In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions

In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions

In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions

In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions



យើងមាន 227 ភ្ញៀវ លើបណ្តាញ

Flag Counter

លោក មិន ឃិន សម្ពោធស្តូបមិត្តភាពកម្ពុជា វៀតណាម ខេត្តកំពត PDF បោះពុម្ព សំបុត្រអគ្គិសនី
និពន្ធដោយ Tula   

ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៦
ពិធី​សម្ពោធ​ស្តូប​អនុស្សាវរីយ៍ យុទ្ធជន​ពលី កម្ពុជា-វៀតណាម​ខេត្ត​កំពត
កំពតៈ ព្រឹក​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៦ លោក មិន ឃិន អនុប្រធាន​អចិន្ត្រៃយ៍ និង​ជា​អគ្គលេខាធិការ​ក្រុម​ប្រឹក្សា​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា និង​លោក​ស្រី​ជា​ភរិយា លោក ងៀន ថាញ់គង់ អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​វៀតណាម និង​ជា​ប្រធាន​ការងារ​ពិសេស​រដ្ឋាភិបាល​វៀតណាម និង​លោក ខូយ ឃុនហួរ ប្រធាន​គណៈកម្មាធិការ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​មាតុភូមិ​កម្ពុជា និង​ជា​អភិបាល​ខេត្ត​កំពត បាន​អញ្ជើញ​ប្រារព្ធ​ពិធី​សម្ពោធ​ស្តូប​អនុស្សាវរីយ៍​យុទ្ធជន​ពលី​មិត្តភាព​កម្ពុជា-វៀតណាម ស្ថិត​នៅ​លើ​សួន​ច្បារ​ក្នុង​ក្រុង​កំពត ខេត្ត​កំពត​។
ក្នុង​នាម​ក្រុមប្រឹក្សា​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា លោក មិន ឃិន បាន​មាន​ប្រសាសន៍​ថា កោត​សរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​យក​ចិត្ត​ទុក​ដាក់​របស់​ថ្នាក់​ដឹក​ខេត្ត​ដែល​បាន​ធ្វើ​ឲ្យ​ការងារ​ជួសជុល​ស្តូប​មិត្តភាព កម្ពុជា-វៀតណាម​ខេត្ត​កំពត​សម្រេច​ជា​ស្ថាពរ​ហើយ​សមិទ្ធផល​ទាំងនេះ​ទុក​ជា​ផល​ប្រយោជន៍​រួម​របស់​ជាតិ​ជា​ពិសេស ដើម្បី​ពង្រឹង​ពង្រីក​ចំណង​សាមគ្គីភាព មិត្តភាព​យូរ​អង្វែង​កម្ពុជា-វៀតណាម​។ នេះ​បាន​បញ្ជាក់​ឲ្យ​ឃើញ​ពី​ភាព​រីក​ចម្រើន​ឥត​ឈប់ឈរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ តាម​ទិស​ស្លោក “ជិត​ខាង​ល្អ មិត្តភាព​ជា​ប្រពៃណី សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ស្ថិតស្ថេរ​យូរ​អង្វែង” ជាក់​ស្ដែង​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​ក៏​បាន​ឈាន​ចូល​ទំព័រ​ថ្មី​នៃ​ប្រវត្តិសាស្ត្រ​ដោយ​សម្រេច​បាន​សន្តិភាព បូរណភាព​ទឹក​ដី វឌ្ឍនភាព ការ​អភិវឌ្ឍន៍ និង​ការ​បោះ​ជំហាន​ទៅ​មុខ​ប្រកប​ដោយ​ភាព​ជឿជាក់​ក្នុង​ការ​រួម​ចំណែក​ដល់​សុខ​សន្តិភាព និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់ និង​ពិភពលោក​។
លោក មិន ឃិន មាន​ប្រសាសន៍​ថា ទំនាក់ទំនង​ទ្វេ​ភាគី​កម្ពុជា-វៀតណាម បាន​នឹង​កំពុង​ស្ដែង​ចេញ​ជា​ផ្លែផ្កា​លើ​គ្រប់​វិស័យ​តាំង​ពី​វិស័យ​នយោបាយ​រហូត​ដល់​វិស័យ​សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៌ វិទ្យាសាស្ត្រ និង​ពាណិជ្ជកម្ម​ជាពិសេស​ប្រទេស​យើង​ទាំង​ពីរ​សម្រេច​បាន​ដំណោះស្រាយ​នៃ​ការ​បោះ​បង្គោល​ព្រំដែន​គោក​ស្ទើរ​ចប់​ទាំង​ស្រុង​ថែម​ទាំង​បាន​ផ្ដល់​បរិស្ថាន​គ្រប​ដណ្ដប់​សម្រាប់​ការ​ថែ​រក្សា​សន្តិភាព ស្ថិរភាព ការ​បង្កើន​ល្បឿន​អភិវឌ្ឍ​សេដ្ឋកិច្ច គឺ​ដើម្បី​លើក​កម្ពស់​ជីវភាព និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​។
លោក ងៀន ថាញ់គង់ បាន​លើក​ឡើង​ថា ការ​ចូលរួម​សម្ពោធ​ស្តូប​អនុស្សាវរីយ៍​យុទ្ធជន​ពលី​កម្ពុជា-វៀតណាម​ខេត្ត​កំពត គឺ​ជា​សំណង់​មួយ​ក្នុង​ចំណោម​សំណង់​ដែល​មាន​អត្ថន័យ និង​ជា​គំរូ​ដែល​មាន​អត្ថន័យ​និង​ជា​គំរូ​ដ៏​ពិសិដ្ឋ​នៃ​ទំនាក់​រវាង​ប្រទេស​យើង​ទាំង​ពីរ ដើម្បី​ទុក​ឲ្យ​មនុស្ស​ជំនាន់​ក្រោយៗ​បាន​យល់​បាន​ដឹង ព្រម​ទាំង​បាន​សម្ដែង​នូវ​ការ​ដឹង​គុណ​ចំពោះ​ពលិកម្ម​ដ៏​ធំធេង​របស់​វីរ​យុទ្ធជន​កម្ពុជា-វៀតណាម និង​ជា​ពិសេស​ចំពោះ​លោក​ឪពុក​អ្នក​ម្ដាយ​ដែល​បាន​បញ្ជូន​កូន​ចៅ​របស់​ខ្លួន​ទៅ​សមរភូមិ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​និង​ខ្មាំង​សត្រូវ​ដោយ​ហ៊ាន​លះបង់​សាច់​ស្រស់ ឈាម​ស្រស់ ដើម្បី​បុព្វហេតុ​ជាតិ និង​មាតុភូមិ ហើយ​ក៏​សូម​ប្ដេជ្ញា​ចិត្ត​រៀន​សូត្រ តាម​គំរូ​វីរភាព​យុទ្ធជន​កម្ពុជា-វៀតណាម និង​ប្ដេជ្ញា​ចិត្ត​រួម​កម្លាំង​គ្នា​កសាង​ចំណង​សាមគ្គីភាព​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​។
លោក ខូយ ឃុនហួរ មាន​ប្រសាសន៍​ថា​សំណង់​នេះ​បាន​ចាប់​ផ្ដើម​សាងសង់​ជា​បន្តបន្ទាប់​គួប​ផ្សំ​នឹង​អាយុ​កាល​នៃ​សំណង​មាន​ចំណាស់​ជាង​២១​ឆ្នាំ​ផង​នោះ នៅ​ឆ្នាំ​២០០៨ ខេត្ត​កំពត​បាន​លើក​សំណើ​ជូន​ខេត្ត​គៀនយ៉ាង ដើម្បី​ជួសជុល​កែ​លម្អ​ស្តូប​ដោយ​ធ្វើ​ការ​សិក្សា​រួម​គ្នា​ជាមួយ​មន្ត្រី​បច្ចេកទេស​ហើយ​រហូត​ដល់​ខែ​មករា ឆ្នាំ​២០១០ ខេត្ត​គៀងយ៉ាង​បាន​ផ្ដល់​ថវិកា និង​បាន​ជួសជុល​កែ​លម្អ​ជា​បន្តបន្ទាប់​។ នៅ​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០១៦ ក្រសួង​ការពារ​ជាតិ​សង្គម​​និយម​វៀតណាម​បាន​ផ្ដល់​ថវិកា​តាម​រយៈ​ក្រសួង​ធម្មការ និង​សាសនា សម្រាប់​ធ្វើ​ការ​ជួសជុល​កែ​លម្អ​ស្តូប​អនុស្សាវរីយ៍​យុទ្ធជន​ពលី​កម្ពុជា-វៀតណាម​ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ​ហើយ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ចាប់​ពី​ពេល​នេះ​ត​ទៅ​៕

 
Cambodian Hosting Cambodia Hosting