In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions

In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions

In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions

In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions



យើងមាន 258 ភ្ញៀវ លើបណ្តាញ

Flag Counter

សម្ដេច នន្ទ ង៉ែត និង លោក មិន ឃិន ចូលរួមបើកការបណ្ដុះបណ្ដាល​វិបស្សនាកម្មដ្ឋាន PDF បោះពុម្ព សំបុត្រអគ្គិសនី
និពន្ធដោយ Tula   

 

ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦
លោក មិន ឃិនៈ ព្រះពុទ្ធ​សាសនា​បាន​ជួយ​ដល់​សង្គម​ជាតិ​យ៉ាង​ធំធេង

ភ្នំពេញៈ វត្ត​អារាម និង​ស្ថាប័ន​ព្រះពុទ្ធ​សាសនា គឺ​ជា​ទី​កន្លែង​ឬ​មជ្ឈមណ្ឌល និង​ជា​ស្នូល​នៃ​ព្រលឹង​ជាតិ សាមគ្គីធម៌ ភាតរភាព ការ​ឯកភាព​ជាតិ និង​ជា​មជ្ឈមណ្ឌល​សីលធម៌​សម្រាប់​អភិវឌ្ឍ​កាយ វាចា ចិត្ត។ វត្ត​នៅ​ទី​ណា​ប្រជាជន​នៅ​ទី​កន្លែង​នោះ​។ ប្រជាជន​ជួយ​កសាង​វត្ត វត្ត​ជួយ​ដល់​ប្រជាជន​តាម​រយៈ​ការ​ជួយ​អប់រំ​ឲ្យ​មាន​គំនិត​អភិវឌ្ឍ​។ នេះ​ជា​ការ​លើក​ឡើង​ពី​សំណាក់​លោក មិន ឃិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា ដែល​អម​ដំណើរ​សម្ដេច​ព្រះ​មហា​សុមេធាធិបតី នន្ទ ង៉ែត សម្ដេច​ព្រះ​សង្ឃ​នាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យាង​អញ្ជើញ​ចូល​រួម​បើក​វិបស្សនា​កម្មដ្ឋាន​នា​បរិវេណ​វត្ត នន្ទមុនី ស្ថិត​ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦​។
សម្ដេច​ព្រះ​មហា​សុមេធាធិបតី នន្ទ ង៉ែត មាន​ព្រះ​រាជ​បន្ទូល​ថា កិច្ច​បដិបត្តិ​ក្នុង​ព្រះពុទ្ធ​សាសនា គឺ​មាន​សារ​សំខាន់​ខ្លាំង​ណាស់​គឺ​គន្ថធុរៈ១ វិបស្សនាធុរៈ១​។ គន្ថធុរៈ​បាន​ដល់​ការ​សិក្សា​ផ្នែក​ខាង​ទ្រឹស្ដី​ដូច​ជា​ការ​សិក្សា​ភាសា​បាលី ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ វប្បធម៌ សេដ្ឋកិច្ច គណិតសាស្ត្រ...ជាដើម​។ ចំណែក​ឯ​វិបស្សនាធុរៈ បាន​ដល់​ការ​បដិបត្តិ ការ​អប់រំ​ចិត្ត ការ​ធ្វើ​ឲ្យ​ចិត្ត​ស្ងប់​នឹង​ឈាន​ទៅ​ដល់​ការ​សម្រេច​ថ្នាក់​វិបស្សនា​ចាក់​ធ្លុះ​ក្នុង​អរិយ​សច្ចធម៌​។
លោក មិន ឃិន មាន​ប្រសាសន៍​កោត​សរសើរ​ពី​ព្រះទ័យ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​ព្រះ​សំវរវិជ្ជា​បណ្ឌិត សុខ ប៊ុនធឿន ព្រះ​ចៅ​អធិការ​វត្ត​នន្ទមុនី ដែល​បាន​ខិតខំ​ធ្វើ​ការ​បណ្ដុះបណ្ដាល​ពិធី​ចម្រើន​សមាធិ និង​វិបស្សនា​កម្មដ្ឋាន ដល់​ព្រះសង្ឃ​គ្រប់​អង្គ និង​តាជី​ដូនជី​សំដៅ​ដល់​ការ​ពង្រឹង​ពង្រីក​ព្រះពុទ្ធ​សាសនា​ទាំង​ផ្នែក​គន្ថធុរៈ និង​វិបស្សនាធុរៈ​។
លោក មិន ឃិន មាន​ប្រសាសន៍​ទៀត​ថា ព្រះពុទ្ធ​សាសនា​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ណាស់​ក្នុង​ការ​រួម​ចំណែក​ថែ​រក្សា​ភាសា អក្សរ វប្បធម៌ និង​ពង្រីក​ពុទ្ធិក​វិទ្យាសាស្ត្រ និង​សីលធម៌​ដល់​មហា​ជន ទៀត​ផង​ហើយ វត្ត​អារាម មិន​គ្រាន់តែ​ជា​កន្លែង​សម្រាប់​ស្នាក់នៅ​របស់​ព្រះសង្ឃ អាចារ្យ និង​ដូនជី​ប៉ុណ្ណោះ​ទេ តែ​ថែម​ជា​កន្លែង​តម្កល់​គម្ពីរ​ក្បួន​ខ្នាត កន្លែង​ជួប​ជុំ​ពិភាក្សា​ពី​បញ្ហា សង្គម​និង​ជា​វេទិកា​វិទ្យាសាស្ត្រ​ទៀត​ផង​។ ក្នុង​ន័យ​នេះ​វត្ត​អារាម​បាន​ជួយ​សម្រួល​ដល់​ការ​លំបាក​គ្រប់​បែប​យ៉ាង​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ទទួល​យក​មនុស្ស​ចាស់​ជរា​គ្មាន​ទីពឹង​និង​កុមារ​ព្រមទាំង​យុវជន​ជាច្រើន​បាន​ស្នាក់​អាស្រ័យ​នៅ​សិក្សា​រៀន​សូត្រ​។
លោក មិន ឃិន មាន​ប្រសាសន៍​ថា ការ​រីក​ចម្រើន​សមាធិ​ចិត្ត គឺ​ពិត​ជា​យន្តការ​មួយ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ កសាង​សន្តិភាព​ទាំង​ខាង​ក្នុង​ទាំង​ខាង​ក្រៅ​។ ក្នុង​ន័យ​នេះ​មេ​ដឹកនាំ​នយោបាយ អ្នក​ស្រាវជ្រាវ ពួក​បញ្ញវន្ត​លើ​ពិភព លោក​កំពុងតែ​យក​ចិត្ត​ទុក​ដាក់ និង​ផ្ដល់​តម្លៃ​ដល់​សមាធិ​និង​យក​តួនាទី​សមាធិ​សម្រាប់​ដោះស្រាយ​វិបត្តិ​នានា​ដែល​កំពុង​កើត​ឡើង​លើ​ពិភពលោក​។ ដូច​នេះ ការ​ចម្រើន​សមាធិ​នា​ពេល​នេះ​គឺ​ពិត​ជា​ផ្ដល់​ប្រយោជន៍​សម្រាប់​បុគ្គល សង្គម និង ពិភព​លោក​ក្នុង​ការ​ផ្ដល់ និង​ការ​ទទួល​បាន​សុខ​សន្តិភាព (នត្ថិ សន្តិ បរំ សុខំ គ្មាន​សេចក្ដី​សុខ​ណា​ប្រសើរ​ជាង​សេចក្ដី ស្ងប់​ឡើយ​)។
ព្រះ​សំវរវិជ្ជា​បណ្ឌិត សុខ ប៊ុនធឿន ព្រះ​ចៅ​អធិការ​វត្ត​នន្ទមុនី មាន​ថេរ​ដីកា​ថា ការ​ចម្រើន​សមាធិ​មាន​តួនាទី​យ៉ាង​សំខាន់​មិន​គ្រាន់តែ​ក្នុង​ការ​រួម​ចំណែក​លើក​កម្ពស់​ដល់​កិត្យានុភាព និង​តម្លៃ​ព្រះពុទ្ធ​សាសនា​ប៉ុណ្ណោះ​ទេ​តែ​ថែម​ទាំង​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សង្គម​ទៀត​ផង​ដែល​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​។ ដំណើរ​សិក្សា​លើ​ការ​ចម្រើន​សមាធិ និង​វិបស្សនា​កម្មដ្ឋាន មាន​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​១០​ដល់​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៦ និង​មាន​ព្រះ​សង្ឃ តាជី​ដូនជី​និមន្ត​ចូល​រួម​សិក្សា​ប្រមាណ​ជាង​២០០​អង្គ-នាក់​។
ក្នុង​ឱកាស​នោះ​ផង​ដែរ លោក មិន ឃិន និង​លោក​ស្រី​ជា​ភរិយា​បាន​ប្រគេន​អង្ករ​៥០០​គីឡូក្រាម និង​បច្ច័យ​មួយ លាន​រៀល​ដល់​ព្រះ​ចៅ​អធិការ​វត្ត​ទុក​ចាត់ចែង​ក្នុង​កម្មវិធី​សិក្សា​វិបស្សនា​កម្មដ្ឋាន​៕

 
Cambodian Hosting Cambodia Hosting