In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions

In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions

In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions

In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions



យើងមាន 297 ភ្ញៀវ លើបណ្តាញ

Flag Counter

ពិធីសូត្រគម្ពីរអាល់គួរអាននៅវិហារអាល់សៀរកាលបឹងកក់ រាជធានីភ្នំពេញ PDF បោះពុម្ព សំបុត្រអគ្គិសនី
និពន្ធដោយ Tula   

ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ២០១៦
ពិធី​សូត្រ​គម្ពីរ​អាល់គួរអាន​ទូទាំង​ប្រទេស​លើក​ទី​២៥ ឆ្នាំ​២០១៦
ក្រោម​ប្រធានបទ “ឥស្លាម​និង​ការ​អប់រំ”
ភ្នំពេញៈ  លោក​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា​បាន​ថ្លែង​ថា ភាព​ជោគជ័យ និង​បរាជ័យ ឬ​កេរ្តិ៍​ឈ្មោះ​ល្អ និង​អាក្រក់ របស់​ពិធី​សូត្រ​គម្ពីរ​គួរអាន​ដ៏​ឧត្ដុង្គឧត្ដម​នេះ គឺ​អាស្រ័យ​លើ​ការ​អនុវត្ត​របស់​គណៈ​មេ​ប្រយោគ​ទៅ​លើ​ការ​វិនិច្ឆ័យ​ឲ្យ​ពិន្ទុ​ចំពោះ​ករី និង​ករីអះ។ ការ​ថ្លែង​បែប​នេះ នា​ពេល​ដែល លោក មិន ឃិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សូត្រ​គម្ពីរ​អាល់គួរអាន​ទូទាំង​ប្រទេស​លើក​ទី​២៥ ឆ្នាំ​២០១៦ នា​បរិវេណ​វិហារ​ធំ​ឥស្លាម​អាល់សៀរកាល​បឹងកក់ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៦​។ ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា លោក មិន ឃិន សូម​កោត​សរសើរ​ចំពោះ​លោក​ឧកញ៉ា​ចាងហ្វាង​នៃ​គណៈ​ដឹកនាំ​ជាន់​ខ្ពស់​សាសនា​ឥស្លាម​កម្ពុជា និង​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់​ព្រមទាំង​ស្ថាប័ន​ឯកជន​នានា​នៃ​សហគមន៍​ឥស្លាម​ដែល​បាន​បំពេញ​ការងារ​រៀង​ៗ​ខ្លួន​ជាពិសេស​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ល្អ ដើម្បី​សម្រេច​បាន​ដោយ​ជោគជ័យ​។ នេះ​ជា​សមិទ្ធផល​សំខាន់ៗ​ដែល​សហគមន៍​ឥស្លាម​សម្រេច​បាន​ក្នុង​ការ​ចូល​រួម​ចំណែក​ជាមួយ​រាជ​រដ្ឋាភិបាល​លើ​វិស័យ​សង្គមកិច្ច​ដែល​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​។
លោក មិន ឃិន មាន​ប្រសាសន៍​ថា ប្រធានបទ​ដែល​បាន​ដាក់​ចេញ​ក្នុង​ពិធី​សូត្រ​គម្ពីរ​អាល់គួរអាន​ទូទាំង​ប្រទេស​លើក​ទី​២៥ ពិត​ជា​បាន​បង្ហាញ​ពី​គុណធម៌​របស់​គម្ពីរ​សាសនា​ឥស្លាម​ដែល​នឹង​ត្រូវ​ស្ដែង​ចេញ​ជា​សកម្មភាព​យ៉ាង​រស់​រវើក​នៅ​ក្នុង​សហគមន៍​ឥស្លាម ស្ដីពី​ការ​អនុញ្ញាត​ឲ្យ​បញ្ចូល​គ្រូ​ឥស្លាម​ទៅ​ក្នុង​ក្របខ័ណ្ឌ​គ្រូ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ចំនួន​១៥០០​នាក់ ពីព្រោះ​ថា ការ​អប់រំ​ជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​បំផុត​ដែល​ពុំ​អាច​ខ្វះ​បាន​នៅ​ក្នុង​ជីវភាព​រស់​នៅ​របស់​មនុស្ស​ម្នាក់​ៗ សហគមន៍ និង​សកលលោក​ទាំងមូល​។
លោក មិន ឃិន បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ដើម្បី​ឲ្យ​ការ​អប់រំ​ឥស្លាម​ដែល​ជា​ប្រធានបទ​នៃ​ការ​សូត្រ​នា​ឆ្នាំ​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព​ក្នុង​សហគមន៍ សូម​ឲ្យ​គណៈ​ដឹកនាំ​ជាន់​ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា​ត្រូវ​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ដោយ​ដាក់​ចេញ​នូវ​កម្មវិធី​សិក្សា​អត្ថបទ​បង្រៀន​លិខិត​បទដ្ឋាន​ពាក់ព័ន្ធ និង​ការ​អប់រំ​ប្រជាពលរដ្ឋ​ខ្មែរ​ឥស្លាម​ដោយ​ផ្សារ​ភ្ជាប់​ទៅ​និង​គោលការណ៍​លិខិត​បទដ្ឋាន​នានា​របស់​ក្រសួង​អប់រំ និង​ក្រសួង​ធម្មការ និង​សាសនា​ដោយ​ធ្វើ​យ៉ាងណា​ឲ្យ​ការ​អប់រំ​លើ​សាសនិក​របស់​ខ្លួន​ប្រព្រឹត្ត​ទៅ​ស្រប​តាម​បំណង​ប្រាថ្នា​របស់​សាសនា និង​ប្រទេស​ជាតិ​។ លោក មិន ឃិន បាន​សំណូមពរ​ដល់​គណៈ​កម្មការ​រៀបចំ​ពិធី​សូត្រ​ត្រូវ​បំពេញ​ការងារ​រៀង​ៗ​ខ្លួន​ដោយ​ធ្វើ​ការ​សុភវិនិច្ឆ័យ​ប្រកប​ដោយ​គណនេយ្យភាព និង​តម្លាភាព​ជាពិសេស​គណៈ​មេ​ប្រយោគ​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​វប្បធម៌​ស្មោះត្រង់ និង​សីលធម៌​ស្អាតស្អំ​លើ​ការ​ផ្ដល់​ពិន្ទុ​ដល់​អ្នក​សូត្រ​ដោយ​មិន​មាន​ការ​លំអៀង​បច្ចេកទេស​ណាមួយ​ឡើយ​។ លោក ទូនី រ៉ូសេត អនុប្រធាន​គណៈកម្មការ​ពិធី​សូត្រ បាន​លើក​ឡើង​ថា ពិធី​សូត្រ​គម្ពីរ​អាល់គួរអានុលការីម​ថ្នាក់​ជាតិ​ទូទាំង​ប្រទេស​លើក​ទី​២៥​ក្រោម​ប្រធានបទ “ឥស្លាម និង​ការ​អប់រំ” គឺ​សំដៅ​ទៅ​រក​សុភមង្គល និង​ភាព​សុខដុម​ក្នុង​ជីវិត​បច្ចុប្បន្ន ពោល​គឺ​រវាង​មនុស្ស​ជាមួយ​សង្គម រវាង​សង្គម​ជាមួយ និង​សង្គម​ដទៃ​ទៀត​។ ដើម្បី​ឲ្យ​ពិធី​សូត្រ​នេះ​រឹតតែ​មាន​ភាព​រលូន ប្រកប​ដោយ​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌ គណៈ​ដឹកនាំ​ជាន់​ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា បាន​ដាក់​ចេញ​នូវ​គោលការណ៍​មួយ​ចំនួន​ដូច​រួម មានៈ បេក្ខជន (ករី)-បេក្ខនារី (ករីអៈ) ជា​តំណាង​ស្របច្បាប់​របស់​រាជធានី-ខេត្ត​ដែល​បាន​ជ្រើស​តាំង និង​ត្រូវ​បាន​ចាត់​បញ្ជូន​ដោយ​គណៈ​អ៊ីម៉ាំ​រាជធានី​ខេត្ត​។ ប្រយោគ​ដែល​ត្រូវ​សូត្រ​សុទ្ធតែ​ត្រូវ​បាន​ជ្រើសរើស​ដោយ​គណៈ​កម្មការ​ពី​ក្នុង​ខ្លឹមសារ​អាល់គួរអានុការីម​ដែល​មាន​ទំនាក់ទំនង​នឹង​ប្រធានបទ​នៃ​ពិធី​សូត្រ​។ ចំណែក​គណៈ​មេ​ប្រយោគ​ត្រូវ​បាន​ជ្រើសរើស​ចេញ​ពី​ក្នុង​ចំណោម​អ្នក​ចេះ​ដឹង​ឥស្លាម​ខាង​ផ្នែក​សូត្រ​នេះ​នៅ​កម្ពុជា ហើយ​មាន​អ្នក​ខ្លះ​ធ្លាប់​ជា​តំណាង​ឲ្យ​កម្ពុជា​ទៅ​ចូល​រួម​សូត្រ​នៅ​លើ​ឆាក​អន្តរជាតិ​ដោយ​បែង​ចែក​ឲ្យ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ឲ្យ​ពិន្ទុ​តាម​មុខ​វិជ្ជា​ដែល​ត្រូវ​វិនិច្ឆ័យ និង​ផ្ដល់​ពិន្ទុ​។ ក្នុង​មុខ​វិជ្ជា​នីមួយៗ​មាន​សមាជិក គណៈ​មេ​ប្រយោគ​យ៉ាង​តិច​ចំនួន​បី​នាក់​ជា​អ្នក​វាយ​តម្លៃ និង​ផ្ដល់​ពិន្ទុ។ បញ្ជាក់​ផង​ដែរ​ថា​ពិធី​បិទ​នៃ​ការ​ប្រលង​សូត្រ​គម្ពីរ​អាល់គួរអានុលការីម​ថ្នាក់​ជាតិ​ទូទាំង​ប្រទេស​លើក​ទី​២៥ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ ទី​២៧ ខែ​មីនា ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព​លោក​ជំទាវ​ឧបនាយក​រដ្ឋមន្ត្រី ម៉ែន សំអន តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

 
Cambodian Hosting Cambodia Hosting