In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions

In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions

In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions

In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions



យើងមាន 203 ភ្ញៀវ លើបណ្តាញ

Flag Counter

លោក មិន ឃិន អញ្ជើញជាអធិបតីក្នុងពិធីការពារនិក្ខេបបទថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ PDF បោះពុម្ព សំបុត្រអគ្គិសនី
និពន្ធដោយ Tula   

ឯកឧត្ដម មិន ឃិនៈ ការ​បណ្ដាក់ទុន​លើ​វិស័យ​ពុទ្ធិក​សិក្សា​ពិត​ជា​បាន​ជួយ​ទ្រទ្រង់​ព្រះពុទ្ធ​សាសនា​ឲ្យ​បាន​យូរ​អង្វែង
ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៦ លោក មិន ឃិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ការពារ​និក្ខេបបទ​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​របស់​សមណ​និស្សិត-និស្សិត​ចំនួន​៨៣​អង្គ-នាក់ នៃ​ពុទ្ធិក​សាកល​វិទ្យាល័យ​ព្រះសីហនុ​រាជ​។

ព្រះ​ញាណវិជ្ជា ជួន សាវឿន សកលវិទ្យាធិការ​រង​នៃ​ពុទ្ធិក​សាកល​វិទ្យាល័យ​ព្រះសីហនុ​រាជ មាន​សង្ឃ​ដីកា​ពី​ដំណើរ​ការ​បណ្ដុះបណ្ដាល​ថា ពុទ្ធិក​មហា​វិទ្យាល័យ​ព្រះសីហនុ​រាជ​បាន​បង្កើត​ឡើង​វិញ​នៅ​ឆ្នាំ​១៩៩៧ តាម​ប្រកាស​របស់​រាជ​រដ្ឋាភិបាល ប៉ុន្តែ​ការ​បង្កើត​ឡើង​វិញ​ជា​លើក​ដំបូង​នេះ គឺ​បណ្ដុះបណ្ដាល​សមណ​និស្សិត​ត្រឹម​កម្រិត​មធ្យម​សិក្សា​ទុតិយភូមិ​តែប៉ុណ្ណោះ​។ នៅ​ឆ្នាំ​២០០០ ពុទ្ធិក​មហា​វិទ្យាល័យ​ព្រះសីហនុ​រាជ​បាន​បង្កើន​កម្រិត​នៃ​ការ​បណ្ដុះបណ្ដាល​ដល់​ថ្នាក់​បរិញ្ញាបត្រ​ឯកទេស​ទស្សនវិជ្ជា​ព្រះពុទ្ធ​សាសនា​រហូត​ដល់​ឆ្នាំ​២០០៣ ពុទ្ធិក​មហា​វិទ្យាល័យ​នេះ​បាន​បង្កើត​ពុទ្ធិក​មហា​វិទ្យាល័យ​វិទ្យាសាស្ត្រ​អប់រំ និង​ព័ត៌មានវិទ្យា​មួយ​ទៀត​តាម​ប្រកាស​លេខ​៦១ ក.ធ.ស ប្រ.ក ចុះ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០០៣ របស់​ក្រសួង​ធម្មការ និង​សាសនា​។ ដើម្បី​ពង្រីក​ការ​យល់​ដឹង​របស់​ព្រះសង្ឃ​ពុទ្ធសាសនា​ថេរវាទ នៅ​ឆ្នាំ​២០០៦​ពុទ្ធិក​មហា​វិទ្យាល័យ​ព្រះសីហនុ​រាជ​បាន​ប្រែ​ក្លាយ​ទៅ​ជា​ពុទ្ធិក​សាកល​វិទ្យាល័យ​ព្រះសីហនុ​រាជ ដោយ​មាន​ពុទ្ធិក​មហា​វិទ្យាល័យ​ចំនួន​៤​មាន​ឯកទេស​ចំនួន​៨ និង​ពុទ្ធិក​មជ្ឈមណ្ឌល​គរុកោសល្យ​ចំនួន​មួយ​និង​មាន​សាខា​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ដូច​ជា ពុទ្ធិក​សាកល​វិទ្យាល័យ​ព្រះសីហនុ​រាជ​សាខា​ខេត្ត​កំពង់ឆ្នាំង សាខា​ខេត្ត​បាត់ដំបង និង​សាខា​ខេត្ត​កំពង់ចាម​។
លោក មិន ឃិន សូម​សំដែង​ការ​កោត​សរសើរ​ដ៏​ស្មោះ​ចំពោះ​សាស្ត្រាចារ្យ​ទាំងអស់​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បង្ហាត់​បង្រៀន​ដល់​សមណៈ​និស្សិត-និស្សិត រហូត​ទទួល​បាន​ជោគជ័យ​ដែល​ជា​មូលដ្ឋាន​ចំណេះដឹង​ព្រះពុទ្ធ​សាសនា​ក៏​ដូច​ជា​ចំណេះដឹង​ទូទៅ ដើម្បី​ឲ្យ​ព្រះសង្ឃ និង​បព្វជិត​ដែល​បាន​សិក្សា​ក្លាយ​ជា​អ្នក​ដឹកនាំ​ដ៏​ឈ្លាសវៃ និង​លើក​ស្ទួយ​ព្រះពុទ្ធ​សាសនា​ឲ្យ​មាន​និរន្តរភាព និង​មាន​ការ​អភិវឌ្ឍន៍​រីក​ចម្រើន​សក្ដិសម​ជា​សាសនា​របស់​រដ្ឋ ហើយ​ព្រះពុទ្ធ​សាសនា​បាន​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​រួម​ចំណែក​ក្នុង​កិច្ច​អភិវឌ្ឍ​វប្បធម៌​ខ្មែរ​តាំង​ពី​បុរាណ​កាល​រហូត​មក​ដល់​បច្ចុប្បន្ន​ដែល​នេះ​ជា​ការ​ចូល​រួម​ចំណែក​ជាមួយ​ផ្នែក​អាណាចក្រ​ដ៏​ធំធេង​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។
លោក មិន ឃិន បាន​រំលឹក​ពី​ការ​កកើត​វិស័យ​ពុទ្ធិក​សិក្សា​ឡើង​ថា នៅ​ឆ្នាំ​១៩៩៨ មានតែ​សាលា​បាលី​រង​តែ​ពីរ​ប៉ុណ្ណោះ គឺ​នៅ​វត្ត​ទួលទំពូង និង​វត្ត​និរោធរង្សី ហើយ​មក​ដល់​ពេល​នេះ​យើង​មាន​ព្រះសង្ឃ​បាន​សិក្សា​រៀន​សូត្រ​ហើយ​បាន​ក្លាយ​ជា​បណ្ឌិត​មួយ​ចំនួន​ដោយ​អង្គ​ខ្លះ បាន​លាចាក​សិក្ខាបទ​ទៅ​បម្រើ​ការងារ​នៅ​ក្នុង​សង្គម​ចំណែក​ព្រះអង្គ​ខ្លះ​គង់​នៅ​ទ្រទ្រង់​ព្រះពុទ្ធ​សាសនា​។
ដើម្បី​រួម​ចំណែក​អបអរ​សាទរ និង​ស្វាគមន៍​ចំពោះ​លទ្ធផល​ខាង​លើ​នេះ លោក មិន ឃិន សូម​រួម​ចំណែក​ជា​អនុសាសន៍​ឲ្យ​ព្រះសង្ឃ​គ្រប់​អង្គ និង​និស្សិត​ទាំងអស់​បន្ត​ខិតខំ​សិក្សា​រៀន​សូត្រ​បន្ថែម​ទៀត ដើម្បី​ទទួល​បាន​ចំណេះដឹង​កាន់តែ​ជ្រៅជ្រះ​លើ​វិស័យ​ព្រះពុទ្ធ​សាសនា និង​សូម​ឲ្យ​គណៈ​គ្រប់គ្រង​បន្ត​បើក​វគ្គ​សិក្សា​បន្ត​បន្ទាប់​ថែម​ទៀត ដើម្បី​រួម​ចំណែក​អភិវឌ្ឍន៍​ជាតិ​៕

 

 
Cambodian Hosting Cambodia Hosting