In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions

In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions

In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions

In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions



យើងមាន 338 ភ្ញៀវ លើបណ្តាញ

Flag Counter

ពិធីរាប់បាត្រព្រះសង្ឃ៥៦០អង្គនៅពីមុខក្រសួងធម្មការនិងសាសនា PDF បោះពុម្ព សំបុត្រអគ្គិសនី
និពន្ធដោយ Tula   

ថ្ងៃ​ទី​០៨ ខែ​មេសា ឆ្នាំ​២០១៦
រាប់បាត្រ​ព្រះសង្ឃ​៥៦០​អង្គ ដើម្បី​អបអរ​ទិវា​ពុទ្ធសាសនា​អន្តរជាតិ
ភ្នំពេញៈ ព្រឹក​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០១៦ នា​សាល​មហោស្រព​ចតុមុខ រាជធានី​ភ្នំពេញ មាន​រៀបចំ​ពិធី​រាប់បាត្រ​ព្រះសង្ឃ​ចំនួន​៥៦០​អង្គ ដើម្បី​ចូល​រួម​អបអរ​សាទរ​ទិវា​ពុទ្ធសាសនា​អន្តរជាតិ និង​ថ្វាយ​ព្រះរាជ​កុសល ព្រះ​រាជ​សព្វ​សាធុការ ថ្វាយ​ព្រះ​ករុណា​ព្រះ​បាទ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ដែល​ព្រះ​អង្គ​បាន​ទទួល​ព្រះ​រាជ​គោរមងារ​កិត្តិយស “ព្រះ​ស្រី​លោក​ធម្មករាជ” ពី​ព្រះ​សង្ឃ​ជាន់​ខ្ពស់​ពុទ្ធ​សាសនា​ដែល​មាន​ប្រទេស​ចូល​រួម​៤១​ប្រទេស តំណាង​ឲ្យ​ព្រះ​ពុទ្ធ​សាសនិក​ទូទាំង​សាកល​លោក​៥១០​លាន​នាក់​កាល​ពី​ពេល​កន្លង​ទៅ​។ ពិធី​នេះ​មាន​ការ​យាង​និមន្ត ពី​សម្ដេច​ព្រះ​អភិសិរីសុគន្ធា​មហា​សង្ឃ​រាជាធិបតី​កិត្តិឧទ្ទេស​បណ្ឌិត បួរ គ្រី សម្ដេច​ព្រះ​សង្ឃ​រាជ​នៃ​គណៈ​ធម្មយុត្តិកនិកាយ សម្ដេច​ព្រះ​មហា​សុមេធាធិបតី​កិត្តិឧទ្ទេស​បណ្ឌិត នន្ទ ង៉ែត សម្ដេច​ព្រះ​សង្ឃ​នាយក នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​មាន​ការ​ចូល​រួម​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​លោក ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា និង​លោក​ស្រី​ជា​ភរិយា ព្រម​ទាំង​ថ្នាក់​ដឹកនាំ​ទាំងអស់ និង​មន្ត្រី​រាជការ​មក​ពី​គ្រប់​ក្រសួង​ស្ថាប័ន​។
លោក​ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម បាន​ទូល​ប្រគេន​ទៀត​ថា ការ​រៀបចំ​ទិវា​ព្រះពុទ្ធ​សាសនា​អន្តរជាតិ​ក្នុង​ឱកាស​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ថ្ងៃ​៨​មេសា ជា​រៀងរាល់​ឆ្នាំ ជា​ទិវា​ព្រះ​ពុទ្ធ​សាសនា​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​ដោយ​ឲ្យ​ក្រសួង​ធម្មការ និង​សាសនា​ត្រូវ​សហការ​ជាមួយ​សម្ដេច​សង្ឃ​រាជ​ទាំង​ពីរ​គណៈ ដើម្បី​រៀបចំ​ទិវា​នេះ​ជា​រៀងរាល់​ឆ្នាំ ស្រប​តាម​ស្ថានភាព​ជាក់ស្ដែង​នៃ​ការ​វិវត្ត​នៃ​ការ​រៀបចំ​ទិវា​ព្រះពុទ្ធ​សាសនា​អន្តរ​ជាតិ​នៅ​តាម​បណ្ដា​ប្រទេស​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ដទៃ​ទៀត ហើយ​នេះ​ជា​ការ​រៀបចំ​ទិវា​ព្រះពុទ្ធ​សាសនា​អន្តរជាតិ​៨​មេសា លើក​ទី​១ ព.ស​២៥​៥​៩ ក្រោម​ប្រធានបទ “សាមគ្គីភាព​ព្រះពុទ្ធ​សាសនា ដើម្បី​សន្តិភាព​ពិភពលោក​” ដើម្បី​បំផុស​ស្មារតី និង​មនសិការ​ថែ​រក្សា​ការពារ និង​ទ្រទ្រង់​ព្រះពុទ្ធ​សាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ​ឲ្យ​ស្ថិតស្ថេរ​គង់វង្ស និង​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ជាតិ​យើង​។
ដើម្បី​ជា​ការ​រំលឹក​ព្រះរាជ​បូជនីយកិច្ច​ដ៏​ខ្ពង់ខ្ពស់​នេះ តំណាង​ព្រះសង្ឃ​ទាំង​ពីរ​គណៈ​បាន​អាន​ព្រះ​រាជ​សារ សូម​ព្រះ​រាជានុញ្ញាត​បួងសួង​ដល់​គុណ​ព្រះ​រតនត្រ័យ​កែវ​ទាំង​បី និង​វត្ថុ​សក្ដិសិទ្ធិ​ក្នុង​លោក​ទេវតា​រក្សា​ព្រះ​មហា​ស្វេតច្ឆត្រ​ព្រម​ទាំង​បារមី​នៃ​ព្រះ​វិញ្ញាណក្ខន្ធ​អតីត​ព្រះ​មហា​ក្សត្រ ព្រះ​មហា​ក្សត្រិយានី​ខ្មែរ​គ្រប់​ព្រះអង្គ​សូម​ជួយ​ទ្រទ្រង់​ព្រះ​ករុណា​ព្រះបាទ​នរោត្តម សីហមុនី ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ជា​ទី​សក្ការៈ​សូម​ព្រះ​អង្គ​ទ្រង់​បាន​ប្រកប​ដោយ​ព្រះ​បរម​សុខុមាលភាព​ពេញ​បរិបូណ៌ ព្រះ​សិរីមង្គល​វិបុលសុខ​មហា​ប្រសើរ​មាន​ព្រះជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះ​វស្សា និង​មាន​ព្រះ​តេជៈ​បារមី​ថ្លៃថ្លា​ដើម្បី​បាន​គង់​ប្រថាប់​ក្នុង​ព្រះ​សិរី​រាជ​សម្បត្តិ​ជា​ម្លប់​ត្រជាក់ត្រជំ​សុខដុមរមនា​ដល់​មាតុភូមិ​កម្ពុជា​ជា​យូរ​អង្វែង​ត​រៀង​ទៅ​។
ព្រះ​រាជ​គោរមងារ​កិត្តិយស​ជា​ភាសា​ខ្មែរ ដោយ​ប្រើ​ពាក្យ​សំស្ក្រឹត និង​បាលី “ព្រះ​ស្រី​លោក​ធម្មិករាជ” មាន​ន័យ​ថា “ព្រះ​រាជា​មាន​គុណធម៌​ដ៏​ខ្ពង់ខ្ពស់​បំផុត ជា​គំរូ​ក្នុង​ការ​ប្រតិបត្តិ និង​ផ្សព្វផ្សាយ​ព្រះធម៌​ព្រះពុទ្ធ​លើ សកល​លោក៕

 
Cambodian Hosting Cambodia Hosting