In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions

In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions

In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions

In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions



យើងមាន 172 ភ្ញៀវ លើបណ្តាញ

Flag Counter

ចុះដោះស្រាយអធិករណ៍វត្តជ្រៃហូរព្នៅ ស្រុកគងពិសី PDF បោះពុម្ព សំបុត្រអគ្គិសនី
និពន្ធដោយ Tula   

ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៦
លោក មិន ឃិន សូម​ប្រើ​គុណធម៌ ដើម្បី​ដោះ​ស្រាយ​បញ្ហា
កំពង់ស្ពឺៈ លោក មិន ឃិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា បាន​ថ្លែង​ទទូច​ឲ្យ​ព្រះសង្ឃ និង​ប្រជា​ពុទ្ធបរិស័ទ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ជៀសវាង​ការ​ប្រើ​អំពើ​ហិង្សា ជាពិសេស​ត្រូវ​ប្រើ​នូវ​គុណធម៌ ដើម្បី​ថ្លឹងថ្លែង​ដោះស្រាយ​បញ្ហា​ដែល​ជួប​ប្រទះ​។ ការ​ថ្លែង​ទទូច​បែបនេះ ខណៈ​លោក មិន ឃិន បាន​ដឹកនាំ​គណៈ​កម្មការ​ចម្រុះ​មួយ​របស់​ក្រសួង​ទៅ​ពិនិត្យ​មើល​ការ​ដោះស្រាយ​អធិករណ៍​របស់​ថេរ​សភា​សង្ឃ ខេត្ត​កំពង់ស្ពឺ​ដែល​បាន​កើត​ឡើង​រវាង​ព្រះសង្ឃ និង​ព្រះសង្ឃ​ដែល​មាន​ទំនាស់​ដោយ​ការ​យល់​ច្រឡំ​ក្នុង​ការ​តែងតាំង​ជា​ព្រះចៅ​អធិការ​វត្ត ក្រោយ​ពេល​ព្រះចៅ​អធិការ​វត្ត​ចាស់​បាន​សឹក​ទៅ​ហើយ​។ ការ​ចុះ​ពិនិត្យ​មើល​ការ​ដោះស្រាយ​នេះ​បាន​ធ្វើ​ឡើង​នៅ​វត្ត​ជ្រៃហូរព្នៅ ឃុំ​វាល ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ កាល​ពី​រសៀល​ថ្ងៃ​ទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦​។

ក្នុង​ឱកាស​នោះ លោក មិន ឃិន បាន​លើក​ឡើង​ពី​ការ​គោរព​ច្បាប់ ធម៌​វិន័យ​ព្រះពុទ្ធ​សាសនា និង​ច្បាប់​របស់​រដ្ឋ ដូច្នេះ​សូម​ឲ្យ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​មេត្តា​ចេះ​គោរព​ស្រលាញ់​គ្នា​កុំ​បង្ក​ការ​លំបាក​ដល់​គ្នា និង​គ្នា​នាំ​ឲ្យ​ខូច​ផល​ប្រយោជន៍​រៀងៗ​ខ្លួន​។ លោក មិន ឃិន មាន​ប្រសាសន៍​ទូល​ប្រគេន​ថា ថេរសភា​នៃ​ព្រះពុទ្ធ​សាសនា គឺ​ជា​សហធម្មិក​សង្ឃ​ជាន់​ខ្ពស់​ក្នុង​ការ​បំពេញ​បេសកកម្ម​ជួយ​អភិបាលកិច្ច​សង្ឃ​ដោះស្រាយ​រម្ងាប់​អធិករណ៍​ដែល​កើត​មាន​ឡើង​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ក៏​ជា​តួ​អង្គ​ជំនុំ​ជម្រះ​អធិករណ៍​ដែល​កើត​ឡើង​រវាង​ព្រះសង្ឃ និង​ព្រះសង្ឃ រវាង​សង្ឃ និង​គ្រហស្ថ​។ រក​គ្រប់​វិធី​ធ្វើ​ការ​ណែនាំ​សម្រុះសម្រួល​នូវ​ភាគី​បង្ក​អធិករណ៍​ឲ្យ​យល់​គ្នា ដោយ​ប្រើប្រាស់​គ្រប់​រូបភាព​សីល​វិធី​ក្នុង​នាម​ជា​សហធម្មិក និង​ជា​ភាតរភាព​ក្នុង​ពុទ្ធ​សាសនា​មណ្ឌល​។ល។
ព្រះមុនីសត្ថាចរិយកោសល្យ ឌូ វ៉ាន់ឌឿន ព្រះ​មេគណ​ខេត្ត​កំពង់ស្ពឺ មាន​សង្ឃដីកា​ទូល​ប្រគេន​ពី​លទ្ធផល​ក្នុង​ការ​ដោះស្រាយ​បញ្ចប់​អធិករណ៍ គឺ​ថេរសភាសង្ឃ​ខេត្ត ថេរសភាសង្ឃ​ស្រុក មន្ត្រី​សង្ឃ​គ្រប់​ឋានានុក្រម​បាន​សម្រេច​ដោយ​ធ្វើ​ការ​ប្រគល់​វត្ត​ជ្រៃហូរព្នៅ​នេះ​ទាំងមូល ឲ្យ​ទៅ​ព្រះអង្គ​ព្រះ​ចៅអធិការ​វត្ត​ស្ដីទី​ព្រះ​នាម អ៊ូ ពុទ្ធីណា អាចារ្យ​គណៈកម្មការ​វត្ត និង​ប្រជា​ពុទ្ធបរិស័ទ​ទាំង​១១​ភូមិ​ជា​អ្នក​គ្រប់គ្រង និង​បាន​បំពេញ​បុណ្យ​កុសល​ក្នុង​ការ​លើក​តម្លៃ​នៃ​ការ​គោរព​បូជា​តាម​ផ្លូវ​ព្រះពុទ្ធ​សាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ​ទៀត​ផង​។
ជំនួស​មុខ​ឲ្យ​ប្រជា​ពលរដ្ឋ​ក្នុង​ស្រុក​គងពិសី លោក ម៉ា សាវ៉ាត អភិបាល​ស្រុក​គងពិសី​មាន​ប្រសាសន៍​ថ្លែង​ការ​អរគុណ​ចំពោះ​គណៈ​ប្រតិភូ​ក្រសួង និង​មន្រី​សង្ឃ​ខេត្ត​ដែល​បាន​ចុះ​មក​ដោះស្រាយ​អធិករណ៍​ដែល​បាន​កើត​ឡើង​ក្នុង​ទី​អាវាស​នេះ​។ ប្រជា​ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​ចង់​បាន​ការ​គង់​នៅ​របស់​ព្រះសង្ឃ​មាន​ការ​ស្រុះស្រួល​គ្នា​ដែល​ចាត់​ទុក​ថា​ព្រះសង្ឃ​ជា​ស្រែ​បុណ្យ​របស់​ប្រជា​ពុទ្ធបរិស័ទ​។
លោក វ៉ាង វណ្ណេត ប្រធាន​ការិយាល័យ​ធម្មការ និង​សាសនា​ស្រុក​គងពិសី មាន​ប្រសាសន៍​ថា អធិករណ៍​ដែល​កើត​ឡើង​នៅ​ទី​នេះ គឺ​បន្ទាប់​ពី​រដូវ​កឋិនកាល​បាន​បញ្ចប់​បន្ទាប់​ព្រះចៅ​អធិការ​ព្រះ​នាម ហែម ហន បាន​លា​ចាក​សិក្ខាបទ​ទៅ​ក៏​បាន​ចេញ​លិខិត​តែងតាំង​ព្រះ​អង្គ ឆោ ឈឿន ដោយ​អង្គ​ឯង​ដោយ​មិន​មាន​ការ​ឯកភាព​ដឹង​ឮ​ពី​អាជ្ញាធរ​ស្រុក​គងពិសី​នោះ​ឡើយ ហើយ​ក៏​កើត​វិវាទ​រវាង​ព្រះសង្ឃ និង​ព្រះសង្ឃ​ដោយ​បាន​យល់​ច្រឡំ​ក្នុង​ការ​តែងតាំង​ជា​ព្រះចៅ​អធិការ​វត្ត​។
តំណាង​អាចារ្យ​គណៈកម្មការ​វត្ត​បាន​លើក​ឡើង​ថា វត្ត​នេះ​ពី​ដើម​រៀង​មក មាន​កេរ្តិ៍​ដំណែល​ខ្ពង់ខ្ពស់​ណាស់​ចាប់​ពី​កកើត​វត្ត​នេះ​មក​មិន​ដែល​មាន​បញ្ហា​អធិករណ៍​កើត​ឡើង​នោះ​ទេ ហើយ​វត្ត​ជ្រៃហូរព្នៅ​ នេះ​ត្រូវ​បាន​កើត​ឡើង​វិញ​ក្រោយ​ថ្ងៃ​៧​មករា ១៩៧៩ គឺ​នៅ​ថ្ងៃ​ទី​០៥ ខែ​មេសា ឆ្នាំ​១៩៩២​។ ការ​កសាង​នៅ​ទី​នេះ គឺ​មាន​តែ​បាត​ដៃ​ទទេ​គឺ​មាន​សុទ្ធ​តែ​វាល សូម្បី​ទី​សេនាសនៈ​ក៏​គ្មាន​ផង​ដែរ​។ មិន​អាច​ឲ្យ​មាន​បក្ស​ពីរ​ក្នុង​វត្ត​នេះ​បាន​ជា​ដាច់ខាត​៕

 
Cambodian Hosting Cambodia Hosting