In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions

In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions

In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions

In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions



យើងមាន 204 ភ្ញៀវ លើបណ្តាញ

Flag Counter

អនុសំវច្ឆរៈនៅខេត្តកំពង់ឆ្នាំង PDF បោះពុម្ព សំបុត្រអគ្គិសនី
និពន្ធដោយ Tula   

ថ្ងៃ​ទី​០១ ខែ​មីនា ឆ្នាំ​២០១៦
លោក មិន ឃិនៈ អាចារ្យ​គណៈកម្មការ និង​ព្រះ​ចៅអធិការ​វត្ត​ប្រៀប​បាន​ទៅ​នឹង​កងចក្រ​តែមួយ
កំពង់ឆ្នាំងៈ ព្រះ​សិរីធម្មញាណ សុខ ថាន ព្រះ​មេគណ​ខេត្ត​កំពង់ឆ្នាំង លោក មិន ឃិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា និង​លោក​ស្រី​ជា​ភរិយា និង​លោក ឈូរ ច័ន្ទឌឿន អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ឆ្នាំង បាន​និមន្ត​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​អនុសំវច្ឆរៈ​មហា​សន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ខេត្ត​កំពង់ឆ្នាំង កាល​ពី​រសៀល​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នា​បរិវេណ​វត្ត​អារញ្ញិការាម ស្ថិត​ក្នុង​ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង​។ លោក មិន ឃិន សូម​សម្ដែង​នូវ​មនោសញ្ចេតនា​អបអរសាទរ​ចំពោះ​ព្រះ​តេជគុណ ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះ​អង្គ ដែល​បាន​បំពេញ​ការងារ​យ៉ាង​សកម្ម​ដោយ​បាន​ផ្ដោត​ព្រះទ័យ​ទុក​ដាក់​ពិភាក្សា​លើ​ប្រធានបទ​សំខាន់ៗ​ដែល​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ ដើម្បី​បម្រើ​ឲ្យ​ផល​ប្រយោជន៍​នៃ​ការ​បង្កើន​ធ្លុង​មហា​សាមគ្គី​ក្នុង​ជួរ​ព្រះសង្ឃ​។ រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​របស់​យើង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ព្រះពុទ្ធ​សាសនា​ជា​សាសនា​របស់​រដ្ឋ​ភាគ​ច្រើន​លើស​លុប​នៃ​ប្រជាជន​កម្ពុជា​ចាត់​ទុក​ព្រះពុទ្ធ​សាសនា គឺ​ជា​ផ្នែក​មួយ​នៃ​អត្តសញ្ញាណ​ជាតិ​។ ក្នុង​ន័យ​នេះ រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ព្រះពុទ្ធ​សាសនា ដើម្បី​រួម​ចំណែក​ពង្រឹង​សាមគ្គី ការ​លើក​កម្ពស់​វប្បធម៌​នៃ​ការ​យោគយល់​គ្នា ក្នុង​ចំណោម​ពុទ្ធសាសនិក​ក៏​ដូច​ប្រជាជន​កម្ពុជា​របស់​យើង​ទាំងអស់​គ្នា​។
លោក មិន ឃិន មាន​ប្រសាសន៍​បន្ត​ទៀត​ថា ពិតមែន​ហើយ រាជរដ្ឋាភិបាល​របស់​យើង​ត្រូវការ​វត្តមាន និង​ការ ចូល​រួម​ឥត​សំចៃ​ទាំង​ស្មារតី​សម្ភារៈ និង​បញ្ញាញាណ​ពី​ព្រះតេជព្រះគុណ​គ្រប់​អង្គ និង​ប្រជាជន​កម្ពុជា ដើម្បី​រួម​គ្នា​កសាង​កម្ពុជា​ឲ្យ​ក្លាយ​ទៅ​ជា​សង្គម​មួយ​ដែល​គ្មាន​អំពើ​ហិង្សា គ្មាន​ការ​រំលោភ​សិទ្ធិ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស​ចូល​រួម​ចំណែក ធ្វើ ឲ្យ​សង្គម​កម្ពុជា​ឲ្យ​នៅតែ​ជា​សង្គម​មួយ​ដែល​មាន​មូលធន​សង្គម​ដ៏​រឹងមាំ​ដែល​មាន​ប្រជាជន​ប្រកប​ដោយ​ចំណេះដឹង​ជ្រៅជ្រះ មាន​សីលធម៌ គុណធម៌ ចរិយាធម៌ សាមគ្គីធម៌ និង​ជា​ប្រទេស​សម្បូរ​រុងរឿង​នូវ​អរិយធម៌​ខ្ពង់ខ្ពស់​។
ក្នុង​នាម​ពុទ្ធសាសនិក​មួយ​រូប លោក មិន ឃិន បាន​ចូល​រួម​ផ្ដល់​អនុសាសន៍​សូម​ឲ្យ​សាលាគណ​ខេត្ត​កំពង់ឆ្នាំង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​គុណភាព​សាលា​ពុទ្ធិក​គ្រប់​កម្រិត​ឲ្យ​ក្លាយ​ជា​ថ្នាល​បណ្ដុះបណ្ដាល​ព្រះធម៌ ភាសា​បាលី សំស្ក្រឹត និង​ចំណេះដឹង​ទូទៅ ជំនាញ​វិជ្ជាជីវៈ​មួយ​ដ៏​ប្រពៃ​ក្នុង​សង្គម​ជាតិ​។ ពុទ្ធបរិស័ទ​ទាំងអស់​ត្រូវ​បន្ត​រួបរួម​សាមគ្គី​គ្នា ក សាង​សង្គម និង​អភិវឌ្ឍន៍​វិស័យ​ព្រះពុទ្ធ​សាសនា​ឲ្យ​បាន​ថ្កុំថ្កើង​រុងរឿង​ដោយ​ជៀសវាង​ការ​ប្រកាន់​បក្ស​ពួក​ដែល​អាច​ធ្វើ​ឲ្យ​ពុទ្ធបរិស័ទ​បាត់បង់​ជំនឿ និង​ធ្វើ​ឲ្យ​អាប់ឱន​ដល់​ព្រះពុទ្ធ​សាសនា​។
លោក ឈូរ ច័ន្ទឌឿន អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ឆ្នាំង មាន​ប្រសាសន៍​ថា អនុសំវច្ឆរៈ​មហាសន្និបាត មន្ត្រី​សង្ឃ គឺ​ធ្វើ​ឡើង​ដើម្បី​ពិភាក្សា​រក​ឲ្យ​ឃើញ​នូវ​មេរៀន និង​បទពិសោធន៍​ដែល​នាំ​ឲ្យ​វិស័យ​ព្រះពុទ្ធ​សាសនា​បាន​រីក​ចម្រើន​យ៉ាង​ធំធេង​កន្លង​មក និង​រក​ឃើញ​នូវ​រាល់​ចំណុច​អសកម្ម​នានា​ក្នុង​ការ​កែ​លម្អ​ឲ្យ​បាន​ល្អ​ទៅ​ថ្ងៃ​អនាគត​។
លោក សរ លាង ប្រធាន​ស្ដីទី​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​កំពង់ឆ្នាំង បាន​លើក​ឡើង​ថា នៅ​ទូទាំង​ខេត្ត​មាន​វត្ត​២១២ អាស្រម​១៦ ព្រះសង្ឃ​២២៨៥​អង្គ ភិក្ខុ​៦៩២​អង្គ សាលា​ធម្មវិន័យ​៧៦​សាលា សមណ​សិស្ស-សិស្ស​១១១៤​អង្គ-នាក់ សាលា​ពុទ្ធិក​បឋម​សិក្សា ៧៦​សាលា សមណ​សិស្ស-សិស្ស១១១៤អង្គ-នាក់ សាលា​ពុទ្ធិក​បឋម​ភូមិ​១​សាលា សមណ​សិស្ស​២១៣​អង្គ-នាក់ សាលា​ពុទ្ធិក​មធ្យម​សិក្សា​ទុតិយភូមិ​១​សាលា សមណ​សិស្ស-សិស្ស​៦១​អង្គ-នាក់ និង​មាន​សាខា​ពុទ្ធិក​សាកលវិទ្យាល័យ​មួយ​មាន​៤​មហាវិទ្យាល័យ​ស្មើ​៥​ឯកទេស សរុប​សមណ​និស្សិត-និស្សិត ឆ្នាំ​សិក្សា​មូលដ្ឋាន និង​ឆ្នាំ​ឯកទេស​ចំនួន​៣១៦​អង្គ-នាក់​៕

 
Cambodian Hosting Cambodia Hosting