In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions

In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions

In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions

In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions



យើងមាន 174 ភ្ញៀវ លើបណ្តាញ

Flag Counter

លោក មិន ឃិន ដឹកនាំប្រតិភូចុះដោះស្រាយករណីអធិករណ៍នៅវត្តខ្ពប PDF បោះពុម្ព សំបុត្រអគ្គិសនី
និពន្ធដោយ Tula   

ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០១៦
គណៈកម្មការ​ចម្រុះ​ចុះ​ដោះស្រាយ​បញ្ចប់​អធិករណ៍​នៅ​វត្ត​ខ្ពប
កណ្ដាលៈ តាម​សំណូមពរ​ពុទ្ធបរិស័ទ​ប្រមាណ​២៣៩៦​នាក់ ដែល​បាន​ស្នើ​សុំ​ឲ្យ​មាន​ព្រះសង្ឃ​គង់​នៅ ដើម្បី​បំពេញ​បុណ្យ​កុសល​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា និង​តាម​បទបញ្ជា​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រសៀល​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៥ លោក មិន ឃិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា បាន​ដឹកនាំ​គណៈកម្មការ​ចម្រុះ​មួយ​ចុះ​ទៅ​ពិនិត្យ​មើល​សំណង់​ព្រះវិហារ និង​បាន​ដោះស្រាយ​បញ្ចប់​អធិករណ៍​នៅ​វត្ត​ខ្ពប ស្ថិត​នៅ​ភូមិ​សរមាស ឃុំ​ក្រាំងម្កាក់ ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ក្រោយ​ពី​បាន​កើត​ឡើង​អស់​រយៈ​ពេល​មួយ​ឆ្នាំ​មិន​អាច​ដោះស្រាយ​បញ្ចប់​។

គណៈកម្មការ​ចម្រុះ​រួម​មាន​មន្ត្រី​ជំនាញ​របស់​ក្រសួង​ធម្មការ និង​សាសនា លោក​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​កណ្ដាល អាជ្ញាធរ​ស្រុក​អង្គស្នួល អាជ្ញាធរ​ឃុំ និង​ប្រជាពលរដ្ឋ​ចូល​រួម​ប្រមាណ​ជាង​៣០០​នាក់​។
បើ​តាម​ការ​ឲ្យ​ដឹង​ពី​ប្រជា​ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​ខ្ពប បាន​ឲ្យ​ដឹង​ថា កន្លង​មក​វត្ត​នេះ​បាន​កើត​ឡើង​វិវាទ​អស់​រយៈ​មួយ​ឆ្នាំ​កន្លង​មក​ហើយ ដោយ​មូលហេតុ​ព្រះ​ចៅអធិការ​ចាស់​បាន​សឹក​ហើយ​កើត​មាន​អំពើ​ហិង្សា​ជា​ញឹកញាប់​ក្នុង​ការ​និមន្ត​ព្រះសង្ឃ​ពី​តាម​បណ្ដា​វត្ត​មួយ​ចំនួន​ដែល​ប្រជា​ពុទ្ធបរិស័ទ​មិន​ពេញ​ចិត្ត​ហើយ​រហូត​មក​ដល់​ពេល​នេះ​វត្ត​មួយ​នេះ​ត្រូវ​បាន​បិទ​ទ្វារ​ដោយ​ឯក​ឯង និង​បាន​ទុក​ចោល​ឲ្យ​ក្លាយ​ជា​ព្រៃ​ស្មសាន និង​ថែម​ទាំង​បាន​ធ្វើ​ឲ្យ​បាត់បង់​តម្លៃ​នៃ​ការ​គោរព​បូជា​តាម​ផ្លូវ​ព្រះពុទ្ធ​សាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ​ទៀត​ផង​។
ព្រះពុទ្ធ​សាសនា​ឲ្យ​តម្លៃ​ខ្ពស់​ចំពោះ​មនុស្ស​ទូទៅ ពុំ​មាន​ការ​រើសអើង​ដោយ​ផ្អែក​លើ​វណ្ណៈ​ពូជសាសន៍​ភេទ​ពណ៌​សម្បុរ ឬ​ជំនឿ​សាសនា​ឡើយ​។ ព្រះពុទ្ធ​សាសនា​ជា​សាសនា​ស្រលាញ់​សុខ​សន្តិភាព និង​សុខដុម​ភាព​។
ក្រោយ​ពី លោក មិន ឃិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ព្រះ​អនុគណ​ស្រុក​អង្គស្នួល និង​សហការី​សង្ឃ​យ៉ាង​ល្អិតល្អន់​រួច​មក គណៈកម្មការ​បាន​សម្រេច​ប្រគល់​វត្ត​ខ្ពប​មក​ឲ្យ​ក្រសួង​ធម្មការ និង​សាសនា​ជា​អ្នក​គ្រប់គ្រង​។ បន្ទាប់​មក​ប្រតិភូ​ដឹកនាំ​ដោយ លោក មិន ឃិន បាន​ចុះ​ទៅ​ដល់​វត្ត​ខ្ពប​ដោយ​ផ្ទាល់ និង​បាន​ជួប​ជាមួយ​ពុទ្ធបរិស័ទ និង​អាជ្ញាធរ​ដែនដី​ប្រមាណ​ជាង​បី​រយ​នាក់​ហើយ​បាន​ទទួល​យក​តាម​ការ​សម្រេច គឺ​ឯកភាព​និមន្ត​ព្រះសង្ឃ​ចំនួន​៥​អង្គ​មក​ពី​វត្ត​រវៀង​ស្ថិត​ក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​មក​គង់​នៅ ដើម្បី​គ្រប់គ្រង​ទី​អារាម​នេះ​ក្នុង​បំណង​រៀបចំ​ឲ្យ​មាន​អាចារ្យ​គណៈកម្មការ​វត្ត និង​អ្នក​ថែ​រក្សា​វត្ត​ដោយ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ផ្ទាល់​របស់​ក្រសួង​ធម្មការ និង​សាសនា ដើម្បី​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍន៍​ជាតិ​៕

 
Cambodian Hosting Cambodia Hosting