In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions

In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions

In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions

In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions



យើងមាន 284 ភ្ញៀវ លើបណ្តាញ

Flag Counter

ទិវាអន្តរជាតិនារីក្រសួងធម្មការនិងសាសនា PDF បោះពុម្ព សំបុត្រអគ្គិសនី
និពន្ធដោយ Tula   

ថ្ងៃ​ទី​០៣ ខែ​មីនា ឆ្នាំ​២០១៦
ក្រសួង​ធម្មការ និង​សាសនា ប្រារព្ធ​ខួប​លើក​ទី​១០៥ ទិវា​អន្តរជាតិ​នារី ៨​មីនា
ភ្នំពេញៈ ស្ត្រី​ជា​ត្រីវិស័យ​មួយ​ដ៏​ល្អ​បំផុត​ក្នុង​ការ​ដឹកនាំ​ការងារ​នៅ​ក្នុង​សង្គមជាតិ​ក៏​ដូច​ក្នុង​សង្គម​គ្រួសារ ហើយ​ជា​ដៃគូ​មួយ ដែល​មិន​អាច​កាត់​ផ្ដាច់​ចេញ​បាន​ពី​បុរស​ផង​ដែរ​ដែល​ជា​ធនធាន​មនុស្ស​ប្រកប​ដោយ​សក្ដានុពល​នៅ​ក្នុង​គ្រួសារ លើ​ការ​គ្រប់គ្រង ផ្គត់ផ្គង់ ថែ​បំប៉ន អប់រំ​សមាជិក​គ្រួសារ រួម​ទាំង​លើក​កម្ពស់​សីលធម៌ សេចក្ដី​ថ្លៃថ្នូរ និង​តម្លៃ​មនុស្ស​ផង​ដែរ​។ ការ​លើក​ឡើង​បែប​នេះ ខណៈ​ពេល​ដែល​ក្រសួង​ធម្មការ និង​សាសនា​ប្រារព្ធ​រៀបចំ​មិទ្ទិញ​អបអរ​ទិវា​អន្តរ​ជាតិ ៨​មីនា ខួប​លើក​ទី​១០៥ ក្រោម​អធិបតីភាព​លោក មិន ឃិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា និង​លោក​ស្រី​ជា​ភរិយា នា​រសៀល​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៦​។ លោក មិន ឃិន បាន​លើក​ឡើង​នូវ​សកម្មភាព​នារី​ដែល​បាន​បំពេញ​ការងារ​យ៉ាង​សកម្ម​រួម​ចំណែក​ដល់​ការងារ​សង្គម​ទាំង​ការ​អប់រំ ដឹកនាំ​ការងារ​រដ្ឋ​ក៏​មាន​លទ្ធភាព​ខ្ពស់​ដោយសារ​បច្ចុប្បន្ន​នេះ​នារី​មាន​មុខ​តំណែង ខ្ពស់​ក្នុង​ជួរ​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​។ នារី​ជា​មាតា​ជាតិ ជា​មាតា​ពិភពលោក​ដូច្នេះ​នារី​មាន​ប្រសិទ្ធភាព​ខ្ពស់​ទាំង​ក្នុង​សង្គម​ទាំង​ការ​គ្រប់គ្រង​ការងារ​ទាំង​ការ​គ្រប់គ្រង​ផ្ទះ​សម្បែង និង​ទ្រព្យ​សម្បត្តិ​គ្រួសារ​ជាដើម​។
លោក មិន ឃិន បាន​គាំទ្រ​ដល់​ប្រធានបទ “វិនិយោគ​លើ​សមភាព​យេនឌ័រ ដើម្បី​កិច្ច​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព” ដែល​បាន​ដាក់​ចេញ​ផ្អែក​ទៅ​លើ​ក្របខ័ណ្ឌ​ថ្មី​ជា​សាកល “គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព” និង​ត្រូវ​អនុវត្ត ក្នុង​រយៈ​ពេល​១៥​ឆ្នាំ​ទៅ​មុខ ហើយ​ប្រធានបទ​នេះ​បន្ត​អនុវត្ត​គោល​នយោបាយ​ចែង​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ជំរុញ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត លើ​ការ​រីក​ចម្រើន​របស់​ស្ត្រី​នៅ​តាម​ស្ថាប័នរដ្ឋ និង​ក្នុង​វិស័យ​ឯកជន​ពិត​ជា​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​លើ​ការ​លើក​កម្ពស់​តម្លៃ​ស្ត្រី​ដោយ​បាន​ផ្ដល់​អនុសាសន៍​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការងារ​និង​អត្ថប្រយោជន៍​របស់​ស្ត្រី​នៅ​តាម​ក្រសួង​ស្ថាប័ន​អង្គភាព​សាធារណៈ​ក៏ដូចជា ឯកជន​សំដៅ​ធ្វើ​យ៉ាងណា​ឲ្យ​មាន​ការ​ចូល​រួម​កាន់តែ​ច្រើន និង​ប្រកប​ដោយ​គុណភាព ប្រសិទ្ធភាព​ពី​សំណាក់​ស្ត្រី​ក្នុង​ដំណើរការ​អភិវឌ្ឍន៍ និង​សេដ្ឋកិច្ច​ជាតិ​។
លោក​ស្រី ទូច សារ៉ុម រដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា បាន​អាន​ព្រះរាជសារ​សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ ក្នុង​សេរីភាព សេចក្ដី​ថ្លៃថ្នូរ និង​សុភមង្គល ក្នុង​ឱកាស​អបអរសាទរ ខួប​លើក​ទី​១០៥​នៃ​ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០១៦ ដោយ​សង្កត់​ធ្ងន់​ថា​ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​នារី​៨​មីនា ជា​រៀងរាល់​ឆ្នាំ​ជា​ទិវា​រំលឹក​ពី​ការ​តស៊ូ​របស់​នារី​នៅ​ទូទាំង​សកលលោក​ក្នុង​ការ​ទាមទារ​ឲ្យ​មាន​ការ​លើក​កម្ពស់​សិទ្ធិ​សេរីភាព​ប្រជាធិបតេយ្យ និង​ការ​អនុវត្ត​សិទ្ធិ​ស្មើ​ភាព​រវាង​បុរស និង​ស្ត្រី​។
លោក​ស្រី កែវ សុធារី អគ្គ​នាយិកា​រដ្ឋបាល និង​ហិរញ្ញវត្ថុ​បាន​ធ្វើ​របាយការណ៍​ពី​ស្ថានភាព​ស្ត្រី​ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្រសួង​ធម្មការ និង​សាសនា មាន​ថ្នាក់​រដ្ឋលេខាធិការ​មាន​៤​រូប​ក្នុង​នោះ​ស្ត្រី​១​រូប អនុ​រដ្ឋលេខាធិការ​១១​រូប ក្នុង​នោះ​ស្ត្រី​១​រូប ថ្នាក់​អគ្គ​នាយក អគ្គ​នាយក​រង​រដ្ឋបាល និង​ហិរញ្ញវត្ថុ​ចំនួន​៥​រូប ក្នុង​នោះ​ស្ត្រី​១​រូប ទីប្រឹក្សា​ជំនួយ​ការ ៥០​រូប ក្នុង​នោះ​ស្ត្រី​៧​រូប ថ្នាក់​អគ្គ​នាយិកា​កិច្ចការ​សាសនា អគ្គ​នាយក​រង​កិច្ចការ​សាសនា​ក្នុង​នោះ​ស្ត្រី​១​រូប ថ្នាក់​ប្រធាន អនុ​ប្រធាន​នាយកដ្ឋាន​សរុប​៣៦​រូប ក្នុង​នោះ​ស្ត្រី​៦​រូប ថ្នាក់​ប្រធាន អនុ​ប្រធាន​ការិយាល័យ​សរុប​៦៤​រូប ក្នុង​នោះ​ស្ត្រី​២២​រូប និង​មន្ត្រី​រាជការ​៣៥៥​រូប ក្នុង​នោះ​ស្ត្រី​៥៧​រូប​។
ក្នុង​ឱកាស​នោះ លោក មិន ឃិន និង​លោក​ស្រី​ជា​ភរិយា​បាន​ឧបត្ថម្ភ​ថវិកា​ចំពោះ​ស្ត្រី​ជា​មន្ត្រី ក្របខ័ណ្ឌ ៤៣​នាក់ ក្នុង​ម្នាក់​ៗ​ថវិកា​ចំនួន​៥​ម៉ឺន​រៀល និង​មន្ត្រី​ជាប់​កិច្ច​សន្យា​ចំនួន​៣១​នាក់​ម្នាក់​ៗ​ថវិកា​៣​ម៉ឺន​រៀល​៕

 
Cambodian Hosting Cambodia Hosting