In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions

In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions

In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions

In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions



យើងមាន 300 ភ្ញៀវ លើបណ្តាញ

Flag Counter

ពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរៈនៅខេត្តព្រៃវែង PDF បោះពុម្ព សំបុត្រអគ្គិសនី
និពន្ធដោយ Tula   

ថ្ងៃ​ទី​០៤ ខែ​កុម្ភៈ ឆ្នាំ​២០១៦
ពិធី​បិទ​អនុសំវច្ឆរៈ​មហា​សន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ខេត្ត​ព្រៃវែង
ព្រៃវែងៈ ប្រការ​ដែល​ធ្វើ​ឲ្យ​ព្រះពុទ្ធ​សាសនា​មាន​ការ​រីក​ចម្រើន និង​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ប្រតិបត្តិ​ពី​សំណាក់​ប្រជា​ពុទ្ធបរិស័ទ គឺ​ទាមទារ​ឲ្យ​ព្រះសង្ឃ​គ្រប់​អង្គ និង​អាចារ្យ​ទាំងអស់​មាន​ស្មារតី​ឈរ​លើ​សីល សមាធិ និង​បញ្ញា​។ ការ​លើក​ឡើង​បែប​នេះ ខណៈ​ពេល លោក មិន ឃិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា និង​លោក​ស្រី​ជា​ភរិយា​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ខ្លឹមសារ​អនុសំវច្ឆរៈ​មហា​សន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើក​ទី​២៤ ប្រគេន​ដល់​ព្រះសង្ឃ អាចារ្យ​គណៈកម្មការ​វត្ត​ប្រមាណ​ជាង​៩០០​អង្គ​នាក់​ទូទាំង​ខេត្ត​ព្រៃវែង​ដែល​ពិធី​នេះ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​បរិវេណ​វត្ត​សុវណ្ណរង្សី ស្ថិត​ក្នុង​សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ខេត្ត​ព្រៃវែង កាល​ពី​រសៀល​ថ្ងៃ​ទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦​។

មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ លោក មិន ឃិន បាន​ធ្វើ​ការ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ដឹកនាំ​ពី​មន្ត្រី​សង្ឃ អាចារ្យ និង​គណៈកម្មការ​គ្រប់​វត្ត​ដោយ​បាន​ផ្ដោត​ព្រះទ័យ​ទុក​ដាក់ និង​យក​ចិត្ត​ទុក​ដាក់​ពិភាក្សា​លើ​ប្រធានបទ​សំខាន់ៗ​ដែល​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ ដើម្បី​បម្រើ​ផល​ប្រយោជន៍​នៃ​ការ​បង្កើន​ធ្លុង​មហា​សាមគ្គី​ក្នុង​ជួរ​ព្រះសង្ឃ និង​ពុទ្ធសាសនិក​សម្រាប់​ប្រមូល​ផ្ដុំ​គំនិត និង​បញ្ញាញាណ​ដ៏​ទូលំទូលាយ រិះ​រក​វិធានការណ៍​សម​ស្រប ដើម្បី​រួម​ចំណែក​កាត់​បន្ថយ និង​លុប​បំបាត់​អំពើ​អកុសល​។ ក្នុង​ន័យ​នេះ រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​ព្រះពុទ្ធសាសនា ដើម្បី​រួម​ចំណែក​ពង្រឹង​សាមគ្គីភាព ការ​លើក​កម្ពស់​វប្បធម៌​នៃ​ការ​យោគយល់​គ្នា​ក្នុង​ចំណោម​សាសនិក​ទាំងអស់ នៅតែ​បន្ត​ការពារ និង​គោរព​ព្រមទាំង​លើក​ស្ទួយ​ព្រះពុទ្ធ​សាសនា​ជា​ដរាប​។
លោក មិន ឃិន មាន​ប្រសាសន៍​ទូល​ប្រគេន​ថា ការ​ជួប​ជុំ​ព្រះសង្ឃ និង​អាចារ្យ​គណៈកម្មការ​វត្ត​នៅ​ទូទាំង​ខេត្ត​នា​ពេល​នេះ គឺ​សំដៅ​ពិភាក្សា​រួម​គ្នា​រក​ភាព​រីក​ចម្រើន និង​ភាព​អវិជ្ជមាន​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា​គឺ​ធ្វើ​យ៉ាងណា​ត្រូវ​រួបរួម​គ្នា ដើម្បី​បន្ត​ដឹកនាំ​វិស័យ​នេះ​ឱ្យ​មាន​ការ​រីក​ចម្រើន​ទ្វេដង​។ ទន្ទឹម​នឹង​នេះ តាម​រយៈ​ការ​ផ្សព្វផ្សាយ​នូវ​ខ្លឹមសារ​នៃ​សង្ឃ​ប្រកាស​ដែល​បាន​ដាក់​ចេញ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៥​កន្លង​ទៅ​ថ្មីៗ​នេះ គឺ​ជា​យន្តការ​ថ្មីៗ​ត្រូវ​បាន​រំលេច​ឡើង ដើម្បី​រំលេច​ឡើង ដើម្បី​រួម​ចំណែក​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​អប់រំ​សីលធម៌ មនុស្សធម៌ តាម​មាគ៌ា​ដ៏​ត្រជាក់​របស់​ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​នៃ​យើង​។
លោក មិន ឃិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា បាន​សូម​បិណ្ឌបាត​ដល់​មន្ត្រី​សង្ឃ និង​អាចារ្យ គណៈកម្មការ​វត្ត​ទាំងអស់​ឱ្យ​ចេះ​មើល​ការ​ខុស​ត្រូវ​លើ​គរុភណ្ឌ​វត្ត ជាពិសេស​ត្រូវ​រៀបចំ​ធ្វើ​ប្លង់​ដី​ឱ្យ​បាន​ត្រឹមត្រូវ​និង​សូម​បិណ្ឌបាត​ដល់​ព្រះ​គ្រូ​ចៅ​អធិការ​គ្រប់​វត្ត​បំផុស​ចលនា​ឱ្យ​មាន​ការ​បំបួស​កុលបុត្រ​ឱ្យ​បាន​ច្រើន តាម​រយៈ​ផ្ដល់​ការ​អប់រំ​លើ​វិស័យ​ពុទ្ធិក​សិក្សា​ដែល​ជា​ថ្នាល​បណ្ដុះ​ទាំង​ផ្លូវ​លោក និង​ផ្លូវ​ធម៌​។ ត្រូវ​រៀបចំ​ទី​វត្ត​ទាំងមូល​ឲ្យ​បាន​ស្អាត​សម​ជា​ទី​ប្រតិស្ឋាន​ព្រះពុទ្ធ​សាសនា គឺ​ត្រូវ​រៀបចំ​វិហារ កុដិ សាលា​បុណ្យ សាលា​សិក្សា កប្បិយ​កុដិ វច្ចកុដិ ទី​សួនច្បារ និង​ស្រះ​អណ្ដូង ដែល​ជា​ទី​សេនាសនៈ​ឬ​ជា​វត្ថុ​ដែល​ត្រូវតែ​ឲ្យ​មាន​ក្នុង​ទី​វត្ត​ជា​ការ​ចាំបាច់​ត្រូវ​រៀបចំ​ឲ្យ​បាន​សមរម្យ​ឲ្យ​មាន​របៀប​រៀបរយ​ល្អ កុំ​ឲ្យ​ច្រងេងច្រងាង​ទាស់​ភ្នែក​ទាំងពួង ជា​ពិសេស គឺ​ត្រូវ​រៀបចំ​ធ្វើ​ឲ្យ​ស្អាត​គ្រប់​ទី​កន្លែង​។
លោក មុំ ច័ន្ទតារា ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​ព្រៃវែង​ឡើង​ធ្វើ​របាយការណ៍​សង្ខេប​ស្ដីពី​ការ​ផ្សព្វផ្សាយ​ខ្លឹមសារ​អនុសំវច្ឆរៈ​មហា​សន្និបាត​មន្ត្រី​សង្ឃ​លើក​ទី​២៤ ដោយ​បាន​ដាក់​ចេញ​នូវ​ផែនការ​អនុវត្ត​សម្រាប់​ឆ្នាំ​បន្ត​ដោយ​ធ្វើ​យ៉ាងណា​រវាង​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​រួម​ជាមួយ​គណ​សង្ឃ​នាយក​ខេត្ត​ខិតខំ​ធ្វើ​ការ​បណ្ដុះបណ្ដាល និង​លើក​កម្ពស់​វិស័យ​ពុទ្ធិក​សិក្សា​ឲ្យ​បាន​រីក​ចម្រើន​៕

 
Cambodian Hosting Cambodia Hosting