បិទ​វគ្គ​បណ្ដុះបណ្ដាល​អាចារ្យ​លើក​ទី​២២ បោះពុម្ព
និពន្ធដោយ Tula   

ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦
អាចារ្យ​ទាំងអស់​ត្រូវ​មាន​សាមគ្គីភាព កិច្ច​សហការ​ទំនាក់ទំនង​ល្អ​ជាមួយ​គណៈកម្មការ និង​ចៅអធិការ​វត្ត
ភ្នំពេញៈ ដើម្បី​រក្សា​ឲ្យ​បាន​នូវ​ប្រពៃណី​ពី​បុរាណកាល និង​សម័យកាល​នេះ​ឲ្យ​បាន​គង់វង្ស គឺ​ទាមទារ​ឲ្យ​មាន​ការ​ចូល​រួម​យ៉ាង​សស្រាក់សស្រាំ​ពី​យើង​ទាំងអស់​គ្នា ជាពិសេស​ផ្ដោត​ទៅ​លើ​ការ​ប្រតិបត្តិ​ឲ្យ​បាន​រឹងមាំ នោះ​ព្រះពុទ្ធ​សាសនា​ក៏​រឹងមាំ តា​អាចារ្យ​រឹងមាំ ព្រះពុទ្ធ​សាសនា​ក៏​រឹងមាំ​។ ការ​លើក​ឡើង​​បែប​នេះ​ខណៈ​ពេល​លោក មិន ឃិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា រសៀល​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​តួនាទី​ភារកិច្ច ក្រម​​សីលធម៌​អាចារ្យ អាចារិនី​ខ្មែរ​លើក​ទី​២២​ដែល​មាន​រយៈ​ពេល​១០​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​១៦-២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦​។ លោក មិន ឃិន មាន​ប្រសាសន៍​ដោយ​កោត​សរសើរ​ចំពោះ​លោក​អាចារ្យ​ក៏​ដូច​អាចារិនី​ខ្មែរ​នៅ​ទូទាំង​ប្រទេស​ដែល​បាន​មក​បំពេញ​បន្ថែម​នូវ​ការ​ខ្វះ​ចន្លោះ​លើ​ការ​ប្រតិបត្តិ​ក្នុង​ពិធី​រៀប​មង្គល ក៏​ដូច​ពិធី​បុណ្យ​ផ្សេងៗ​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់ និង​ការ​អភិរក្ស​នូវ​វប្បធម៌​ប្រពៃណី និង​ទំនៀមទម្លាប់​ល្អ​ឥត​ខ្ចោះ​របស់​បុព្វបុរស​ខ្មែរ​យើង ពិត​ណាស់​ហើយ​ថា​ព្រះពុទ្ធ​សាសនា​មាន​ឥទ្ធិពល​យ៉ាង​ជ្រាលជ្រៅ​នៅ​ក្នុង​សង្គម​និង​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​សកម្មភាព​អប់រំ និង​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ឲ្យ​មាន​សីលធម៌ ចរិយាធម៌ ដើម្បី​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សង្គម​។
លោក មិន ឃិន មាន​ប្រសាសន៍​បន្ត​ទៀត​ថា ដោយ​អនុវត្ត​នូវ​កង្វល់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្ដេច​តេជោ ហ៊ុន សែន ជា​ប្រមុខ ក្រសួងធម្មការ និង​សាសនា បាន​សហការ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង​ក្រសួង​ព័ត៌មាន​បាន​បំពេញ​តួនាទី​ដ៏​ឧត្ដុង្គឧត្ដម​ក្នុង​សកម្មភាព​អប់រំ​ផ្សព្វផ្សាយ​ពី​តម្លៃ​វប្បធម៌ និង​ប្រពៃណី​ខ្មែរ ដល់​អាចារ្យ-អាចារិនី ដើម្បី​យក​ទៅ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ និង​ឲ្យ​មាន​ការ​ឯកភាព​គ្នា​ក្នុង​ពិធី​មង្គល និង​ពិធី​បុណ្យ​ផ្សេង​ៗ​។
លោក មិន ឃិន ក៏​បាន​អំពាវនាវ​សូម​ឲ្យ​លោក​អាចារ្យ​ទាំងអស់​ត្រូវ ខិតខំ​ថែ​រក្សា និង​អភិរក្ស​នូវ​កេរ្តិ៍មរតក​វប្បធម៌​ព្រះពុទ្ធ​សាសនា និង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​ឲ្យ​ស្ថិតស្ថេរ​គង់វង្ស និង​ត្រូវ​មាន​សាមគ្គីភាព កិច្ច​សហការ​ទំនាក់ទំនង​ល្អ ជាមួយ​គណៈកម្មការ និង​ចៅអធិការ​វត្ត​។ លោក​ក៏​បាន​សំណូមពរ​ដល់​អាចារ្យ អាចារិនី​ទាំងអស់ បន្ទាប់​ពី​បាន​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​នេះ​ត្រូវ​បន្ត​ពង្រីក​ចំណេះដឹង​របស់​ខ្លួន ខិតខំ​ស្រាវជ្រាវ​គម្ពីរ​ដីកា​ដែល​ខ្លួន​ឆ្ងល់ របៀប​រៀបចំ​មង្គលការ និង​ពិធី​ផ្សេងៗ​ទៀត ដើម្បី​រួម​ចំណែក​ក្នុង​ការ​កសាង​ឯកសារ​គោល​របស់​ក្រសួង​ធម្មការ និង​សាសនា​ឲ្យ​កាន់តែ​មាន​មូលដ្ឋាន​ច្បាស់លាស់​។
លោក សាន សម្ផស្ស ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​ផ្សព្វផ្សាយ​ពុទ្ធសាសនា​ផ្សារ​ភ្ជាប់​នឹង​សង្គម មាន​ប្រសាសន៍​ថា​ការ​បណ្ដុះបណ្ដាល​ស្ដីពី​តួនាទី​ភារកិច្ច​ក្រម​សីលធម៌​អាចារ្យ អាចារិនី​ដែល​មាន​សិក្ខាកាម​ចំនួន​២៥៥​អង្គ-នាក់ ក្នុង​នោះ​មាន​ស្ត្រី​១​រូប និង​ព្រះសង្ឃ​មាន​ចំនួន​៣៧​អង្គ។ ការ​បណ្ដុះបណ្ដាល​នេះ​ធ្វើ​ឡើង គឺ​ក្នុង​គោល​បំណង ឲ្យ​អាចារ្យ-អាចារិនី​ទាំងអស់ ក្លាយ​ជា​គ្រូ​បង្គោល​ដែល​មាន​ចំណេះដឹង​គ្រប់គ្រាន់​មាន​ក្បួន​ច្បាប់​ច្បាស់លាស់​តាម​លំអាន​ត្រឹមត្រូវ​នៃ​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ និង​ព្រះពុទ្ធ​សាសនា​ដោយ​ទទួល​បាន​នូវ​ការ​ចែក​រំលែក​បទពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​យក​ទៅ​អនុវត្ត​ឲ្យ​មាន​ការ​ឯកភាព​គ្នា​។ វគ្គ​បណ្ដុះបណ្ដាល​នេះ​មាន​តួនាទី​យ៉ាង​សំខាន់ ដើម្បី​ពង្រឹង​​កិច្ច​ប្រតិបត្តិ​តាម​មាគ៌ា​ព្រះពុទ្ធ​សាសនា​ឲ្យ​បាន​ត្រឹមត្រូវ​បង្ហាញ​ពី​តួនាទី​របស់​អាចារ្យ​ក្នុង​សង្គម និង​ជា​វគ្គ​ដ៏​វិសេសវិសាល សម្រាប់​អាចារ្យ-អាចារិនី​ទាំងអស់​យក​ទៅ​ផ្សព្វផ្សាយ​ការពារ​នូវ​តម្លៃ​របស់​ព្រះពុទ្ធ​សាសនា និង​ប្រពៃណី​ខ្មែរ​ដ៏​ល្អ​ផូរផង់ ដើម្បី​ផ្ទេរ​ដល់​​​​​​​​​​​​​​​​​​​​​កូន​ចៅ​ជំនាន់​ក្រោយ​៕

кальян купить украина
www.optom-obuv.com.ua
купить твердотопливный котел
асфальт цена
рихтовка авто