In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions

In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions

In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions

In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions



យើងមាន 175 ភ្ញៀវ លើបណ្តាញ

Flag Counter

ការសម្ដែងផ្ទាំងទស្សនីយភាពនៃពពិធីបុណ្យមាឃបូជា PDF បោះពុម្ព សំបុត្រអគ្គិសនី
និពន្ធដោយ Tula   

ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៦
ពិធី​សម្ដែង និង​ពិព័រណ៍​ស្ដីពី មាឃបូជា
ភ្នំពេញៈ សមាគម​ទ្រទ្រង់​ការ​បោះពុម្ព និង​អប់រំ​បាន​រៀបចំ​នូវ​ផ្ទាំង​ទស្សនីយភាព​ជាច្រើន​ផ្ទាំង​ស្ដីពី​អត្ថន័យ​នៃ​ពិធី​បុណ្យ​មាឃបូជា ជូន​ដល់​ប្រជា​ពុទ្ធបរិស័ទ​យល់​ដឹង និង​ជ្រួតជ្រាប​ពី​អត្ថន័យ​ដ៏​មាន​ន័យ ហើយ​ការ​តាំង​ពិព័រណ៍​នេះ​ប្រព្រឹត្ត​ឡើង​ក្រោម​ព្រះ​អធិបតីភាព សម្ដេច​ព្រះ​មហា​សុមេធាធិបតី នន្ទ ង៉ែត សម្ដេច​ព្រះ​សង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក មិន ឃិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា និង​លោក​ស្រី​ជា​ភរិយា​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នា​វិទ្យាស្ថាន​ជាតិ​អប់រំ​រាជធានី​ភ្នំពេញ​។
សម្ដេច​ព្រះ​មហា​សុមេធាធិបតី នន្ទ ង៉ែត សម្ដេច​ព្រះ​សង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ព្រះ​រាជ​បន្ទូល​ថា ការ​រៀបចំ​សម្ដែង និង​ពិព័រណ៍​បង្ហាញ​ស្ដីពី​មាឃបូជា​នេះ គឺ​ពិត​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ មិន​គាំទ្រ​ភាព​ល្ងង់​ខ្លៅ ភាព​ទន់​ខ្សោយ សេចក្ដី​ភ័យ​ខ្លាច និង​ចំណង់​ឥត​ឆ្អែត​នោះ​ទេ ប៉ុន្តែ​ពាក្យ​ប្រៀនប្រដៅ​ទាំង​នេះ សំដៅ​ធ្វើ​ឲ្យ​មនុស្ស​មាន​ពុទ្ធិ​យល់​ដឹង​ត្រឹមត្រូវ​ដោយ​បន្សាត់​បង់ និង​បំផ្លាញ​ចោល​នូវ​អកុសលធម៌​។

លោក មិន ឃិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា មាន​ប្រសាសន៍​កោត​សរសើរ​ដល់​ព្រះ​លិខិត​បញ្ញា ប៉ែន វិបុល នាយក​ប្រតិបត្តិ​សមាគម​ទ្រទ្រង់​ការ​បោះពុម្ព និង​អប់រំ​ដែល​បាន​លើក​យក​ផ្ទាំង​ទស្សនីយភាព​នេះ​ឡើង ដើម្បី​រំឭក​ដល់​ថ្ងៃ​ជា​មហា​មង្គល​ទាំង​ពីរ​នៃ​ព្រះ​សម្មាសម្ពុទ្ធ​បរមគ្រូ​នៃ​យើង​ដែល​ប្រកាស ដាក់​ជន្មាយុ​សង្ខារ​ផង និង​ថ្ងៃ​ប្រជុំ​ចតុរង្គសន្និបាត​នៃ​ព្រះ​អរហន្ត​ទាំង​១២៥០​អង្គ​ផង ក៏ដូចជា​ការ​លើក​ស្ទួយ​វិស័យ​ព្រះពុទ្ធ​សាសនា ដែល​ជា​សាសនា​របស់​រដ្ឋ​ឲ្យ​បាន​គង់វង្ស និង​ស្ថិតស្ថេរ​ចីរកាល​ត​រៀង​ទៅ​។
លោក មិន ឃិន បាន​លើក​ឡើង​ថា បន្ទាប់​ពី​របប​ខ្មៅ​ងងឹត​នេះ​កន្លង​ទៅ គឺ​នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​បាន​រំដោះ​ព្រមទាំង​មាន​ការ​រីក​ចម្រើន​ស្ទើរ​គ្រប់​វិស័យ​ទន្ទឹម​នឹង​នោះ​វិស័យ​ព្រះពុទ្ធ​សាសនា​ក៏​មាន​ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ​។ ជា​រៀងរាល់​ឆ្នាំ​ពុទ្ធសាសនិក​ខ្មែរ​យើង​តែងតែ​ប្រារព្ធ​ធ្វើ​បុណ្យ​មាឃបូជា នៅ​គ្រប់​វត្ត​អារាម​ទូទាំង​ប្រទេស​ដោយ​ចាត់​ទុក​ថា​ជា​ការ​បំពេញ​មហា​កុសល​ដ៏​ថ្លៃថ្លា​បំផុត​។ ចំណែក​រាជរដ្ឋាភិបាល​ក៏បាន​ចាត់ចែង​រៀបចំ​ពិធី​បុណ្យ​នេះ​នៅ​បរិវេណ​ព្រះ​មហា​សក្យមុនី​ចេតិយ ភ្នំ​ព្រះរាជទ្រព្យ (ឧត្តុង្គ) ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្ដាល ដោយ​មាន​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​នៃ​ព្រឹទ្ធសភា រដ្ឋសភា  រាជរដ្ឋាភិបាល មន្ត្រី​រាជការ អ្នក​មុខ​អ្នក​ការ សាស្ត្រាចារ្យ លោក​គ្រូ​អ្នក​គ្រូ និង​ពុទ្ធបរិស័ទ​យ៉ាង​ច្រើន​កុះករ ស្រប​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ចែង​ថា​ព្រះពុទ្ធ​សាសនា​ជា​សាសនា​របស់​រដ្ឋ​។ ព្រះ​លិខិត​បញ្ញា ប៉ែន វិបុល នាយក​ប្រតិបត្តិ​នៃ​សមាគម​ទ្រទ្រង់​ការ​បោះពុម្ព និង​អប់រំ​មាន​ថេរ​ដីកា​ថា​ផ្ទាំង​ទស្សនីយភាព​ជា​ច្រើន​ផ្ទាំង​ស្ដីពី​អត្ថន័យ​នៃ​ពិធីបុណ្យ​មាឃបូជា ដែល​ជា​បុណ្យ​ដ៏​ពិសិដ្ឋ​របស់​ព្រះពុទ្ធ​សាសនា​សម្រាប់​ពុទ្ធសាសនិក​ទូទាំង​ពិភពលោក ជាពិសេស​គឺ​ពុទ្ធសាសនិក​ខ្មែរ​យើង​នេះ​តែម្ដង​។ការ​ដាក់​សម្ដែង​នូវ​ផ្ទាំង​ទស្សនីយភាព​ដែល​យើង​ទាំងអស់​គ្នា​ត្រូវតែ​ចងចាំ និង​រំឭក​ដល់​ថ្ងៃ​ដ៏​មហា​មង្គល​ទាំង​ពីរ​នៃ​ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​នៃ​យើង​ដែល​ព្រះអង្គ​ទ្រង់​ប្រកាស​ដាក់​ព្រះជន្មាយុ​សង្ខារ​ផង និង​ជា​ថ្ងៃ​ប្រជុំ​ចតុរង្គសន្និបាត​នៃ​ព្រះ​អរហន្ត​ទាំង​១២៥០​អង្គ។ ក្នុង​នាម​ជា​ប្រជា​ពុទ្ធបរិស័ទ​គប្បី​ត្រូវ​ចងចាំ​នូវ​ឱវាទ​បី​យ៉ាង​ដែល​ព្រះអង្គ​ទ្រង់​បាន​ទូន្មាន​ដល់​ពុទ្ធសាសនិក​គ្រប់​រូប​គឺ ការ​មិន​ធ្វើ​នូវ​អំពើ​បាប​ទាំងពួង ការ​បំពេញ​នូវ​អំពើ​ដែល​ជា​អកុសល​ទាំងពួង និង​ការ​ធ្វើ​ចិត្ត​របស់​ខ្លួន​ឲ្យ​ល្អ​ស្អាត​ផូរផង់​។ ត​មក លោក មិន ឃិន និង​លោក​ស្រី​ជា​ភរិយា​បាន​ប្រគេន​ថវិកា​១​លាន​រៀល​៕

 
Cambodian Hosting Cambodia Hosting