In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions

In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions

In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions

In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions



យើងមាន 263 ភ្ញៀវ លើបណ្តាញ

Flag Counter

លោក មិន ឃិន ដឹកនាំអង្គប្រជុំអន្តរក្រសួង PDF បោះពុម្ព សំបុត្រអគ្គិសនី
និពន្ធដោយ Tula   

ថ្ងៃ​ទី​០១  ខែ​មេសា ឆ្នាំ​២០១៦
រួម​គ្នា​ប្រារព្ធ​ទិវា​ពុទ្ធសាសនា​អន្តរជាតិ​៨​មេសា នៅ​កម្ពុជា ក្រោម​ប្រធានបទ
“សាមគ្គីភាព​ព្រះពុទ្ធ​សាសនា ដើម្បី​សន្តិភាព​ពិភពលោក”
ភ្នំពេញៈ នា​ទីស្ដីការ​ក្រសួង​ធម្មការ និង​សាសនា កាល​ពី​រសៀល​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៦ លោក មិន ឃិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា បាន​ដឹកនាំ​អង្គ​ប្រជុំ​អន្តរក្រសួង​មួយ ដើម្បី​ពិភាក្សា​គ្នា​ត្រៀម​រៀបចំ​ទិវា​ពុទ្ធសាសនា​អន្តរជាតិ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​នោះ​ក៏​មាន​ការ​និមន្ត​ចូល​រួម​ពី​សំណាក់​សម្ដេច​ព្រះ​អភិសិរីសុគន្ធាមហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី សម្ដេច​ព្រះ​សង្ឃរាជ​នៃ​គណៈ​ធម្មយុត្តិកនិកាយ ព្រះសង្ឃ​តំណាង​គណៈ​មហានិកាយ និង​សមាជិក​សមាជិកា​តំណាង​ស្ថាប័ន​ក្រសួង​នីមួយៗ​ដែល​មាន​ការ​ពាក់ព័ន្ធ​ប្រមាណ​ចំនួន​ជាង​១០០​នាក់​។
លោក មិន ឃិន មាន​ប្រសាសន៍​ទូល​ប្រគេន​ថា ការ​ប្រារព្ធ​ពិធី​នេះ​ឡើង ដើម្បី​រំលឹក​ដល់​ទិវា​ពុទ្ធសាសនា​ពិភព​លោក​ថ្វាយ​ព្រះ​បរម​ងារ​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម​សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ជា​ទី​គោរព​សក្ការ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ស្ដេច​យាង​ទទួល​ព្រះរាជ​បរម​ងារ​ជា​កិត្តិយស​បំផុត​ខាង​ព្រះពុទ្ធ​សាសនា​ជា “ព្រះ​ស្រី​លោក​ធម្មិករាជ” ដែល​មាន​ប្រទេស​ចូល​រួម​៤១​ប្រទេស​តំណាង​ឲ្យ​ព្រះពុទ្ធ​សាសនិក​ទូទាំង​សាកល​លោក​៥១០​លាន​នាក់​។ ការ​រៀបចំ​ទិវា​ព្រះពុទ្ធ​សាសនា​អន្តរជាតិ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ថ្ងៃ​៨​មេសា​ជា​រៀងរាល់​ឆ្នាំ ជា​ទិវា​ព្រះពុទ្ធ​សាសនា​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា ដោយ​ឲ្យ​ក្រសួង​ធម្មការ និង​សាសនា ត្រូវ​សហការ​ជាមួយ​សម្ដេច​សង្ឃរាជ​ទាំង​ពីរ​គណៈ ដើម្បី​រៀបចំ​ទិវា​នេះ​ជា​រៀងរាល់​ឆ្នាំ​ស្រប​តាម​ស្ថានភាព​ជាក់ស្ដែង​នៃ​ការ​វិវត្ត​នៃ​ការ​រៀបចំ​ទិវា​ព្រះពុទ្ធ​សាសនា​អន្តរជាតិ​នៅ​តាម​បណ្ដា​ប្រទេស​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ដទៃ​ទៀត ហើយ​នេះ​ជា​ការ​រៀបចំ​ទិវា​ព្រះពុទ្ធ​សាសនា​អន្តរជាតិ​៨​មេសា លើក​ទី​១ ព.ស​២៥៥៩ ក្រោម​ប្រធាន​បទ “សាមគ្គីភាព ព្រះពុទ្ធ​សាសនា ដើម្បី​សន្តិភាព​ពិភព​លោក” ដើម្បី​បំផុស​ស្មារតី និង​មនសិការ​ថែ​រក្សា​ការពារ និង​ទ្រទ្រង់​ព្រះពុទ្ធ​សាសនា ដែល ជា​សាសនា​របស់​រដ្ឋ​ឲ្យ​ស្ថិតស្ថេរ​គង់វង្ស និង​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ជាតិ​យើង​។
ដើម្បី​ឲ្យ​កម្មវិធី​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន លោក មិន ឃិន បាន​សំណូមពរ​ឲ្យ​គ្រប់​គណៈ​កម្មការ​ទាំង អស់​ត្រូវ​សហការ​គ្នា​ដោយ​ឈរ​លើ​គោលការណ៍​តែមួយ គឺ​សាមគ្គី​គ្នា​ជា​កម្លាំង​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​អាច​កើត​ឡើង​ដោយ​ប្រការ​ណា​មួយ​។
លោក ញ៉ែម វ៉ាលី អនុ​រដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា និង​ជា​សមាជិក​គណៈ​កម្មការ​កណ្ដាល​ក្នុង​ការ​រៀបចំ​ទិវា​ព្រះពុទ្ធ​សាសនា​អន្តរជាតិ​មាន​ប្រសាសន៍​ទូល​ប្រគេន​ថា ការ​រៀបចំ​ទិវា​នេះ គឺ​ប្រារព្ធ​ឡើង​នា​ថ្ងៃ​ទី​២​កើត ខែ​ចែត្រ ព.ស.​២៥៦០ ត្រូវ​នឹង​ថ្ងៃ​ទី​០៨ ខែ​មេសា ឆ្នាំ​២០១៦ វេលា​ម៉ោង​៨​ព្រឹក​ក្នុង​បរិវេណ​សាល​មហោស្រព​ចតុមុខ​ដោយ​មាន​ពិធី​រាប់បាត្រ​ព្រះសង្ឃ​៥៦០​អង្គ ក្នុង​នោះ​ព្រះសង្ឃ​គណៈ​ធម្មយុត្តិកនិកាយ​មាន​ចំនួន​២៦០​អង្គ និង​សូម​អំពាវនាវ​ដល់​ពុទ្ធបរិស័ទ​ទាំងអស់​មក​ចូល​រួម​ក្នុង ពិធី​រាប់​បាត្រ​ដោយ​មាន​រៀបចំ​ចង្ហាន់​តាម​សទ្ធា​រៀង​ៗ​ខ្លួន​មក​ជាមួយ​ផង​។
ដើម្បី​ចូល​រួម​គាំទ្រ​សម្រាប់​ទិវា​ពុទ្ធសាសនា​អន្តរជាតិ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំណត់​យក​ថ្ងៃ​ទី​៨ ខែ​មេសា ជា​រៀងរាល់​ឆ្នាំ ចាប់​ពី​ឆ្នាំ​២០១៦​នេះ​ត​ទៅ ក្រសួង​ធម្មការ និង​សាសនា បាន​ធ្វើ​ការ​ណែនាំ​ឲ្យ​អនុវត្ត និង​ត្រៀម​អនុវត្ត​នូវ​ផែនការ​មួយ​ចំនួន​រួម​មានៈ១.​មន្ទីរ​ធម្មការ និង​សាសនា រាជធានី-ខេត្ត​ត្រូវ​សហការ​ជាមួយ​ព្រះ​មេគណ ព្រះ​អនុគណ​ត្រូវ​ប្រគេន-ជូន​ដំណឹង​ដល់​ព្រះ​ចៅអធិការ អាចារ្យ​គណៈកម្មការ​គ្រប់​វត្ត​ធ្វើ​ការ​បោស​សំអាត​ទី​ធ្លា​ក្នុង​វត្ត​ព្រះ​វិហារ កុដិ សាលា​ឆាន់ ឧបដ្ឋានសាលា និង​កន្លែង​សក្ការៈ​គោរព​បូជា​របស់​ពុទ្ធបរិស័ទ​ឲ្យ​បាន​ស្អាត​ព្រមទាំង​តុបតែង​លំអ​ភ្លើង​ពណ៌ ចង​បដា​ពាក្យ​ស្លោក ទង់​ជាតិ ទង់​សាសនា និង​ទង់​ជ្វាលា​ពី​មុខ​ផ្លូវ​ចូល​រហូត​ដល់​ក្នុង​បរិវេណ​វត្ត​។ ២.​មន្ទីរ​ធម្មការ និង​សាសនា រាជធានី-ខេត្ត​ត្រូវ​សហការ​ជាមួយ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់​ការពារ សុវត្ថិភាព​ក្នុង​ឱកាស​ទិវា​ពុទ្ធសាសនា​អន្តរជាតិ​នេះ​ឲ្យ​បាន​ល្អ​ប្រសើរ​ជូន​ពុទ្ធបរិស័ទ​បាន​បំពេញ​កុសល​តាម​សទ្ធា​ជ្រះថ្លា​រៀង​ៗ​ខ្លួន​។ ៣.​ក្រសួង​ធម្មការ និង​សាសនា​សហការ​ជាមួយ​សម្ដេច​ព្រះ​សង្ឃរាជ​ទាំង​ពីរ​គណៈ​ផ្ញើ​សារ​អបអរ​សាទរ និង​ការ​គាំទ្រ​ចំពោះ​ការ​រៀបចំ​ទិវា​ពុទ្ធសាសនា​អន្តរជាតិ ព្រមទាំង​សហការ​ជាមួយ​គណៈ​គ្រប់គ្រង​នៃ​កិច្ច​ប្រជុំ​កំពូល​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ពិភព​លោក​៕

 
Cambodian Hosting Cambodia Hosting