្នុង​ខ្លួន​។
លោក មិន ឃិន បាន​ទូល​ប្រគេន​បន្ត​ទៀត​ថា CD និង MP3 សំឡេង​ព្រះ​ត្រៃបិដក​នេះ​គឺ​ជា​កំណប់​ទ្រព្យ​ដ៏​ប្រពៃ​របស់​ព្រះ​ឧត្ដមកិច្ច ណូ វ៉ាន់នី និង​សហការី ព្រមទាំង​ម្ចាស់​សទ្ធា​ទាំងអស់​ដែល​បាន​រួម​ចំណែក​លើ​ការងារ​នេះ ព្រោះ​ថា ធម្មទាន​ដែល​យើង​បាន​ធ្វើ និង​ទទួល​អានិសង្ស​ដ៏​ប្រសើរ​ថ្លៃថ្លា​បំផុត​ក្នុង​ព្រះពុទ្ធ​សាសនា​ដូច​ព្រះ​ពុទ្ធដីកា​របស់​ព្រះ​សម្មាសម្ពុទ្ធ​បរម​គ្រូ​នៃ​យើង​ទ្រង់​ត្រាស់​ថា សព្វទានំ ធម្មទានំ ជិនាតិ ប្រែ​ថា ធម្មទាន​ឈ្នះ​អស់​ទាន​ទាំងពួង​។
ព្រះ​ឧត្ដមកិច្ច ណូ វ៉ាន់នី ព្រះ​ចៅអធិការ​វត្ត​ត្រពាំងឈូក មាន​សង្ឃដីកា​ថា ក្នុង​ភេទ​ជា​អ្នក​បួស​ដែល​បាន និង​កំពុង ទ្រទ្រង់​ប្រតិបត្តិ​ព្រះ​ពុទ្ធសាសនា​គឺ​បាន​ឆ្លង​កាត់​សិក្សា​ធម៌​វិន័យ​តាម​គ្រប់​រូបភាព និង​មាន​ការ​លំបាក​ផង និង​មាន​ការ​ងាយ​ស្រួល​ផង​។ ផ្ដើម​ចេញ​ពី​នេះ​ញ៉ាំង​អាត្មាភាព​រិះរក​គ្រប់​មធ្យោបាយ ដោយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ពុទ្ធវចនៈ​របស់​ព្រះ​បរម​គ្រូ នៃ យើង​បាន​ជ្រាប​ចូល​ជ្រៅ​ក្នុង​ស្រទាប់​ពុទ្ធសាសនិក និង​មហាជន​ទូទៅ​ដោយ​ផ្អែក​លើ​មូលដ្ឋាន​៤​យ៉ាង​គឺៈ ១.គិត​អាណិត អាសូរ​ចំពោះ​ពុទ្ធបរិស័ទ​ដែល​ពិការ​ភ្នែក​តាំង​ពី​កំណើត, ២.ពុទ្ធបរិស័ទ​ខ្លះ​ភ្នែក​ភ្លឺ​តែ​មិន​ចេះ​អក្សរ, ៣.ពុទ្ធបរិស័ទ​ខ្លះ​ទៀត ចេះ​អក្សរ​តែ​មិន​ចេះ​អាន​ភាសា​បាលី, ៤.រីឯ​ពុទ្ធ​បរិស័ទ​មួយ​ចំនួន​ទៀត​គ្មាន​ពេល​ទំនេរ​ប៉ុន្តែ​អាន​ព្រះ​ត្រៃបិដក​បាន​។ ទាំងអស់​នេះ​ជា​មូលហេតុ​ចម្បង​ដែល​បាន​ជំរុញ​ទឹក​ចិត្ត​អាត្មាភាព​រៀបចំ​ជា​សំឡេង​ព្រះ​ត្រៃបិដក​ខ្មែរ​ក្នុងCDនិងMP3 ដោយ​សំឡេង​អាត្មាភាព​ផ្ទាល់​។ អាត្មាភាព​មាន​សេចក្ដី​សង្ឃឹម​ជឿជាក់​ថា សំឡេង​ព្រះ​ត្រៃបិដក​ខ្មែរ​នេះ​ពុទ្ធបរិស័ទ និង​បាន​ប្រើប្រាស់​ទូទៅ​ហើយ​ការ​ចេះចាំ​យល់​ដឹង​តាម​រយៈ​នេះ និង​កើត​មាន​ច្រើន​ធ្វើ​ឲ្យ​ព្រះពុទ្ធ​សាសនា​របស់​យើង​មាន​ភាព​ផូរផង់​គង់វង្ស​យូរ​អង្វែង​។
លោក ផន ដាវី ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា រាជធានី​ភ្នំពេញ បាន​ទូល​ប្រគេន​ថា​ការ​បង្កើត​ចង​ក្រង​ខ្សែ​អាត់​សំឡេង​ព្រះ​ត្រៃបិដក​ក្នុងCD និង MP3 ពិត​ជា​មាន​អត្ថន័យ​ខ្លឹមសារ​ជ្រាលជ្រៅ​ទៅ​លើ​វិស័យ​ព្រះ​ពុទ្ធសាសនា​។ កន្លង​មក​ក្នុង​ក្របខ័ណ្ឌ​រាជធានី​ភ្នំពេញ​មិន​ដែល​បាន​រៀបចំ​ការ​សូត្រ​ព្រះ​ត្រៃបិដក ឬ​បង្កើត​ជា​ខ្សែ​អាត់​សំឡេង​ព្រះ​ត្រៃបិដក​នោះ​ទេ ពេល​នេះ​មាន​តែ​ព្រះ​ឧត្ដមកិច្ច ណូ វ៉ាន់នី ជា​លើក​ដំបូង​ដែល​ព្រះអង្គ​បាន​អាន​ហើយ​ថត​ដាក់​ទៅ​ក្នុងCD និង MP3 ។ ក្នុង​ពិធី​ឆ្លង​សម្ពោធ​ខ្សែ​អាត់​សំឡេង​ព្រះ​ត្រៃបិដក លោក មិន ឃិន បាន​ចូល​បច្ច័យ​មួយ​លាន​រៀល​ផង​ដែរ​៕

 
Cambodian Hosting Cambodia Hosting