In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions

In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions

In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions

In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions



យើងមាន 329 ភ្ញៀវ លើបណ្តាញ

Flag Counter

មហាសង្ក្រាន្តឆ្នាំវក អដ្ឋស័កពុទ្ធសករាជ ២៥៦០ គ្រិស្តសករាជ២០១៦ PDF បោះពុម្ព សំបុត្រអគ្គិសនី
និពន្ធដោយ Tula   

មហាសង្ក្រាន្ត
ឆ្នាំវក អដ្ឋស័ក
ចុល្លសករាជ ១៣៧៨ មហាសករាជ ១៩៣៨ ពុទ្ធសករាជ ២៥៦០
គ្រិស្តសករាជ ២០១៦
សុភមស្តុ ! វរមង្គលាជយាតិរេក
ព្រះ​ពុទ្ធសករាជ​ព្រះ​សាសនា អតិក្កន្តា កន្លង​ទៅ​ហើយ​បាន ២៥៥៩ ត្រឹម​ថ្ងៃ​១៥​កើត ខែ​ពិសាខ លុះ​ដល់​ថ្ងៃ​១​រោច ខែ​ពិសាខ ឆ្នាំ​វក អដ្ឋស័ក តទៅ​ចូល​ពុទ្ធ​សករាជ ២៥៦០ ។
នឹង​គណនា​ឆ្នាំ​វក​ឥឡូវ​នេះ​សង្ក្រាន្ត​ចូល​មក​នៅ​ថ្ងៃ​ពុធ ៧​កើត ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែ​មេសា​ គ.ស.២០១៦ វេលា​ម៉ោង​២០ និង​០០​នាទី ។ ពេល​នោះ​ព្រះ​អាទិត្យ​ចេញ​ពី​មីន​រាសី​ទៅ​ឋិត​នៅ​ឯ​មេស​រាសី​តាម​ផ្លូវ​គោ​វិថី គឺ​ផ្លូវ​កណ្ដាល​ទើប​មាន​ទេវ​ធីតា​មួយ​ព្រះ​អង្គ​ជា​មគ្គ​នាយិកា​ព្រះ​នាម មណ្ឌា​ទេវី ជា​បុត្រ​ទី​៤​នៃ​កបិលមហាព្រហ្ម ទ្រង់​គង់​នៅ​ចាតុម្មហារាជិកា​ទ្រង់​អម្ពរ​ពណ៌ អន លម្អ​នូវ​ព្រះកាណ៌​ដោយ​សៀត​ផ្កា ចម្ប៉ា​អភរណៈ​ទ្រង់​ពាក់​កែវ ពិទូរ្យ ភក្សាហារ​ទ្រង់​សោយ សប្បិ ព្រះ​ហស្ត​ស្ដាំ​ទ្រង់ ម្ជុល ព្រះ​ហស្ត​ឆ្វេង​ទ្រង់ ឈើ​ច្រត់ ទ្រង់​គង់​ផ្ទំ​បើក​ព្រះ​នេត្រ​លើ​ខ្នង គទ្រភៈ (សត្វ​លា) ជា​ពាហនៈ។ ទើប​នាំ​អស់​ទេវបុត្ត​ទេវធីតា​ទាំង​មួយ​សែន​កោដិ​ហោះ​ទៅ​កាន់​គុហា​កែវ​គន្ធមាលី​នា​ទី​ភ្នំ​កៃលាស​ខេត្ត​ហិមពាន្ត ជា​ទី​តម្កល់​ទុក​នូវ​ព្រះ​សិរសា កបិល​មហាព្រហ្ម ដែល​តម្កល់​លើ​ពាន​មាស​នាំ​មក​ដង្ហែ​ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុ​រាជ​តាម​ផ្លូវ​ព្រះ​អាទិត្យ​ចរ​ចំនួន​៦០​នាទី (២៤​ម៉ោង) ។ ទើប​នាំ​យក​ទៅ​តម្កល់​ទុក​កន្លែង​ដើម​វិញ ហើយ​ប្រជុំ​ទេវបុត្រ​ទេវធីតា​ទាំង​មួយ​សែន​កោដិ​ចូល​ទៅ​ស្រង់​ទឹក អនោតត្ត​មហា​ស្រះ ដែល​មាន​ទឹក​ហូរ​ចេញ​ពី​បំពង់​ថ្ម​កែវ ដែល​ជា​មាត់​គោ​ឧសភរាជ​ទាំង​៧ ត្រជាក់​ក្សេមក្សាន្ត​ព្រះរាជ​ហឫទ័យ ហើយ​នាំ​គ្នា​ចូល​ទៅ​សមាទាន​រក្សា​សីល​ដោយ​សោមនស្ស​រីករាយ​គ្រប់​ព្រះ​អង្គ ក្នុង​ភគវតី​សភា​សាលា​ដែល​វិស្សកម្ម​ទេវបុត្រ​និមិត្ត​ថ្វាយ ដើម្បី​បន្ទោបង់​អពមង្គល​ឱ្យ​ជ្រះ​ស្រឡះ​ហើយ​ចម្រើន​នូវ​សិរី​សួស្ដី ជ័យ​មង្គល​ជន្មាយុ​យឺនយូរ ដល់​ទេវតា និង​មនុស្ស​សត្វ​ផង​ទាំងឡាយ តាំង​ពី​ឆ្នាំ​ថ្មី​ចូល​មក​នេះ បាន​ទូលំទូលាយ​សុខ​ក្សេមក្សាន្ត​ត​រៀង​ទៅ​។ ថ្ងៃ​ពុធ ៧​កើត ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែ​មេសា គ.ស.២០១៦ វេលា​ម៉ោង​២០ និង​០០​នាទី ជា​ថ្ងៃ​ចូល​ឆ្នាំ​វក អដ្ឋស័ក (ជា​វារៈ​មហាសង្ក្រាន្ត)​។
ថ្ងៃ​ព្រហស្បតិ៍ ៨​កើត ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែ​មេសា គ.ស. ២០១៦​ ជា​វារៈ​វ័នបត ។
ថ្ងៃ​សុក្រ ៩​កើត ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៥ ខែ​មេសា គ.ស. ២០១៦​ ជា​វារៈវ័នបត ។
ថ្ងៃ​សៅរ៍ ១០​កើត ខែ​ចេត្រ ​ត្រូវ​នឹង​ថ្ងៃ​ទី​១៦ ខែ​មេសា គ.ស. ២០១៦ នៅ​វេលា ម៉ោង០និង​២៤​នាទី ១២
​វិនាទី ជា​វារៈ​ឡើង​ស័ក គម្រប់​ជា​សង្ក្រាន្ត​បួន​ថ្ងៃ​ស្រេច​បរិបូណ៌ ចូល​ជា​សកល ឆ្នាំ​វក អដ្ឋស័ក ចុ.ស. ១៣៧៨ និង ម.ស. ១៩៣៨ ត​ទៅ​។
នៅ​ក្នុង​ឱកាស​សង្ក្រាន្ត​ទាំង​បី​ថ្ងៃ សូម​អស់​ប្រជា​ពលរដ្ឋ​ប្រុស​ស្រី​ផង​ទាំងឡាយ រៀប​ចំ​ពលិការ គ្រឿង​សក្ការ​បូជា អុច​ប្រទីប​ជ្វាលា​ថ្វាយ​ព្រះ​រតនត្រ័យ និង​ទទួល​ស្វាគមន៍​ទេវបុត្រ ទេវធីតា​ឆ្នាំ​ថ្មី ហើយ​ខំ​លះ​បង់​ចិត្ត​អាក្រក់ អន្យតិរ្ថិយ​ជា​ចិត្ត​អប្រីយ៍​ជាប់​ដោយ​គំនុំ​គុំកួន​ព្យាបាទ​ឈ្នានីស​ដែល​កើត​មាន​ក្នុង​ឆ្នាំ​ចាស់​ឱ្យ​ជ្រះ​ស្រឡះ តាំង​ចិត្ត​ប្រព្រឹត្ត​ល្អ ប្រកប​ដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និង បញ្ញា ធ្វើ​​បុណ្យ​សុន្ទរ៍ទាន​តាម​ប្រពៃណី រក្សា​សីល​ប្រាំ​ឱ្យ​បាន​ជាប់​ជា​និច្ច នោះ​ទេវតា​នឹង​ឱ្យ​ពរ​សព្ទ​សាធុការ លោក​អ្នក​នឹង​មាន​សិរី​សួស្ដី សុភមង្គល វិបុលសុខ​គ្រប់​ប្រការ​តាំង​ពី​ឆ្នាំ​ថ្មី​នេះ​ត​រៀង​ទៅ​។
រណ្ដាប់​ទទួល​ទេវតា
រណ្ដាប់​ទទួល​ទេវតា​តាម​ទំនៀម​ពី​បុរាណ​រៀង​រហូត​មក ត្រូវ​រៀប​រាន​ទទួល​ទេវតា​នៅ​ខាង​មុខ​ផ្ទះ​មួយ​សម្រាប់​តាំង​គ្រឿង​ពលិការ​ផ្សេងៗ​។ ត្រូវ​រៀប​ក្រាល​សំពត់​ពណ៌​ស ​ហើយ​រៀប​ចំ​នូវ​គ្រឿង​សក្ការបូជា​ទេវតា​មាន​ជា​អាទិ បាយ​សី​៩​ថ្នាក់ មួយ​គូ បាយសី​៧​ថ្នាក់ មួយ​គូ បាយសី​៥​ថ្នាក់ មួយ​គូ បាយសី​៣​ថ្នាក់ មួយ​គូ បាយ​សី​ប៉ាឆាម​មួយ​គូ ស្លា​ធម៌​មួយ​គូ ទឹក​អប់​មួយ​គូ ទៀន​៥​ធូប​៥ លាជ​៥ ផ្កា​៥ ដាក់​លើ​ជើង​ពាន​មួយ​គូ ចេក​នួន​ចេក​ណាំវ៉ា​ដាក់​លើ​ជើង​ពាន​មួយ​គូ ផ្លែ​ឈើ​១១​មុខ រៀប​ដាក់​ជើង​ពាន​១១​គូ ដូង​ឡៅ​មួយ​គូ ទឹក​ស្អាត​ពីរ​កែវ ។ ស្រេច​ហើយ​នៅ​វេលា​ម៉ោង​ដែល​ទេវតា​ចុះ​មក​ត្រូវ​ជួប​ប្រជុំ​ក្រុម​គ្រួសារ​ដើម្បី​ថ្វាយ​បង្គំ​ព្រះ នមស្សការ​ព្រះ​រតនត្រ័យ​សមាទាន​សីល​ហើយ​តាំង​ចិត្ត​ឱ្យ​បាន​ស្អាត​បរិសុទ្ធ​ជ្រះ​ស្រឡះ​នូវ​មន្ទិល​ទាំងពួង តម្កល់​ចិត្ត​រំពឹង​គិត​ទៅ​លើ​ព្រះ​ពុទ្ធ ព្រះ​សង្ឃ​ជាទី​ពឹង​ទី​រឭក លុះ​ចប់​ពិធី​ទទួល​ទេវតា​។
ចំពោះ​បាយសី ៩​ថ្នាក់​៧​ថ្នាក់ ជា​ទំនៀម​មាន​ចែង​នៅ​ក្នុង​សៀវភៅ​ព្រះ​រាជ​ពិធី​ទ្វាទសមាស និង​មាន​អនុវត្ត​នៅ​ព្រះ​បរម​រាជវាំង តែ​ចំពោះ​ប្រជារាស្ត្រ​គួរ​ធ្វើ​ត្រឹម​៥​ថ្នាក់​ចុះ​មក ឬ​រៀប​ត្រឹម​គ្រឿង​សក្ការបូជា​ដែល​មាន​ទៀន​៥ ធូប​ប្រាំ​ស្លា​ធម៌​កូន​ចេក​មួយ​គូ​ក៏​ល្មម​សម​គួរ​ដែរ​។ ចំពោះ​ផ្លែ​ឈើ​សម្រាប់​ប្រជារាស្ត្រ​​គួរ​​រៀប​​ឱ្យ​​បាន​ត្រឹម​៣ ឬ​៥​មុខ​ក៏​ជា​ការ​ប្រសើរ​គឺ​រៀប​ទៅតាម​ធនធាន​របស់​ខ្លួន​។ នៅ​គ្រប់​ដង្វាយ​ទាំងអស់​ត្រូវ​ដាក់ ផ្កា​ម្លិះ​ភួង​ពី​លើ​គ្រប់​ដង្វាយ នៅ​លើ​ជើង​ពាន និង​លើ​បាយសី​ត្រូវ​ដោត​ទៀន​ហើយ​ដុត​បំភ្លឺ​។

 
Cambodian Hosting Cambodia Hosting