In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions

In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions

In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions

In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions



យើងមាន 256 ភ្ញៀវ លើបណ្តាញ

Flag Counter

លោក មិន ឃិន សម្ពោធសមិទ្ធផលនានានៅវត្តពាមជីកង PDF បោះពុម្ព សំបុត្រអគ្គិសនី
និពន្ធដោយ Tula   

ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៦
ពិធី​ឆ្លង​សមិទ្ធផល​នានា​វត្ត​នទីមង្គលារាម ឃុំ​ពាមជីកង ស្រុក​កងមាស ខេត្ត​កំពង់ចាម
កំពង់ចាមៈ បន្ទាប់​ពី​បាន​កសាង​រួច​រាល់​ជា​ស្ថាពរ​ក្រោម​កម្លាំង​សទ្ធា​ជ្រះថ្លា​របស់​សប្បុរសជន​ជិត​ឆ្ងាយ និង​ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត រាល់​សមិទ្ធផល​នានា​ក្នុង​វត្ត​នទីមង្គលារាម (វត្ត​ពាមជីកង) ស្ថិត​នៅ​ឃុំ​ពាមជីកង ស្រុក​កងមាស ខេត្ត​កំពង់ចាម ត្រូវ​បាន​ប្រារព្ធ​ពិធី​សម្ពោធ​នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព​លោក មិន ឃិន ប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​ស្រុក​កងមាស និង​លោក​ស្រី​ជា​ភរិយា​។
លោក មិន ឃិន បាន​សម្ដែង​នូវ​ការ​កោត​សរសើរ​ដោយ​ស្មោះ និង​សូម​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ស្នាដៃ និង​សមិទ្ធផល​ដែល​សម្រេច​ឡើង​ដោយ​ព្រះសង្ឃ អាចារ្យ គណៈកម្មការ និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ជាពិសេស​កិច្ច​ខិតខំ​ប្រឹងប្រែង​ដោយ​ផ្ទាល់​ពី​សំណាក់​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ព្រះ​នាម ច្រឹង ម៉ាង ដែល​មាន​ព្រះជន្ម​១០៥​ព្រះ​វស្សា ដែល​បាន​រួប​រួម​គ្នា​យ៉ាង​សស្រាក់សស្រាំ​ចូល​រួម និង​ផ្ដល់​វិភាគទាន​យ៉ាង​ច្រើន​បង្កើត​បាន​សមិទ្ធផល​ផ្សេងៗ​ជាច្រើន​នា​ពេល​នេះ​រួម​ចំណែក​បន្ថែម​ទៀត​បម្រើ​ឲ្យ​វិស័យ​ព្រះពុទ្ធ​សាសនា​របស់​យើង​។
លោក មិន ឃិន មាន​ប្រសាសន៍​បន្ត​ទៀត​ថា សម្រាប់​ប្រទេស​កម្ពុជា​យើង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ​ចាំបាច់​ត្រូវ​ដើរ​ទន្ទឹម​គ្នា​ជានិច្ច ពីព្រោះ​ព្រះពុទ្ធ​សាសនា​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ជំនឿ​ផ្នត់​គំនិត និង​ទំនៀមទម្លាប់​ប្រពៃណី​របស់​ប្រជាជន​ខ្មែរ​យើង​ហេតុ​ដូច​នេះ​ហើយ​ទើប​ក្រសួង​ធម្មការ និង​សាសនា បាន​ខិតខំ​បង្កើត​នាទី​ព្រះពុទ្ធ​សាសនា​ផ្សារ​ភ្ជាប់​នឹង​សង្គម កម្មវិធី​ទស្សនទាន​តាម​ទ្រឹស្ដី​ព្រះពុទ្ធ​សាសនា​ក្នុង​គោល​បំណង​លើក​តម្លៃ​ព្រះពុទ្ធ​សាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ និង​ជា​ពិសេស​ពង្រឹង​នូវ​ការ​អប់រំ​សីលធម៌​សង្គម​ដល់​ប្រជា​ពុទ្ធបរិស័ទ និង​យុវជន​ជំនាន់​ក្រោយ​ឲ្យ​វៀរចាក​ឆ្ងាយ​ពី​ការ​ប្រើប្រាស់​គ្រឿង​ញៀន​។ ការ​បង្កើត​កម្មវិធី​ទាំងនេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ជួយ​អប់រំ​បណ្ដុះ​ស្មារតី​ផ្នត់​គំនិត​កូន​ខ្មែរ​គ្រប់​រូប​ឲ្យ​ប្រកាន់​ខ្ជាប់​នូវ​អំពើ​ល្អ សីលធម៌ ចរិយាធម៌ សេចក្ដី​ថ្លៃថ្នូរ ស្គាល់​គុណ​ទោស បាប បុណ្យ និង​ស្គាល់​នូវ​ព្រហ្ម​វិហារធម៌​ទាំង​បួន​គឺ មេត្តា ករុណា មុទិតា និង​ឧបេក្ខា​។
ក្នុង​ឱកាស​ចូល​រួម​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ព្រះ​ចៅអធិការ និង​ឆ្លង​សមិទ្ធផល​នានា​ក្នុង​បរិវេណ​វត្ត​នទីមង្គលារាម លោក មិន ឃិន បាន​ជំរុញ​ឲ្យ​ព្រះសង្ឃ​គ្រប់​អង្គ​ខិតខំ​សិក្សា​រៀន​សូត្រ​នូវ​ធម៌​វិន័យ​មាន​ព្រះ​ត្រៃបិដក​ជា​គោល ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​គុណភាព​សាលា​ពុទ្ធិក​គ្រប់​កម្រិត​ឲ្យ​ក្លាយ​ជា​ថ្នាល​បណ្ដុះបណ្ដាល​ព្រះធម៌​ភាសា​បាលី​សំស្ក្រឹត និង​ចំណេះ​ដឹង​ទូទៅ​ជំនាញ​វិជ្ជាជីវៈ​មួយ​ដ៏​ប្រពៃ​ក្នុង​សង្គម​ជាតិ​។ ពុទ្ធបរិស័ទ​ទាំងអស់​ត្រូវ​បន្ត​រួប​រួម​សាមគ្គី​គ្នា​កសាង​សង្គម និង​អភិវឌ្ឍន៍​វិស័យ​ព្រះពុទ្ធ​សាសនា ឲ្យ​បាន​ថ្កុំថ្កើង​រុងរឿង​ដោយ​ជៀសវាង​ការ​ប្រកាន់​បក្ស​ពួក​ដែល​អាច​ធ្វើ​ឲ្យ​ពុទ្ធបរិស័ទ​បាត់បង់​ជំនឿ និង​ធ្វើ​ឲ្យ​អាប់ឱន​ដល់​ព្រះពុទ្ធ​សាសនា​។
ក្នុង​នាម​អាជ្ញាធរ​ស្រុក​កងមាស លោក មឿង ផា បាន​លើក​ឡើង​ពី​ប្រវត្តិ​នៃ​វត្ត​នទីមង្គលារាម មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​ពាមជីកង ស្រុក​កងមាស ជាប់​ដង​ទន្លេ​មេគង្គ​ហើយ​វត្ត​នេះ​ត្រូវ​បាន​ស្ថាបនា​កសាង​ឡើង​ក្នុង​ឆ្នាំ​១៧៩២ និង​ធ្លាប់​មាន​ព្រះ​ចៅអធិការ​វត្ត​ជា​ច្រើន​អង្គ​មក​ហើយ​ៗ ព្រះ​ចៅអធិការ​វត្ត​បច្ចុប្បន្ន​ព្រះ​នាម ច្រឹង ម៉ាង ដែល​យើង​ធ្វើ​ពិធី​ស្រោច​សុគន្ធវារី​គម្រប់​ព្រះ​ជន្ម​១០៥​ព្រះ​វស្សា​នា​ពេល​នេះ​។ សមិទ្ធផល​ជាច្រើន​ដែល​ប្រារព្ធ​ពិធី​បុណ្យ​ឆ្លង​នា​ពេល​នេះ រួម​មាន​ព្រះ​វិហារ, កុដិ, សាលា​ឆាន់, ខ្លោង​ទ្វារ, របង​វត្ត របាំង​ការពារ​ច្រាំង​ទន្លេ, ចាក់​សាប​ក្នុង​បរិវេណ​វត្ត, សំយាប​ឧបដ្ឋានសាលា, រូប​សំណាក​។ល។
ត​មក លោក មិន ឃិន និង​លោក​ស្រី​ជា​ភរិយា បាន​ឧបត្ថម្ភ​បច្ច័យ​២​លាន​រៀល​ដល់​កម្មវិធី​បុណ្យ​ទាំងមូល​។ បច្ច័យ​១​លាន​រៀល​ជួសជុល​ច្រាំង​ទន្លេ និង​របង​វត្ត​។ ជូន​យាយ​ជី តា​ជី​៥០​នាក់ ម្នាក់​ៗ​ក្រណាត់​ស​១​ដុំ ថវិកា​៥​ពាន់​រៀល ប្រគេន​ព្រះសង្ឃ​និមន្ត​ចូល​រួម​៦០​អង្គ ក្នុង​មួយ​អង្គ​បច្ច័យ​១​ម៉ឺន​រៀល និង​កង​កម្លាំង​ប្រដាប់​អាវុធ​២០​ម៉ឺន​រៀល​៕

 
Cambodian Hosting Cambodia Hosting